Healthcare Administration Service

Healthcare Administration Service Healthcare Administration Service ជាPageដែលផ្តល់ការប្រឹក្សាពិគ្រោះយោបល់ផ្នែកសុខភាពទូទៅ

4 February World Cancer Day 🎗💙
04/02/2022

4 February World Cancer Day 🎗💙

😘😘😘
25/10/2021

😘😘😘

What is The Long-Term Effects of COVID-19?

The Long-Term Effects គឺអាចកើតមានចំពោះអ្នកជម្ងឺប្រមាណ 40% អ្នកជំងឺទាំងនេះនៅតែជួបប្រទះផលប៉ះពាល់ដែលមិននឹកស្មានដល់មួយចំនួនពី COVID-19 ដែលបន្សល់ទុកក្នុងខ្លួនរបស់ពួកគេ ទោះបីជាពួកគេបានជាសះស្បើយពី COVID-19 អស់រយៈពេលជាង 4 សប្តាហ៍ក៏ដោយ។
ករណីនេះ​ត្រូវ​បាន​គេ​រក​ឃើញ​ចំពោះ​អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩​ធ្ងន់ធ្ងរ អ្នក​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ និង​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​ច្រើន​មុខ។
ហើយក្រុមដែលប្រឈមនិងហានិភ័យខ្ពស់នេះគឺច្រើនកើតមានចំពោះ
- អ្នកជំងឺវ័យចំណាស់
- អ្នកជំងឺដែលមានជំងឺមូលដ្ឋាន (ឧទាហរណ៍ ជំងឺសួតរ៉ាំរ៉ៃ សម្ពាធឈាមឡើងខ្ពស់ ជំងឺបេះដូង អ្នកជម្ងឺដែលធាត់។ ល។ )
លើសពីនេះទៅទៀតច្រើនកើតមានចំពោះបុរសជាងស្ត្រីនិងចំពោះមនុស្សចាស់ជាងមនុស្សវ័យក្មេង។ ផលប៉ះពាល់នេះហើយដែលអ្នកជំងឺខ្លះមិនអាចរស់នៅដូចធម្មតា។ ពេលវេលា និងរោគសញ្ញានៃ Long COVID អាចប្រែប្រួលសម្រាប់អ្នកជំងឺម្នាក់ៗ មិនដូចគ្នាទេ។

រោគសញ្ញាមួយចំនួនខាងក្រោមនេះដែលអ្នកជំងឺអាចជួបប្រទះ
1- ដកដង្ហើមខ្លី
2- អស់កម្លាំងខ្លាំង
3- ក្អករ៉ាំរ៉ៃ
4- អាចមានបញ្ហាជាមួយនឹងការចងចាំ និងការផ្តោតអារម្មណ៍
5- ឈឺក្បាល
6- ឈឺពោះ រាគ
7- កន្ទួលរមាស់
8- ការគេងមិនប្រក្រតី Sleep disorder
9- ការផ្លាស់ប្តូរអារម្មណ៍, ជំងឺធ្លាក់ទឹកចិត្ត, ភាពតានតឹង, ការថប់បារម្ភ
10- ការមករដូវមិនប្រក្រតី
11- មានការផ្លាស់ប្តូរអារម្មណ៍នៃការស្រង់ក្លិនឬរសជាតិ
12- គ្រុនក្តៅ
13- ឈឺសន្លាក់ ឈឺសាច់ដុំ

ដូច្នេះការអូសបន្លាយនូវអាការះក្រោយជាសះស្បើយគឺជាគ្រោះថ្នាក់ដ៏ស្ងាត់ស្ងៀមដែលអាចប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នកជំងឺដែលបានជាសះស្បើយពីកូវីដ-១៩។ អាស្រ័យហេតុនេះ អ្នកជំងឺត្រូវបានណែនាំឲ្យសង្កេតមើលរោគសញ្ញារបស់ពួកគេ គេងឱ្យបានគ្រប់គ្រាន់ ជៀសវាងស្ថានភាពស្ត្រេស កំនត់របបអាហារដែលផ្តល់អោយមានសុខភាពល្អ និងធ្វើលំហាត់ប្រាណឱ្យបានញឹកញាប់។ ប្រសិនបើមានភាពមិនប្រក្រតី ត្រូវស្វែងរកការព្យាបាលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះ Long COVID អាចព្យាបាលបាន ប្រសិនបើអ្នកជំងឺធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតយ៉ាងតឹងរ៉ឹង និងថែរក្សាខ្លួនឯងឱ្យបានត្រឹមត្រូវ។

រក្សាសិទ្ធប្រែសម្រួលដោយ #ការិយាល័យតំណាងមន្ទីរពេទ្យវេជ្ជថានីប្រចាំកម្ពុជា
ប្រភពនៃអត្ថបទសុខភាព Vejthani Hospital
Vejthani Hospital Representative Office in Cambodia

សូមក្រាបថ្វាយព្រះមហាសព្វសាធុការពរ 🙏🙏🙏
18/06/2021

សូមក្រាបថ្វាយព្រះមហាសព្វសាធុការពរ 🙏🙏🙏

សូមក្រាបថ្វាយព្រះមហាសព្វសាធុការពរ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត 🙏🙏🙏

On the auspicious occasion of the 85th Birthday Anniversary of Her Majesty Queen Mother Norodom Monineath Sihanouk of the Kingdom of Cambodia.
Long Live! Her Majesty The Queen Mother 🙏

សូមក្រាបថ្វាយព្រះសព្វសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង 🙏🙏🙏
14/05/2021

សូមក្រាបថ្វាយព្រះសព្វសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង 🙏🙏🙏

សូមក្រាបថ្វាយព្រះសព្ទសាធុការពរ ព្រះករុណាព្រះអម្ចាស់ជីវិតលើត្បូង 🙏🙏🙏
Long Live His Majesty The King 🙏❤

13/05/2021

Vaccine COVID-19

08/05/2021

ក្នុង​អំឡុង​ការរីករាលដាលនៃជំងឺកូវីដ-១៩ មេរោគកូវីដ-១៩ អាចមាននៅគ្រប់ទីកន្លែង។ ដូច្នេះ​ សូមលោក-អ្នក​កាត់បន្ថយ​ការប្រើប្រាស់សេវាសាធារណ: សម្អាតរបស់ប្រើប្រាស់ និងលាងដៃជាប្រចាំ។ លោក​-អ្នក​មិនគួរយកដៃប៉ះផ្ទៃមុខ ដែលអាចធ្វើឲ្យមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។

សួស្តីឆ្នាំថ្មី 🙏💛
13/04/2021

សួស្តីឆ្នាំថ្មី 🙏💛

សូមគោរពជូនពរជ័យ និងសូមចូលរួម វិធានច្បាប់ និងវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីប្រឆាំងនឹងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺ កូវីត-១៩ ទាំងអស់គ្នា 🙏💛

#សួស្តីឆ្នាំថ្មី


Update Quarantine Packages ពីមន្ទីរពេទ្យ វេជ្ជថានី គឺកាត់បន្ថយមកត្រឹមរយះពេល 10ថ្ងៃ សម្រាប់អ្នកជម្ងឺនិងសាច់ញាតិ 🏨
05/04/2021

Update Quarantine Packages ពីមន្ទីរពេទ្យ វេជ្ជថានី គឺកាត់បន្ថយមកត្រឹមរយះពេល 10ថ្ងៃ សម្រាប់អ្នកជម្ងឺនិងសាច់ញាតិ 🏨

មន្ទីរពេទ្យ វេជ្ជថានី សូមធ្វើការ Update កញ្ចប់នៃការធ្វើ ចត្តាឡីស័ក (Quarantine) ដែលត្រូវបានកាត់បន្ថយមកនៅត្រឹមរយះពេល 10ថ្ងៃ នៅក្នុងមន្ទីពេទ្យសម្រាប់អ្នកជម្ងឺ និងសាច់ញាតិ 🏨
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ការិយាល័យតំណាងមន្ទីរពេទ្យប្រចាំ កម្ពុជា តាមរយះប្រអប់សារ 📩

Vejthani Hospital continues to improve our medical services in order to deliver excellent healthcare to all our patients. In line with this, we are glad to inform you that we have changed our quarantine packages to a 10-days Alternative Hospital Quarantine (AHQ) Program. The following changes have been made for patients and relatives effective 1st April 2021. (All packages include COVID-19 Test RT- PCR for 2 times):


08/03/2021

Happy International Women's Day ❤🤰

តើកញ្ឆាជាអ្វី?​ 🥴
18/02/2021

តើកញ្ឆាជាអ្វី?​ 🥴

កញ្ឆាជាអ្វី?
តាម​ពិត​កញ្ឆា​ជា​រុក្ខជាតិ​ម្យ៉ាង ងាយ​ដាំ ងាយ​ដុះ និង​មាន​ផ្ទុក​សារធាតុ​ពុល ឬ ម៉ូលេគុល សំខាន់​មួយ ដែល​ជា​ភ្នាក់ងារ​ទទួល​ខុស​ត្រូវ​បង្ក​ឥទ្ធិពល​លើ​ប្រព័ន្ធ​សសៃ​រប្រសាទ មាន​ឈ្មោះ​ថា Tetrahydrocannabinol ហៅ​កាត់ THC។ ហើយ​ត្រូវ​បាន​គេ​ចាត់​បញ្ចូល ទៅ​ក្នុង​បញ្ជី​គ្រឿង​ញៀន។ កំហាប់​របស់​កញ្ឆា ប្រែប្រួល​ទៅ​តាម​របៀប​ផ្សំ​ធ្វើ និង​ទៅ​តាម តំបន់​នៃ​ការ​ដាំដុះ។

ឥទ្ធិពល និង គ្រោះថ្នាក់​នៃ​ការ​ជក់​កញ្ឆា
នៅ​ពេល​ដែល​សារធាតុ​សកម្ម​របស់​កញ្ឆា បាន​ចូល​ទៅ​ដល់​ខួរក្បាល វា​នឹង​ធ្វើ​ការ​វិវត្តន៍ ឥទ្ធិពល​ពិសេស​របស់​វា បាន​ន័យ​ថា សារធាតុ​នេះ​មិន​រលាយ ឬ មិន​ត្រូវ​បាន​បំផ្លាញ ចោល​ទៅ​វិញ​ទេ តែ​វា​ទៅ​រលាយ​ចូល​ក្នុង​ខួរ ហើយ​សំងំ​លាក់​ខ្លួន​នៅ​ទីនោះ រាប់​ថ្ងៃ រាប់ អាទិត្យ​ក៏​មាន។ កញ្ឆា​មិនមែន​ជា​គ្រឿង​ញៀន​ខ្សោយ​ធម្មតា​ទេ តែ​វា​ជា​គ្រឿង​ញៀន​យឺត។ វា​មាន​សកម្មភាព​យឺតៗ មក​កក​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ខួរ​ក្បាល ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ជក់ វ័យ​ក្មេង​កាន់​តែ​ញៀន​ឡើងៗ។​
កញ្ឆា​នឹង​ធ្វើ​ឱ្យ​សមត្ថភាព​ចងចាំ និង ការ​គិតគូរ ប្រមូល​អារម្មណ៍​របស់​ខួរ​ក្បាល​ធ្លាក់​ចុះ យ៉ាង​ឆាប់​រហ័ស។ ភ្នែក​ក៏​ស្រវាំង បាត់បង់​ភាព​ប្រុង​ប្រយ័ត្ន និង ស្ពឹក​ស្រពន់​ក្នុង​ការ បញ្ចេញ​ប្រតិកម្ម​តប​ត​នឹង​បញ្ហា​អ្វី​មួយ។ អារម្មណ៍​បែប​នេះ​ផ្តល់​គ្រោះថ្នាក់​ខ្លាំង​ណាស់​នៅ​ពេល​បើក​បរ។

ការ​សិក្សា​មួយ​បង្ហាញ​ថា​ អ្នកជក់​កញ្ឆា​មាន​គ្រោះ​កើត​ជម្ងឺ​មហារីក​ ដល់​ទៅ​៧០ ភាគ​រយ​លើស​អ្នក​ដែល​ពុំជក់​កញ្ឆា​ទាល់​តែសោះ។ គួរ​ឲ្យ​សោកស្តាយ​ ផ្ទុយ​ស្រលះ​ពី​ការ​គិត​របស់​អ្នក​ជក់​ដែល​ស្វែង​រក​ភាព​ស្រើបស្រាល កញ្ឆា​នឹង​​​ធ្វើ​ឲ្យ​បុរស​​បាត់​បង់​សមត្ថភាព​ក្នុង​ការ​បន្ត​ពូជ​ និង​​​ក្នុង​ការ​រួម​ភេទ៕

Via: rfi website 🙏

12/12/2020

Oops C គូរព្រេងឲ្យច្បាស់ចែស🥺💙

Address

Phnom Penh
120501

Telephone

+855889098686

Website

Alerts

Be the first to know and let us send you an email when Healthcare Administration Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Healthcare Administration Service:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram