17/03/2026
UNFPA រួមជាមួយអង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) កម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃស្តីពីជំនួយផ្លូវចិត្ត (PFA) និងជំនាញប្រឹក្សាមូលដ្ឋានសម្រាប់អ្នកផ្តល់សេវាដែលគាំទ្រស្ត្រី និងកុមារីដែលរងផលប៉ះពាល់ដោយវិបត្តិនៅខេត្តសៀមរាប និងឧត្តរមានជ័យ។
ក្នុងពេលនៃវិបត្តិ ស្ត្រី និងកុមារីជាច្រើនប្រឈមមុខនឹងហានិភ័យដែលកើនឡើង រួមទាំងអំពើហិង្សា ការបៀតបៀនផ្លូវភេទ និងការទទួលបានសេវា និងព័ត៌មានដែលពួកគេត្រូវការនៅមានកម្រិត។ ជាការឆ្លើយតប UNFPA និងដៃគូរបស់យើងបានរៀបចំវគ្គបណ្តុះបណ្តាលមួយដើម្បីពង្រឹងការយល់ដឹងរបស់បុគ្គលិកជួរមុខអំពីផលប៉ះពាល់នៃវិបត្តិ និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការផ្តល់ការគាំទ្រផ្នែកអារម្មណ៍ភ្លាមៗ។
បុគ្គលិកសង្គមកិច្ច និងគណៈកម្មាធិការគ្រប់គ្រងជំរុំនៅខេត្តសៀមរាប និងឧត្តរមានជ័យ នឹងអនុវត្តបន្ថែមទៀតនូវគោលការណ៍ មើល ស្តាប់ និងផ្តិតភ្ជាប់អារម្មណ៍ នៅពេលផ្តល់ជំនួយផ្លូវចិត្តភ្លាមៗ រួមទាំងការរៀនអំពីលំហូរនៃការផ្តល់សេវា ការកសាងទំនុកចិត្តជាមួយជនរងគ្រោះ និងការអនុវត្តជាក់ស្តែងនៃជំនាញទាំងនេះនៅក្នុងជំរុំ។
តាមរយៈការបណ្តុះបណ្តាលនេះ UNFPA និងដៃគូកំពុងជួយធានាថាស្ត្រី និងកុមារីទទួលបានការថែទាំ ការគាំទ្រ និងការការពារដែលពួកគេត្រូវការក្នុងគ្រាមានវិបត្តិ។
-----
Timely emotional support can save survivors in need, and protect the dignity of women and girls during crises.
UNFPA, together with Transcultural Psychological Organization (TPO) Cambodia and the National Committee for Disaster Management (NCDM), hosted a 3-day training on Psychological First Aid (PFA) and Basic Counselling Skills for service providers supporting women and girls affected by the crisis in Siem Reap and Oddar Meanchey.
Throughout a crisis, many women and girls face increased risks, including violence, sexual harassment, and limited access to the services and information they need. In response, UNFPA and our partners organized a training session to strengthen the frontline workers’ understanding of the impact of crises and improve their ability to provide immediate emotional support.
Social workers and camp management committees in Siem Reap and Oddar Meanchey will further practice the principles of Look, Listen and Link when providing immediate psychological support including learning about the flow of service delivery pathways, building trust with survivors, and practical application of these skills at camps.
Through this hands-on training, UNFPA and partners are helping ensure women and girls receive the care, support, and protection they need in times of crisis.