Sophat Labo

Sophat Labo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sophat Labo, Doctor, Phnom Penh.

តើជំងឺបូសថ្លើមបណ្តាលមកពីអ្វី?បូសថ្លើម ជាការរលាកថ្លើម ដែលបណ្ដាលមកពីមេរោគឡើងតាមទឹកប្រម៉ាត់។ បូសថ្លើមច្រើនកើតលើមនុស្សដែលមាន...
24/09/2020

តើជំងឺបូសថ្លើមបណ្តាលមកពីអ្វី?
បូសថ្លើម ជាការរលាកថ្លើម ដែលបណ្ដាលមកពីមេរោគឡើងតាមទឹកប្រម៉ាត់។ បូសថ្លើមច្រើនកើតលើមនុស្សដែលមានអាយុ ៥០-៦០ឆ្នាំ ហើយគេសង្កេតឃើញថាមនុស្សប្រុសអាចកើតមានច្រើនជាងមនុស្សស្រី។
១) ការចម្លងរោគតាម៖
- ផ្លូវទឹកប្រម៉ាត់(៣០%-៧០%)
- សរសៃវ៉ែន Porte(១០%-២០%)
- សរសៃឈាមក្រហម(១០%-១៥%)
- ការរលាកនៅជិតខាងថ្លើម(១%-៥%)
- ការប៉ះទង្គិចលើថ្លើម(១%-៣%)
- Abcès cryptogénétique(១០%-៤០%)
២) មេរោគបង្ករហេតុ៖
មូលហេតុនៃជំងឺបូសថ្លើមនេះ គឺមកពីការបរិភោគអាហារមិនស្អាត គ្មានអនាម័យ ដែលមានផ្ទុកដោយពពួកអាមីបមេរោគ។
- អាអេរ៉ូប៊ីក្រាម អវិជ្ជមាន (Aérobie à gram négatif): ៤0%-៦0%
- អាអេរ៉ូប៊ីក្រាម វិជ្ជមាន (Aérobie à gram positif): ១0%-២0%
- អាណាអេរ៉ូប៊ីក្រាម (Anaérobie): ៣៥%-៤៥%
- ប៉ូលីមីក្រូបប៊ីស (Polymicrobisme): ២០%-៦០%
- ពពួកមេរោគពិសេស (១%)
៣) រោគវិនិច្ឆ័យ៖
- គ្លីនិក៖
• គ្រុនក្តៅរហូតដល់ញាក់
• ឈឺចុកចាប់នៅក្រោមឆ្អឹងជំនីខាងស្ដាំ
• សភាពទូទៅអ្នកជំងឺស្រុតចុះយ៉ាងខ្លាំង
• ថ្លើមរីកធំ ធ្លាក់ចុះក្រោមឆ្អឹងជំនីចាងស្ដាំ
• លឿងគ្រាប់ភ្នែក ស្បែក ២០%-៥០%
• ទឹកស្រោមសួតខាងស្តាំ ហត់ ក្អក
- ពិនិត្យឈាម៖
• គ្រាប់ឈាមសកើនឡើង
• CRP កើនឡើង
• Phosphatase alcalin កើនឡើង
• Taux prothrombine អូសបន្លាយ
- រូបភាពវេជ្ជសាស្ត្រ៖
• RX សួត: មានទឹកក្រោមសួតខាងស្តាំ និង សន្ទះទ្រូងផ្នែកស្ដាំឡើងខ្ពស់
• Echographie : គេដឹងពីចំនួន ទំហំ ទីតាំងនៃបូសថ្លើម
៤) ការព្យាបាល ៖
- ការប្រើឱសថ សម្រាប់បូសថ្លើមទំហំតូចៗ ឬដំណាក់ដំបូង
- ការចោះបង្ហូរខ្ទុះ (Ponction et Drainage Percutané sous guidage echographique) តាមបែបអន្តរាគនមន៍វិទ្យុសាស្ត្រ ដោយសហការជាមួយផ្នែករូបភាពវេជ្ជសាស្រ្ត គឺជាវិធីសាស្ត្រដ៏ពេញនិយមដែលបាននិងកំពុងអនុវត្តនៅមន្ទីរពេទ្យកាល់ម៉ែត។
- ការវះកាត់បង្ហូរបូសថ្លើម (Laparotomie)។
៥) វិធីការពារ៖
- ការរស់នៅប្រកបដោយអនាម័យ
- ការបរិភោគ ទឹក អាហារដែលស្អាត និងចម្អិនបានល្អ។
«សូមមេត្តាមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលការព្យាបាលវះកាត់បានទាន់ពេលវេលា។»

😅😂
21/09/2020

😅😂

☆☆☆ថ្នាំនេះមានប្រសិទ្ធភាពល្អខ្លាំងសម្រាប់មុនធំៗ មុនខ្ទុះ និង មុនក្រហមដុំៗ(Acne vulgarid)☆☆☆ថ្នាំនេះជាប្រភេទក្រែមអរម៉ូន(A...
03/09/2020

☆☆☆ថ្នាំនេះមានប្រសិទ្ធភាពល្អខ្លាំងសម្រាប់មុនធំៗ មុនខ្ទុះ និង មុនក្រហមដុំៗ(Acne vulgarid)
☆☆☆ថ្នាំនេះជាប្រភេទក្រែមអរម៉ូន(Androgen recepteurs inhibitors)
👉👉👉គួរពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិនជៀសវាងប៉ះពាល់សុខភាពដោយការមិនចេះប្រើ
Ref: FDA and Jama-org
#ជម្ងឺមុន #បញ្ហាមុខកើតមុន

Address

Phnom Penh

Telephone

+855966662629

Website

Alerts

Be the first to know and let us send you an email when Sophat Labo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category