05/10/2015
វិធី៨យ៉ាង ដើម្បីព្យាបាល ជម្ងឺដំបៅក្រពះ!
ជម្ងឺដំបៅក្រពះលើមនុស្ស វ៏យលើស៥០ឆ្នាំ ហើយជាធម្មតាជម្ងឺ នេះជាទូទៅកើតឡើង លើបុរសច្រើនជាងនារី។ អ្នកអាចព្យាបាលជម្ងឺ នេះបានដោយ តាមវិធីបែបធម្មជាតិ។
– តើហេតុអ្វីបានជា យើងត្រូវយល់ដឹងពីជម្ងឺដំបៅក្រពះ? ជម្ងឺនេះវាគ្មានបញ្ចេញរោគសញ្ញា អោយឃើញនៅ ខាងក្រៅនោះទេ ប៉ុន្តែវានឹងបង្ក បញ្ហានៅផ្នែកខាងក្នុងក្រពះ។ វានឹងបណ្តាលអោយ អ្នកមានការ ឈឺចាប់បន្ទាប់ពីញ៉ាំបាយ ការស្រក់គីឡូ ឡើងជាតិអាស៊ីត ក្អួត និងការហូរឈាម។
– តើអ្វីទៅបណ្តាលអោយកើតជម្ងឺដំបៅក្រពះ? ការបណ្តាលអោយកើតជម្ងឺនេះ គឺទីមួយវា បណ្តាលមកពីបាក់តេរី Helicobacter Pylori ដែលវាចូលក្នុង ក្រពះបាន ដោយសារការញ៉ាំអាហារ។ បាក់តេរីនេះអាចបណ្តាល អោយយើងមានភាពគ្រោះថ្នាក់ នៅពេលយើងបរិភោគអាហារ ដែលមានជាតិអាស៊ីតខ្ពស់ ហិល ជាតិខ្លាញ់ច្រើន និងអាហារខ្វះសារធាតុចញ្ចឹម។ ហើយវាក៏កើត ឡើងដោយការទទួល ទានថ្នាំដូចជា ibuprofen អាស្ពីរីន cortisone។ កត្តាមួយចំនួនផងដែរ គឺដូចជា ការជក់បារី ផឹកស្រា ហ្សែន មហារីក និងភាពស្មុគស្មាញ។
ដើម្បីអោយជៀសវៀងពីការកើតជម្ងឺនេះ អ្នកត្រូវកែប្រែ ទម្លាប់រស់នៅរបស់អ្នក អ្នកត្រូវទទួលទានអាហារ ដែលមានសារធាតុចញ្ចឹម កាត់បន្ថយការជក់បារី ស្រា កាហ្វេ ឬតែ ត្រូវការធ្វើខ្លួនឯង កុំអោយមានភាពស្មុគស្មាញ និងជៀសវៀងកុំប្រើថ្នាំច្រើនពេក។
– អាហារដែលគួរ និងមិនគួរញ៉ាំ
ដើម្បីជៀសវៀងការកើតជម្ងឺនេះ អ្នកត្រូវយល់ដឹងពី អាហារមួយចំនួន ព្រោះវាក៏អាចជួយអ្នកបានដែល។ អាហារដែលអ្នកគួរតែ ទទួលទានបំផុត គឺមានដូចជាទឹកដោះគោ ស៊ុត ត្រី pasta លាយនឹងបន្លែ គ្រាប់ធុញ្ញជាតិ និងផ្លែឈើ ដែលគ្មានជាតិអាស៊ីត បន្លែ ប្រេងអូលីវ និងទឹក។ ហើយអាហារដែលអ្នក គួរជៀសវៀងនោះ មានជាតិខ្លាញ់ ប័រ នំបុ័ង សាច់ជ្រូក៣ជាន់ ទឹកឃ្មុំ អាហារសម្រន់ អាហារចំអិនដោយការចៀន អាហារហិល ដំណាប់ សូកូឡា និងការ៉េម។ សម្រប់បន្លែវិញ មានខ្ទឹមបារាំង ម្រេច ផ្កាស្ពៃ ស្ពៃក្តោប។ ភេសជ្ជៈដែលគួរជៀសវៀង មានស្រា សូដា តែ កាហេ្វ និង ទឹកសូកូឡា។
– រូបមន្តការព្យាបាលជម្ងឺដំបៅក្រពះ
១. ផឹកទឹកដែលបាផ្សំឡើងដោយ ទឹកស៊ុតពណ៍ស២គ្រាប់ និងប្រេងអូលីវ២ស្លាបព្រាបាយ។ ផឹកអោយបាន២ដងក្នុង១ថ្ងៃ។
២.ញ៉ាំចេកអោយបាន២ផ្លែក្នុង១ថ្ងៃ។
៣. ញ៉ាំទឹកបន្លែ ដែលបានមកពីស្ពៃចង្ក្រឹ អោយបាន២ ទៅ៥ដងក្នុង១ថ្ងៃ។
៤. ញ៉ាំស្រូវសាឡីព្រោះវាអាចជួយរបួសក្នុងក្រពះ។
៥.ញ៉ាំទឹកបន្លែ ធ្វើមកពីស្លឹកក្តោប និងការ៉ុត។ ផឹកវាចន្លោះពេលញ៉ាំអាហារ។
៦.ញ៉ាំទឹកបន្លែ ធ្វើមកពីកិនបញ្ចូលគ្នាដោយ សារាយសមុទ្រ១ស្លាបព្រាបាយ នឹងអំបិលបន្តិច បន្ថែមផ្លែត្រប់ពាក់កណ្តាល។ ផឹកវាដោយលាយទឹកបន្លែនេះ ពាក់កណ្តាលកែវ និងទឹកពាក់កណ្តាលកែវ។
៧.ញ៉ាំទឹក ដែលធ្វើមកពី ស្លឹកក្រូច និង chamomile១ស្លាបព្រាបាយ ជាមួយទឹកក្តៅ១ពែង ហើយទុកវា៥នាទី។ ផឹកវាជារៀងរាល់យប់បន្ទាប់ពីញ៉ាំអាហារពេលល្ងាច។
៨.ផឹកទឹកបន្លែដែលធ្វើពី ការហាន់ដំឡូងជាចំនិតៗ និងប៉េងបោះដោយខ្វេះគ្រាប់ចេញ និងស្លឹកស្ពៃក្តោប។ ផឹកវាអោយបាន២ដងក្នុង១ថ្ងៃ។ វិធីមួយនេះអាចជួយអ្នកក្នុងការព្យាបាលជម្ងឺដំបៅក្រពះបាន៕