Dr.Heng, MSc, GEH

Dr.Heng, MSc, GEH I will use treatment to help the sick according to my ability and judgment, but I will NEVER use it to injure or wrong them. Attributed to Hippocrates

រកឃើញអ្នកឆ្លងថ្មី ១៧៩នាក់ទៀត និងជាសះស្បើយ ៥៨នាក់- ករណីឆ្លងសហគមន៍ ១៧៨នាក់- អ្នកដំណើរពីបរទេស ០១នាក់គិតត្រឹមព្រឹក ថ្ងៃទី២៧ ...
27/03/2021

រកឃើញអ្នកឆ្លងថ្មី ១៧៩នាក់ទៀត និងជាសះស្បើយ ៥៨នាក់
- ករណីឆ្លងសហគមន៍ ១៧៨នាក់
- អ្នកដំណើរពីបរទេស ០១នាក់

គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ 🇰🇭
- អ្នកឆ្លងសរុប= ២១៤៧ នាក់
- អ្នកជាសះស្បើយ= ១១៣២ នាក់
- អ្នកកំពុងព្យាបាល= ១០០៥ នាក់
- អ្នកស្លាប់= ០៨ + 0១ នាក់

ប្រសិនបើគិតអត្រាមរណលើចំនួនឆ្លង គឺនូវមានកំរិតទាប។

អ្វីទៅជាវិបត្តិរំលាយអាហារ? វិបត្តិរំលាយអាហារ (functional dyspepsia) គឺជាជំងឺមួយដែលជួបប្រទះញឹកញាប់ចំពោះប្រជាជនកម្ពុជានាពេ...
23/02/2021

អ្វីទៅជាវិបត្តិរំលាយអាហារ?
វិបត្តិរំលាយអាហារ (functional dyspepsia) គឺជាជំងឺមួយដែលជួបប្រទះញឹកញាប់ចំពោះប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ វាជាជំងឺមួយដែលមានលក្ខណៈរ៉ាំរ៉ៃ ដែលអាចប៉ះពាល់ដល់ការងារ និងជីវភាពប្រចាំថ្ងៃរបស់អ្នកជំងឺ និងគ្រូសារ។
ក) មូលហេតុអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា៖
- ការប្រព្រឹត្តទៅមិនប្រក្រតីនៃចលនាការរំលាយអាហាររបស់ក្រពះ
- ការទទួលរំញោចលើសលប់ របស់ក្រពះ
- មេរោគក្រពះ (Helicobacter Pylori)
- កត្តាផ្លូវចិត្ត​ (Stress)
- ឧសថមួយចំនួន​
​ -​ ជម្ងឺទឹកនោមផ្អែម​ ។
ខ) រោគសញ្ញា៖
១- ជំងឺនេះស្តែងចេញជារោគសញ្ញា ៤ធំៗគឺ៖
• បរិភោគអាហារឆាប់ឆ្អែត
• តឹងណែនពោះក្រោយបរិភោគ
• ឈឺចុងដង្ហើម
• ក្រហាយចុងដង្ហើម
​ .​ អស់កំលាំង​ល្ហិតល្ហៃ​
២- រោគសញ្ញាគ្រោះថ្នាក់រួមមាន៖
• ការលេចឡើងថ្មីៗនូវរោគសញ្ញាលើអ្នកដែលមានអាយុលើសពី ៤៥ឆ្នាំ
• ការស្រកទំងន់ដោយគ្មានមូលហេតុ
• ពិបាកលេប ឬលេបឈឺ
• ក្អួតមិនបាត់
• ស្លេកស្លាំង
• ស្ទាបប៉ះដុំនៅចុងដង្ហើម
• ប្រវត្តិគ្រួសារមានជំងឺមហារីក ក្រពះពោះវៀនផ្នែកខាងលើ
• បន្ទោបង់មានឈាម
• កើតលឿង
៣- ព្រមទាំងមានរោគសញ្ញាបន្ទាប់បន្សំដូចជា ក្អួតចង្អោរ ហើមពោះ ភើជាដើម ។ល។
គ) ការធ្វើរោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិច្ឆ័យពឹងផ្អែកទាំងស្រុងតាមរយៈការសាកសួរ ពីរោគសញ្ញានៃជំងឺផ្ទាល់ ហើយក៏អាចឈានទៅដល់ការមើលឈាមមួយចំនួន អេកូពោះ និងព្រមទាំងឈានទៅដល់ការឆ្លុះក្រពះ ក្នុងករណីជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ឬមានរោគសញ្ញាគ្រោះថ្នាក់ដែលសង្ស័យថាមានជំងឺផ្សេងៗដូចជា ជំងឺដំបៅក្រពះ មហារីកក្នុងបំពង់អាហារផ្នែកខាងក្រោម និងក្រពះ។
ឃ) ទាក់ទងទៅនឹងការព្យាបាល ជារួមមាន៖
- ក្នុងករណីមានមេរោគក្រពះ ត្រូវព្យាបាលបំបាត់មេរោគក្រពះជាមុនសិន
- ប្រើថ្នាំបន្សាបជាតិអាស៊ីត រយៈពេលណាមួយជាក់ច្បាស់ អាស្រ័យទៅតាមស្ថានភាពរបស់អ្នកជំងឺ

តើជំងឺរលាកខ្នែងពោះវៀន បណ្តាលមកពីអ្វី? និងត្រូវធ្វើការព្យាបាលយ៉ាងដូចម្តេច?ជំងឺរលាកខ្នែងពោះវៀន ជាជំងឺមួយដែលរលាកនៅខ្នែងពោះវ...
23/02/2021

តើជំងឺរលាកខ្នែងពោះវៀន បណ្តាលមកពីអ្វី? និងត្រូវធ្វើការព្យាបាលយ៉ាងដូចម្តេច?
ជំងឺរលាកខ្នែងពោះវៀន ជាជំងឺមួយដែលរលាកនៅខ្នែងពោះវៀនរបស់មនុស្ស ហើយវាកើតឡើងទៅលើមនុស្សគ្រប់វ័យទាំងអស់។
ក) មូលហេតុ៖
- ការបង្ករោគដោយពពួកវីរុស ឬបាក់តេរីនៅក្នុងពោះវៀន
- ដុំលាមករឹង (ដុំលាមកតូចៗទៅស្ទះរន្ធខ្នែងពោះវៀន)
- ជាពពួកប៉ារ៉ាសិត
- ដុំតូចៗផ្សេងទៀតទៅស្ទះរន្ធខ្នែងពោះវៀន
ខ) ប្រភេទនៃការរលាកខ្នែងពោះវៀន៖
- ការរលាកស្រួចស្រាវ
- ការរលាកដោយមានខ្ទុះ ជាអាប់សែ
- ការរលួយខ្នែងតែម្តង
គ) រោគសញ្ញា៖
- ឈឺពោះខ្លាំងនៅផ្នែកខាងស្តាំក្រោមផ្ចិត
- ក្តៅខ្លួន
- ក្អូតចង្អោរ
- បាយមិនបាន
- អណ្តាតឡើងស
ឃ) រោគវិន្និច្ឆ័យ៖
យើងអាចធ្វើរោគវិន្និច្ឆ័យបានដោយ
- អ្នកជំងឺឈឺនៅផ្នែកខាងស្តាំក្រោមផ្ចិតពេលសង្កត់
- ក្តៅខ្លួន
- គ្រាប់ឈាមសឡើងខ្ពស់
- បើធ្វើអេកូ និងស្កេនពោះ ឃើញថាមានរលាកខ្នែងពោះវៀនដោយរីកធំនៃខ្នែង
ង) ផលវិបាក៖
- រលាកខ្នែងពោះវៀនជាជំងឺដែលត្រូវធ្វើការវះកាត់ជាបន្ទាន់ ។ បើយើងមិនឆាប់ព្យាបាលដោយការវះកាត់ទេ អ្នកជំងឺអាចគ្រោះថ្នាក់ដល់ជីវិត
- ពេលខ្នែងរលាកយូរទៅវាបណ្តាលឲ្យរលួយស្អុយក្នុងពោះ ដែលធ្វើឲ្យសាយភាយមេរោគ ដែលកើតជាជំងឺមួយទៀតហៅថា “រលាកស្រោមពោះ”
ច) ការព្យាបាល៖
ដោយសារវិទ្យាសាស្ដ្រ និងមធ្យោបាយព្យាបាលទំនើបៗសព្វថ្ងៃនេះ ការព្យាបាលមានពីរប្រភេទ៖ ដោយការវះកាត់ដោយចោះ មាន បីរន្ធ ទំហំ ៥ មីលីមែត្រពីរ និង ១០ មីលីមែត្រមួយ និងការវះកាត់ដោយការវះពោះផ្ទាល់ (តែទំហំនៃការវះកាត់តូចប្រហែល ៤សង់ទីម៉ែត្រ) នៅផ្នែកខាងស្ដាំក្រោមផ្ចិត។
ការវះកាត់ដោយចោះសំរាកពេទ្យតិចថ្ងៃ និង ពុំមានការឈឺចាប់ក្រោយការវះកាត់។

ស្ទើតែដុំសាច់មហារីកពោះវៀនធំទំាងអស់ មានកំណើតចេញពី អាដេណូម៉ាប៉ូលីព្វ នេះហើយជាមូលហេតុដែលត្រូវកាត់ប៉ូលីព្វចោល។What is the si...
23/02/2021

ស្ទើតែដុំសាច់មហារីកពោះវៀនធំទំាងអស់ មានកំណើតចេញពី អាដេណូម៉ាប៉ូលីព្វ នេះហើយជាមូលហេតុដែលត្រូវកាត់ប៉ូលីព្វចោល។
What is the significance of an adenomatous polyp?
Adenomatous polyps have malignant potential and are most often in the colon, giving rise to​​​ symptoms only when they become large. They are frequently detected incidentally on colonoscopic examination or barium e***a. Nearly all colonic carcinomas arise from adenomatous polyps. About 75% of adenomatous polyps are tubular adenomas, 15% are tubulovillous adenomas, and the rest are villous adenomas.

Surgical treatment of submucosal tumors based on preoperative EUS-typing
11/02/2021

Surgical treatment of submucosal tumors based on preoperative EUS-typing

12/09/2020

មូលហេតុទំាង៨ លោកអ្នកគួរតែ សុង រឺ ឆ្លុះពោះវៀនធំ។

06/09/2020

ក្រួសក្នុងទឹកប្រមាត់ត្រូវបានជួបប្រទះយ៉ាងញឹកញាប់ដែលក្នុងនោះវាអាចកើតមានលើប្រហែលជា ១៥%នៃប្រជាជនលើពិភពលោក។សំណាងល្អ ជាង ៨០% នៃអ្នកជំងឺដែលមានក្រួសក្នុងប្រមាត់ មិនមានលេចចេញជារោគសញ្ញាអ្វីឡើយ ហើយក្រួសអាចនៅក្នុងខ្លួនអ្នកជំងឺរហូតដល់ ២០ឆ្នាំដោយមិនបង្កជារោគសញ្ញា ឬផលវិបាកអ្វីឡើយ ស្របពេលដែលប្រហែល ៥%នៃអ្នកដែលមានលេចចេញជារោគសញ្ញា អាចប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ឬរហូតអាចប៉ះពាល់ដល់អាយុជីវិត ប្រសិនមិនមានការរកឃើញ និងព្យាបាលបានទាន់ពេលវេលា។ ជាទូទៅ ក្រួសក្នុងថង់ទឹកប្រមាត់អាចរំកិល ឬមានចលនាបានលុះត្រាតែក្រួសនោះស្រាល និងអណ្តែត បានន័យថានៅពេលដែលថង់ទឹកប្រមាត់មានការកន្ត្រាក់ ឬច្របាច់ ពេលនោះគ្រួសអាចរំកិលទៅបិទមុខផ្លូវដែលហូររបស់ទឹកប្រមាត់ជាបន្តបន្ទាប់ ធ្វើឲ្យមានការស្ទះ និងលេចចេញជាផលវិបាកដូចជា៖
>>ជំងឺរលាកថង់ទឹកប្រមាត់
>>ជំងឺរលាកផ្លូវទឹកប្រមាត់
>>រលាកលំពែងស្រួចស្រាវ
-----------//----------------------

Address

Borey Pipup Thmey II, St19, #128, ChomChao, Porsenchey
Phnom Penh

Opening Hours

Monday 17:00 - 21:30
Tuesday 17:00 - 21:30
Wednesday 17:00 - 21:30
Thursday 17:00 - 21:30
Friday 17:00 - 21:30
Saturday 17:00 - 21:30
Sunday 07:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Dr.Heng, MSc, GEH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr.Heng, MSc, GEH:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram