សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា - Islamic Medical Association of Cambodia

  • Home
  • Cambodia
  • Phnom Penh
  • សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា - Islamic Medical Association of Cambodia

សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា - Islamic Medical Association of Cambodia Working for Humanity & Medical Relief VISION

By 2007-2015, will be recognized as the leading local provider of medical relief and humanitarian aid service.

MISSION

IMAC is non-profit medical relief organization dedicated to providing services all Cambodian communities irrespective of race, religions, culture and boundary, with the highest level of compassion, professional care.

06/12/2025
ញត្តិថ្កោលទោល របស់សមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្...
14/11/2025

ញត្តិថ្កោលទោល របស់សមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ នាថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០២៥ ។
--——————

សកម្មភាពក្រុមការងារ ផ្ទៀងផ្ទាត់ឈ្មោះ និងលេខរៀង ដើម្បីបើកប្រាក់ឧបត្ថម្ភ ជូនក្មេងកំព្រាប្រចាំត្រីមាសទី១ និង ទី២  ថ្ងៃទី ១២...
12/11/2025

សកម្មភាពក្រុមការងារ ផ្ទៀងផ្ទាត់ឈ្មោះ និងលេខរៀង ដើម្បីបើកប្រាក់ឧបត្ថម្ភ ជូនក្មេងកំព្រាប្រចាំត្រីមាសទី១ និង ទី២ ថ្ងៃទី ១២ ខែវិច្ឆិកាឆ្នាំ២០២៥។

សូមអបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី2025-2026 នៅមជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា ក្រោមប្រធានបទ > ក្រោមអធិបតីភ...
01/11/2025

សូមអបអរសាទរ
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី2025-2026 នៅមជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា ក្រោមប្រធានបទ > ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន សមាជុកគណៈកម្មាធិការទី៥នៃរដ្ឋសភា ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតី ពី ឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាអនុប្រធាន អគ្គលេខាធិការរងសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាមជ្ឈមណ្ឌល ព្រមទាំង លោកនាយក មន្រ្តី បុគ្គលិក តួនៗ និងក្មួយៗកុមារកំព្រា និងសិស្សានុសិស្សនៃមជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសម្រាប់ក្មេងកំព្រា ដែលសរុបទាំងអស់ 110នាក់។ នាឱកាសនេះផងដែរ ឯកឧត្តមគណៈធិបតី និងឯកឧត្តមគណៈប្រតិភូអមដំណើរ បានអញ្ជើញប្រគល់លិខិតថ្លែងអំណរគុណដល់បុគ្គលិកមជ្ឈមណ្ឌលនិហថវិការក្នុងមួយនាក់40000៛ ប្រគល់ប័ណ្ណសរសើរ និងរង្វាន់ជូនសិស្សពូកកែចំណេះដឹងឥស្លាមចំនួន15នាក់ និងសិស្សប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន3នាក់។ បន្ទាប់មកគណៈអធិបតីអញ្ជើញចែកអំណោយជាឯកសណ្ឋានសិស្ស និងសម្ភារៈសិក្សាដលើកុមារកំព្រា នុងសិស្សានុសិស្សចំនួន90នាក់ ក្នុងម្នាក់ទទួលបាន ឯកសណ្ឋានមួយសម្រាប់ សៀវភៅ5ក្បាល បុិច2ដើម ខ្មៅដៃ និងបន្ទាត់ ព្រមទាំងសម្ភារៈសិក្សាចំណេះដឹងឥស្លាម ដែលសរុបជាទឹកប្រាក់ប្រមាណ1800ដុល្លាអាមេរិក។ គួរបញ្ជាក់ផងដែរថសម្រាប់ឆ្នាំសិក្សា2024-2025 សមាគមគ្រូពេទ្យអុីស្លាមកម្ពុជា បានចំណាយថវិកាសរុប 88,636.07ដុល្លាអាមេរិក ដែលថវិកានោះទទួលបានពីអង្គការនៅប្រទេសអារ៉ាប់រួមអេមីរ៉ាត តាមរយៈស្ថានទូត អារ៉ាប់រួមអេមីរ៉ាត ប្រចាំទីក្រុងបាងកក ប្រទេសថៃ។
ភ្នំពេញ 01/11/2025

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២៥-២០២៦ របស់មជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរា...
22/10/2025

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២៥-២០២៦ របស់មជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា ( Darul Emirates Lil Aytam) ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន ប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា នៅទីស្នាក់ការសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមថ្នាក់ដឹកនាំ ជាសមាជិកក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល គណៈគ្រប់គ្រង មន្រ្តី និងបុគ្គលិកនៃមជ្ឈមណ្ឌល ព្រមទាំងមន្ត្រីលេខាធិការដ្ឋានសមាគមផងដែរ។

ក្នុងមតិបើកកិច្ចប្រជុំ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានថ្លែងអណណរគុណចំពោះថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្រ្តី និងបុគ្គលិកនៃមជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា ដែលបានខិតខំបំពេញតួនាទី ភារកិច្ច ធានាបាននូវវឌ្ឍនភាព និងនិរន្តភាពនៃដំណើរការមជ្ឈមណ្ឌល ដើម្បីរួមចំណែកជាមួយសង្គមលើវិស័យសង្គមកិច្ច និងអប់រំដល់កុមារកំព្រាមកពីគ្រួសារខ្វះខាត និងងាយរងគ្រោះនៅតាមសហគមន៍។

ឯកឧត្តម បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា ត្រូវបានចាប់ផ្តើមដំណើរការកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៧ ក្រោមជំនួយឧបត្ថម្ភរបស់អង្គកការអឌ្ឍចន្ទក្រហមនៃប្រទេសអារ៉ាប់រួមអេមីរ៉ាត ដែលមានស្ថានទូតអារ៉ាប់រួមអេមីរ៉ាត មាននិវេសនដ្ឋាននៅទី្រកុងបាងកក ប្រទេសថៃ ជាអង្គសម្របសម្រួលក្នុងការធានាបាននូវកិច្ចដំណើរការមជ្ឈមណ្ឌល ប្រកបដោយនិរន្តភាព។ ឯកឧត្តមបានបន្តថា រយៈពេលជិត២០ឆ្នាំមកនេះ យើងបានតស៊ូ ពុះពាររាល់ឧបសគ្គ ដើម្បីប្រែក្លាយទីនេះជាកន្លែងផ្តល់ពុទ្ធិ និងផ្នែកសង្គមកិច្ចដល់កុមារដែលគ្មានទីពឹង និងងាយរងគ្រោះបានបន្តការសិក្សា និងអភិវឌ្ឍខ្លួន ឱ្យក្លាយជាពលរដ្ឋសកម្ម ប្រកបដោយសមធម៌ និងបរិយាបន្ននៅថ្ងៃអនាគត។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង មន្រ្តី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមការងារ និងដំណើរការមជ្ឈមណ្ឌល ដោយភាពអត់ធ្មត់ ជឿជាក់ និងជម្នះរាល់បញ្ហាប្រឈមដែលកើតមាន។

ក្រោយពីស្ដាប់របាយការណ៍ស្ដីពីវឌ្ឍភាពការងារ បញ្ហាប្រឈម និងផែនការសកម្មភាព ដោយលោក ម៉ីត ស្លេះ នាយកមជ្ឈមណ្ឌលរួចមក អង្គប្រជុំបានពិភាក្សា និងផ្តល់ធាតុចូលជាការកែលម្អ និងទិសដៅការងារ ដូចខាងក្រោម៖
-ទី១៖ ពង្រឹងរបៀបរបបការងារ របបប្រជុំ និងរបបរបាយការណ៍ឱ្យបានទៀងទាត់
-ទី២៖ ពិនិត្យ និងកែលម្អកម្មវិធីសិក្សា សកម្មភាពក្រៅម៉ោងសិក្សា និងការរៀបចំបណ្ណាល័យ
-ទី៣៖ ពិនិត្យកែលម្អបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈមណ្ឌល ដើម្បីធានាបានភាពស្អាត អនាម័យ និងសុខភាពល្អ
-ទី៤៖ ការជ្រើសរើសកុមារកំព្រា សម្រាប់បំពេញបន្ថែម តាមគម្រោងផែនការ សម្រាប់ឆ្នាំសិក្សាថ្មី
-ទី៥៖ ការត្រៀមរៀបចំពិធីបើកបវេនកាល ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ និងកម្មវិធីជំនួបអាណាព្យាបាល។

សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសកុមារកំព្រាអោយស្នាក់នៅមជ្ឈមណ្ឌល់ផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រាសម្រាប់ឆ្នាំសិក្សា ២០២៥-២០...
26/09/2025

សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសកុមារកំព្រាអោយស្នាក់នៅមជ្ឈមណ្ឌល់ផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រាសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។

ឯកឧត្តម ជាថ្នាក់ដឹកនាំសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យអុីស្លាមកម្...
22/09/2025

ឯកឧត្តម ជាថ្នាក់ដឹកនាំសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ចុះជួបសំណេះសំណាល និងអប់រំសុខភាពសហគមន៍ និងផ្តល់សេវាអនាម័យកុមារា(ខតាន់)ចំនួន២០០ នាក់ដេាយឥតគិតថ្លៃ និងបានផ្តល់ប្រាក់ឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រចាស់ជរា ស្រ្តីម៉េម៉ាយ ក្មេងកំព្រាចំនួន៣០នាក់ ដោយក្នុង១នាក់ទទួលបាន៤មុឺនរៀល ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ និងគីឡូម៉ែត្រលេខ៩ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេព។ ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ អាណាព្យាបាល ប្រជាពលរដ្ឋមូលដ្ឋានជាច្រើនរូបផងដែរ។

ឯកឧត្តមវេជ្ជបានមានប្រសាសន៍និងផ្តែផ្តាំកូនក្មួយពុកម៉ែពូមីងបងប្អូនអេាយថែរក្សាសុខភាពអេាយបានល្អដេាយប្រកាន់ភ្ជាប់នូវ ការហូបស្អាតផឹកស្អាតនិងរស់នៅស្អាត ពិសេសការពារជំងឺមិនឆ្លង គឺត្រូវប្រកាន់របបអាហារ អំបិលតិច ស្ករតិច ហាត់ប្រាណឳ្យបានទៀងទាត់ទើបរស់នៅបានយូរ ហើយឯកឧត្តមវេជ្ជបណ្ឌិតបានបន្ថែមទៀតថាចំពោះសុខភាពប្រជាពលរដ្ឋ ដោយដាក់ចេញគោលនយោបាយការគ្របដណ្តប់សុខាភាពជាសាកលដែលមិនទុកចោលប្រជាពលរដ្ឋម្នាក់ឡើយ ករណីពុកម៉ែពូមីងបងប្អូនណាមានអ្នកមានជំងឺ សូមអញ្ជើញទៅទទួលសេវាព្យាបាលអេាយបានទាន់ពេលវេលានៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលនៅជិតលំនៅដ្ឋាន ហើយដើម្បីជៀសវាងការចំណាយលុយពីហោប៉ៅច្រើន ប្រជាពលរដ្ឋត្រូវប្រើប្រាស់ប័ណ្ណសមធម៌ ឬ ប.ស.ស ។

កម្មវិធីនេះគឺមានការសហការ​ជួយ​ឧបត្ថម្ភ​ដោយក្រុមគ្រូពេទ្យស្ម័គ​ចិត្ត​ និង​ សប្បុរសជនសិង្ហបុរី ផងដែ។

ពិធីនេះប្រព្រឹត្តធ្វើថ្ងៃទី២០-២១ខែកញ្ញាឆ្នាំ២០២៥ ។

សល់ ១ទៀត កម្មវិធីទី១ នៅខេត្តត្បូងឃ្មុំ នឹងមកដល់។ សូមជូនជ្រាប និងមកទទួលសេវានេះ ដោយឥតគិតថ្លៃ។
19/09/2025

សល់ ១ទៀត កម្មវិធីទី១ នៅខេត្តត្បូងឃ្មុំ នឹងមកដល់។

សូមជូនជ្រាប និងមកទទួលសេវានេះ ដោយឥតគិតថ្លៃ។

ញ្ញត្តិគាំទ្ររបស់សមាគមគ្រូពេទ្យអុីស្លាមកម្ពុជា
18/09/2025

ញ្ញត្តិគាំទ្ររបស់សមាគមគ្រូពេទ្យអុីស្លាមកម្ពុជា

Address

No. 02, St. 10m Along Mong Rithy Road, Borey Piphup Thmey La Sen Sok, Khan Sen Sok
Phnom Penh
12000

Alerts

Be the first to know and let us send you an email when សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា - Islamic Medical Association of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា - Islamic Medical Association of Cambodia:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

VISION By 2007-2015, will be recognized as the leading local provider of medical relief and humanitarian aid service. MISSION IMAC is non-profit medical relief organization dedicated to providing services all Cambodian communities irrespective of race, religions, culture and boundary, with the highest level of compassion, professional care. Objectives : The objective of IMAC as follows: - To offer medical services for Muslim community in rural area. - To offer specific medical advice to Muslim women. - To make Dawah through medical activities. - To create welfare services and job for potential medial student. - To raise funds for emergency humanitarian aid projects - To activate, supervise and cooperate with various local and international Organizations involved in humanitarian relief activities. - To assist in providing consultation services in humanitarian relief work. - To build the Muslim clinic and hospital in society - To build the orphanage center in various province - To provide the welfare, social service, sanitation and water pumps to rural areas - To build the mosques, musalla and school in rural areas Activities : The activities of IMAC as follows: - General medical consultation and treatment to the Muslim communities. - To humanize assistance to the people in disaster. - To provide mobile clinic to needed communities’ irrespective race, religion. - To promote health condition in Cambodian community. - Health education program for Muslim community. - To build clinic / health center - To cooperate with local and international organization in involved in humanitarian relief. - To have undertaken the circumcision program for the poor people. - To organize of medical or non medical volunteer members for assistance to people affected by neutral disaster. - To build the orphanage center in Phnom Penh