មន្ទីរពេទ្យព្រះអង្គឌួង - Preah Ang Duong Hospital

  • Home
  • Cambodia
  • Phnom Penh
  • មន្ទីរពេទ្យព្រះអង្គឌួង - Preah Ang Duong Hospital

មន្ទីរពេទ្យព្រះអង្គឌួង - Preah Ang Duong Hospital Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរពេទ្យព្រះអង្គឌួង - Preah Ang Duong Hospital, Hospital, #118, Corner kramoun Sad (St. 114) And Preah Norodom Boulevard, Phnom Penh.

នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានដឹកនាំមន្ត្រីរាជការនៃមន្ទីរពេ...
01/12/2025

នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានដឹកនាំមន្ត្រីរាជការនៃមន្ទីរពេទ្យព្រះអង្គឌួង អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្រ្តាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០០:១០នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។

ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងបុគ្គលិកនៃមន្ទីរពេទ្យព្រះអង្គឌួង គោរពផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ខៀវ វណ្ណា ព្រមទាំង...
30/11/2025

ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងបុគ្គលិកនៃមន្ទីរពេទ្យព្រះអង្គឌួង គោរពផ្ញើសាររំលែកទុក្ខជូន លោកជំទាវ ខៀវ វណ្ណា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តមសាស្រ្តាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលមរណភាព នៅថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១២:១០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។

យើងខ្ញុំសូមជូនអត្ថបទទាក់ទង នឹង ការរលាកភ្នែកក្នុងរដូវភ្លៀង 🙏🏻🙏🏻ក្នុងអំឡុងពេលភ្លៀងនេះ សំណើមក្នុងបរិស្ថាន ភាពកខ្វក់កកកុញនៅគ...
25/11/2025

យើងខ្ញុំសូមជូនអត្ថបទទាក់ទង នឹង ការរលាកភ្នែកក្នុងរដូវភ្លៀង 🙏🏻🙏🏻
ក្នុងអំឡុងពេលភ្លៀងនេះ សំណើមក្នុងបរិស្ថាន ភាពកខ្វក់កកកុញនៅគ្រប់ទីកន្លែង និងបាក់តេរី និងមេរោគដែលមាននៅក្នុងខ្យល់ធ្វើអោយបញ្ហាភ្នែកកើនឡើង។ ពពួកអតិសុខុមប្រាណជាច្រើនប្រភេទក្លាយជាសកម្មនៅក្នុងទឹកភ្លៀង ដែលអាចចម្លងមេរោគដល់ភ្នែក។ ក្នុងរដូវនេះផងដែរ យើងអាចមានទំលាប់ជូតភ្នែកនៅពេលដៃសើម ឬកន្សែងដៃកខ្វក់ ដែលអាចបង្កើននូវហានិភ័យនៃការឆ្លងរោគដល់ភ្នែក។
តើជំងឺភ្នែកប្រភេទណាខ្លះដែលអាចកើតមានក្នុងរដូវកាលនេះ? ហើយក្នុងរដូវកាលនេះ ការប៉ះភ្នែកញឹកញាប់ ការមិនយកចិត្តទុកដាក់ចំពោះអនាម័យ និងការទាក់ទងជាមួយអ្នកដែលមានបញ្ហារលាកភ្នែកដែលអាចនាំឱ្យមានការឆ្លងរោគផ្សេងៗ រួមទាំងភ្នែកផងដែរ។ ក្នុងចំណោមនេះរួមមាន ជំងឺរលាកភ្នាសសនៃភ្នែក ឬហៅម្យ៉ាងទៀតថាជំងឺរលាកភ្នែកក្រហម ជំងឺពពែភ្នែក អាឡែកហ្ស៊ីឬប្រតិកម្មស្រួចស្រាវ និងការងាយឆ្លងមេរោគដោយសារ ភ្នែកស្ងួតគឺជារឿងជួបញឹកញាប់បំផុត។ ការកំណត់អត្តសញ្ញាណត្រឹមត្រូវ និងការថែទាំបានទាន់ពេលវេលា គឺជាកិច្ចចាំបាច់ ដើម្បីបង្ការការពារកុំឱ្យវិវត្តក្លាយជាបញ្ហាធ្ងន់ធ្ងរ។
សូមជូនពរ សុខភាពល្អ ទាំងអស់គ្នា 🙏🏻🙏🏻❤️👁️

ផ្នែកថែទាំនៃមន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីដំណើរការនៃការថែទាំ (Nursing process) ដល់មន្រ្តី និងបុគ្...
21/11/2025

ផ្នែកថែទាំនៃមន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីដំណើរការនៃការថែទាំ (Nursing process) ដល់មន្រ្តី និងបុគ្គលិក ដែលជាគិលានុបដ្ឋាកទាំងអស់ក្នុងមន្ទីរពេទ្យព្រះអង្គឌួង ដោយធ្វើឡើងរយៈពេល០២ថ្ងៃ គឺពីថ្ងៃទី១៩- ២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានវត្តមានលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង អញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលនេះ។ ក្នុងឳកាសនេះលោកសាស្ត្រាចារ្យ បានថ្លែង និងបានបន្តជំរុញណែនាំដល់មន្ត្រី បុគ្គលិកនៃមន្ទីរពេទ្យទាំងអស់ បន្តបំពេញការងារឱ្យកាន់តែយ៉ាងសកម្មបន្ថែមទៀត និងមានភាពម៉ឺងម៉ាត់ស្វាហាប់ ប្រកបដោយស្នាមញញឹម ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរ និងភាពកក់ក្តៅកាន់តែខ្ពស់។ លោកសាស្ត្រាចារ្យរង បានថ្លែងបន្តថា «ក្នុងវិស័យសុខាភិបាល មិនគ្រាន់តែនិយាយទេ គឺត្រូវតែធ្វើ និងអនុវត្តន៍ឲ្យបានត្រឹមត្រូវ ពិសេសស្របនឹងសម័យបច្ចេកវិទ្យា យើងត្រូវអភិវឌ្ឍចំណេះជំនាញជាបន្តបន្ទាប់ ដោយភ្ជាប់ជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជាប់ជានិច្ច»។ លោកសាស្ត្រាចារ្យក៏បានក្រើនរំលឹកដល់មន្ត្រី បុគ្គលិកទៀតថា ទោះបច្ចុប្បន្នប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យព្រះអង្គឌួង មានការពេញចិត្ត ពេញថ្លើមក្តី ក៏ក្រុមគ្រូពេទ្យទាំងអស់ មិនត្រូវបន្ទន់ដៃ បញ្ឈប់ភាពល្អប្រសើរត្រឹមនេះដែរ គឺត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត និងកាន់តែខ្លាំងក្លាដោយមិនឈប់ឈរ ដើម្បីបម្រើ និងឆ្លើយតបតាមស្ថានភាពបច្ចុប្បន្នភាពជូនប្រជាពលរដ្ឋយើងឱ្យកាន់តែមានគុណភាព ស័ក្កសិទ្ធភាព និងភាពល្អប្រសើរជាបន្តបន្ទាប់ ជូនប្រជាជនយើង តាំងពីចាប់ផ្តើមមកទទួលសេវានៅមន្ទីរពេទ្យ រហូតដល់ត្រលប់ទៅគេហដ្ឋានវិញ។ សូមជម្រាបថា វគ្គបណ្តុះបណ្តាលខាងលើនេះ ធ្វើឡើងដើម្បីពង្រឹងនូវចំណេះជំនាញឱ្យកាន់តែស្ទាត់ជំនាញ និងមានសមត្ថភាពខ្ពស់ក្នុងការផ្តល់ការថែទាំអ្នកជំងឺប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព ស្របតាមគោលការណ៍ណែនាំ និងនិយាមស្តីពីនការអភិវឌ្ឃន៍វិជ្ជាជីវៈបន្ត(CPD) ក្នុងវិស័យសុខាភិបាល៕

20/11/2025
19/11/2025
នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យព្រះអង្គឌួង ដោយបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្...
19/11/2025

នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យព្រះអង្គឌួង ដោយបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គណ:ប្រតិភូគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណ:កម្មការទី៨) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យឈ្វេងយល់អំពីវឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាប្រឈមនិងសំណូមពរនានា របស់មន្ទីពេទ្យព្រះអង្គឌួង ដោយទទួលស្វាគមន៍ពីសំណាក់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកសាស្ដ្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង៕

នាថ្ងៃសៅរ៍ ១០រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ទីរពេទ្យព្រះអង្គឌួងបានរៀ...
15/11/2025

នាថ្ងៃសៅរ៍ ១០រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ទីរពេទ្យព្រះអង្គឌួងបានរៀបចំកម្មវិធីពិនិត្យសុខភាពភ្នែក និងផ្តល់វែនតាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តតាកែវ នៅមន្ទីរពេទ្យបង្អែកកោះអណ្តែត ដោយមានកិច្ចសហការរៀបចំកម្មវិធីដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ និងគាំទ្រមូលនិធិដោយមូលនិធិហ្វ្រេដហូឡូ (The Fred Hollow Foundation)។ កម្មវិធីនេះមានការចូលរួមបើកដោយលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងវត្តមានចូលរួមពីឯកឧត្តម ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ លោកស្រី សុំ សុជា តំណាងមូលនិធិហ្វ្រេដហូឡូកម្ពុជា និងលោកស្រីអភិបាលរងស្រុកកោះអណ្តែត។ បន្ទាប់ពីបើកកម្មវិធីរួចមក លោកសាស្ត្រាចារ្យរងនាយកមន្ទីរពេទ្យព្រះអង្គឌួង បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់មន្ត្រីនៃមន្ទីរពេទ្យបង្អែកគិរីវង់ មន្ទីរពេទ្យបង្អែកព្រៃកបាស និងមន្ទីរពេទ្យខេត្តតាកែវ ដែលបានបញ្ចប់ការសិក្សាជំនាញបន្ថែមផ្សេងៗដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង។ ឆ្លៀតឱកាសនោះផងដែរ លោកសាស្ត្រាចារ្យរងនាយកមន្ទីរពេទ្យព្រះអង្គឌួង ក៏បានចុះពិនិត្យវឌ្ឍនភាពនៃការផ្ដល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកកោះអណ្តែត៕

នាវេលាម៉ោង ០៧និង៣០នាទី ព្រឹក ថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ...
14/11/2025

នាវេលាម៉ោង ០៧និង៣០នាទី ព្រឹក ថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំកិច្ចប្រជុំ ដើម្បីធ្វើការពិភាក្សាយោបល់ លើកិច្ចព្រមព្រៀង ជំងឺដុំសាច់ក្រពេញទីរ៉ូអ៊ីត ដោយក្រុមវេជ្ជបណ្ឌិតឯកទេស ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកក្រពេញ ផ្នែកជំងឺវះកាត់ទូទៅ និងផ្នែកត្រចៀក ច្រមុះ បំពង់ក ដើម្បីដាក់ជាស្តង់ដាររួមមួយ ចំពោះនីតិវិធីលើការធ្វើរោគវិនិច្ឆ័យ ការវិភាគអមគ្លីនិក ការព្យាបាល និងការតាមដានក្រោយវះកាត់៕

ញត្ដិថ្កោលទោស ចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃមកលើប្រជាជនខ្មែរ ដែលជាជនស៊ីវិលស្លូតត្រង់
13/11/2025

ញត្ដិថ្កោលទោស ចំពោះការបាញ់ប្រហាររបស់កងកម្លាំងថៃមកលើប្រជាជនខ្មែរ ដែលជាជនស៊ីវិលស្លូតត្រង់

នាវេលាម៉ោង ០១និង៣០នាទី រសៀល ថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥  ន...
10/11/2025

នាវេលាម៉ោង ០១និង៣០នាទី រសៀល ថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំវគ្គបណ្តុះបណ្តាល និងណែនាំបន្ថែមដល់បុគ្គលិកមន្ទីរពេទ្យព្រះអង្គឌួង អំពីបដិសណ្ឋារកិច្ច និងក្រមសីលធម៌ចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យ៕

ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ លើកទី៦ និងថែទាំវេជ្ជសាស្ត្រ លើកទី៤ របស់មន្ទីរពេទ្យព្រះអង្គឌួង នឹងប្រព្រឹត្តទៅនាថ្ងៃទី១៩-២០ ...
07/11/2025

ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ លើកទី៦ និងថែទាំវេជ្ជសាស្ត្រ លើកទី៤ របស់មន្ទីរពេទ្យព្រះអង្គឌួង នឹងប្រព្រឹត្តទៅនាថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ៕

Address

#118, Corner Kramoun Sad (St. 114) And Preah Norodom Boulevard
Phnom Penh

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យព្រះអង្គឌួង - Preah Ang Duong Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category