SaRoh San

SaRoh San ចែករំលែកចំណេះដឹង និង ទំនាក់ទំនង

30/07/2024

﴿فَأَمَّا الَّذِينَ آمَنُوا بِاللَّهِ وَاعْتَصَمُوا بِهِ فَسَيُدْخِلُهُمْ فِي رَحْمَةٍ مِنْهُ وَفَضْلٍ وَيَهْدِيهِمْ إِلَيْهِ صِرَاطًا مُسْتَقِيمًا﴾ [سورة النساء(175)]
រីឯបណ្ដាអ្នកដែលមានជំនឿលើអល់ឡោះ ហើយពួកគេ ប្រកាន់ខ្ជាប់នឹងវា(គម្ពីរគួរអាន)នោះ ទ្រង់នឹងបញ្ចូលពួកគេទៅក្នុង ឋានសួគ៌ដោយក្ដីមេត្ដាករុណានិងការប្រោសប្រទានពីទ្រង់ ព្រមទាំង ចង្អុលបង្ហាញពួកគេនូវមាគ៌ាដ៏ត្រឹមត្រូវទៅកាន់ទ្រង់។

💡ការនោមញឹកញាប់និងពិបាក អាចជាសញ្ញានៃរោគក្រពេញប្រូស្តាតរីកធំ➡️បុរសទាំងឡាយណាដែលមានការនោមញឹកញាប់ពិបាកក្នុងការនោមអ្នកទាំងនេះអ...
20/01/2022

💡ការនោមញឹកញាប់និងពិបាក អាចជាសញ្ញានៃរោគក្រពេញប្រូស្តាតរីកធំ

➡️បុរសទាំងឡាយណាដែលមានការនោមញឹកញាប់ពិបាកក្នុងការនោមអ្នកទាំងនេះអាចស្ថិតក្នុងការប្រឈមមុខនៃការកើតរោគក្រពេញប្រូស្តាតរីកធំបាន។

👉🏻កត្តាទី1គឺមកពីអាយុ។ នៅពេលដែលបុរសមានអាយុលើសពី 40ឆ្នាំឡើង ក្រពេញប្រូស្តាតនឹងចាប់ផ្តើមរីកធំបន្តិចម្តងៗ ហើយនៅអាយុ 50ឆ្នាំឡើង​ វានឹងចាប់ផ្តើមមានរោគសញ្ញានៃរោគក្រពេញប្រូស្តាតរីកធំ។
👉🏻កត្តាទី2​​គឺតំនរពូជ។
👉🏻រីឯកត្តាទី3គឺបណ្តាលមកពីអរម៉ូនភេទប្រុសដែលយើង
ហៅថាDihydrotestosterone។ អរម៉ូននេះធ្វើឲ្យមានផលប៉ះពាល់លើក្រពេញប្រូស្តាត ព្រោះវាជាអាហារសម្រាប់ក្រពេញប្រូស្តាតដែលជាលទ្ធផលធ្វើឲ្យក្រពេញប្រូស្តាតរីកធំ។

➡️នៅពេលក្រពេញប្រូស្តាតរីកធំវានឹងទៅសង្កត់បំពង់ទឹកនោមដែលបណ្តាលឱ្យមានការឈឺនោមជាញឹកញាប់និងធ្វើអោយពិបាកក្នុងការនោម។

➡️រោគសញ្ញាដែលបង្ហាញថាយើងមានបញ្ហាក្រពេញប្រូស្តាតរីកធំមានដូចជា នោមខុសពីធម្មតាឬនោមមិនស្រូល ត្រូវប្រើកម្លាំងច្រើនជាងធម្មតារាល់ពេលនោមម្តងៗ នោមមិនអស់ ឬ នៅមានទឹកនោមស្រក់ចុះក្រោយពេលនោមរួចដែលនេះជាផ្នែកមួយនៃការស្ទះបំពង់ទឹកនោម។

➡️រោគសញ្ញាមួយទៀតដែលហៅថា​ Irritative Symptoms ដែលជាអាការៈបណ្តាលមកពីក្រពេញប្រូស្តាតរីកធំធ្វើឲ្យនោមស្ទះ។ បើសិនយើងទុកយូរទៅ វានឹងធ្វើឲ្យផ្លោកនោមធ្វើការច្របាច់ច្រើនជាងមុន និងធ្វើឲ្យអ្នកជំងឺនោមញឹក ឬ ពេលខ្លះនោមញឹកហើយមានអាការៈផ្សារ និង នោមញឹកញាប់នៅពេលយប់ ហើយអ្នកខ្លះមិនអាចទប់ទឹកនោមបាន ដូចជាពេលមានការឈឺនោមភ្លាមត្រូវទៅបន្ទប់ទឹកភ្លាមៗ។

💊សម្រាប់ដំណើរការនៃការព្យាបាល ប្រសិនបើអ្នកជំងឺនៅមិនទាន់មានអាការៈធ្ងន់ធ្ងរ លោកវេជ្ជបណ្ឌិតនឹងណែនាំឲ្យអ្នកជំងឺផ្លាស់ប្តូររបៀបនៃប្រើប្រាស់ជីវិតរស់នៅរបស់អ្នកជំងឺ ឬ កែប្រែអាកប្បកិរិយាមួយចំនួនរបស់អ្នកជំងឺ។
💊ចំពោះអ្នកជំងឺដែលមានអាការៈមធ្យម និង អ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ លោកវេជ្ជបណ្ឌិតនឹងព្យាបាលដោយថ្នាំក្នុងដំណាក់កាលដំបូង។ ប៉ុន្តែប្រសិនបើអ្នកជំងឺមិនអាចព្យាបាលដោយថ្នាំ នោះអ្នកជំងឺអាចត្រូវបានព្យាបាលដោយការវះកាត់។

💡មិនឡើងគីឡូសោះ, ហេតុអ្វីទៅ?✅ ​មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​​មិន​ដែល​ស្គាល់​ពាក្យ​ថា​ឡើង​ទម្ងន់​​ទាល់...
20/01/2022

💡មិនឡើងគីឡូសោះ, ហេតុអ្វីទៅ?

✅ ​មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​​មិន​ដែល​ស្គាល់​ពាក្យ​ថា​ឡើង​ទម្ងន់​​ទាល់​តែ​សោះ​ ដូចជា៖

👉កម្រិត​កាឡូរី​ទាប និង​ធ្វើ​ចលនា​ច្រើន​

​​​សកម្មភាព​​​រាងកាយ​ ​ក៏​អាច​ធ្វើ​ឲ្យ​​មាន​​ភាព​ខុស​គ្នា​បាន​ដែរ​ ប៉ុន្តែ​​មិន​មែន​សំដៅ​ទៅ​លើ​ការ​ហាត់​ប្រាណ​នៅ​ក្នុង​ក្លឹប​ហាត់​ប្រាណ​ឡើយ​។​ អ្នក​ខ្លះ​​ធ្វើ​ចលនា​ច្រើន​ ទោះ​បី​ជា​គាត់​មិន​មែន​ជា​អ្នក​កីឡា​ក៏​ពិត​មែន​។ ​នៅ​ពេល​ដែល​គាត់​ធ្វើ​ចលនា​ច្រើន​ រាងកាយ​របស់​គាត់​ក៏​​ដុត​រំលាយ​អាហារ​ឆាប់​រហ័ស​ផង​ដែរ​​។​

👉ថាមពល​ដុត​បំផ្លាញ​ជាតិ​កាឡូរី​ច្រើន​

​​មួយ​វិញ​ទៀត​ មាន​ភស្តុតាង​ខ្លះ​បាន​បង្ហាញ​ថា​ ​មាន​មនុស្ស​មួយ​ចំនួន​កើត​មក​ជាមួយ​នឹង​​ថាមពល​ដុត​បំផ្លាញ​ជាតិ​កាឡូរី​ច្រើន​តាំង​ពី​កំណើត​ បើ​ទោះ​បី​ជា​​ពួកគាត់​​មិន​​បាន​ហាត់​ហាត់​ប្រាណ​សោះ​ក៏​ដោយ​។​ ​ការ​បញ្ជូន​សញ្ញា​នៃ​ប្រព័ន្ធ​ប្រសាទ​ និង​អ័រម៉ូន​ដែល​ចរាចរ​នៅ​ក្នុង​ឈាម​របស់​យើង​ ​បាន​ធ្វើ​អន្តរកម្ម​ដើម្បី​​ឲ្យ​យើង​ដឹង​​នៅ​ពេល​ដែល​យើង​ឃ្លាន​ ឬ​ឆ្អែត ​​ដែល​នេះ​ហៅថា​ប្រព័ន្ធ​បញ្ជា​​នៃ​ចំណង់​អាហារ​ ហើយ​វា​អាច​មាន​លក្ខណៈ​រំញោច​​ខ្លាំង​​​​ចំពោះ​មនុស្ស​មួយ​ចំនួន​​ជាង​អ្នក​ឯ​ទៀត​។​​

👉ហ្សែន

ចំណែក​ឯ​កត្តា​ហ្សែន​វិញ​ ក៏​រួម​ចំណែក​​​​ផង​ដែរ​នៅ​ក្នុង​ទំនោរ​នៃ​ការ​ឡើង​ ឬ​ស្រក​ទម្ងន់​​របស់​មនុស្ស​យើង​។តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ បាន​បង្ហាញ​ថា​ មនុស្ស​ស្គម​មាន​ហ្សែន​ពាក់​ព័ន្ធ​ទៅ​នឹង​ភាព​ធាត់​ជ្រុល​តិច​តួច​បំផុត​។ ប៉ុន្តែ​​កត្តា​ហ្សែន​តែ​ម្យ៉ាង​ពុំ​អាច​កំណត់​អំពី​ទម្ងន់​ខ្លួន​របស់​យើង​បាន​ឡើយ​ ពី​ព្រោះ​ វា​ពុំ​មាន​​លទ្ធផល​ណា​មួយ​ បង្ហាញ​ថា​ មាន​ប្រភេទ​ហ្សែន​ដែល​អាច​ការពារ​ភាព​ធាត់​ជ្រុល​​ ឬ​នាំ​ទៅ​រក​ភាព​ធាត់​ជ្រុល​ឡើយ​។​

✅ដូចនេះ​ហើយ​​​ ការ​ឡើង​ទម្ងន់​ ឬ​រក្សា​ទម្ងន់​ឲ្យ​នៅ​ឋិតថេរ​​គឺ​មិន​អាច​កំណត់​មុន​បាន​ឡើយ​​ ហើយ​វា​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​​ផង​ដែរ​។

💡 ជំងឺលីនឌីសឆ្នឹងខ្នង➡️ការអង្គុយនៅពីមុខកុំព្យូទ័រអស់រយៈពេលជាង ២ ម៉ោងជាប់ៗគ្នាអាចបណ្តាលឱ្យឈឺខ្នង(Backache)និងស្ពឹកនៅជើង។ ...
19/01/2022

💡 ជំងឺលីនឌីសឆ្នឹងខ្នង

➡️ការអង្គុយនៅពីមុខកុំព្យូទ័រអស់រយៈពេលជាង ២ ម៉ោងជាប់ៗគ្នាអាចបណ្តាលឱ្យឈឺខ្នង(Backache)និងស្ពឹកនៅជើង។ មនុស្សជាច្រើនជ្រើសរើសស៊ូទ្រាំនឹងការឈឺចាប់រហូតដល់វាប្រែទៅជាជំងឺលៀនឌីស។

➡️កត្តាចំបងដែលអាចបង្កឱ្យមានជំងឺលីនឌីសឆ្នឹងខ្នងគឺ ការលើករបស់ធ្ងន់ ៗ បើកបររថយន្តច្រើនម៉ោងនិងគ្រោះថ្នាក់ដែលប៉ះពាល់ដល់ឆ្អឹងខ្នង។ កត្តាទាំងនេះបង្កើនហានិភ័យនៃការចុះខ្សោយ Annulus Fibrosus និងបណ្តាលឱ្យមានជំងឺលៀនឌីសឆ្អឹងខ្នងនៅទីបំផុត។

💊សព្វថ្ងៃនេះជំងឺលៀនឌីសឆ្អឹងខ្នងអាចត្រូវបានព្យាបាលដោយការវះកាត់ឆ្អឹងខ្នងដោយប្រើបច្ចេកវិទ្យាច្បាស់លាស់និងមានសុវត្ថិភាពដែលប្រើមីក្រូទស្សន៍ឬកែវថតដែលអនុញ្ញាតឱ្យធ្វើការវះកាត់ដែលមានមុខរបួសតួច។ វាអាចកាត់បន្ថយអត្រាបាត់បង់ឈាមនិងការឈឺសាច់ដុំនិងផ្តល់ការជាសះស្បើយលឿន បើប្រៀបធៀបទៅនឹងវិធីវះកាត់បែបបុរាណ។ ។ ក្រៅពីបច្ចេកវិទ្យាដែលបានរៀបរាប់ខាងលើ យើងមានបច្ចេកវិទ្យាមួយទៀតហៅថា Intraoperative Neuromonitoring ដែលប្រាប់ទីតាំងសរសៃប្រសាទ ដូច្នេះវាអាចកាត់បន្ថយហានិភ័យនៃការខូចខាតសរសៃប្រសាទអំឡុងពេលវះកាត់។

