21/09/2025
សូមជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបថា គ្លីនិកអេចប៊ីប៊ី (HBB) ដែលមានអាសយដ្ឋាន នៅភូមិ៤ សង្កាត់ច្រាំងចំរ៉េះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នឹងធ្វើការផ្តល់ជូនការវះកាត់ក្លនលូន (ពងទក) ជូនកុមារា ដោយឥតគិតថ្លៃ នៅកំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
សម្រាប់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានកូន ក្មួយ ឬសាច់ញាតិ ដែលមានបញ្ហានេះ អាចទំនាក់ទំនងចុះឈ្មោះ តាមរយៈលេខទូរស័ព្ទ 016463685។