Cream Firmax3

Cream Firmax3 ក្រុមហ៊ុន មាន cream ធម្មជាតិ Firmax3 មានលក់នៅទីនេះ

29/08/2023

នៅក្នុងការប្លន់ធនាគារមួយនៅប្រទេសចិន ក្រុមចោរបានចូលមកហើយស្រែកថា ក្រាបចុះ! លុយជារបស់រដ្ឋ ជីវិតជារបស់អ្នក! ពេលនោះ មនុស្សទាំងអស់បានក្រាបចុះយ៉ាងស្ងៀមស្ងាត់។

១. "នេះហៅថា ចេះផ្លាស់ប្តូរគំនិតតាមកាល:ទេសៈ"

បន្ទាប់មកទៀត ចោរបានឃើញនារីម្នាក់ដេកលើតុ ក្នុងអាកប្បកិរិយាមិនសមរម្យ ពេលនោះចោរក៏ប្រាប់នាងថា សូមមេត្តាធ្វើខ្លួនឲ្យថ្លៃថ្នូរបន្តិច ព្រោះនេះជាករណីចោរប្លន់ មិនមែន ចាប់រំលោភទេ។

២. "នេះហៅថាមានវិជ្ជាជីវៈត្រឹមត្រូវ ត្បិតអី មិនធ្វើអ្វីដែលមិនមែនជាការងាររបស់ខ្លួន។"

នៅពេលដែលក្រុមចោរមកដល់ផ្ទះ ចោរម្នាក់ដែលរៀនចប់អនុបណ្ឌិត បានសួរទៅកាន់ចោរម្នាក់ទៀតដែលរៀនបានត្រឹមថ្នាក់ទីប្រាំមួយ។

"តោះរាប់លុយ! តើយើងប្លន់បានប៉ុន្មាន?"
ពេលនោះចោរដែលរៀនថ្នាក់ទី៦ បានឆ្លើយថា៖

"ភ្លើណាស់! លុយច្រើនយ៉ាងនេះចាំបាច់រាប់ធ្វើអី... ចាំមើលទូរទស្សន៏ទៅគេផ្សាយថាប្លន់បានប៉ុន្មាន គឺប្រាកដជាដឹងហើយ"

៣. "នេះហៅថាបទពិសោធន៌។ សព្វថ្ងៃនេះបទពិសោធន៍មានប្រយោជន៍ជាងសញ្ញាបត្រ ដែលត្រឹមតែជាក្រដាសមួយសន្លឹក។"

បន្ទាប់មកប្រធានធនាគារបានប្រាប់ ៖ Manager(អ្នកគ្រប់គ្រង) ឲ្យតេរក Police(នគរបាល) ភ្លាមៗ ប៉ុន្តែ បានបន្តប្រាប់បន្ថែមថា
“យើងយក ៨០ លានទុកចាយទៅ ហើយប្រាប់នគរបាលថាបាត់អស់ ១០០លាន។”

៤. "នេះហៅថា រុញទូកបណ្តោយទឹក! បើជ្រុលជាគេប្លន់ហើយ យើងយកថែមខ្លះទៅ"

ពេលនោះប្រធានធនាគារបាននិយាយថា “ប្រសិនបើមានចោរប្លន់រាល់ខែមិនដឹងជាល្អយ៉ាងណា?”

៥. "នេះហៅថាវិធីប្លែកៗក្នុងការបំបាត់ការអផ្សុក ដោយយកសេចក្តីសុខខ្លួន មកអង្គុយលើទឹកភ្នែកអ្នកដទៃ។"

នៅព្រឹកបន្ទាប់ ទូរទស្សន៍ក៏បានប្រកាសថា ធនាគារបានបាត់ទឹកប្រាក់ចំនួន ១០០លាន។ ពេលនោះពួកចោរក៏បានរាប់លុយ ហើយរាប់ទៀត តែរាប់បានតែ ២០លានតែប៉ុណ្ណោះ។ ពេលនោះចោរខឹងយ៉ាងខ្លាំង ហើយក៏បាននិយាយថា ៖

៦. “ពួកយើងប្តូរជីវិត តែយកបានតែ២០លាន។ ប្រធានធនាគារកាន់តែចុងប៊ិចយកបានដល់ទៅ ៨០លាន។ មើលទៅមានចំណោះដឹង គឺសាហាវជាងធ្វើចោរទៅទៀត”។

នេះហៅថា ចំណេះវិជ្ជាជាមាសប្រាក់។

ពេលនោះប្រធានធនាគារសប្បាយចិត្តយ៉ាងខ្លាំង ព្រោះគាត់បានប្រាក់យ៉ាងច្រើន ទៅសងបំណុលដែលជំពាក់គេ។

៧. "នេះហៅថា ចេះប្រើប្រាស់ឳកាស និង ហ៊ានប្រថុយនឹងគ្រោះថ្នាក់។"

តើនរណាជាចោរប្លន់ពិតប្រាកដ?