✅សួតគឺជាសរីរាង្គដ៏សំខាន់ដែលមានតួនាទីដើម្បីធ្វើការដំណើរការរាងកាយរបស់អ្នកឱ្យមានសុខភាពល្អ។  រាល់ពេលដកដង្ហើមចូល សួតមានតួនាទី...
02/01/2022

✅សួតគឺជាសរីរាង្គដ៏សំខាន់ដែលមានតួនាទីដើម្បីធ្វើការដំណើរការរាងកាយរបស់អ្នកឱ្យមានសុខភាពល្អ។ រាល់ពេលដកដង្ហើមចូល សួតមានតួនាទីប្រមូលយកអុកស៊ីហ្សែនទៅកាន់ចរន្តឈាម រួចបញ្ជូនអុកស៊ីសែនទាំងនោះបន្តទៅសរីរាង្គ និងកោសិការាងកាយទាំងមូល។ ហើយរាល់ពេលដែលអ្នកដកដង្ហើមចេញ សួតនឹងជួយបញ្ចេញចោលនូវកាបូនឌីអុកស៊ីតដែលមិនល្អចំពោះរាងកាយបានថែមទៀតផង។
ប៉ុន្តែមានមនុស្សមួយចំនួនធំដែលមានបញ្ហាសួត ហើយអាចបង្កជាជំងឺសួតរ៉ាំរ៉ៃហើយថែមទាំងអាចវិវឌ្ឍជាជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា ជំងឺរលាកទងសួត ជំងឺរបេង ជំងឺហើមសួត( Emphysema ) ជំងឺ Cystic fibrosis ជាដើម។ ហើយមូលហេតុចម្បងតែងតែជួបញឹកញាប់គឺដោយសារការជក់បារី ចំណែកកត្តាដទៃទៀតមានដូចជា ការឆ្លង និងការប៉ះពាល់នឹងមេរោគអាឡែកហ្ស៊ីផ្សេងៗ ( ដូចជា រោមសត្វចិញ្ចឹម ផ្សែងពុល និងផ្សែងធូលី) ការស្រូបផ្សែងបារីពីបរិយាកាស ការបំពុលខ្យល់អាកាស កន្លែងការងារមានផ្សែង, សំណល់មេរោគ ឬភាគល្អិត Aerosolized ផ្សេងទៀតជាដើម។

👉🏻នេះជារោគសញ្ញាមួយចំនួនដែលអាចឱ្យអ្នកសម្គាល់ឃើញថាសួតរបស់អ្នកកំពុងតែមានបញ្ហា ៖

១. ក្អករ៉ាំរ៉ៃ
ការក្អកអាចជួយការពារខ្យល់ដង្ហើមរបស់អ្នកពីខ្យល់ និងមេរោគមិនល្អ និងជួយបញ្ចេញស្លេស ឬសម្បោររបស់អ្នកចេញពីខ្យល់ដង្ហើមផងដែរ ។ ប៉ុន្តែបើការក្អកនោះរ៉ាំរ៉ៃខ្លាំងមិនបាត់ បើទោះបីជាអ្នកប្រើប្រាស់ថ្នាំអ្វីក៏ដោយក៏គ្មានប្រសិទ្ធភាពនោះ បានន័យថាសួតរបស់អ្នកមានដំណើរការខុសពីធម្មតាហើយ។ ម្យ៉ាងទៀតការក្អកដែលទាក់ទងនឹងជំងឺសួតអាចធ្វើឱ្យអ្នកមានអាការ ឈឺទ្រូងដែលលាតសន្ធឹងលើស្មារចុះក្រោមពេលកំពុងតែក្អកផងដែរ។

២.ពិបាកដកដង្ហើម
បើសិនជាអ្នកមានអាការពិបាកដកដង្ហើមបើទោះជាជាស្ថិតនៅក្នុងស្ថានភាពធម្មតាក៏ដោយ នោះក៏អាចបញ្ជាក់ពីរោគសញ្ញាជំងឺសួតផងដែរ។ ការដកដង្ហើមខ្លីៗ ឬពិបាកដកដង្ហើម ធ្វើឱ្យសួតរបស់អ្នកធ្វើការខ្លាំងជាងធម្មតា ដើម្បីដកដង្ហើមចេញចូល លើសពីនេះទៅទៀតវាក៏អាចបណ្តាលឱ្យស្ទះខ្យល់ផ្លូវដង្ហើមផងដែរ។

៣. ហូរសម្បោរមិនឈប់
ការក្អកជាទូទៅនឹងធ្វើឱ្យអ្នកបញ្ចេញស្លេស ឬសម្បោរមកខាងក្រៅ ហើយអាចជួយកម្ចាត់ចោលនូវមេរោគ បាក់តេរី លំអងធូលីផ្សេងៗចេញពីសួតរបស់អ្នក។ ប៉ុន្តែបើក្នុងករណីអ្នកចេះតែមានហូរសម្បោរជាប់មិនបាត់ បើទោះជាអ្នកមិនបានកើតជំងឺផ្តាសាយ ឬជំងឺផ្សេងៗទេនោះ បានន័យថាសួតរបស់អ្នកកំពុងមានបញ្ហាហើយ។ ចំណែកករណីពិសេសដែលធ្វើឱ្យអ្នករឹតតែដឹងច្បាស់ថាមានបញ្ហាសួតនោះគឺសម្បោរដែលមានពណ៌ លឿង និងបៃតង ឬអាចមានឈាមលាយឡំផងដែរ។

៤.ដកដង្ហើមឮសូរ
សំឡេងដកដង្ហើមឮៗគឺជារោគសញ្ញាមួយបង្ហាញថា ផ្លូវដង្ហើមរបស់អ្នកមានលក្ខណៈតូចចង្អៀត ដោយសារផ្លូវដង្ហើមអាចនឹងស្ទះខ្យល់ ផ្លូវដង្ហើមរួមតូច។ ទាំងនេះជាមូលហេតុបណ្តាលឱ្យអ្នកមានសំឡេងដកដង្ហើមឮៗនៅពេលអ្នកដកដង្ហើម។ ការដកដង្ហើមឮសូរបែបនេះអាចជារោគសញ្ញានៃជំងឺសួត រលាកសួតជាដើម ឬបើធ្ងន់ធ្ងរអាចវិវឌ្ឍទៅរកជំងឺមហារីកសួតផងដែរ។

៥.ហើមផ្នែកខ្លះនៃរាងកាយ
នៅពេលដែលសួតរបស់អ្នកមានបញ្ហាអ្នកអាចនឹងកើតមានអាការហើមផ្នែកមួយចំនួននៃរាងកាយ ដូចជាជើង និងកជើងជាដើម។ ព្រោះថាបើសិនជាសួតរបស់អ្នកដំណើរការមិនល្អ នោះប្រព័ន្ធឈាមនឹងមិនអាចស្រូបយកអុកស៊ីហ៊្សែនឱ្យបានគ្រប់គ្រាន់ ហើយធ្វើឱ្យសារធាតុរាវដែលនៅត្រង់បរិវេណ ជើង និងកជើងឡើងហើមបាន។ កត្តាមួយវិញទៀតនោះគឺ ដោយសារសួតដំណើរការមិនល្អ បេះដូងរបស់អ្នកមិនអាចបំពេញឈាមគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ថ្លើម និងតម្រងនោមបាននោះទេ។ ដូច្នេះសរីរាង្គទាំងនេះមិនអាចបញ្ចេញជាតិពុល និងសារធាតុរាវចេញពីប្រព័ន្ធរាងកាយបាន ហើយនេះក៏ជាមូលហេតុដែលបណ្តាលឱ្យហើមនៅក្នុងខ្លួនផងដែរ។

៦.ឈឺក្បាលនៅពេលព្រឹក
នៅពេលដែលសួតមានបញ្ហានឹងធ្វើឱ្យអ្នកក្រោកពីគេងនៅពេលព្រឹមជាមួយនឹងសភាពឈឺក្បាល និងវិលមុខ នោះដោយសារតែ អ្នកមិនបានដកដង្ហើមឱ្យបានគ្រប់គ្រាន់ក្នុងពេលដែលកំពុងគេង ហើយមិនអាចនាំយកកាបូនឌីអុកស៊ីតចេញពីរាងកាយផងដែរ។ ការកើនឡើងកាបូនឌីអុកស៊ីតអាចបណ្តាលឱ្យសរសៃឈាមនៅក្នុងខួរក្បាលរីកធំដែលធ្វើឱ្យអ្នកឈឺក្បាល ឬវិលមុខជាដើម។

៧. នឿយហត់អស់កម្លាំង
ការកើតអាការអស់កម្លាំង ល្វិតល្ហៃបើទោះបីជាអ្នកបានគេង និងសម្រាកគ្រប់គ្រាន់ក៏ដោយនោះមកពីសួតរបស់អ្នកមានបញ្ហា។ នៅពេលសួតដំណើរការមិនប្រក្រតី សួតមិនផ្តល់អុកស៊ីសែនឱ្យរាងកាយរបស់អ្នកនោះទេ ដូច្នេះប្រព័ន្ធរាងកាយដទៃទៀតក៏ចាប់ផ្តើមមានការឈឺចាប់ ហើយធ្វើឱ្យថាមពលរាងកាយរបស់អ្នកកាន់តែថយចុះផងដែរ។

៨.បញ្ហាការគេង
ពេលដែលសួតរបស់អ្នកមានបញ្ហានឹងធ្វើឱ្យអ្នកមានការពិបាកក្នុងការគេងដូចជាពិបាកដកដង្ហើមជាដើម។ ដោយសារសួតមានបញ្ហានឹងធ្វើឱ្យសួតរបស់អ្នកធ្វើការកាន់តែខ្លាំងជាងពេលធម្មតានៅពេលគេង ហើយអាចធ្វើឱ្យអ្នកគេងលក់មិនស្កប់ និងមានអាការក្អកពេលយប់ផងដែរ៕

ខ្ញុំតែងតែមានគោលដៅ ហើយ មិនដែលបោះបង់ការរៀនសូត្របន្ថែមដោយខ្លួនឯង។បើអ្នកមានពេលទំនេរ ចូរកុំធ្វើរឿងអត់ប្រយោជន៍....  ស្តាយណាស់...
25/12/2021

ខ្ញុំតែងតែមានគោលដៅ ហើយ មិនដែលបោះបង់ការរៀនសូត្របន្ថែមដោយខ្លួនឯង។

បើអ្នកមានពេលទំនេរ ចូរកុំធ្វើរឿងអត់ប្រយោជន៍....
ស្តាយណាស់អ្នកខ្លះទំនេរយកពេលលេងហ្គេមរាប់ម៉ោង...
ដើម្បីការសប្បាយដ៏ខ្លី....

💥ការសប្បាយពិតប្រាកដគឺមិនមែនលោកីយ៍

💡រោគ​សញ្ញា​មហារីក​ដោះ​ដែល​អ្នក​អាច​ជួប​ប្រទះ​មាន​ដូច​ជា ៖១-​មាន​ដុំ​ពក​លើ​ដោះ​ដែល​មាន​សភាព​ខុស​ប្លែក​ពី​សាច់​នៅ​ជុំវិញ២-...
05/12/2021

💡រោគ​សញ្ញា​មហារីក​ដោះ​ដែល​អ្នក​អាច​ជួប​ប្រទះ​មាន​ដូច​ជា ៖

១-​មាន​ដុំ​ពក​លើ​ដោះ​ដែល​មាន​សភាព​ខុស​ប្លែក​ពី​សាច់​នៅ​ជុំវិញ
២-​ចេញ​ឈាម​តាម​ក្បាលដោះ
៣-​ទំហំ ឬ​រាងរៅ​ដោះ​មានការ​ផ្លាស់​ប្តូរ
៤-​ស្បែក​លើ​ដោះ​ផ្លាស់​ប្តូរ តួយ៉ាង​ដូច​ជា​មាន​ស្នាម​ខួច​ជាដើម
៥-​ក្បាលដោះ​មានការ​ប្រែប្រួល​(​រួញ​ស្វិត​លឹប​ចូល​ក្នុង​ដោះ​)
៦-​របក​ក្បាលដោះ ឬ​ស្បែក​ដោះ ។
៧-​ស្បែក​ដោះ​ឡើង​ពណ៌​ក្រហម​ដូច​ជា​សំបក​ក្រូច ។

➡️ មហារីក​ដោះ​កើត​មាននៅ​ពេល​កោសិកា​ដោះ​មួយ​ចំនួន​ចាប់ផ្តើម​រីក​លូតលាស់​ប្លែក​ពី​ធម្មតា ។ កោសិកា​ទាំងនេះ​បំបែក​ខ្លួន​រហ័ស​ជាង​កោសិកា​សុខភាព ។

💊 ឈ្មោះថ្នាំ​ និង​ ប្រភេទថ្នាំ​:​ Enfantil ជាប្រភេទស៉ីរ៉ូ✅ ការព្យាបាល: 👉ជួយពង្រឹង ប្រព័ន្ធភាពស៉ំាក្នុងរាងកាយ👉ការបន្ថែមវី...
01/12/2021

💊 ឈ្មោះថ្នាំ​ និង​ ប្រភេទថ្នាំ​:​ Enfantil ជាប្រភេទស៉ីរ៉ូ
✅ ការព្យាបាល:
👉ជួយពង្រឹង ប្រព័ន្ធភាពស៉ំាក្នុងរាងកាយ
👉ការបន្ថែមវីតាមីន D3 ជួយពង្រឹងឆ្អឹង និងធ្មេញ។

✅ ការប្រេីប្រាស់​:
👉កុមារប្រើ 0.5 មីលីលីត្រ / ថ្ងៃ។
👉ក្រឡុកឱ្យបានសព្វមុនពេលប្រើ។

❗ផលរំខានដែលកេីតមានតិចតួច

🚫 ការប្រុងប្រយត្ន័​:
👉 មិនអនុញ្ញាតិឲ្យអ្នកមានប្រវត្តប្រតិកម្មជាមួយ សារធាតុសកម្ម និង សារធាតុផ្សំនៅក្នុងឱសថ
👉 ហាមប្រើលើសពីកំរិតប្រើប្រចាំថ្ងៃដែលបានណែនាំ។

❇️មូលហេតុដែលធ្វើឲ្យចាស់ជាងវ័យ✅ ញ៉ុំាផ្អែម​ច្រើន​ពេក ​👉 ការ​ញ៉ំា​ផ្អែម​ច្រើន​ គឺ​មិន​ល្អ​ចំពោះ​សុខភាព​ឡើយ​ វា​​មិន​ត្រឹម​...
01/12/2021

❇️មូលហេតុដែលធ្វើឲ្យចាស់ជាងវ័យ

✅ ញ៉ុំាផ្អែម​ច្រើន​ពេក

​👉 ការ​ញ៉ំា​ផ្អែម​ច្រើន​ គឺ​មិន​ល្អ​ចំពោះ​សុខភាព​ឡើយ​ វា​​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​ប៉ុណ្ណោះ​ទេ​ ​តែ​វា​ក៏​ធ្វើ​ឲ្យ​យើ​ង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន​ផង​ដែរ​​ ដូចជា​ជំងឺ​បេះដូង​ ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​មហារីក​ជា​ដើម​។ លើស​ពី​នេះ​ វា​ក៏​​បង្ក​ឲ្យ​មាន​ការ​កើត​មុន​​ ព្រម​ទាំង​​​ពន្លឿន​នូវ​​ភាព​ចាស់​​ថែម​ទៀត​ផង​។​ ​
👉ការគេងអត់គ្រប់គ្រាន់
👉ធ្វើការលើសកំលាំង....

23/11/2021

💡 ជំងឺរាកមួល

➡️បណា្តលមកពីមូលហតុចម្បងពីរ៖
1 រាគមួល បណ្តាលមកពីបាក់តេរី Shigella នៅក្នុងលាមកដែលជាញឹកញាប់ត្រូវបានរកឃើញនៅក្នុងប្រទេសដែលមានអនាម័យមិនល្អ។

2 ជំងឺរាគមួលដែលបណ្តាលមកពីមេរោគ ដែលបង្កឡើងដោយប៉ារ៉ាស៊ីតកោសិកាតែមួយហៅថា Entamoeba histolytica ។

👉🏻ជាញឹកញាប់ត្រូវបានរកឃើញនៅក្នុងតំបន់ត្រូពិក ប្រភេទនៃជំងឺរាគមួលជាធម្មតាបណ្តាលមកពីអនាម័យនិងអាហារមិនស្អាត។

➡️រោគសញ្ញា

_ រាគជាមួយឈាមឬស្លេស

_ ឈឺក្នុងពោះ

_ ចង្អោរ

_ ក្អួត

_ ឈឺក្រពះ

➡️វិធីបង្ការ

_ លាងសម្អាតដៃឱ្យបានទៀងទាត់
_ ជាមួយនឹងសាប៊ូនិងទឹកស្អាតមុនពេល បរិភោគហើយបន្ទាប់ពីចូលបន្ទប់ទឹក
_ ចៀសវាងការប៉ះពាល់ជាមួយអ្នកមានជំងឺ
_ កុំប្រើកន្សែងពូកគ្រឿងបន្លាស់និងសម្រាមជាមួយអ្នកជំងឺរហូតដល់អ្នកជំងឺបានជាសះស្បើយ
_ ជៀសវាងផឹកទឹកពីដបជាមួយគ្នា....

16/11/2021

وعنه قال : قالَ رسُولُ اللَّه صَلّى اللهُ عَلَيْهِ وسَلَّم : « ثَلاثةٌ لاَ يُكَلِّمُهُمُ اللَّه يَوْمَ القِيامَةِ ، وَلا يُزَكِّيهِمْ ، وَلاَ يَنْظُرُ إِلَيْهِمْ ، وَلهُمْ عَذَابٌ أَلِيمٌ : شَيْخٌ زانٍ ، ومَلِكٌ كَذَّابٌ ، وعائلٌ مُسْتَكْبِرٌ» رواهُ مسلم « العائِلُ » : الفَقِير .
អំពី គាត់ رضي الله عنه ដែរថាៈ រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា : "មនុស្សបីប្រភេទដែលអល់ឡោះមិនមានបន្ទូលទៅកាន់ពួកគេ មិនសំអាត ពួកគេនិងមិនក្រឡេកមើលទៅចំពោះពួកគេឡើយហើយសំរាប់ពួកគេគឺទណ្ឌកម្ម ដ៏ឈឺផ្សារបំផុត។ ពួកគេគឺមនុស្សចាស់ដែលស៊ីណា(រួមរក្សដោយខុសច្បាប់) មហាក្សត្រដែលភូតកុហក និងអ្នកក្រដែលអួតកេ្អងក្អាង"។
(រាយការណ៍ដោយមូស្លីម)

22/10/2021

وقال تعالى: ﴿ اعلموا أنما الحياة الدنيا لعب ولهو وزينة وتفاخر بينكم وتكاثر في الأموال والأولاد، كمثل غيث أعجب الكفار نباته، ثم يهيج فتراه مصفراً، ثم يكون حطاماً، وفي الآخرة عذاب شديد، ومغفرة من اللَّه ورضوان، وما الحياة الدنيا إلا متاع الغرور ﴾ .سورة الحديد(20)
អល់ឡោះបានមានបន្ទូលថាៈ ពួកអ្នកត្រូវដឹងថា ការពិតជីវិតលោកិយគ្រាន់តែ ជាការលេងសើច ជាល្បែងកំសាន្ដ ជាគ្រឿងលំអ ជាការអួតអាងនិងបង្កើន ទ្រព្យសម្បត្ដិ និងកូនចៅគឺដូចជាដំណាំក្រោយពេលភ្លៀងធ្លាក់ធ្វើអោយអ្នកស្រែ ចំការមានការរីករាយយ៉ាងខ្លាំ បន្ទាប់មកវាក៏ស្ងួតទៅវិញក្លាយជាពណ៌លឿង បន្ទាប់មកទៀតវាក៏ខេ្ទចខ្ទីអស់។ នៅថ្ងៃបរលោកមានទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ការ អភ័យទោស និងការពេញចិត្ដអំពីអល់ឡោះ ហើយជិវិតលាកិយ គឺគ្រាន់តែជា សម្ភារៈបោកប្រាស់ប៉ុណ្ណោះ។ (អាល់ហាទីតៈ ២០)

Address

Phnom Penh
855

Telephone

+855967790096

Website

Alerts

Be the first to know and let us send you an email when SaRoh San posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram