23/11/2025
☎️☎️☎️🏥🏥🏥ជំងឺមហារីកមាត់ស្បូន៖
👩⚕️👩⚕️👩⚕️ជំងឺមហារីក ជាឃាតករលាក់មុខ ដែលកាចសាហាវបំផុត។ ហើយជំងឺមហារីកមាត់ស្បូន ជាជំងឺដែលស្ត្រីនៅទូទាំងពិភពលោក កើតឡើងច្រើនជាងគេ។
🙏🙏🙏សូមស្រ្តីទាំងអស់ដែលឈានចូលអាយុ ៣០ឆ្នាំ ទៅធ្វើការពិនិត្យ និងធ្វើតេស្តរកជំងឺមហារីកមាត់ស្បូន ឲ្យបានទៀងទាត់ តាមការណាត់ជួបរបស់គ្រូពេទ្យ។
📝📝📝ជម្ងឺមហារីកមាត់ស្បូនកើតឡើងនៅពេលដែលកោសិកាមាត់ស្បូនរីកលូតលាស់ដោយមិនអាចគ្រប់គ្រងបាន ។
✌️ជម្ងឺមហារីកមាត់ស្បូនមានពីរប្រភេទសំខាន់ៗ :
-មហារីកកោសិកាស្កាមូស(Squamous Cell Carcinoma) ក្រាលមាត់ស្បូនខាក្រៅ
-មហារីកកោសិកាខូឡុមណា(Adenocarcinoma) ក្រាលមាត់ស្បូនខាងក្នុង
ភាគច្រើនបំផុត (៩០%) នៃមហារីកមាត់ស្បូនគឺបង្ករនៅកោសិកាស្កាមូសនៃផ្នែកខាងក្រៅមាត់ស្បូន ។
✍️មូលហេតុបង្ករ:
ជម្ងឺមហារីកមាត់ស្បូនស្ទើរតែទាំងអស់គឺបណ្ដាលមកពីការឆ្លងមេរោគ HPV(Human PapillomaVirus) ប្រភេទបង្កហានិភ័យខ្ពស់ (70%បង្ករឡើងដោយប្រភេទ 16&18 )
វីរុសនេះវាមានវត្ដមាននៅពាសពេញពិភពលោក វាមានប្រហែល 130 ប្រភេទ (Serotypes)ដែលចែកជា ២ក្រុម : ក្រុមមិនបង្ករមហារីក (Non-Oncogenic) និងក្រុមអាចបង្ករមហារីក(Oncogenic) ឬក្រុមបង្ករហានិភ័យខ្ពស់ ។
ការឆ្លងមេរោគ HPV ភាគច្រើនមិនបណ្ដាលអោយកើតជម្ងឺមហារីកទេ ជាធម្មតាវីរុសនេះត្រូវបានសម្អាតដោយប្រពន្ធ័ការពាររាងកាយក្នុងរយះពេល ២ ទៅ ៣ខែក្រោយឆ្លង ប៉ុន្ដែ ៩០%ត្រូវបានសម្អាតក្នុងរង្វង់ពេល២ឆ្នាំ ហើយមួយភាគតូចប៉ុណ្ណោះដែលឆ្លងជាអចិន្ដ្រៃយ៍ និងនាំអោយបង្ករទៅជាមហារីក។
✍️កត្ដាអ្វីខ្លះដែលបណ្ដាលអោយមេរោគនេះឆ្លងហើយស្ថិតនៅជាអចិន្រ្ដៃយ៍???
👉អ្នកដែលមានប្រពន្ធ័ការពាររាងកាយចុះខ្សោយ(អ្នកផ្ទុកមេរោគអេដស៍,អ្នកជម្ងឺអេដស៍,
👉ចំនួនកូនច្រើន ៣នាក់ឬលើស)
👉មានកូនលើកដំបូងនៅវ័យក្មេងពេក
👉មានដៃគូររួមភេទច្រើន
👉ការប្រើប្រាស់ថ្នាំពន្យារកំណើតយូរ(៥ឆ្នាំឬលើស)
👉ជក់បារី /ថ្នាំជក់(ជាតិនីកូទីន)
🔴រោគសញ្ញា:
ភាពមិនប្រក្រតីរបស់កោសិកាមាត់ស្បូននៅដំណាក់កាលមុនមហារីក និង ក្លាយជាមហារីកនៅដំណាក់កាលដំបូងមិនបណ្ដាលអោយមានរោគសញ្ញាអ្វីទាំងអស់ វាចាប់ផ្ដើមមានរោគសញ្ញាលេចឡើងនៅពេលដំបៅមហារីកដល់ដំណាក់កាលរាលដាលទៅជាលិកាក្បែរវា.
នៅពេលដែលជម្ងឺមហារីកវិវត្ដន៍ដល់ដំណាក់កាលធ្ងន់ធ្ងរ អ្នកជម្ងឺអាចមានរោគសញ្ញាដូចខាងក្រោម :
🔻ធ្លាក់ឈាមតាមទ្វារមាសមិនធម្មតា ឬ មិនទៀងទាត់
🔻ឈឺនៅពេលរួមភេទ
🔻ធ្លាក់ស
🔻នោមញឹកញាប់
🔻ឈឺពេលបត់ជើងតូច
🔻រោគសញ្ញាទាំងនេះក៏អាចបណ្ដាលមកពីជម្ងឺលើប្រដាប់បន្ដពូជ ដូចជាជម្ងឺឆ្លងផ្សេងៗទៀត
ជារួមជម្ងឺមហារីកមាត់ស្បូនមិនមានរោគសញ្ញាណាមួយជាក់លាក់ទេ ដូចច្នេះហើយទើបធ្វើ
អោយមានការហួសពេលក្នុងការព្យាបាល។
🟣ការការពារ:
-យកកូនតិច (មិនលើសពី៣)
-អនុវត្ដបានត្រឹមត្រូវអនាម័យលើប្រដាប់បន្ដពូជ
-ពិនិត្យទាក់ទងរោគស្ដ្រី(Gyneacology)អោយបានទៀងទាត់ យ៉ាងហោច ១ឆ្នាំម្ដង
-ព្យាបាលអោយបានទាន់ពេល ហើយជាសះស្បើយនៅជម្ងឺផ្សេងៗនៅតំបន់មាត់ស្បូន
-កុំរួមភេទនៅអាយុក្មេងពេក
-កុំមានដៃគូររួមភេទច្រើន
-ចាក់វ៉ាក់សុំាងការពារ (ទោះបីមិនអាចថា ១០០%មិនកើតមហារីកតែអាចកាត់បន្ថយបានច្រើន)
-តេស្ដ VIA រយះពេល ៣ ឆ្នាំម្ដង។
🔴របៀបចាក់វ៉ាក់សាំងការពារជម្ងឺមហារីកមាត់ស្បូនកុមារី
- ចាប់ពី 9 ដល់ 14ឆ្នាំ ចាក់2ដូស
(ខែទី1 និងខែទី6)
- ចាប់ពី 15ឆ្នាំទៅ ចាក់3ដូស
( ខែទី1, ខែទី2 និង ខែទី6)
ការចាក់វ៉ាក់សាំងអាចការពារការឆ្លងមេរោគ HPV បាន70% និង ការពារជម្ងឺមហារីកមាត់ស្បូនបាន40%។
🛑ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន
ចាក់កាន់តែលឿនកាន់តែចំណេញថវិកា?
-Gardasil-4 : សម្រាប់អាយុចាប់ពី9-14 ឆ្នាំតម្រូវអោយចាក់2លើក
-Gardasil-9: សម្រាប់អាយុចាប់ពី15-45 ឆ្នាំតម្រូវអោយចាក់3លើក
➢ Gardasil-4: ទប់ស្កាត់វីរុសអ្វីបានខ្លះ?
➢ Gardasil-4 ទប់ស្កាត់ប្រភេទវីរុសPapillomavirus (HPV)ដែលបង្កអោយមានជំងឺមហារីករួមមាន :
-ជំងឺមហារីកមាត់ស្បូន ចំពោះស្ត្រី
-ជំងឺមហារីកទ្វាមាសនិងតំបន់ជុំវិញទ្វាមាសចំពោះស្ត្រី
-ជំងឺមហារីករន្ធគូថចំពោះស្ត្រីនិងបុរស
-ឬសលើប្រដាប់បន្តពូជទាំងស្ត្រីនិងបុរស
➢ Gardasil-9: ទប់ស្កាត់វីរុសអ្វីបានខ្លះ?
➢ Gardasil-9 ទប់ស្កាត់ប្រភេទវីរុសPapillomavirus (HPV)ដែលបង្កអោយមានជំងឺមហារីកជាច្រើន រួមមាន
➢ -ជំងឺមហារីកមាត់ស្បូន ចំពោះស្ត្រី
➢ -ជំងឺមហារីកទ្វាមាសនិងតំបន់ជុំវិញទ្វាមាសចំពោះស្ត្រី
➢ -ជំងឺមហារីករន្ធគូថចំពោះស្ត្រីនិងបុរស
➢ -ឬសលើប្រដាប់បន្តពូជទាំងស្ត្រីនិងបុរស
➢ -ជំងឺមហារីកមាត់ បំពង់ក ចំពោះស្ត្រីនិងបុរស
➢ -ជំងឺមហារីកអង្គជាតិ បុរស
1. តើអ្នកដឹងទេបុរសក៏អាចចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនបានដែរ?
-មិនមែនមានតែស្ត្រីទេដែលអាចឆ្លងវីរុសPapillomavirus (HPV) បាន បុរសក៍អាចឆ្លងវីរុសនេះបានដូចគ្នា
-ថ្នាំបង្ការនេះណែនាំ សម្រាប់បុរសដែលរួមភេទជាមួយបុរសឬដែលមានប្រពន្ធ័ភាពស៊ាំចុះខ្សោយដោយសារមេរោគអេសដ៏ ជំងឺ ឬឱសថដទៃទៀត។
2. ប្រសិទ្ធភាពរបស់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន
-ជាជំងឺមហារីកតែមួយគត់ដែលមានថ្នាំបង្ការ
-មានប្រសិទ្ធភាពការពារជំងឺមហារីកមាត់ស្បូនប្រមាណ90%
-កាត់បន្ថយការស្លាប់បាត់បង់ជីវិតដោយសារជំងឺនេះ
-មិនតម្រូវអោយចាក់ដូសរំលឹកឡើយ។
🏥🏥🏥🙏🙏🙏 ☎️☎️☎️មន្ទីរពេទ្យយើងខ្ញុំមានបើកធ្វើការព្យាបាលជារៀងរាល់ថ្ងៃនិង២៤ម៉ោង
1.មន្ទីរសំរាកព្យាបាល&សម្ភព អូរ៉រ៉ា:
ទីតាំង: ផ្ទះលេខ៥២AB ផ្លូវ ១១៣
សង្កាត់ បឹងព្រលឹខណ្ឌ៧មករា!
#ហួសផ្លូវភ្លោះអូរឫស្សី
តាមបណ្តោយផ្លូវ113
ជិតដល់ស្តុបអង្គអេង!
2.មន្ទីរពហុព្យាបាល &សម្ភព
ឥន្រ្ទទេវី១
•ទីតាំង: ផ្ទះលេខ 65 ផ្លូវ 273
ភូមិ បាក់ទូក សង្កាត់ ទួលសង្កែទី1 ខ័ណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ! #ប្រហែល១០០ ម៉ែត្រ ពីរង្វង់មូលអង់តែនទូរទស្សន៏ឡើងមកផ្លូវធំទំនប់ទួលគោក ដល់ស្តុបទី២ខាងឆ្វេងដៃ
3. មន្ទីរសំរាកព្យាបាល&សម្ភព ហ្រ្វង់សេ
ផ្ទះលេខA03និងA04
ផ្លូវលំ
ភូមិព្រែកតាទ្បុង1សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ ក្រុងភ្នំពេញ
☎️☎️☎️👨⚕️👩⚕️លេខទូរស័ព្ទទំនាក់ទំនងណាត់ជួបលោកគ្រូពេទ្យ📲
០១២ ២៣៨ ១៧៧
០១៥ ៦៩៦ ៤៥៤