16/11/2025
ជំរើសសំខាន់ទី១ក្នុងការព្យាបាលជំងឺស្គីហ្សូហ្វ្រេនៀ គឺការប្រើថ្នាំ antipsychotic ដើម្បីបំបាត់សញ្ញានៃជំងឺនេះ។ តែថ្នាំ antipsychotic គឺអាចមានប្រសិទ្ធិភាពល្អ ក្នុងការបំបាត់សញ្ញាវិជ្ជមាននៃជំងឺ តែវាមានប្រសិទ្ធិភាពតិចតួចក្នុងការបំបាត់សញ្ញាអវិជ្ជមាន។ កន្លងមកការព្យាបាលសញ្ញាអវិជ្ជមានគឺត្រូវធ្វើឡើងដោយប្រើការស្តារនិតិសម្បទារចិត្តសង្គម។
ជាច្រើនឆ្នាំមកហើយ FDA នៃសហរដ្ឋអាមេរីកបានអនុុមត័អោយប្រើម៉ាស៊ីន ក្នុងការព្យាបាលសញ្ញាអវិជ្ជមាននៃជំងឺស្គីហ្សូហ្រេនៀបន្ថែមលើការព្យាបាលដែលមានស្រាប់។ ដូច្នេះ ប្រសិនបើបងប្អូនដែលនៅមានសញ្ញាអវិជ្ជមាននៃជំងឺស្គីហ្សូហ្រ្វេនៀ បងប្អូនអាចសាកល្បងពនយាបាលដោយម៉ាសីន deep TMS នៅគ្លីនិកវេជ្ជសាស្ត្រផ្លូវចិត្តបាន។
សញ្ញាសំខាន់ៗនៃជំងឺស្គីហ្សូហ្វ្រនៀ៖
- Hallucination ឧទា. ស្តាប់ឮសម្លេង ឬ មើលឃើញវត្ថុដែលគ្មានប្រភព
- Delusion ឧទា. គិតខុស សង្ស័យខុស ដោយមិនមានមូលដ្ឋាន ឬអំណះអំណាងពិតប្រាកដ
- Incoherent speech ឧទា. និយាយមិនចំប្រធាន ពីនេះពីនោះ មិនប្រទាក់ក្រឡា
- Disorganized/odd behaviour ឧទា. អកប្បកិរិយាចម្លែកៗ ខុសពីមនុស្សធម្មតា
* សញ្ញាវិជ្ជមាន (positive symptoms)៖ ស្តាប់ឮសម្លេងដែលគ្មានប្រភព ឬ មើលឃើញអ្វីដែលមិនមាននរណាមើលឃើញ (hallucination) និង សង្ស័យខុស គិតនិងយល់ឃើញខុស (delusion)
* សញ្ញាអវិជ្ជមាន(negative symptoms)៖ ធ្មឹងៗ មិននិយាយស្តី មានលក្ខណៈដូចខ្ជិល ស្ទក់ អត់អនាម័យ មិនចង់ធ្វើអ្វីៗ មិនចង់ជួបគេឯង