Health Time នាទី សុខភាព

Health Time នាទី សុខភាព ផលិតផលសុទ្ធពីអាមេរិក១០០% 🇺🇸
Telegram: 078991171

ហេតុអ្វីបានជា  #ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ច្រើនកើតមានឡើងនៅក្នុងបន្ទប់ទឹក?ជារឿយៗជំងឺដាច់សរសៃឈាមខួរក្បាលច្រើនកើតមាន...
27/11/2025

ហេតុអ្វីបានជា #ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ច្រើនកើតមានឡើងនៅក្នុងបន្ទប់ទឹក?

ជារឿយៗជំងឺដាច់សរសៃឈាមខួរក្បាលច្រើនកើតមាននៅក្នុងបន្ទប់ទឹក ពីព្រោះនៅពេលយើងចូលបន្ទប់ទឹក យើងស្រោចទឹកលើក្បាល និងសក់មុនគេ វាជារឿងដែលយើងនឹកស្មានមិនដល់ ហើយនេះគឺជាទម្លាប់ខុសឆ្គងដល់សុខភាព។

ពេលចូលងូតទឹក ការស្រោចទឹកពីក្បាលមុនដំបូងគេបែបនេះ ឈាមនឹងស្ទុះឡើងទៅក្បាលយ៉ាងលឿន ហើយសរសៃឈាមអាចនឹងដាច់នៅពេលនោះ។ ជាលទ្ធផល ការដាច់សរសៃឈាមខួរក្បាលកើតឡើងហើយ បន្ទាប់មកអ្នកជម្ងឺនឹងដួលទៅលើឥដ្ឋ។

យោងតាមការសិក្សាជាច្រើននៅជុំវិញពិភពលោក ករណីនៃការស្លាប់ ឬខ្វិនដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងអំឡុងពេលងូតទឹកគឺកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមវេជ្ជបណ្ឌិត សំរាប់យើងរាល់គ្នាដែលកំពុងប្រឈមទៅនឹងជម្ងឺនេះគួរតែងូតទឹកដោយអនុវត្តតាមវិធីសាស្ត្រមួយចំនួនដែលណែនាំដោយគ្រូពេទ្យរបស់ខ្លួន។

បើ​អ្នកមិនងូត​ទឹក​តាមការណែនាំគ្រូពេទ្យទេនោះ និងមានហនិភ័យខ្ពស់ ប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាលកំឡុងពេលងូតទឹកមិនខាន។ ដូច្នេះអ្នកមិនគួស្រោចទឹកដាក់ក្បាល និង​សក់​មុន​ដំបូងពេល​ចូលងូតទឹក​នោះទេ ដោយសារតែឈាមដែលរត់ក្នុងរាងកាយរបស់មនុស្សយើងគឺនៅសីតុណ្ហភាពជាក់លាក់មួយ ហើយសីតុណ្ហភាពរាងកាយរបស់មនុស្សត្រូវការពេលមួយរយៈដើម្បីសម្របទៅនឹងសីតុណ្ហភាពខាងក្រៅដែលរាងកាយបានប៊ះភ្លាមៗ ការស្រោចទឹកលើក្បាលមុនដំបូងគេ គឺបង្កើនល្បឿននៃចរន្តឈាមរត់ទៅក្បាល ដូច្នេះហានិភ័យនៃការដាច់សរសៃឈាមខួរក្បាលក៏អាចកើតមានឡើងនៅពេលជាមួយគ្នានោះដែរ។

ការលើស​សម្ពាធ​ឈាម​ក៏អាច​បណ្តាលឱ្យប្រេះសរសៃឈាម​ខួរក្បាល​តូចៗបានដែរ។

✨ វិធីសាស្ត្រការងូតទឹកអោយបានត្រឹមត្រូវ៖

ដំបូងត្រូវស្រោចជើង បន្ទាប់មកស្រោចយឺតៗដេញឡើងមកដល់ស្មា រួចហើយអាចស្រោចដាក់មាត់ ខ្ពុលមាត់ផង នៅចុងបញ្ចប់នៃការងូតទឹកចាំយើងស្រោចទឹកសម្អាតក្បាល និងសក់។

#វិធីសាស្រ្តនេះ គួរតែត្រូវអនុវត្តសំរាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ មានកូលេស្តេរ៉ុលខ្ពស់ និងជំងឺឈឺក្បាលប្រកាំង។
ប្រភព៖ Page Ate Sara, 3 Feb 2022.

🧑🏻‍⚕️ ជម្ងឺខ្សោយសសៃឈាមវ៉ែននៅជើងចំពោះស្រ្តីVaricose Veins និង Chronic Venous Insufficiency ក្នុងជីវភាពប្រចាំថ្ងៃ ស្ត្រីជា...
21/11/2025

🧑🏻‍⚕️ ជម្ងឺខ្សោយសសៃឈាមវ៉ែននៅជើងចំពោះស្រ្តី
Varicose Veins និង Chronic Venous Insufficiency

ក្នុងជីវភាពប្រចាំថ្ងៃ ស្ត្រីជាច្រើនរស់នៅជាមួយសភាព
ឈឺចាប់ ឬ ធុញថប់នៅជើង ហើយដែលភាគច្រើនបាន
មើលរំលងអំពីបញ្ហានេះ។

ជំងឺខ្សោយសសៃឈាមវ៉ែននៅជើងVaricose Veins
និង Chronic Venous Insufficiency ជាស្ថានភាព
ដែលឈាមមិនអាចរត់ត្រឡប់ឡើងទៅបេះដូងបានល្អ
ហើយធ្វើឲ្យឈាមអាចកកនៅផ្នែកខាងក្រោមនៃជើង ។

📝 តាមរបាយការណ៍របស់ American Vein &
Lymphatic Society ស្ត្រីប្រហែល 25%–40%
មានបញ្ហា Varicose Veins ។

ដូចគ្នាដែរ ការសិក្សាផ្សេងទៀតបង្ហាញថា ម្តាយក្រោយសម្រាល ក្នុងចំណោម 2–3 នាក់ មានម្នាក់ អាចនឹងមាន
ការខ្សោយសសៃឈាមជើងដោយសារបម្រែបម្រួល
អរម៉ូន និង សម្ពាធពីស្បូនពេលមានផ្ទៃពោះ
នេះបើតាមJournal of Vascular Surgery, 2021។

👩🏻‍⚕️ ជំងឺនេះមិនត្រឹមតែបង្កការឈឺចាប់ ឬធុញថប់ទេ។
ប្រសិនបើមិនព្យាបាលវាអាចនាំឲ្យ 👇🏻

🔸 ជើងហើម
🔸 ស្បែកប្រែជាពណ៌ត្នោតឬខ្មៅ
🔸 ការឡើងរឹងនៃស្បែក (Lipodermatosclerosis)
🔸 និងអ្វីដែលគួរឱ្យព្រួយបំផុត គឺដំបៅ
ដែលមិនងាយព្យាបាល អោយជាសះស្បើយនោះទេ
នេះបើតាម WHO (Wound Burden Report, 2022)

ស្ត្រីភាគច្រើន យល់ថា “វាជារឿងធម្មតា” បន្ទាប់ពីបាន
ឈរច្រើនម៉ោង ឬ ក្រោយសម្រាលកូន។

ប៉ុន្តែជាមូលដ្ឋានវិទ្យាសាស្ត្រ នេះជាជំងឺដែលត្រូវពិនិត្យ
និង ព្យាបាល! ❗

Credited to
📝 ប្រអប់វេជ្ជសាស្ត្រ

🇺🇸វីតាមីនជំនួយសុខភាពគុណភាពខ្ពស់ ផលិតផលសុទ្ធៗពីអាមេរិក100% មានស្តុកស្រាប់ចង់បានកុម៉្មង់លឿនៗណាព្រោះចំនួនមានកំណត់✈🇺🇸🇺🇸 #ផលិ...
17/11/2025

🇺🇸វីតាមីនជំនួយសុខភាពគុណភាពខ្ពស់ ផលិតផលសុទ្ធៗពីអាមេរិក100% មានស្តុកស្រាប់
ចង់បានកុម៉្មង់លឿនៗណាព្រោះចំនួនមានកំណត់✈🇺🇸🇺🇸

#ផលិតផលសុទ្ធពីអាមេរិក
#ចុចលើរូបដើម្បីដឹងលម្អិតពីផលិតផល
☎071 7991171 / 086 991171

លាងឈាម(dialysis)ការ​លាង​ឈាមគឺជាការព្យាបាលមួយបែប​ ដែលជួយឲ្យរាងកាយមនុស្សជួយបញ្ចេញកាកសំណល់​ និងវត្ថុរាវលេីសចេញពីចេញពីឈាមរបស...
22/10/2025

លាងឈាម(dialysis)

ការ​លាង​ឈាមគឺជាការព្យាបាលមួយបែប​ ដែលជួយឲ្យរាងកាយមនុស្សជួយបញ្ចេញកាកសំណល់​ និងវត្ថុរាវលេីសចេញពីចេញពីឈាមរបស់មនុស្ស​ នៅពេលដែលក្រលៀនមិនអាចដំណេីរការបាន។ ការលាងឈាមបានទទួលជោគជ័យនៅក្នុងទសវត្សរ៍១៩៤០​ ហេីយបានក្លាយទៅជាការព្យាបាលជំងឺខូចក្រលៀន​ ចាប់តាំងពីទសវត្សរ៍១៩៧០​ មក។

ក្នុងការលាងឈាម​ ឈាមហូរចេញពីរាងកាយតាមបំពង់ពណ៌ខៀវ​ ហេីយហូរចូលទៅក្នុងខ្លួនមនុស្សវិញតាមបំពង់ពណ៌ក្រហម។ អ្នកជំងឺត្រូវទទួលការលាងឈាមចំនួនពីរដងទៅបីដងក្នុងមួយសប្ដាហ៍។

ផ្ទុយទៅវិញចំពោះមនុស្សសុខភាពល្អ​ ក្រលៀនរបស់មនុស្សយេីងបានលាងឈាមដោយស្វ័យប្រវត្តិចំនួន៣៦ដង​ ក្នុងមួយថ្ងៃ​ ហេតុដូ​ចនេះ​ យេីងត្រូវថែរក្សាក្រលៀនរបស់យេីងឲ្យល្អ​ ចៀសវាងទទួលទានគ្រឿងស្រវឹង និងជាតិផ្អែមហួសកម្រិត ដែលអាចបង្កនូវជំងឺទឹកនោមផ្អែមឲ្យបាន។

Cr. ទុត​ បូ

សម្រាប់ស្ត្រីមានផ្ទៃពោះ
08/10/2025

សម្រាប់ស្ត្រីមានផ្ទៃពោះ

បាតជើងជាប់ពាក់ព័ន្ធនៅគ្រប់ផ្នែកនៃរាងកាយរបស់មនុស្ស
01/10/2025

បាតជើងជាប់ពាក់ព័ន្ធនៅគ្រប់ផ្នែកនៃរាងកាយរបស់មនុស្ស

29/09/2025

អ្នកជំងឺផ្លូវចិត្ត💔
មានវិបត្តិដំណេក។ ដេកមិនលក់យល់សប្តិច្រើន ភ្ញាក់ឡើងអស់កម្លាំង។ ដេកច្រើនតែមិនឆ្អែត🛌ក្រោកមិនចង់រួច។

 #ជំងឺរីកប៉ោងសរសៃឈាម គឺជាជំងឺម្យ៉ាង ដែលកើតមានកូឡេស្តេរ៉ូល កកស្ទះក្នុងសរសៃឈាម បង្កឱ្យសរសៃឈាមឡើងរឹង និងរួមតូច។ ជាភាសាអង់គ្...
22/09/2025

#ជំងឺរីកប៉ោងសរសៃឈាម គឺជាជំងឺម្យ៉ាង ដែលកើតមានកូឡេស្តេរ៉ូល កកស្ទះក្នុងសរសៃឈាម បង្កឱ្យសរសៃឈាមឡើងរឹង និងរួមតូច។ ជាភាសាអង់គ្លេស វាមានឈ្មោះថា Arteriosclerosis ឬ Atherosclerotic Cardiovascular Disease។ ជំងឺរីកប៉ោងសរសៃឈាម ជាមូលហេតុទូទៅនៃជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាម និងជំងឺសរសៃឈាមផ្សេងៗ។

មូលហេតុបង្ក៖
១. ជាតិកូឡេស្តេរ៉ូលខ្ពស់
២. សម្ពាធឈាមខ្ពស់
៣. ជំងឺរលាក
៤. បញ្ហាលើសទម្ងន់
៥. ជក់បារី

រោគសញ្ញា៖
១. គាំងបេះដូង (រោគសញ្ញាធ្ងន់ធ្ងរ)
២. ជំងឺដាច់សរសៃឈាម (រោគសញ្ញាធ្ងន់ធ្ងរ)

រោគសញ្ញាទាក់ទងនឹងសរសៃឈាមបេះដូង៖
១. ចង្វាក់បេះដូងលោតញាប់ (Arrhythmia)
២. ឈឺ ឬតានតឹងផ្នែកខាងលើ នៃរាងកាយ (Angina) រួមមាន ទ្រូង ដៃ ក ឬចង្កា
៣. ដង្ហើមខ្លី

រោគសញ្ញាទាក់ទងនឹងសរសៃឈាម ដែលនាំឈាមទៅខួរក្បាល៖
១. ស្ពឹកដៃជើង
២. ពិបាកធ្វើការនិយាយ ឬស្វែងយល់ពីអ្វីដែលអ្នកដទៃនិយាយ
៣. ធ្លាក់សាច់ដុំមុខ
៤. ខ្វិន
៥. ឈឺក្បាលធ្ងន់ធ្ងរ
៦. ភ្នែកមួយចំហៀង ឬទាំងគូមើលមិនបានល្អ

រោគសញ្ញាទាក់ទងនឹងសរសៃដៃ ជើង និងឆ្អឹងត្រគាក៖
១. ឈឺជើងក្នុងពេលដើរ
២. ស្ពឹក

កត្តាប្រឈម៖
១. ដុះក្បាលពោះ លើសជាតិខ្លាញ់
២. ទឹកនោមផ្អែម
៣. ទទួលទានជាតិអាល់កុលច្រើន
៤. សម្ពាធឈាមខ្ពស់
៥. ជាតិកូឡេស្តេសរ៉ូលខ្ពស់
៦. មិនញ៉ាំបន្លែផ្លែឈើ
៧. មិនហាត់ប្រាណទៀតទាត់
៨. ជក់បារី
៩. ស្ត្រេស

ផលវិបាក៖
១. ហើមសរសៃឈាម (Aneurysms)
២. ឈឺ ឬតានតឹងផ្នែកខាងលើ នៃរាងកាយ (Angina)
៣. ជំងឺក្រលៀនរ៉ាំរ៉ៃ
៤. ជំងឺសរសៃឈាមបេះដូង
៥. ជំងឺគាំងបេះដូង
៦. ជំងឺខ្សោយបេះដូង
៧. ជំងឺដាច់សរសៃឈាម
៨. ចង្វាក់បេះដូង មិនប្រក្រតី

វិធីព្យាបាល៖
១. ទទួលរបបអាហារល្អ សម្រាប់សុខភាព
២. ហាត់ប្រាណ
៣. ជៀសវាងបារី
៤. រក្សាទម្ងន់រង្វង់សុខភាព
៥. កំណត់ជាតិអាល់កុល ឱ្យបានទាប
៦. គ្រប់គ្រងស្ត្រេស
៧. គេងឱ្យបានគ្រប់គ្រាន់
៨. ប្រើថ្នាំវេជ្ជសាស្ត្រ រួមមាន ថ្នាំគ្រប់គ្រងកូឡេស្តេរ៉ូល និងថ្នាំគ្រប់គ្រងសម្ពាធឈាម -ល-
៩. តិចនិចវេជ្ជសាស្ត្រ៖
ការដាក់បំពង់តូច ចូលថតមើលសរសៃដៃ ឬសរសៃជើង (វិធី Angiography) និងប្រើបំពង់បូមខ្យល់ដើម្បីសរសៃឈាម ដែលស្ទះ (វិធី Stenting)
ការវះកាត់
ការយកកំណកជាតិកូឡេស្តេរ៉ូល ចេញពីសរសៃឈាម (Endarterectomy)
ការប្រើថ្នាំបំបាត់កំណកឈាម ដែលបិទបាំងសរសៃឈាម

ប្រភេទអាហារជំនួយខួរក្បាល
18/09/2025

ប្រភេទអាហារជំនួយខួរក្បាល

Address

Phnom Penh

Telephone

+85578991171

Website

Alerts

Be the first to know and let us send you an email when Health Time នាទី សុខភាព posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Health Time នាទី សុខភាព:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Health Time

The Greatest wealth is HEALTH


  • ផលិតផលសុខភាពនិងសម្រស់ពីអាមេរិកសុទ្ធៗ

  • សារ៉ាយសមុទ្រកោះហាវ៉ៃ

  • ខ្លាញ់ត្រី Fish Oil