Source: អត្ថបទបរទេស

---------------------------
_______________________

អ្នកមាន EQ ខ្ពស់ មិនប្រាកដថា IQ ពួកគាត់ខ្ពស់ដែរ😇

សរុបមកជនទាំង ៧ នាក់ជាក្រុមឱកាសជ្រុលនិយម ឯមេខ្លោងគឺអ្នកនិពន្ធសាច់រឿងតែម្តង😊 យកចំណេះទុច្ចរិតជាលេសទៅបំផ្លាញប្រយោជន៍សង្គម រាល់ចម្លើយនីមួយៗពោពេញទៅដោយគំនិតអាត្មានិយមមិនបានបម្រើសង្គមធម៌។

ប្រទេសមួយមានមនុស្ស ៧ ប្រភេទនេះ គឺសង្គមមិនអាចរីកចម្រើនបានឡើយ ព្រោះពួកគាត់អគុណធម៌ក្នុងការចែករំលែកលះបង់ដល់សង្គមជាតិ។
មតិយោបល់របស់ Steven Guo

29/08/2023

ថ្ងៃដែលគេគ្រប់គ្នាសើចក្អាកកា្អយសប្បាយចិត្ត ទោះបីបើ គ្មានវត្តមានយើងចូលរួមក៏មិនអីដែរ តែថ្ងៃដែលគេជួបទុក្ខសោក ប្រសិនបើមានវត្តមានយើងនៅជួយជ្រោមជ្រែងដល់គេ នុះ! ទើបសក្ដិសមជាតម្លៃពិតប្រាកដរបស់មនុស្ស។ ដោយ ចៅចេតនា!

12/07/2023

+ គ្រីមហ្វើមម៉េកស្រុី ( Firmax3)ជួយដោះស្រាយគ្រប់ជម្ងឺនៅក្នុងខ្លួនិងក្រៅខ្លួនរបស់យើងបាន បើមិនជឿអាចសាកប្រើបាន ដឹងតែបានផល100% ។លេខតេឡេក្រាម 016 665 667 / 098 898 807 / 099 938 333 / 097 36 96 333 ។
+ គ្រីមហ្វើមម៉េកស្រុីជាផលិតផលមកពីប្រទេសម៉ាឡេស៊ីផលិតឡើងតាមស្តង់ដាអន្តរជាតិជាបច្ចេកវិទ្យាណាណូ តេចណូឡូជី Nano Technology បំឡែងទៅជាចំហាយចរន្តមិនបាច់ចាក់ មិនបាច់វះកាត់ មិនបាច់លេប ងាយស្រួលប្រើ ងាយស្រួលលាប តាមជីពចរតែប៉ុណ្ណោះ។

12/07/2023

+ ធ្វើអ្វីមួយត្រូវផ្តោតទៅលើគោលដៅអោយច្បាស់លាស់ទើបគោលដៅផ្តោតមកលើយើងវិញដែរដូចពាក្យភាសាអង្គក្លេស 5 ពាក្យនិយាយថា Focus:
+ F= ?
+ O= ?
+ C= ?
+ U= ?
+ S=?
+ ថ្នាក់ដឹកនាំគួរតែយល់អត្ថន័យពាក្យ 5 ម៉ាត់នេះទើបសកម្មភាពរីកចំរើន ។

12/07/2023

ប្រវត្តិសាស្រ្ត៖" អំពីព្រះរាជអាជ្ញា ចៅក្រមលោភលន់ពុករលួយសម័យបុរាណ និង ទស្សនវិជ្ជាច្បាប់លើការកាត់ក្តី ស្មើភាព យុត្តិធម៌ "

កាលពីសតវត្សរ៍ទី១៦ ជាងគំនូរម្នាក់បានគូរូបព្រះរាជអាជ្ញាម្នាក់នៅ ៥០០ឆ្នាំមុនគ្រឹសសករាជ គាត់ឈ្មោះថា សីសាមនេស ជាព្រះរាជអាជ្ញាដែលពុករលួយបំផុតនៅក្នុងក្រុងពែរ៍នៃមជ្ឍឹមបូពាហ៍។

គាត់ត្រូវបានព្រះរាជាចាប់និងកាត់ទោសអោយជារស្បែកចេញទាំងរស់ ហើយព្រះរាជាក៏លើកសំណើរអោយសីសាមនេសជ្រើសយកមុននឹងគាត់បាត់បង់ជីវិត។

គាត់ក៏ជ្រើសរើសកូនប្រុសគាត់ឈ្មោះថា អូតានេសអោយឡើងជំនួសគាត់ ស្តេចក៏យល់ព្រមតាមសំណើរនោះ។

ព្រះរាជាក៏យកស្បែករបស់ឪពុកអូតានេសមកដាក់នៅកៅអីអង្គុយកាត់ក្តី រាល់ពេលកាត់ក្តីអោយកូនប្រុសរបស់គាត់ចងចាំ នូវស្បែកដ៏ឈឺចាប់របស់ឪពុកខ្លួនដែលចៀរចេញមក ដែលគាត់ធ្លាប់ធ្វើអោយគេឈឺចាប់នោះហើយដើម្បីអោយកូននោះកាត់ក្តីផ្តល់យុត្តិធម៌និងស្មើរភាពដល់មនុស្សគ្រប់រូបជាគម្រូដល់បុគ្គលគ្រប់រូបក្នុងព្រះរាជាណាចក្រទាំងមូល។

ដោយសារកំហុសឪពុកកូនប្រុសក៏ខំធ្វើការកាត់ក្តីដ៏យុត្តិធម៌រាល់ពេលអង្គុយលើកៅអីដែលមានស្បែកឪពុករបស់ខ្លួន និង គាត់នឹកឃើញចងចាំជានិច្ចនូវការឈឺចាប់នៃការជៀរស្បែកឪពុក ក៏ដូចជាការឈឺចាប់នៃពលរដ្ឋដែលខ្វះយុត្តិធម៌ ហើយរាល់ការកាត់ក្តី គាត់ក៏ផ្តល់យុត្តិធម៌ ស្មើភាពបំផុតដល់សង្គមពែរ៍សៀរនៃមជ្ឍឹមបូពាហ៍ចក្រភពអារ៉ាប់ ហើយប្រទេសក៏រីកចំរើន។

All rights reserved by

Dr.Sam Heng PhD

28/06/2023
28/06/2023
+  អូធូម៉េកស្រុី O 2 Max 3  ឯកទេសសម្រស់ ស្បែក បំបាត់ភាពជ្រីវជ្រួញ ស្នាមអុចខ្មៅ សំបូរទៅដោយខឡាជេនក្នុងការជួយថែរក្សាសម្រស់អ...
28/06/2023

+ អូធូម៉េកស្រុី O 2 Max 3 ឯកទេសសម្រស់ ស្បែក បំបាត់ភាពជ្រីវជ្រួញ ស្នាមអុចខ្មៅ សំបូរទៅដោយខឡាជេនក្នុងការជួយថែរក្សាសម្រស់អោយក្មេងជាងវយ័ លេខតេឡេក្រាម 016 665 667 / 099 938 333 / 097 36 96 333 ។

28/06/2023
28/06/2023

+ ម្ចាស់ក្រុមហ៊ុនអាជីវកម្មអាចមានចំណេះដឹងនិងជំនាញតែ 3 យ៉ាងនេះក៏ក្រុមហ៊ុនរីកចំរើនដែរ ។
+ ទី 1 ចេះជំនាញរដ្ធបាលនិងគ្រប់គ្រង ( Administration and Management Skills)
+ ទី 2 ប្រើមនុស្សអោយចំជំនាញ Put the right man on the right job)
+ ទី 3 ចេះស្តាប់យោបល់ គំនិតពីអ្នកដ៏ទៃនិងមិត្តរួមអាជីពយកទៅអនុវត្តន៍ព្រមទាំងផ្តល់សិទ្ធិអោយថ្នាក់ដឹកនាំចាត់ចែងការងាតាមជំនាញរៀងៗខ្លួន ។

Address

523 Preah, មហាវិថី សម្ដេចមុនីរ៉េត (២១៧), រាជធានី ភ្នំពេញ
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Cream Firmax3 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Cream Firmax3:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram