Thonburi Hospital - Cambodia

Thonburi Hospital - Cambodia One of the most trusted private hospital in Thailand

សកម្មភាពក្រុមការងាររបស់មន្ទីរពេទ្យ ធន់បុរី ធ្វើបទបង្ហាញស្តីពី ការពារជំងឺធ្ងន់ នៅក្រុមហ៊ុន FWD ខេមបូឌា
16/03/2024

សកម្មភាពក្រុមការងាររបស់មន្ទីរពេទ្យ ធន់បុរី ធ្វើបទបង្ហាញស្តីពី ការពារជំងឺធ្ងន់ នៅក្រុមហ៊ុន FWD ខេមបូឌា

តើអ្នកដឹងទេថា ជំងឺមហារីក ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលអាចការពារ និងជាសះស្បើយវិញបានដែរឬទេ? ជំងឺធ្ងន់ធ្ងរទាំង3...
12/03/2024

តើអ្នកដឹងទេថា ជំងឺមហារីក ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលអាចការពារ និងជាសះស្បើយវិញបានដែរឬទេ? ជំងឺធ្ងន់ធ្ងរទាំង3នេះបានឆក់យកជីវិតមនុស្សជាច្រើន ហើយមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់អ្នកជំងឺនិងក្រុមគ្រួសារប៉ុន្តែក៏មិនមានន័យថា យើងមិនអាចចៀសឆ្ងាយពីជំងឺធ្ងន់ធ្ងរទាំងនេះទេ។

ជួបជាមួយវេជ្ជបណ្ឌិត Thewika Sichampa ដែលជានាយិកាប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្រ្តនៅមន្ទីរពេទ្យធនបុរី ប្រទេសថៃក្នុងវេទិកាស្តីពី “វិធីសាស្រ្តថែទាំសុខភាពដើម្បីជៀសឆ្ងាយពីជំងឺធ្ងន់ធ្ងរ” នៅថ្ងៃសៅរ៍ ទី16 ខែមីនា ឆ្នាំ2024 ពីម៉ោង 10ព្រឹក ដល់ម៉ោង 11:30 ព្រឹក នៅការិយាល័យ FWD Cambodia ជាន់ទី1 ដែលគាត់នឹងចែករំលែកពីបទពិសោធន៍ និងគន្លឹះក្នុងការការពារខ្លួនអ្នកចៀសឆ្ងាយពីជំងឺធ្ងន់ធ្ងរ។

ចុះឈ្មោះចូលរួមក្នុងកម្មវិធីដោយឥតគិតថ្លៃ តាមតំណភ្ជាប់👉https://forms.office.com/r/iaFPPwi8as?origin=lprLink

មន្ទីរពេទ្យធុនបុរីបាននាំចូលនូវបច្ចេកវិទ្យាដ៏ទំនេីបជាន់ខ្ពស់បំផុតដេីម្បីជាជំនួយក្នុងការវះកាត់ឆ្អឹងខ្នង​ ព្រមទាំងបង្កេីនភា...
13/11/2023

មន្ទីរពេទ្យធុនបុរីបាននាំចូលនូវបច្ចេកវិទ្យាដ៏ទំនេីបជាន់ខ្ពស់បំផុតដេីម្បីជាជំនួយក្នុងការវះកាត់ឆ្អឹងខ្នង​ ព្រមទាំងបង្កេីនភាពច្បាស់លាស់​ និង​ បង្កេីននូវសុវត្តិភាពក្នុងការវះកាត់កាន់តែប្រសេីរ​ឡេីង។ ក្នុងនោះប្រព័ន្ធកុំព្យូទ័របង្កេីតនូវរូបភាព3Dដែលជាវិធីក្នុងការវះកាត់ឆ្អឹងខ្នង។

O-arm navigation system គឺជាឧបករណ៍ស្កែនឆ្អឹងខ្នងក្នុងកំឡុងពេលវះកាត់​ និងបង្កេីតរូបភាពឆ្អឹងខ្នង​ជារូបភាព2D និង3D ដែលមានសមត្ថភាពមេីលឃេីញគ្រប់ជ្រុងនៃឆ្អឹងខ្នងក្នុងកំឡុងពេលវះកាត់បែប​ real time​ ដេីម្បីជាជំនួយសម្រាប់វេជ្ជបណ្ឌិតក្នុងការវះកាត់​ និងបង្កេីតភាពច្បាស់លាស់​ ព្រមទាំងផ្ដល់នូវសុវត្តិភាពខ្ពស់​ ជាពិសេសការវះកាត់ដោយបេីកមុខរបួសតូច​ដេីម្បីដាក់ដែកចូល​ ឬក្នុងការជួសជុលឌីសនៃឆ្អឹងសិប្បនិម្មិតដើម្បីភ្ជាប់គ្នា។ មិនតែប៉ុណ្ណោះថែមទាំងជួយក្នុងការវះកាត់នៅត្រង់ចំណុចពិសេសដែលមានភាពច្របូកច្របល់​ ដែលត្រូវការភាពច្បាស់លាស់បំផុតក្នុងការព្យាបាលឌីសនៃឆ្អឹង​ខ្នង​ ជាប់សសៃឆ្អឹងខ្នង​ ឬឆ្អឹងខ្នងកោងជាដេីម។

គុណសម្បត្តិក្នុងការប្រេីប្រព័ន្ធកុំព្យូទ័របង្កេីតរូបភាព3D

1, បន្ថែមនូវភាពច្បាស់លាស់កំឡុងពេលវះកាត់ក្នុងការដាក់ដែក​ឆ្អឹងខ្នង​ និងបន្ថយការឈឺចាប់ចំពោះប្រពន្ធប្រសាទ។

២, ជួយក្នុងការវះកាត់នៅត្រង់ចំណុចដែលស្រពិចស្រពិល​ និងច្របូកច្របល់នៃឆ្អឹងខ្នង​ ឬក្នុងលក្ខខណ្ឌឆ្អឹងខ្នងខូចទ្រងទ្រាយ​។

3, ជួយក្នុងការវះកាត់មានមុខរបួសតូច​ ឈឺចាប់តិច​ និង​ វិធីក្នុងការដាក់ដែកដោយការចោះរន្ធតូច​ បូករួមទាំងការដាក់ឆ្អឹងឌីសសិប្បនិមិ្មត្តផងដែរ។

👉មន្ទីរពេទ្យធុនបុរីបានក្លាយជាមន្ទីរពេទ្យ​ជាប់លំដាប់ថ្នាក់លេខ៦ក្នុងចំណោមមន្ទីរពេទ្យល្បីៗទាំង១០ក្នុងប្រទេសថៃ ដោយមន្ទីរពេទ្...
02/05/2023

👉មន្ទីរពេទ្យធុនបុរីបានក្លាយជាមន្ទីរពេទ្យ​ជាប់លំដាប់ថ្នាក់លេខ៦ក្នុងចំណោមមន្ទីរពេទ្យល្បីៗទាំង១០ក្នុងប្រទេសថៃ ដោយមន្ទីរពេទ្យធុនបុរីបានបម្រើរនិងផ្ដល់ទំនុកចិត្តដល់អតិថិជនដែលមកទទួលសេវាកម្មព្យាបាល ពិគ្រោះជំងឺគ្រប់ប្រភេទដល់អ្នកជំងឺយ៉ាងកក់ក្ដៅបំផុត👍

ការផ្ដល់ជូនពិសេសសម្រាប់អតិថិជនដែលមានបំណងមកទទួលសេវាកម្មព្យាបាលជំងឺ  និងឆែកសុខភាពនៅមន្ទីរពេទ្យធន់បុរី🎉👍👏១,មានការរៀបចំការណា...
05/04/2023

ការផ្ដល់ជូនពិសេសសម្រាប់អតិថិជនដែលមានបំណងមកទទួលសេវាកម្មព្យាបាលជំងឺ និងឆែកសុខភាពនៅមន្ទីរពេទ្យធន់បុរី🎉👍👏

១,មានការរៀបចំការណាត់ជួបជាមួយវេជ្ជបណ្ឌិតអ្នកឯកទេស
២,មានផ្ដល់ជូនសេវាកម្មរថយន្តដឹកជញ្ជូនដល់អ្នកជំងឺ
៣,មានផ្ដល់ជូនសេវាកម្មក្នុងការកក់បន្ទប់សណ្ឋាគារជូនអតិថិជន
៤,មានផ្ដល់សេវាប្រឹក្សាយោបល់តាមទូរស័ព្ទសម្រាប់អ្នកជំងឺត្រូវវះកាត់​
៥,មានផ្ដល់យោបលវិជ្ជសាស្ត្រ និងតម្លៃប៉ាន់ស្មានសម្រាប់ការព្យាបាល
៦,មានសេវាកម្មតវីសាសម្រាប់អ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ

24/11/2022

សូមជូនដំណឹងដល់អតិថិជនទាំងអស់ដែលមានបំណងចង់ទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យធន់បុរី ឥឡូវយើងមានសេវាកម្មជូនពីភ្នំពេញទៅបាងកក ។ ពត៍មានលំអិតសូមទាក់ទងតាមរយ:ទូរស័ព្ទរឺតេលេក្រាម: 098 968333; +66897793619

04/11/2022
Aneurysm Coilingការព្យាបាលជម្ងឺរីកប៉ោងសរសៃឈាមខួរក្បាល ដោយមិនចាំបាច់ធ្វើការវះកាត់Aneurysm Coiling ជាដំណើរនៃការព្យាបាល ដោយ...
03/10/2022

Aneurysm Coiling
ការព្យាបាលជម្ងឺរីកប៉ោងសរសៃឈាមខួរក្បាល ដោយមិនចាំបាច់ធ្វើការវះកាត់
Aneurysm Coiling ជាដំណើរនៃការព្យាបាល ដោយប្រើកាតេទែ( Catheter)ដាក់បញ្ជូលក្នុងសរសៃឈាមនៅបរិវេណក្រលៀន ឬ​ កដៃ​ រហូតទៅដល់សរសៃឈាមខួរក្បាល ដោយមានការនាំផ្លូវពីម៉ាស៊ីនកាមេរ៉ា ( Fluoroscope ) ឱ្យទៅដល់ចំណុចដែលសរសៃឈាមរីកប៉ោង ។ បន្ទាប់ពីនោះ ធ្វើការកាត់ដាច់ខ្សែលួសប្លាកទីន ( Platinum )ដែលស៊កទៅជាមួយកាតេទែនោះ ឱ្យទៅប៉ះផ្ចិតក្នុងសរសៃឈាមខួរក្បាលដែលរីកប៉ោងនោះ ។
ខ្សែលួសប្លាកទីនដែលដាក់បញ្ចូលទៅនោះ នឹងធ្វើឱ្យឈាមដែលហូរចូលទៅក្នុងចំណុចរីកប៉ោងថយចុះ ហើយជំរុញឱ្យកើតមានកំណកខាងក្នុងនៃចំណុចរីកប៉ោង
ហើយនឹងមិនធ្វើឱ្យអ្នកជម្ងឺអាចកើតមានអាការៈសរសៃឈាមរីកប៉ោងផ្ទុះបែក ឬដាច់ ក្នុងខួរក្បាល ( Rupture Aneurysm ) ដែលបណ្តាលធ្វើឱ្យមានឈាមកកក្នុងខួរក្បាល ហើយបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកជម្ងឺ ។
វិធីព្យាបាលទាំងអស់នេះ អាចធ្វើទៅបានឬមិនបាន ជាសំខាន់អាស្រ័យទៅនឹងទីតាំង និង ទំហំនៃសរសៃឈាមដែលរីកប៉ោងនោះ ឬក៏ ក្នុងករណីដែលលោកវេជ្ជបណ្ឌិតមិនអាចការវះកាត់លលាដ៍ក្បាលរបស់អ្នកជម្ងឺ ដើម្បីយក Clip គៀបផ្ជិចសរសៃឈាមខួរក្បាលដែលរីកប៉ោងនោះដូច តាមធម្មតាបាន ។

គុណសម្បត្តិរបស់ Coil Embolization
1.មិនចាំបាច់ធ្វើការវះកាត់
2.មានសុវត្ថិភាពខ្ពស់ និងគ្មានហានិភ័យដូចការវះកាត់
3.អ្នកជម្ងឺអាចជាសះស្បើយបានរហ័ស និងអាចត្រលប់ទៅផ្ទះបានលឿន

ការវះកាត់សន្លាក់ជង្គង់និងត្រគាកសិប្បនិម្មិតដោយឳ្យមនុស្សយន្តជួយក្នុងការវះកាត់(Robotic-arm assisted surgery)វាជាផ្នែកមួយនៃ...
14/09/2022

ការវះកាត់សន្លាក់ជង្គង់និងត្រគាកសិប្បនិម្មិតដោយឳ្យមនុស្សយន្តជួយក្នុងការវះកាត់(Robotic-arm assisted surgery)វាជាផ្នែកមួយនៃបច្ចេកវិទ្យាវិជ្ជសាស្រ្តសម័យថ្មី ដែលបានទទួលការអភិវឌ្ឍន៍ ដើម្បីជួយឳ្យការវះកាត់ផ្លាស់ប្តូរសន្លាក់សិប្បនិម្មិតមានប្រសិទ្ធិភាពជាងមុន ដោយមនុស្សយន្តមានតួនាទីប្រៀបដូចជាជំនួយការរបស់គ្រូពេទ្យក្នុងការវះកាត់ ក្នុងខណៈពេលដែលលោកគ្រូពេទ្យវះកាត់ជាអ្នកគ្រប់គ្រងការប្រើប្រាស់។

ដោយមនុស្សយន្តជួយក្នុងការវះកាត់នឹងចូលមកដើរតួនាទីក្នុងការបង្កើតរូបភាពសន្លាក់ជង្គង់ជារូបភាព3Dបន្ទាប់ពីការធ្វើ CT Scan ដើម្បីធ្វើការគណនារូបរាងនៃការវះកាត់ ឳ្យសមស្របតាមលក្ខណៈរូបរាងកាយរបស់អ្នកជម្ងឺម្នាក់ៗ ។
គ្រូពេទ្យវះកាត់នឹងអាចមើលឃើញពីទីតាំង​ លំអិតផ្សេងៗរបស់សន្លាក់ជង្គង់តាមបែប Real time និងច្បាស់លាស់ ហើយប្រសិនបើអ្នកជម្ងឺរង្គើខ្លួននៅពេលវះកាត់ ឬដៃរបស់លោកគ្រូមានការរង្គើចេញពីកន្លែងដែលធ្វើការវះកាត់ ប្រព័ន្ធនឹងធ្វើការជូនដំណឹងដល់វេជ្ជបណ្ឌិតហើយកែតម្រូវទីតាំងដើម្បីឳ្យចូលមកភ្លាមៗ ធ្វើឳ្យការវះកាត់ផ្លាស់ប្តូរសន្លាក់សិប្បនិម្មិតមានភាពច្បាស់លាស់តាមការកំណត់(alignment)
ទីតាំងរបស់សន្លាក់សិប្បនិម្មិត(prosthesis position) នៅអាចជួយធ្វើអោយមានតុល្យភាពរបស់សន្លាក់ (gap balancing) ដើម្បីបង្កើតភាពគង់វង្សដល់សន្លាក់ជង្គង់ ធ្វើឳ្យមុខរបួសមានទំហំតូចជាងមុន និងមិនធ្វើឳ្យសរសៃពួរនិងជាលិកានៅបរិវេណជុំវិញសន្លាក់ជង្គង់មានការខូចខាត ។ អ្នកជម្ងឺនឹងអាចលុតជង្គង់បានស្រដៀងទៅនឹងទៅការលុតជង្គង់និងមនុស្សធម្មតា ហើយអាចងើបឈរ អង្គុយ ដើរ តាំងតែថ្ងៃដំបូងបន្ទាប់ពីការធ្វើការវះកាត់រួចរាល់ ។
ចំណុចល្អនៃការវះកាត់ផ្លាស់ប្តូរជង្គង់សិប្បនិម្មិតរបស់មនុស្សយន្តជួយវះកាត់
បន្ថែមភាពច្បាស់លាស់នៃការវះកាត់ និងបន្ថយគំហូសឈ្គើងក្នុងការវះកាត់
ជួយកាត់បន្ថយការឈឺចាប់របស់សាច់ដុំនិងសរសៃពួរនៅបរិវេណការវះកាត់
មុខរបួសមានទំហំតូចជាងមុន អាការៈឈឺចុកចាប់មានការថយចុះ អ្នកជម្ងឺអាចរង្គើខ្លួនបានលឿនជាងមុន ត្រឹមតែ១ថ្ងៃបន្ទាប់ពីការវះកាត់ ហើយក៏អាចឈរ ឬដើរបានផងដែរ ។

Address

St138
Phnom Penh

Alerts

Be the first to know and let us send you an email when Thonburi Hospital - Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram