គ្រូពេទ្យរបស់ខ្ញុំ - My Doctor

គ្រូពេទ្យរបស់ខ្ញុំ - My Doctor សុខភាពជាទ្រព្យគាប់ចិន្តា, មានសុខភា?

Permanently closed.
ជំងឺ​ពុក​ឆ្អឹង ដូច​ឈ្មោះ​ដែល​បាន​ហៅ ជំងឺនេះ​សម្គាល់ដោយភាព​​ស្ពោតនៃ​ឆ្អឹង ឬ​ឆ្អឹង​​មាន​កំហាប់​និងដង់ស៊ីតេ​ថយ​ចុះ​ សាច់​ឆ្...
06/10/2022

ជំងឺ​ពុក​ឆ្អឹង ដូច​ឈ្មោះ​ដែល​បាន​ហៅ ជំងឺនេះ​សម្គាល់ដោយភាព​​ស្ពោតនៃ​ឆ្អឹង ឬ​ឆ្អឹង​​មាន​កំហាប់​និងដង់ស៊ីតេ​ថយ​ចុះ​ សាច់​ឆ្អឹង​លែង​មាំ​ ងាយ​បាក់។ ​ ​ជាទូទៅ​ គឺ​បណ្តាល​មក​ពី​ភាព​ចាស់​ជរា​របស់​មនុស្ស។

ដើម្បីអាច​យល់​អំពី​ជំងឺ​នេះ គេ​ត្រូវ​ប្រៀប​ធៀប​ឆ្អឹង​ធម្មតា និង​ឆ្អឹង​ដែល​មាន​ជំងឺ។ នៅ​ក្នុង​ឆ្អឹង​ជា ឆ្អឹង​មាន​សភាព​ណែន​ តាន់ មាំល្អ ​មាន​ក្រឡាចាក់​ស្រេះ​គ្នា​ញឹក​ស្មេរ។ តែ​ចំពោះ​ឆ្អឹង​ដែលពុក​វិញ មាន​សភាព​​ស្ពោត សាច់​ឆ្អឹង​មិន​តាន់ មាន​រន្ធ​ច្រើន ខ្សោកៗ ​ ខ្សោះ​គ្មាន​ជាតិ​ខនិក គ្មាន​សារធាតុ​អ្វី​សម្រាប់​បង្ហាប់​ឆ្អឹងឱ្យ​មាំ​​សោះ។


ផលវិបាក​នៃ​ការ​​កើតជំងឺ​ឆ្អឹង​ស្ពោត គឺ​ងាយ​ជួប​គ្រោះ​បាក់​ឆ្អឹង។ ឆ្អឹង​ដែល​ងាយ​បាក់​ជាង​គេ គឺ​ឆ្អឹង​ខ្នង ឆ្អឹង​កដៃ ត្រគៀក និង​ស្មា។

មានគេនិយាយថា "ទៅពេទ្យធ្វើអី? បើអត់ឈឺអីផង ចាំពេលឈឺចាំទៅពេទ្យ!"។ បងប្អូនត្រូវចាំថា ទោះយើងមិនឈឺអ្វីក៏ដោយ ក៏យើងគួរតែធ្វើការព...
17/11/2021

មានគេនិយាយថា "ទៅពេទ្យធ្វើអី? បើអត់ឈឺអីផង ចាំពេលឈឺចាំទៅពេទ្យ!"។ បងប្អូនត្រូវចាំថា ទោះយើងមិនឈឺអ្វីក៏ដោយ ក៏យើងគួរតែធ្វើការពិនិត្យសុខភាពជាប្រចាំជាមួយគ្រូពេទ្យជំនាញ ពីព្រោះជំងឺខ្លះ មិនមានរោគសញ្ញាទេនៅដំណាក់កាលដំបូង (ឪទាហរណ៏: ជំងឺ លើសសម្ពាធឈាម, ជំងឺទឹកនោមផ្អែម, ជំងឺរលាកថ្លើមរ៉ាំរ៉ៃ, ល, )។ ការពិនិត្យសុខភាពជាប្រចាំ ជួយយើងក្នុងការ៖

១. រកឃើញជំងឺបានទាន់ពេលវេលា
២. ព្យាបាលជំងឺទាន់ពេល
៣. មិនជួបផលវិបាកដល់សុខភាពធ្ងន់ធ្ងរ
៤. កាត់បន្ថយចំណាយលើការព្យាបាល

+++ស្វែងយល់ពីជំងឺផ្តាសាយធំ ១. អ្វី​ទៅ​ជា​ជំងឺ​គ្រុន​ផ្តាសាយ​ធំ?ជំងឺ​ផ្តាសាយ​ធំ ( Influenza A) បណ្តាល​មក​ពី​វីរុស Influen...
07/11/2021

+++ស្វែងយល់ពីជំងឺផ្តាសាយធំ

១. អ្វី​ទៅ​ជា​ជំងឺ​គ្រុន​ផ្តាសាយ​ធំ?
ជំងឺ​ផ្តាសាយ​ធំ ( Influenza A) បណ្តាល​មក​ពី​វីរុស Influenza និង​ជា​ជំងឺ​ឆ្លង​តាម​រដូវ​កាល ភាគ​ច្រើន​កើត​ឡើង​នៅ​រដូវ​ភ្លៀង ដែល​វីរុស​ងាយ​នឹង​លូត​លាស់។

២. រោគ​សញ្ញា​ជំងឺ​គ្រុន​ផ្តាសាយធំ មាន​អ្វីខ្លះ?
រោគ​សញ្ញា​ជំងឺ​គ្រុន​ផ្តាសាយ​ធំ អាច​ប្រែ​ប្រួល​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត ដោយ​អ្នក​កើត​ផ្តាសាយ​ធំ​ ច្រើនតែ​មាន​សញ្ញា​ខ្លះ ឬ​ទាំង​អស់​ក្នុង​ចំណោម​នេះ។
– ក្តៅខ្លួន
– ឈឺក្បាល
– ឈឺសាច់ដុំ និងខ្លួនប្រាណ
– ឈឺបំពង់ក
– ក្អក
– អស់កម្លាំង
– ល្ហិតល្ហៃ
– ហៀរសម្បោរ តឹងច្រមុះ។

៣. អ្នកកើតផ្តាសាយ​ធំ អាច​ជា​ទៅ​វិញ​ដោយ​មិន​បាច់​ព្យាបាល​ទេ?
ផ្តា​សាយ​ធំ អាច​ជា​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ដោយ​មិន​បាច់​ព្យាបាល តែ​ក្នុង​លក្ខខណ្ឌ​ជំងឺ​វិវត្ត​ទៅ​ធ្ងន់ធ្ងរ ដូច​ខាងក្រោម​នេះ យើង​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។
– ពិបាក​ដង្ហើម ហត់
– ឈឺ​ដើម​ទ្រូងខ្លាំង
– អស់​កម្លាំង​ខ្លាំង
– ខ្វះ​ជាតិ​ទឹក
– មិន​សូវ​នោម
– ក្អក​ខ្លាំង
– គេង​មិន​បាន ឡេះឡះ។

៤. ធ្វើ​ម៉េច​ឲ្យ​ឆាប់​ជា​ពី​ផ្តាសាយ​ធំ?
– សម្រាក​ឲ្យបាន​ច្រើន
– ញ៉ាំ​ឲ្យ​គ្រប់​គ្រាន់ ពិសេស​ស៊ុប
– ផឹក​ទឹក​ក្តៅ​ឧណ្ហៗ ឬ​ទឹក​ផ្លែឈើ​ស្រស់​ឲ្យ​បាន​ច្រើន
– ងូត​ទឹក​ក្តៅ​ឧណ្ហៗ
– លេប​ថ្នា (ត្រូវពិគ្រេាះជាមួយ វេជ្ជបណ្ឌិត)

ស្វែងយល់ពី ជំងឺគ្រុនឈាម 🚨⚠️
03/11/2021

ស្វែងយល់ពី ជំងឺគ្រុនឈាម 🚨⚠️

គ្រុនឈាមជាជំងឺឆ្លង បង្កឡើងដោយវីរុសដាំង (Dengue Virus)ជាប្រភេទផ្លាវីវីរុស (Flavivirus) ជំងឺគ្រុនឈាម ត្រូវបានរកឃើញជាលើកដំបូងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៦៣។មេរោគនៃគ្រុនឈាម (Dengue Virus) បែងចែកជា៤ប្រភេទ ៖ ដាំង១ ដាំង២ ដាំង៣ ដាំង៤ (DEN-1, DEN-2, DEN-3, DEN-4) គឺសុទ្ធតែជាប្រភេទវីរុសដែលអាចបង្កឲ្យមានជំងឺគ្រុនឈាមមកលើមនុស្ស។ ដោយឡែក នៅកម្ពុជាត្រូវបានឃើញថាភាគច្រើនបង្កដោយវីរុសដាំង-២ និងដាំង-៣ដែលចាប់ផ្តើមកើតមានការរាតត្បាតចាប់ពីខែមេសា-ឩសភា និង កាន់តែខ្ពស់នៅ ខែកក្កដា-សីហា ហើយថយចុះមកវិញចាប់ពីខែតុលា-វិច្ឆិកា។

រោគសញ្ញា
ជំងឺគ្រុនឈាមភាគច្រើនប្រមាណ៧៥% គឺគ្មានរោគសញ្ញាទេ រីឯប្រមាណ២៥% ផ្សេងទៀតអាចមានរោគសញ្ញាតិចតួច (Denguefever)និងមានចំនួនតិចបំផុតដែលមានសភាពធ្ងន់ធ្ងរ(Dengue hemorrhagic fever)។
ការវិវឌ្ឍរបស់ជំងឺគ្រុនឈាមមាន ៣ដំណាក់កាល៖
1. ដំណាក់កាលក្ដៅ (Febrile phase) មានរយៈពេល២-៧ថ្ងៃ
2. ដំណាក់កាលត្រជាក់ខ្លួន (Afebrile phase or Critical phase)មានរយៈពេល២៤-៤៨ម៉ោង
3. ដំណាក់កាលជាសះស្បើយ (Convalescent phase) មានរយៈពេល២-៣ថ្ងៃ។
រោគសញ្ញានៃ Dengue fever នៅក្នុងដំណាក់កាលក្តៅ (Febrile phase)៖
• រោគសញ្ញាដំបូងគួរឲ្យកត់សម្គាល់គឺគ្រុនក្តៅខ្លាំង ៣៩-៤០អង្សាសេ និងអាចមានរោគសញ្ញាផ្សេងៗទៀត៖
• មុខឡើងក្រហម
• ឈឺក្បាល
• ឈឺក្នុងប្រឡង់ភ្នែក
• ឈឺសាច់ដុំ និងសន្លាក់ដៃជើង
• កន្ទួលក្រហមលើស្បែក
• សញ្ញាហូរឈាមលើស្បែក (Petechiae,Tourniquet test)
• គោលិកាសធ្លាក់ចុះតិចតួចបន្ទាប់មកDengue fever វិវឌ្ឍទៅរកដំណាក់កាលជាសះស្បើយ (Convalescent phase) តែម្ដងដោយមិនឆ្លងកាត់ដំណាក់កាលត្រជាក់ខ្លួន (Critical phase)។
រោគសញ្ញានៃ Dengue haemorrhagic feverនៅក្នុងដំណាក់កាល Febrile phase សញ្ញាដូចហ្នឹង Dengue fever ដែរ ប៉ុន្តែ
• សញ្ញាហូរឈាមមានលក្ខណៈធ្ងន់ធ្ងរនិងច្បាស់លាស់ជាងដូចជា (សញ្ញាហូរឈាមលើស្បែក ជាំស្បែក ហូរឈាមអញ្ចាញធ្មេញឈាមច្រមុះ ឈាមក្រពះ ឬជុះឈាម)
• ក្រៅពីនេះក៏មានសញ្ញា ថ្លើមរីកធំ ហើយឈឺ
• ងងុយដេកច្រើន មិនលេង មិនញ៉ាំអាហារ
• គោលិកាស និងប្លាកែតធ្លាក់ចុះខ្លាំង
• វត្តមាននៃការជ្រាបចេញប្លាស្មាមកក្រៅសរសៃឈាម (Plasma leakage)។
ក្នុងដំណាក់កាល Critical phase កុមារចាប់ផ្ដើមត្រជាក់ខ្លួន។ ការជ្រាបចេញប្លាស្មាមកក្រៅសរសៃឈាម (Plasma leakage) កាន់តែខ្លាំងក្លា ធ្វើឲ្យកំហាប់ឈាមខាប់ និងអាចនាំឲ្យមានស្សុក hypovolemic (Dengue shock syndrome)។ នៅក្នុងករណី Dengue shock syndrome កុមារមានសញ្ញាដូចខាងក្រោម៖
• ឡេះឡះ ស្បែកត្រជាក់ហើយស្អិត
• ជីពចរញាប់ហើយខ្សោយ
• សម្ពាធឈាមទាបធៀបនឹងអាយុរបស់កុមារ
• សម្ពាធឈាមត្បៀតតិចជាង 20 mmHg
• អត់ទឹកនោម។
ដំណាក់កាលជាសះស្បើយ (Convalescent phase)កុមារមានសភាពត្រឡប់មកធម្មតាវិញ៖
• សីតុណ្ហភាពធម្មតា
• ជីពចរនិងសម្ពាធឈាមនឹងនរ
• មិនមានសញ្ញាហូរឈាមបន្ត
• បរិភោគអាហារបាន និងលេងឡើងវិញ
• កំហាប់ឈាមមកសភាពល្អ
• មាននោមដូចប្រក្រតី
• មានកន្ទួលក្រហមនៅផ្ដុំគ្នា ហើយរមាស់ នៅពេញខ្លួនជាពិសេសចុងដៃជើង។
មូលហេតុ និងការចម្លង
មូសខ្លាញីដែលជាភ្នាក់ងារចម្លងនៃជំងឺគ្រុនឈាមមានប្រភេទ Aedes aegypti និង Aedes albopictus ហើយវាចូលចិត្តរស់នៅតាម ទីកន្លែងងងឹតក្នុងផ្ទះ និងនៅតាមបរិវេណជុំវិញផ្ទះដែលត្រជាក់ហើយសើម។ ជំងឺគ្រុនឈាមតែងមានវត្តមាននៅតំបន់ដែលមានអាកាសធាតុក្តៅមធ្យម រួមមានទ្វីបអាស៊ីអាគ្នេយ៍ អាស៊ីកណ្តាលនិង អាមេរិកខាងត្បូង ហើយកម្ពុជា គឺជាប្រទេសដែលស្ថិតក្នុងចំណោមប្រទេសដែលមានការចម្លងខ្ពស់ មិនថានៅក្នុងទីក្រុង ឬទីជនបទ។លក្ខណៈចម្លងនៃជំងឺគ្រុនឈាមធ្វើឡើងតាមរយៈវដ្តពីមនុស្សទៅមូស និង ពីមូសទៅមនុស្សវិញមានន័យថាក្រោយពីមូសខ្លាញីបានខាំជញ្ជក់ឈាម ពីអ្នកជំងឺគ្រុនឈាមវីរុសដាំងបានលូតលាស់ហើយសម្ងំនៅក្នុងក្រពេញទឹកមាត់របស់សត្វមូស។ បន្ទាប់មកសត្វមូសនោះបានទៅខាំជញ្ជក់ឈាម ហើយវាបានបញ្ចូលវីរុសដាំងពីក្រពេញទឹកមាត់របស់វាទៅក្នុងខ្លួនមនុស្សមានសុខភាពល្អផ្សេងទៀតដែលធ្វើឲ្យពួកគាត់ក្លាយជាអ្នកជំងឺគ្រុនឈាម វដ្តនេះនឹងប្រព្រឹត្តទៅជាដដែលៗ ។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យអាចនឹងពិបាកព្រោះរោគសញ្ញារបស់វាងាយនឹងច្រឡំជាមួយរោគសញ្ញានៃជំងឺផ្សេងទៀត។ ដូច្នេះ ក្នុងករណីមានរោគសញ្ញាទាំងឡាយខាងលើ ត្រូវស្នើសុំវិភាគឈាមដូចជា៖
• វីរូឡូហ្ស៊ី (Virology) ៖ រកឌីអិនអេ (DNA) ឬ អង់ទីហ្សែន (Ag) NS-1 របស់វីរុសដាំង (អាចធ្វើបាននៅក្នុង៥ថ្ងៃដំបូងបន្ទាប់ពីមានការចម្លង ប៉ុន្តែត្រូវចំណាយខ្ពស់)
• សេរ៉ូឡូហ្ស៊ី (Serology) ៖ រកអង្គបដិបក្ខ IgM និង IgG (ធ្វើបានចាប់ពីថ្ងៃទី៥ បន្ទាប់ពីមានការចម្លង)
• បច្ចុប្បន្នមានភាពងាយស្រួលជាងមុនដោយ
អ្នកវិទ្យាសាស្រ្តអាចផលិតបាននូវតេស្តលឿន (Rapid test: SD DengueDuo NS1/IgM/IgG) ៖ កម្រិតជឿជាក់ខ្ពស់ប្រមាណ៩៥% មានភាពងាយស្រួល រហ័សនិងចំណាយតិច។ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ក្នុងការវាយតម្លៃការវិវឌ្ឍ ឬប្រភេទនៃជំងឺគ្រុនឈាមបានទេ។ ដើម្បីបែងចែកថាវាជាប្រភេទ Dengue feverឬ Dengue hemorrhagic fever គឺត្រូវមានការជ្រាបចេញប្លាស្មាមកក្រៅសរសៃឈាម (Plasma leakage)៖
• ឈាមខាប់
• អេម៉ាតូគ្រិតលើសពី ២០%នៃអេម៉ាតូគ្រិតធម្មតា
• មានទឹកដក់ក្នុងស្រោមសួត ឬស្រោមពោះ
• កម្រិតប្រូតេអុីនក្នុងឈាមថយចុះ។

ការព្យាបាល
ការព្យាបាលជំងឺគ្រុនឈាមទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់៖
• ការផ្តល់ថ្នាំបញ្ចុះកំដៅត្រឹមត្រូវ មិនឲ្យលើសកម្រិត ចៀសវាងពុលនិងខូចថ្លើម
• ហាមដាច់ខាតប្រើថ្នាំបញ្ចុះកំដៅប្រភេទ Aspirin ដែលប្រឈមនឹងការហូរឈាមកាន់តែខ្លាំង
• ចៀសវាងប្រើថ្នាំប្រភេទ Steroids, Ibuprofen
• ជូតខ្លួនកុមារដោយក្រណាត់ជ្រលក់ទឹកត្រជាក់ដើម្បីកាត់បន្ថយកំដៅ និងតម្រូវការថ្នាំបញ្ចុះកំដៅ
• ផ្តល់អាហារ និងទឹកតាមមាត់ដល់កុមារឲ្យបានគ្រប់គ្រាន់
• ការផ្តល់សេរ៉ូមតាមសរសៃមានភាពចាំបាច់ និងដោយប្រុងប្រយ័ត្នខ្ពស់ នៅក្នុងដំណាក់កាលCritical phase ដើម្បីកុំឲ្យមានស្សុក(Hypovolemic shock) ឬលើសជាតិទឹកក្នុងខ្លួន (Fluid overload)
• ការចាក់បញ្ចូលឈាម ឬប្លាស្មាបើមានការចាំបាច់
• គ្មានថ្នាំផ្សះ ឬថ្នាំប្រឆាំងវីរុសណាអាចព្យាបាលជំងឺគ្រុនឈាមឲ្យជាសះស្បើយបានទេ
• តាមដាននូវសញ្ញាជីវិត បរិមាណទឹកនោម និងកម្រិតអេម៉ាតូគ្រិតឲ្យបានញឹកញាប់ជាពិសេសក្នុងដំណាក់កាល Critical phase ។
ក្នុងករណីទទួលការព្យាបាលយឺតយ៉ាវកុមារនឹងមានហានិភ័យដល់ជីវិតខ្ពស់ណាស់។ ផលវិបាកក្រោយពីព្យាបាល
• អតុល្យភាពនៃអេឡិចត្រូលីត្រ
• លើសជាតិទឹកក្នុងខ្លួន និងហើមសួត
• ស្សុកយូរពេល
• ហូរឈាមច្រើន
• ខ្សោយថ្លើម និងតម្រងនោម
• រលាកខួរក្បាល (Hepatic encephalopathy)
• ឆ្លងរោគ។
ការបង្ការ
• ការពារកុមារកុំឲ្យមូសខ្លាខាំ ដោយស្លៀកពាក់ឲ្យបានជិត និងគេងនៅក្នុងម៉ុងជានិច្ច
• ប្រើថ្នាំសម្លាប់សត្វមូស និងដង្កូវទឹក
• សម្អាតទាំងក្នុង និងក្រៅផ្ទះដែលជាទីកន្លែងនៃជម្រកមូសខ្លា និងកន្លែងដែលមូសអាចពងបាន ដូចជាពាងទឹក ចានទ្រតុទូ ឬសម្រាមដែលអាចដក់ទឹកបាន
• ចាក់ថ្នាំបង្ការជំងឺគ្រុនឈាម ជាការការពារ(នឹងមាននៅកម្ពុជាឆាប់ៗ)។
គ្មានអ្វីដែលល្អជាងការកាពារកុំឲ្យមានជំងឺទេវិធីសាស្រ្តល្អបំផុតគឺ ការពារកុំឲ្យមានមូសខ្លានិងដង្កូវទឹកទាំងនៅក្នុង និងក្រៅផ្ទះ។ ត្រូវប្រញាប់ស្វែងរកកន្លែងផ្ដល់សេវាសុខាភិបាលក្នុងករណីសង្ស័យថា កុមារមានជំងឺគ្រុនឈាមដើម្បីធ្វើរោគវិនិច្ឆ័យរួមទាំងព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

ជំងឺហឺត បង្ករឱ្យផ្លូវខ្យល់ ក្នុងសួតរបស់លោកអ្នក ឡើងហើម និងរួមតូចចង្អៀត ។ អ្នកជំនាញ ផ្នែកវេជ្ជសាស្រ្ត មិនដឹងច្បាស់ ពីបុព្វ...
29/10/2021

ជំងឺហឺត បង្ករឱ្យផ្លូវខ្យល់ ក្នុងសួតរបស់លោកអ្នក ឡើងហើម និងរួមតូចចង្អៀត ។ អ្នកជំនាញ ផ្នែកវេជ្ជសាស្រ្ត មិនដឹងច្បាស់ ពីបុព្វហេតុបង្ករជំងឺហឺត នោះទេ ។ មានការជឿថា ជំងឺនេះ បង្ករឡើងដោយ បន្សំនៃកត្តាតំណរពូជ និងកត្តាបរិស្ថាន ។

សួត ដែលមានសុខភាពល្អ
នៅខាងក្នុងសួត មានផ្លូវខ្យល់បែកខ្នែង ដែលកើតឡើង ដោយគោលិកាតបណ្តាក់ គ្នា ។ ផ្លូវខ្យល់នីមួយៗ ត្រូវបានរុំព័ទ្ធ ដោយបណ្តុំសាច់ដុំ ។ ផ្លូវខ្យល់ រួមតូច នៅពេលវាឈានចូលជ្រៅ ទៅក្នុងសួត ។ ផ្លូវខ្យល់តូចបំផុត បញ្ចប់ជាកញ្ចុំ នៃចង់ខ្យល់តូចៗ ដូចប៉េងប៉ោង (កោសិកាថង់ខ្យល់) ។ កញ្ចុំទាំងនេះ ត្រូវបានរុំព័ទ្ធ ដោយសរសៃឈាម ។ នៅពេលលោកអ្នកដកដង្ហើមចូល (ស្រូបខ្យល់ចូល) នោះខ្យល់ចូល ទៅក្នុងសួត ។ ខ្យល់ធ្វើដំណើរ ចូលតាមផ្លូវខ្យល់ រហូតដល់កញ្ចុំថង់ខ្យល់ ។ នៅពេលលោកអ្នកដកដង្ហើមចេញ (បញ្ចេញខ្យល់) នោះខ្យល់ធ្វើដំណើរ ឡើងទៅ តាមផ្លូវខ្យល់ ហើយចេញទៅក្រៅសួត ។ ផ្លូវខ្យល់ បញ្ចេញសារធាតុស្លេស ដើម្បីចាប់យកកំទេចកំទីតូចៗ ដែលលោកអ្នក ស្រូបចូល ។ ជាធម្មតា ក្រោយមកទៀត សារធាតុស្លេស ត្រូវបានសម្អាតចេញ ពីសួត ដោយសរសៃតូចៗ (កោសិការសសៃ) ដែលនៅស្រប តាមបណ្តោយផ្លូវខ្យល់ ។ សារធាតុស្លេស ត្រូវបានលេប ឬក្អកចេញមក ។

តើសួតមានមុខងារ អ្វីខ្លះ?
ខ្យល់ ដែលលោកអ្នកស្រូបចូល មានអុកស៊ីសែន ។ នៅពេលអុកស៊ីសែន ឈានទៅដល់កោសិកាថង់ខ្យល់ វាឆ្លងចូលទៅក្នុង សរសៃឈាម ដែលនៅព័ទ្ធជុំវិញថង់ខ្យល់នោះ ។ បន្ទាប់មក ឈាមរបស់លោកអ្នក បញ្ជូនអុកស៊ីសែន ទៅឱ្យកោសិកាទាំងអស់ របស់លោកអ្នក ។ នៅពេលលោកអ្នកដកដង្ហើមចេញ នោះកាបោនឌីអុកស៊ីត នឹងត្រូវបញ្ជូនចេញ ក្នុងលក្ខណៈប្រហាក់ប្រហែលគ្នា ពីឈាម ទៅក្នុងកោសិកាថង់ខ្យល់ ហើយរហូតចេញ ផុតពីរាងកាយ ។

នៅពេលលោកអ្នកមាន ជំងឺហឺត
អ្នកមានជំងឺហឺត មានផ្លូវខ្យល់ ក្នុងលក្ខណៈងាយរងគ្រោះណាស់ ។ នេះមានន័យថា ផ្លូវខ្យល់ ប្រតិកម្មទៅនឹង វត្ថុមួយចំនួន ដែលហៅថា ធាតុបង្ករ ហេតុ (ដូចជា លំអងផ្កា ធូលី ឬផ្សេង) ហើយឡើងហើម និងរួមតូច ។ ការរលាក ធ្វើឱ្យផ្លូវខ្យល់ ឡើងហើម និងរួមតូច ។ នេះ គឺជាបញ្ហា (រ៉ាំរ៉ៃ) រយៈពេលវែង ។ ផ្លូវខ្យល់ អាចមិនតែងតែ រួមតូច គួរឱ្យសម្គាល់ដឹង ថាជាបញ្ហាដង្ហើមនោះទេ ។
រោគសញ្ញា នៃការរលាករ៉ាំរ៉ៃ ៖
* ការក្អក
* ការតឹងទ្រូង
* ការស្ទះដង្ហើម (ហត់)
* ការបន្លឺសម្លេង ពេលដកដង្ហើម (សម្លេងដូចហួច ជាពិសេស នៅពេលដកដង្ហើមចេញ)
* កម្លាំងថមថយ ឬនឿយហត់
ចំពោះមនុស្សខ្លះ ការលាកកម្រិតស្រាល រ៉ាំរ៉ៃ ក្រោយមកទៀត អាចបណ្តាលឱ្យ មានរបួសស្នាម លើផ្លូវខ្យល់ រយៈពេលវែង (អចិន្រ្តៃយ៍) និងបាត់បង់មុខងារ របស់សួត ។

ជំងឺរើឡើង ក្នុងកម្រិតមធ្យម
នៅពេលផ្លូវខ្យល់ មានលក្ខណៈងាយរងគ្រោះ ត្រូវបានបង្ករផលរមាស់ ដោយកត្តាបង្ករហេតុ នោះសាច់ដុំ នៅជុំវិញផ្លូវខ្យល់ នឹងត្រូវឡើងតឹងណែន ។ ស្រទាប់ខាងក្នុង របស់ផ្លូវខ្យល់ ឡើងហើម ។ សារធាតុស្លេសខាប់ស្អិត កើនឡើង ហើយបណ្តាលឱ្យស្ទះផ្លូវខ្យល់ ។ បញ្ហាទាំងអស់នេះ បង្ករការលំបាក ដល់លោកអ្នក ក្នុងការដកដង្ហើម ។
រោគសញ្ញា នៃជំងឺរើឡើង ក្នុងកម្រិតមធ្យម
* ការក្អក ជាពិសេសនៅពេលយប់
* ចាប់ នឿយហត់ ឬដកដង្ហើមផុតៗ
* ការបន្លឺសម្លេង ពេលដកដង្ហើម
* ការតឹងទ្រូង
* ដកដង្ហើមញាប់ ពេលសម្រក

ជំងឺរើឡើង ក្នុងកម្រិតធ្ងន់
ជំងឺរើឡើង ក្នុងកម្រិតធ្ងន់ អាចគម្រាមកំហែង ដល់អាយុជីវិត ។ ក្នុងករណីជំងឺរើឡើង ក្នុងកម្រិតធ្ងន់ សាច់ដុំឡើងតឹងណែន ឡើងហើម ហើយសារធាតុកើនឡើង កាន់តែច្រើន ។ មានការពិបាក ក្នុងការដកដង្ហើម ។ រាងកាយរបស់លោកអ្នក មិនអាចទទួលបាន អុកស៊ីសែន បានគ្រប់គ្រាន់ និងមិនអាច បញ្ចេញសារធាតុ កាបោនឌីអុកស៊ីត ទៀតផង ។ សំណល់ហ្គាស ជាប់នៅក្នុងកោសិកាថង់ខ្យល់ ហើយការផ្លាស់ប្តូរហ្គាស មិនអាចប្រព្រឹត្តទៅបាននោះទេ ។ រាងកាយ មិនអាចទទួលបានអុកស៊ីសែន បានគ្រប់គ្រាន់នោះទេ ។ បើគ្មានអុកស៊ីសែន នោះជាលិកាក្នុងរាងកាយ ជាពិសេស ជាលិកាខួរក្បាល ចាប់ផ្តើមខូចបង់ទៅ ។ ប្រសិនបើស្ថានភាពបែបនេះ នៅត្រាំត្រែងយូរ នោះវាអាចបង្ករឱ្យ ខូចខួរក្បាល ឬបាត់បង់ជីវិតបាន ។
សូមទូរសព្ទទៅ 911 (ឬ ពឹងឱ្យគេជួយទូរសព្ទឱ្យ) ប្រសិនបើលោកអ្នក មានរោគសញ្ញាណាមួយ នៃរោគសញ្ញាទាំងនេះ ហើយមិនបានធូរស្បើយភ្លាមៗ ដោយការប្រើឱសថសង្រ្គោះបន្ទាន់ តាមវេជ្ជបញ្ជានោះ ៖
* ការដកដង្ហើម ដែលមានបញ្ហាធ្ងន់ធ្ងរ
* ពិបាកដកដង្ហើម នៅពេលនិយាយ ឬដើរ
* បបេរមាត់ ឬម្រាមដៃ ប្រែទៅជាពណ៌ខៀវ
* មានអារម្មណ៍ស្រាលក្បាល ឬវិលមុខ ហាក់ដូចជាចង់សន្លប់
* លំហូរពូល ថយចុះតិចជាង 50% នៃកម្រិតលំហូរល្អរបស់លោកអ្នក ប្រសិនបើលោកអ្នកធ្វើការតាមដានលំហូរពូល ។

ជំងឺហឺត គឺជាស្ថានភាពជំងឺ រយៈពេលវែង ។ ហេតុនេះ វាជាការសំខាន់ ដែលលោកអ្នកត្រូវសហការ ជាមួយអ្នកផ្តល់សេវាថែទាំ សុខភាព របស់លោកអ្នក ដើម្បីគ្រប់គ្រងជំងឺនេះ ។ ប្រសិនបើលោកអ្នកជក់បារី សូមស្វែងរកជំនួយ ដើម្បីឈប់ជក់ ។ ត្រូវស្គាល់ កត្តាបង្ករហេតុ របស់លោកអ្នក ហើយស្វែងរកវិធីគេចពីវា ។ ជាការសំខាន់ ដែលលោកអ្នកប្រើឱសថ តាមវេជ្ជបញ្ជា ។ ដែលនេះមានន័យថា នៅបន្តប្រើ ទោះបីជាលោកអ្នកមានអារម្មណ៍ល្អឡើងវិញ ក៏ដោយ ។

គ្រុនឈាមជាជំងឺឆ្លង បង្កឡើងដោយវីរុសដាំង (Dengue Virus)ជាប្រភេទផ្លាវីវីរុស (Flavivirus) ជំងឺគ្រុនឈាម ត្រូវបានរកឃើញជាលើកដំប...
18/10/2021

គ្រុនឈាមជាជំងឺឆ្លង បង្កឡើងដោយវីរុសដាំង (Dengue Virus)ជាប្រភេទផ្លាវីវីរុស (Flavivirus) ជំងឺគ្រុនឈាម ត្រូវបានរកឃើញជាលើកដំបូងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៦៣។មេរោគនៃគ្រុនឈាម (Dengue Virus) បែងចែកជា៤ប្រភេទ ៖ ដាំង១ ដាំង២ ដាំង៣ ដាំង៤ (DEN-1, DEN-2, DEN-3, DEN-4) គឺសុទ្ធតែជាប្រភេទវីរុសដែលអាចបង្កឲ្យមានជំងឺគ្រុនឈាមមកលើមនុស្ស។ ដោយឡែក នៅកម្ពុជាត្រូវបានឃើញថាភាគច្រើនបង្កដោយវីរុសដាំង-២ និងដាំង-៣ដែលចាប់ផ្តើមកើតមានការរាតត្បាតចាប់ពីខែមេសា-ឩសភា និង កាន់តែខ្ពស់នៅ ខែកក្កដា-សីហា ហើយថយចុះមកវិញចាប់ពីខែតុលា-វិច្ឆិកា។

រោគសញ្ញា
ជំងឺគ្រុនឈាមភាគច្រើនប្រមាណ៧៥% គឺគ្មានរោគសញ្ញាទេ រីឯប្រមាណ២៥% ផ្សេងទៀតអាចមានរោគសញ្ញាតិចតួច (Denguefever)និងមានចំនួនតិចបំផុតដែលមានសភាពធ្ងន់ធ្ងរ(Dengue hemorrhagic fever)។
ការវិវឌ្ឍរបស់ជំងឺគ្រុនឈាមមាន ៣ដំណាក់កាល៖
1. ដំណាក់កាលក្ដៅ (Febrile phase) មានរយៈពេល២-៧ថ្ងៃ
2. ដំណាក់កាលត្រជាក់ខ្លួន (Afebrile phase or Critical phase)មានរយៈពេល២៤-៤៨ម៉ោង
3. ដំណាក់កាលជាសះស្បើយ (Convalescent phase) មានរយៈពេល២-៣ថ្ងៃ។
រោគសញ្ញានៃ Dengue fever នៅក្នុងដំណាក់កាលក្តៅ (Febrile phase)៖
• រោគសញ្ញាដំបូងគួរឲ្យកត់សម្គាល់គឺគ្រុនក្តៅខ្លាំង ៣៩-៤០អង្សាសេ និងអាចមានរោគសញ្ញាផ្សេងៗទៀត៖
• មុខឡើងក្រហម
• ឈឺក្បាល
• ឈឺក្នុងប្រឡង់ភ្នែក
• ឈឺសាច់ដុំ និងសន្លាក់ដៃជើង
• កន្ទួលក្រហមលើស្បែក
• សញ្ញាហូរឈាមលើស្បែក (Petechiae,Tourniquet test)
• គោលិកាសធ្លាក់ចុះតិចតួចបន្ទាប់មកDengue fever វិវឌ្ឍទៅរកដំណាក់កាលជាសះស្បើយ (Convalescent phase) តែម្ដងដោយមិនឆ្លងកាត់ដំណាក់កាលត្រជាក់ខ្លួន (Critical phase)។
រោគសញ្ញានៃ Dengue haemorrhagic feverនៅក្នុងដំណាក់កាល Febrile phase សញ្ញាដូចហ្នឹង Dengue fever ដែរ ប៉ុន្តែ
• សញ្ញាហូរឈាមមានលក្ខណៈធ្ងន់ធ្ងរនិងច្បាស់លាស់ជាងដូចជា (សញ្ញាហូរឈាមលើស្បែក ជាំស្បែក ហូរឈាមអញ្ចាញធ្មេញឈាមច្រមុះ ឈាមក្រពះ ឬជុះឈាម)
• ក្រៅពីនេះក៏មានសញ្ញា ថ្លើមរីកធំ ហើយឈឺ
• ងងុយដេកច្រើន មិនលេង មិនញ៉ាំអាហារ
• គោលិកាស និងប្លាកែតធ្លាក់ចុះខ្លាំង
• វត្តមាននៃការជ្រាបចេញប្លាស្មាមកក្រៅសរសៃឈាម (Plasma leakage)។
ក្នុងដំណាក់កាល Critical phase កុមារចាប់ផ្ដើមត្រជាក់ខ្លួន។ ការជ្រាបចេញប្លាស្មាមកក្រៅសរសៃឈាម (Plasma leakage) កាន់តែខ្លាំងក្លា ធ្វើឲ្យកំហាប់ឈាមខាប់ និងអាចនាំឲ្យមានស្សុក hypovolemic (Dengue shock syndrome)។ នៅក្នុងករណី Dengue shock syndrome កុមារមានសញ្ញាដូចខាងក្រោម៖
• ឡេះឡះ ស្បែកត្រជាក់ហើយស្អិត
• ជីពចរញាប់ហើយខ្សោយ
• សម្ពាធឈាមទាបធៀបនឹងអាយុរបស់កុមារ
• សម្ពាធឈាមត្បៀតតិចជាង 20 mmHg
• អត់ទឹកនោម។
ដំណាក់កាលជាសះស្បើយ (Convalescent phase)កុមារមានសភាពត្រឡប់មកធម្មតាវិញ៖
• សីតុណ្ហភាពធម្មតា
• ជីពចរនិងសម្ពាធឈាមនឹងនរ
• មិនមានសញ្ញាហូរឈាមបន្ត
• បរិភោគអាហារបាន និងលេងឡើងវិញ
• កំហាប់ឈាមមកសភាពល្អ
• មាននោមដូចប្រក្រតី
• មានកន្ទួលក្រហមនៅផ្ដុំគ្នា ហើយរមាស់ នៅពេញខ្លួនជាពិសេសចុងដៃជើង។
មូលហេតុ និងការចម្លង
មូសខ្លាញីដែលជាភ្នាក់ងារចម្លងនៃជំងឺគ្រុនឈាមមានប្រភេទ Aedes aegypti និង Aedes albopictus ហើយវាចូលចិត្តរស់នៅតាម ទីកន្លែងងងឹតក្នុងផ្ទះ និងនៅតាមបរិវេណជុំវិញផ្ទះដែលត្រជាក់ហើយសើម។ ជំងឺគ្រុនឈាមតែងមានវត្តមាននៅតំបន់ដែលមានអាកាសធាតុក្តៅមធ្យម រួមមានទ្វីបអាស៊ីអាគ្នេយ៍ អាស៊ីកណ្តាលនិង អាមេរិកខាងត្បូង ហើយកម្ពុជា គឺជាប្រទេសដែលស្ថិតក្នុងចំណោមប្រទេសដែលមានការចម្លងខ្ពស់ មិនថានៅក្នុងទីក្រុង ឬទីជនបទ។លក្ខណៈចម្លងនៃជំងឺគ្រុនឈាមធ្វើឡើងតាមរយៈវដ្តពីមនុស្សទៅមូស និង ពីមូសទៅមនុស្សវិញមានន័យថាក្រោយពីមូសខ្លាញីបានខាំជញ្ជក់ឈាម ពីអ្នកជំងឺគ្រុនឈាមវីរុសដាំងបានលូតលាស់ហើយសម្ងំនៅក្នុងក្រពេញទឹកមាត់របស់សត្វមូស។ បន្ទាប់មកសត្វមូសនោះបានទៅខាំជញ្ជក់ឈាម ហើយវាបានបញ្ចូលវីរុសដាំងពីក្រពេញទឹកមាត់របស់វាទៅក្នុងខ្លួនមនុស្សមានសុខភាពល្អផ្សេងទៀតដែលធ្វើឲ្យពួកគាត់ក្លាយជាអ្នកជំងឺគ្រុនឈាម វដ្តនេះនឹងប្រព្រឹត្តទៅជាដដែលៗ ។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យអាចនឹងពិបាកព្រោះរោគសញ្ញារបស់វាងាយនឹងច្រឡំជាមួយរោគសញ្ញានៃជំងឺផ្សេងទៀត។ ដូច្នេះ ក្នុងករណីមានរោគសញ្ញាទាំងឡាយខាងលើ ត្រូវស្នើសុំវិភាគឈាមដូចជា៖
• វីរូឡូហ្ស៊ី (Virology) ៖ រកឌីអិនអេ (DNA) ឬ អង់ទីហ្សែន (Ag) NS-1 របស់វីរុសដាំង (អាចធ្វើបាននៅក្នុង៥ថ្ងៃដំបូងបន្ទាប់ពីមានការចម្លង ប៉ុន្តែត្រូវចំណាយខ្ពស់)
• សេរ៉ូឡូហ្ស៊ី (Serology) ៖ រកអង្គបដិបក្ខ IgM និង IgG (ធ្វើបានចាប់ពីថ្ងៃទី៥ បន្ទាប់ពីមានការចម្លង)
• បច្ចុប្បន្នមានភាពងាយស្រួលជាងមុនដោយ
អ្នកវិទ្យាសាស្រ្តអាចផលិតបាននូវតេស្តលឿន (Rapid test: SD DengueDuo NS1/IgM/IgG) ៖ កម្រិតជឿជាក់ខ្ពស់ប្រមាណ៩៥% មានភាពងាយស្រួល រហ័សនិងចំណាយតិច។ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ក្នុងការវាយតម្លៃការវិវឌ្ឍ ឬប្រភេទនៃជំងឺគ្រុនឈាមបានទេ។ ដើម្បីបែងចែកថាវាជាប្រភេទ Dengue feverឬ Dengue hemorrhagic fever គឺត្រូវមានការជ្រាបចេញប្លាស្មាមកក្រៅសរសៃឈាម (Plasma leakage)៖
• ឈាមខាប់
• អេម៉ាតូគ្រិតលើសពី ២០%នៃអេម៉ាតូគ្រិតធម្មតា
• មានទឹកដក់ក្នុងស្រោមសួត ឬស្រោមពោះ
• កម្រិតប្រូតេអុីនក្នុងឈាមថយចុះ។

ការព្យាបាល
ការព្យាបាលជំងឺគ្រុនឈាមទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់៖
• ការផ្តល់ថ្នាំបញ្ចុះកំដៅត្រឹមត្រូវ មិនឲ្យលើសកម្រិត ចៀសវាងពុលនិងខូចថ្លើម
• ហាមដាច់ខាតប្រើថ្នាំបញ្ចុះកំដៅប្រភេទ Aspirin ដែលប្រឈមនឹងការហូរឈាមកាន់តែខ្លាំង
• ចៀសវាងប្រើថ្នាំប្រភេទ Steroids, Ibuprofen
• ជូតខ្លួនកុមារដោយក្រណាត់ជ្រលក់ទឹកត្រជាក់ដើម្បីកាត់បន្ថយកំដៅ និងតម្រូវការថ្នាំបញ្ចុះកំដៅ
• ផ្តល់អាហារ និងទឹកតាមមាត់ដល់កុមារឲ្យបានគ្រប់គ្រាន់
• ការផ្តល់សេរ៉ូមតាមសរសៃមានភាពចាំបាច់ និងដោយប្រុងប្រយ័ត្នខ្ពស់ នៅក្នុងដំណាក់កាលCritical phase ដើម្បីកុំឲ្យមានស្សុក(Hypovolemic shock) ឬលើសជាតិទឹកក្នុងខ្លួន (Fluid overload)
• ការចាក់បញ្ចូលឈាម ឬប្លាស្មាបើមានការចាំបាច់
• គ្មានថ្នាំផ្សះ ឬថ្នាំប្រឆាំងវីរុសណាអាចព្យាបាលជំងឺគ្រុនឈាមឲ្យជាសះស្បើយបានទេ
• តាមដាននូវសញ្ញាជីវិត បរិមាណទឹកនោម និងកម្រិតអេម៉ាតូគ្រិតឲ្យបានញឹកញាប់ជាពិសេសក្នុងដំណាក់កាល Critical phase ។
ក្នុងករណីទទួលការព្យាបាលយឺតយ៉ាវកុមារនឹងមានហានិភ័យដល់ជីវិតខ្ពស់ណាស់។ ផលវិបាកក្រោយពីព្យាបាល
• អតុល្យភាពនៃអេឡិចត្រូលីត្រ
• លើសជាតិទឹកក្នុងខ្លួន និងហើមសួត
• ស្សុកយូរពេល
• ហូរឈាមច្រើន
• ខ្សោយថ្លើម និងតម្រងនោម
• រលាកខួរក្បាល (Hepatic encephalopathy)
• ឆ្លងរោគ។
ការបង្ការ
• ការពារកុមារកុំឲ្យមូសខ្លាខាំ ដោយស្លៀកពាក់ឲ្យបានជិត និងគេងនៅក្នុងម៉ុងជានិច្ច
• ប្រើថ្នាំសម្លាប់សត្វមូស និងដង្កូវទឹក
• សម្អាតទាំងក្នុង និងក្រៅផ្ទះដែលជាទីកន្លែងនៃជម្រកមូសខ្លា និងកន្លែងដែលមូសអាចពងបាន ដូចជាពាងទឹក ចានទ្រតុទូ ឬសម្រាមដែលអាចដក់ទឹកបាន
• ចាក់ថ្នាំបង្ការជំងឺគ្រុនឈាម ជាការការពារ(នឹងមាននៅកម្ពុជាឆាប់ៗ)។
គ្មានអ្វីដែលល្អជាងការកាពារកុំឲ្យមានជំងឺទេវិធីសាស្រ្តល្អបំផុតគឺ ការពារកុំឲ្យមានមូសខ្លានិងដង្កូវទឹកទាំងនៅក្នុង និងក្រៅផ្ទះ។ ត្រូវប្រញាប់ស្វែងរកកន្លែងផ្ដល់សេវាសុខាភិបាលក្នុងករណីសង្ស័យថា កុមារមានជំងឺគ្រុនឈាមដើម្បីធ្វើរោគវិនិច្ឆ័យរួមទាំងព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

05/09/2021

តើស្រ្តីដែលមានជំងឺទឹកនោមផ្អែមអាចមានផ្ទៃពោះបានដែររឺទេ?

ដូចដែលបងប្អូនប្រជាជនយើងបានជ្រាបហើយថាជំងឺទឹកនោមផ្អែមមាន បីប្រភេទ ប្រភេទទី១ ប្រភេទទី២ និងប្រភេទទី៣(កើតលើស្រ្តីមានផ្ទៃពោះ) ប៉ុន្តែនៅក្នុងអត្ថបទនេះយើងខ្ញុំសុំធ្វើ ការបកស្រាយអំពីអ្នកជំងឺជាពិសេស ស្រ្តីដែលកើតជំងឺទឹកនោមផ្អែមរួចពីមុន(ទោះប្រភេទទី១ក្តី ទី២ក្តី) ហើយប្រាថ្នាចង់បានបុត្រតើគាត់អាចមានបុត្របានដែររឺទេ? ហើយគាត់គួររៀបចំខ្លួនបែបណាខ្លះ?

ជាការពិតណាស់បើគាត់ប្រាថ្នាចង់បានបុត្រ គឺគាត់នៅតែអាចមានបុត្របាន ប៉ុន្តែគាត់ត្រូវតែរៀបចំខ្លួនអោយបាន ត្រឹមត្រូវដើម្បីជៀសវាងផលវិបាក។

ប្រសិនបើណាជាគាត់ មិនបានរៀបចំខ្លួនអោយបានត្រឹមត្រូវទេ នោះគាត់ អាចប្រឈមមុខនូវផលវិបាកទៅលើម្តាយ និងទៅលើកូន(ទាំងសងខាង)។

-ម្តាយអាចប្រឈមមុខជាមួយ: ជំងឺលើសឈាម ជំងឺក្រឡាភ្លើង។ល។

-ទារកអាចប្រឈមជាមួយ: ទារកឡើងគីឡូខ្លាំង ដែលជាហេតុធ្វើអោយពិបាក សម្រាល ទារកអាចមានបញ្ហាផ្លូវដង្ហើម និងអាចរលូត រឺក៏ទារកអាចស្លាប់ ក្នុងផ្ទៃ។ល។

ហេតុដូចនេះហើយបានជាយើងខ្ញុំលើកយកអត្ថបទនេះឡើងដើម្បីពន្យល់បង ប្អូនមហាជន ជាពិសេស ស្រ្តី និងក្រុមគ្រួសារដើម្បីរៀបចំខ្លួនជៀសវាង នូវផលវិបាកដូចបានរៀបរាប់ខាងលើ។

ស្រ្តីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ រឺក៏ប្រភេទទី២ នៅពេលដែលប្រាថ្នាចង់ បានបុត្រគួរគប្បីរៀបចំខ្លួនដូចខាងក្រោម៖
- ពិនិត្យហើយតាមដានជាតិស្ករអោយមានលំនឹងមុននឹងប្រាថ្នាយកបុត្រ (A1C< ៧%)
- ត្រូវប្រឹក្សាជាមួយគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម តើពេលគួរគប្បីយកបុត្រ ចំពោះអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ គឺមិនមានការរៀបចំ អ្វីច្រើនទេ ពីព្រោះអ្នកជំងឺប្រភេទទីមួយនេះ គឺគាត់បានទទួល ការព្យាបាល ដោយការចាក់ អាំងស៊ុយលីន រួចមកហើយ។ ចំណែកឯអ្នកជំងឺទឹកនោមផ្អែម ប្រភេទទី២ដែលគាត់ប្រើថ្នាំ គ្រាប់ក្នុងការព្យាបាលហើយគាត់ប្រាថ្នាយកបុត្រ គឺគាត់ត្រូវប្រឹក្សាជាមួយគ្រូពេទ្យដើម្បីធ្វើការផ្លាស់ប្តូរថ្នាំគ្រាប់មួយចំនួន ដែលជាយថាហេតុអាចប៉ះពាល់ទៅលើ ទារកក្នុងករណីចាំបាច់ត្រូវធ្វើការ ផ្លាស់មកប្រើថ្នាំចាក់ អាងស៊ុយលីនវិញ។ ថ្នាំចាក់ អាងស៊ុយលីន នេះមិនមាន ផ្តល់ជាផលគ្រោះថ្នាក់អ្វីទាំងអស់ទៅលើទារក ហើយត្រូវបាន អ្នកវិទ្យាសាស្រ្តធំៗនានានៅពិភពលោក ចាត់ទុកថាជាថ្នាំជំរើសតំបូង សម្រាប់ស្រ្តីដែលមានជំងឺទឹកនោមផ្អែម ហើយចង់បានបុត្រ។

- អ្នកជំងឺទឹកនោមផ្អែមជាស្រ្តីដែលប្រាថ្នាចង់បានបុត្រគួរគប្បីទៅពិនិត្យភ្នែក ដើម្បីរុករកមើល ផលប៉ះពាល់ទៅ លើភ្នែក មុននិងសម្រេចចិត្តយកបុត្រ។ គេសង្កេតឃើញថាអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមនៅពេលដែល គាត់មានបុត្រគឺពេលនោះគាត់អាចមានផលប៉ះពាល់ទៅលើបាទភ្នែក ហេតុដូចនេះគួរគប្បីទៅពិនិត្យភ្នែក ដើម្បីសុវត្ថិភាព។

- អ្នកជំងឺគួរគប្បីប្រឹក្សាជាមួយគ្រូពេទ្យ រឺក៏អ្នកឯកទេសខាងជំនាញម្ហូបអាហារ ដើម្បីស្វែងយល់អំពីអាហារជៀសវាង និង អាហារដែលទទួលទានបាន ព្រោះថាស្រ្តីដែលមានផ្ទៃពោះ គឺលំនឹងនៃរបបអាហារត្រូវតែសំខាន់ណាស់ ពីព្រោះបើគាត់តមខ្លាំងពេកនោះគាត់អាចមានផលប៉ះពាលជាកង្វះអាហារទៅលើទារកនៅក្នុងផ្ទៃ បើគាត់ទទួលទានច្រើនពេកជាតិស្ករគាត់នឹងទ្បេីង ក៏មានផលប៉ះពាល់ទៅលើទារក និងខ្លួនគាត់ដូចគ្នា

ក្នុងករណីអ្នកជំងឺទឹកនោមផ្អែមហើយគាត់មានគភ៌ តើវិធីសាស្រ្តសម្រាលបែបណាល្អសម្រាប់ពួកគាត់?

ស្រ្តីដែលមានជំងឺទឹកនោមផ្អែមហើយមានគភ៌ ត្រូវបានចាត់ទុកនៅក្នុងស្រ្តីដែល ប្រឈមមុខគ្រោះថ្នាក់ខ្ពស់ ក្នុងការសម្រាល ដូចច្នេះអ្នកជំងឺ និងក្រុមគ្រួសារ គួរគប្បីយល់ដឹងថាអ្នកជំងឺ គួរតាមដាននឹងពិនិត្យ ឯកទេសទឹកនោមផ្អែម និងឯកទេសខាងសម្ភព ស្រ្តីត្រូវថែរក្សាកំរិតជាតិស្ករអោយបានល្អ និងតឹងរឹង បំផុតដើម្បី ជៀសវាងនៅផលលំបាកនានាដូចបានរៀបរាប់ខាងលើ គឺមុនពេលបាយជាតិស្ករក្រោម ៩៥ml/dl និងក្រោយពេលបាយពីរម៉ោងតិចជាង១២០ml/dl ។

ប្រសិនណាបើគាត់អាចរក្សាជាតិស្ករក្នុងកំរិតដូចបានជម្រាបជូនខាងដើម នោះវិធីសាស្រ្តក្នុងការសម្រាលតាមការវះកាត់ក្តី រឺតាមធម្មជាតិក្តីលែងជាបញ្ហាសម្រាប់គាត់ទៀតហើយ៕

Credit: Dr Sum Satha

21/07/2021

#ការយល់ដឹងពីការប្រើប្រាស់ថ្នាំពេទ្យ💊💊💊​

⚠️⚠️⚠️ការប្រើប្រាស់ថ្នាំពេទ្យដោយមិនមានវេជ្ជបញ្ចាត្រឹមត្រូវ និង​ ដោយមិនមានការធ្វើរោគវិនិច្ច័យពីគ្រូពេទ្យត្រឹមត្រូវ​ ។​ ថ្នាំទាំងនេាះវាអាច​និងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នក​។

🩺🩺🩺បើសិនជាអ្នកមានបញ្ហាសុខភាព​សូមទៅពិគ្រេាះយោបល់ជាមួយគ្រូពេទ្យ ដើម្បីជៀសវាងហានិភ័យពីការប្រើប្រាស់ថ្នាំពេទ្យមិនត្រឺមត្រូវ។

😊😊😊

13/07/2021

តម្រងនោម គឺជាសរីរាង្គដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងការដំណើរការរាងកាយទាំងមូល ជាពិសេសគឺជួយលាងសម្អាតជាតិពុលចេញពីរាងកាយ និងឈាមឱ្យមានសុខភាពល្អ ដោយការបញ្ចេញកាកសំណល់ចោលតាមរយៈទឹកនោម និងមានតួនាទីសំខាន់ៗជាច្រើនទៀតដូចជា៖

១. គ្រប់គ្រង និងត្រួតពិនិត្យនៅក្នុងការចែកចាយសារធាតុរ៉ែសំខាន់ៗដល់រាងកាយ

២. ជួយធ្វើឱ្យមានតុល្យភាពកម្រិតជាតិអាស៊ីតក្នុងរាងកាយ

៣. គ្រប់គ្រងជាតិទឹកក្នុងខ្លួន

៤.បញ្ចេញអរម៉ូនសំខាន់ដែលអាចជួយរក្សាសម្ពាធឈាម ជំនួយសុខភាពឆ្អឹងឱ្យរឹងមាំ និងធ្វើឱ្យកោសិកាឈាមក្រហមមានសុខភាពល្អ។

តម្រងនោមក៏ជាសរីរាង្គដែលងាយ និង បំផ្លិចបំផ្លាញពីកត្តាផ្សេងៗជាច្រើន ដូចជា:

១. ការលើសគីឡូ
២. ជំងឺលើសសំពាធឈាម, ជំងឺ ទឹកនោមផ្អែម និង ជំងឺ ពីកំណើតមួយចំនួន ដែលមិនបានព្យាបាលត្រឹមត្រូវ។
៣. ការញុំាថ្មាំពេទ្យ ដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ដូចជា ថ្មាំ បំបាត់ការឈឺឆាប់ (ថ្នាំសរសៃរ) ថ្នាំផ្សះ (អង់ទីប៊ីយ៉ូទិក) ជាដើម។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when គ្រូពេទ្យរបស់ខ្ញុំ - My Doctor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram