Rapha Clinic រ៉ាហ្វាគ្លីនិក

Rapha Clinic រ៉ាហ្វាគ្លីនិក រ៉ាហ្វាគ្លីនិក​ផ្តល់ជូនលោកអ្នកនូវ?
ទំនាក់ទំនង : https://linktr.ee/drtalkphearoum Family Medicine specialty

01/12/2025

បើបងប្អូនដឹងថាមានមេរោគរលាកថ្លើមបេ ឬសេរុំារ៉ៃ និងមានបងប្អូនឬក្រុមគ្រួសារមានមហារីកថ្លើម គួរគប្បីតាមដានឆែកសុខភាពអោយបានទៀងទាត់ព្រោះ ភាគច្រើនជំងឺមហារីកដំណាក់កាលដំបូងគឺវាស្ងាត់ស្ងៀម ពុំមានរោគសញ្ញាអ្វីអោយចាប់អារម្មណ៍ដឹងមុននោះទេ។ ការតាមដានឆែកសុខភាព មានសារះសំខាន់ណាស់នៅពេលដែលយើងស្វែងរកឃើញមហារីកនៅដំណាក់កាលដំបូង នោះការព្យាបាលអាចមានប្រសិទ្ធភាពខ្ពស់👨‍⚕️👨‍⚕️🔬🔬

28/11/2025

ញាំស្រាវារលាកពុលថ្លើមមួយកំរឹតហើយ បើបូកបន្ថែម ថ្នាំខ្មែរ ឱសថបូរាណ និង មានមេរោគរលាកថ្លើមទៀត នោះថ្លើមប្រឈមមុខ និងកាន់តែអាក្រក់ ធ្វើអោយក្រិននិងវិវឌ្ឍន៍ទៅជាមហារីកថ្លើមលឿនបំផុត

26/11/2025

#ខាងក្រោមនេះជាមូលហេតុចំបងធំៗដែលបណ្តាលអោយមានបញ្ហាជំងឺរលាកថ្លើមរុំារ៉ៃ៖
១. ឆ្លងវីរុស (Viral Infections)🦠
នេះជាមូលហេតុទូទៅបំផុតនៃការឆ្លងវីរុសរលាកថ្លើម ដែលមានប្រភេទសំខាន់ៗចំនួន ៥ គឺ៖
• រលាកថ្លើមប្រភេទ A (HAV): ឆ្លងតាមរយៈការបរិភោគអាហារ ឬទឹកដែលមានមេរោគកខ្វក់ (ឆ្លងពីលាមកចូលមាត់)។ ជាធម្មតាវាជារោគស្រួចស្រាវហើយអាចជាសះស្បើយដោយខ្លួនឯង។
• រលាកថ្លើមប្រភេទ B (HBV): ឆ្លងតាមរយៈឈាម ទឹកកាម ទឹកទ្វារមាស ឬសារធាតុរាវក្នុងខ្លួនផ្សេងទៀត ដូចជាការរួមភេទដោយមិនបានការពារ ការចែករំលែកម្ជុលចាក់ថ្នាំ និងការចម្លងពីម្តាយទៅទារកពេលសម្រាល។ វាអាចក្លាយជារ៉ាំរ៉ៃ (Chronic) ដែលនាំឱ្យក្រិនថ្លើម ឬមហារីកថ្លើម។
• រលាកថ្លើមប្រភេទ C (HCV): ឆ្លងតាមរយៈឈាមជាចម្បង ដូចជាការចែករំលែកម្ជុលចាក់ថ្នាំ ឬការទទួលឈាមដែលមិនបានត្រួតពិនិត្យ។ ភាគច្រើនក្លាយជារ៉ាំរ៉ៃហើយអាចនាំឱ្យក្រិនថ្លើម និងមហារីកថ្លើម។
• រលាកថ្លើមប្រភេទ D (HDV): កើតឡើងចំពោះតែអ្នកដែលបានឆ្លងរលាកថ្លើមប្រភេទ B រួចហើយប៉ុណ្ណោះ។
• រលាកថ្លើមប្រភេទ E (HEV): ឆ្លងតាមរយៈទឹកកខ្វក់។ ជាទូទៅជារោគស្រួចស្រាវហើយជាសះស្បើយវិញ ប៉ុន្តែមានគ្រោះថ្នាក់ចំពោះស្ត្រីមានផ្ទៃពោះ។
…….. 🍻
២. ការប្រើប្រាស់គ្រឿងស្រវឹង (Alcohol)
• ការផឹកគ្រឿងស្រវឹងច្រើនហួសកម្រិតក្នុងរយៈពេលយូរអាចធ្វើឱ្យខូចកោសិកាថ្លើម បណ្តាលឱ្យរលាក (Alcoholic Hepatitis) ហើយអាចវិវឌ្ឍទៅជាក្រិនថ្លើម។
……..💊
៣. ជាតិពុល និងថ្នាំ (Toxins and Drugs)
• ការប៉ះពាល់នឹងជាតិគីមីមួយចំនួន។
• ការប្រើប្រាស់ថ្នាំមួយចំនួន (រួមទាំងឱសថ និងថ្នាំបំប៉ន) ច្រើនពេក ឬដោយមិនបានត្រឹមត្រូវ អាចបង្កឱ្យមានការខូចខាតថ្លើម។ ឧទាហរណ៍ដូចជាថ្នាំ Acetaminophen (Tylenol) នៅពេលប្រើលើសកម្រិត។
……..😷
៤. ជំងឺអូតូអ៊ុយមីន (Autoimmune Diseases)
• រលាកថ្លើមអូតូអ៊ុយមីន (Autoimmune Hepatitis): ជាស្ថានភាពមួយដែលប្រព័ន្ធការពាររាងកាយ (Immune System) ចាប់ផ្តើមវាយប្រហារ និងបំផ្លាញកោសិកាថ្លើមដោយច្រឡំ ដែលបណ្តាលឱ្យមានការរលាករ៉ាំរ៉ៃ។
…….🍟
៥. ខ្លាញ់រុំថ្លើម (Fatty Liver Disease)
• ជំងឺខ្លាញ់រុំថ្លើមដែលមិនបណ្តាលមកពីគ្រឿងស្រវឹង (Non-alcoholic Fatty Liver Disease - NAFLD) ឬត្រូវបានគេហៅថ្មីថា Metabolic dysfunction-associated steatotic liver disease (MASLD): កើតឡើងនៅពេលដែលមានជាតិខ្លាញ់ច្រើនពេកកកកុញក្នុងថ្លើម។ ជួនកាលវាអាចវិវឌ្ឍទៅជាការរលាកថ្លើម និងខូចខាតធ្ងន់ធ្ងរ (NASH ឬ MASH) ដែលអាចនាំទៅដល់ក្រិនថ្លើម។

26/11/2025

ស្វែងយល់ពីមូលហេតុធំចំបង់ដែលនាំអោយមានបញ្ហារលាកថ្លើម

24/11/2025

ការទទួលទានកាហ្វេខ្មៅ វាអាចជួយដល់ សុខភាពថ្លើម និងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើម

Address

Rapha Boung Torteung Thngai Street
Phnom Penh
121001

Opening Hours

Monday 07:30 - 19:00
Tuesday 07:30 - 19:00
Wednesday 07:30 - 19:00
Thursday 07:30 - 19:00
Friday 07:30 - 19:00
Saturday 07:30 - 17:00

Telephone

+85592994003

Website

Alerts

Be the first to know and let us send you an email when Rapha Clinic រ៉ាហ្វាគ្លីនិក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Rapha Clinic រ៉ាហ្វាគ្លីនិក:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

សូមស្វាគមន៍​

អរគុណ​ច្រេីន​សំរាប់ការ​ចំណាយ​ពេលចូលមក​មើលផេក​របស់រ៉ាហ្វាគ្លីនិក ពួកយើង​ធានាទៅ​លើតម្លៃ គុណតម្លៃ វិជ្ជាជិវះ គុណភាព និងសុជីវធម៍ ត្បិតពួកយើងធ្វើការ និង​រស់នៅដោយ​មានទស្សន​វិស័យច្បាស់លាស់

សុខភាព​សំខាន់​ជាង​អ្វីៗទាំងអស់​នៅពេលមាន​ជីវិត​លើផែនដី​នេះ មិនមែនជាការងាយ​ស្រួល​ទេក្នុង​ការក្នុង​ការ​រស្វែងរកគ្រូពេទ្យ​ឬគ្លីនិក​ដែលគួរ​អោយទុកចិត្ត សម្រាប់​ក្រុមគ្រួសារ​ជាទី​ស្រលាញ់របស់​លោកអ្នក

Our goal