Yoga With Kimly

Yoga With Kimly យោគៈ មានតួនាទី ការពារ ពង្រឹង និងព្យាបាលសុខភាព ដោយវិធីហាត់ចលនាកាយ ចិត្ត អារម្មណ៍ និងដង្ហេីម។

យោគៈ គឺជាបណ្តុំក្បួនហាត់ប្រាណទៅលើ កាយ ដង្ហើម ស្មារតី សតិអារម្មណ៍ ព្រលឹង និង ចិត្តវិញ្ញាណ ។ លំហាត់ប្រាណយោគៈ មាន ៨ ជំហាន ដែលជំហាន នីមួយៗ អភិវឌ្ឍទៅលើរាងកាយ សតិអារម្មណ៍ ចិត្ត ទំនាក់ទំនងសង្គម និង សុខភាពព្រលឹងស្មារតី ។ នៅពេលចិត្តស្អាតស្រឡះ គ្មានមន្ទិល គឺជាចិត្តមានថាមពល ពេលចិត្តមានថាមពល គឺចិត្តជាប្រធានក្នុងការ គ្រប់គ្រង បញ្ជារ រាងកាយ និងវាចា ទាំងមូល ។ ពេលចិត្ត មានថាមពល ល្អកើតឡើងមក គឺចិត្ត ឈ្នះជំងឺផ្លួវចិត្តទាំងពួង ។ នៅពេលចិត្តគ្មានមន្ទិល នឹងកើតមាននូវសេចក្តីស្រឡាញ់ពីខាងក្នុងទីជម្រៅចិត្តមក នៅពេល មានថាមពលសេចក្តីស្រឡាញ់ក្នុងខ្លួន គឺ បុគ្គលនោះ តែងមានទំនាក់ទំនងល្អក្នុងសង្គមគ្រប់ការទំនាក់ទំនងរបស់ពួកគេ ។ នៅពេលយើងមានសុខភាពល្អ យើងនឹងស្គាល់ច្បាស់ អំពីខ្លួនយើង ដឹងពីរបៀប ទំនាក់ទំនងខាងក្រៅ ព្រមទាំងរឿងរ៉ាវ ជុំវិញខ្លួនយើងថារគួរ ឬមិនគួរប្រព្រឹត្តិ ។ ការហាត់យោគៈ គឺសំខាន់សម្រាប់ជីវិតអ្នក ពីព្រោះយោគៈផ្តល់នូវសុខភាពផ្លូវកាយ ផ្លូវចិត្ត សុខភាពទំនាក់ទំនងសង្គម និងព្រលឹងស្មារតី ។ ការហាត់យោគៈ គឺបង្កើតបណ្តុំថាមពលនៃ កាយ សតិ ញាណ ចិត្ត និងព្រលឹងឱ្យមានតុល្យភាពក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ។ មិនតែប៉ុណ្ណោះ ការហាត់យោគៈ គឺអាចប្រាប់យើងអំពីទេពកោសល្យ ចំណង់ចំណូលចិត្ត គោលបំណងពិតក្នុងជីវិតរបស់អ្នក ។ ការហាត់យោគៈ នឹងនាំឱ្យអ្នកឱ្យមានក្តីស្រឡាញ់ ក្តីមេត្តា ដល់ខ្លួនឯង ដល់មនុស្សជាតិទាំងមូល មានចិត្តស្រឡាញ់ធម្មជាតិ គោរពជីវិតសត្វបុគ្គល និងមានសុខសន្តិភាពក្នុងជីវិតអ្នក ។

13/02/2026

ក្បាច់កូនក្មេងជួយ៖

១. កាត់បន្ថយភាពតានតឹង និងស្រ្តេស (Stress Relief)។
ក្បាច់នេះជួយឱ្យប្រព័ន្ធសរសៃប្រសាទមានភាពស្ងប់ស្ងាត់។

នៅពេលដែលអ្នកឱនក្បាលទៅមុខ ហើយដកដង្ហើមវែងៗ វានឹងជួយកាត់បន្ថយអារម្មណ៍ឆេវឆាវ ការថប់បារម្ភ និងជួយឱ្យខួរក្បាលបានសម្រាកពីភាពមមាញឹក។

២. ពន្លាតសាច់ដុំខ្នង និងចង្កេះ
ប្រសិនបើអ្នកចំណាយពេលអង្គុយធ្វើការយូរ ឬមានបញ្ហាឈឺខ្នង ក្បាច់នេះជួយបានច្រើនណាស់៖
* វាជួយ ពន្លាតសាច់ដុំខ្នងផ្នែកខាងក្រោម (Lower Back) ។
* ជួយសម្រួលដល់ឆ្អឹងកងខ្នងឱ្យមានភាពបត់បែន និងកាត់បន្ថយការឈឺចាប់។

៣. ជួយដល់ប្រព័ន្ធរំលាយអាហារ
នៅពេលអ្នកបត់ខ្លួនទៅមុខ ពោះរបស់អ្នកនឹងប៉ះទៅនឹងភ្លៅ ដែលបង្កើតជាការ "ម៉ាស្សា" ស្រាលៗដល់សរីរាង្គក្នុងពោះ។

ទស្សនៈវិជ្ជានៃយោគៈជឿថា រាងកាយគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីចិត្ត។ បើខ្លួនប្រាណអ្នករឹង នោះចិត្តអ្នកក៏ប្រហែលជាកំពុងតឹងតែងដែរ។ កា...
13/02/2026

ទស្សនៈវិជ្ជានៃយោគៈជឿថា រាងកាយគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីចិត្ត។ បើខ្លួនប្រាណអ្នករឹង នោះចិត្តអ្នកក៏ប្រហែលជាកំពុងតឹងតែងដែរ។ ការហាត់ពត់ខ្លួន គឺផ្នែកមួយដើម្បីហាត់ពត់ចិត្តឱ្យទន់ភ្លន់ និងរឹងមាំក្នុងពេលតែមួយ។

12/02/2026

ការហាត់យោគៈជាក្រុម (Team Yoga) មិនមែនត្រឹមតែជាការហាត់ប្រាណដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការកសាង ទំនាក់ទំនង ទំនុកចិត្ត និងសាមគ្គីភាព នៅក្នុងស្ថាប័ន។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ និងសកម្មភាពយោគៈដែលជួយពង្រឹងស្មារតីក្រុម។
• កាត់បន្ថយភាពតានតឹងរួម (Collective Stress Reduction)។

• បង្កើនការយោគយល់ (Empathy): ការធ្វើចលនាស្របគ្នា ជួយឱ្យបុគ្គលិកមានអារម្មណ៍ល្អ និងពង្រឹងសាមគ្គីភាព

• ពង្រឹងការប្រាស្រ័យទាក់ទង: បង្កើនភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងបុគ្គលិកក្នុងលក្ខណៈមិនផ្លូវការ។

យោគៈ សម្រាប់គ្រប់គ្នា ។

11/02/2026

យោគៈជាឱសថការពាររោគក្នុងកាយ និងព្យាបាលរោគក្នុងចិត្ត។

ទេសភាពនៅរមណីយដ្ឋានដំណាក់ដំរី(គិរីរម្យ)។

10/02/2026

ប្រេីទុនតិច ចំណេញច្រេីន គឺវិនិយោគពេលវេលាជាមួយការហាត់ប្រាណមួយថ្ងៃពីចន្លោះ ១៥ នាទី ទៅ ១ ម៉ោង ។

09/02/2026

ហាត់ដោយមានសតិដឹង ។
ទេសភាពនៅរមណីយដ្ឋានដំណាក់ដំរី(គិរីរម្យ)។

ហាត់យោគៈ អាចជួសជុលរបួសស្នាមផ្លូវអារម្មណ៍បានយ៉ាងល្អប្រសេីរ ។ ហាត់យូរៗទៅ ធ្វេីឱ្យយេីងយល់ពីខ្លួនឯងបានច្បាស់ជាងមុន ហេីយរស់នៅ...
09/02/2026

ហាត់យោគៈ អាចជួសជុលរបួសស្នាមផ្លូវអារម្មណ៍បានយ៉ាងល្អប្រសេីរ ។ ហាត់យូរៗទៅ ធ្វេីឱ្យយេីងយល់ពីខ្លួនឯងបានច្បាស់ជាងមុន ហេីយរស់នៅជាសុខជាមួយខ្លួនឯង និងរស់នៅដោយមិនយកខ្លួនឯងជាសត្រូវនៃខ្លួនឯង ។

07/02/2026

រត់លឿនយ៉ាងណា ក៏ត្រូវការពេលសម្រាក!
ជីវិតមានកិច្ចការងារច្រើនយ៉ាងណា ក៏ត្រូវការពេលលំហែ!

06/02/2026

ការហាត់យោគៈនៅកន្លែងការងារ (Corporate Yoga) កំពុងក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ក្រុមហ៊ុនទំនើបៗ ព្រោះវាជួយដោះស្រាយបញ្ហាធំៗដែលបុគ្គលិកការិយាល័យតែងតែជួបប្រទះ។
នេះគឺជាអត្ថប្រយោជន៍សំខាន់ៗនៃការហាត់យោគៈក្នុងម៉ោងការងារ៖

១. កាត់បន្ថយការឈឺចាប់រាងកាយ (Physical Relief)
អ្នកធ្វើការការិយាល័យភាគច្រើនតែងតែអង្គុយច្រើនម៉ោង ដែលបង្កឱ្យមានបញ្ហា "Office Syndrome"។ យោគៈជួយ៖
* បំបាត់ការឈឺខ្នង និងស្មា៖ ក្បាច់យោគៈជួយពន្លាតសាច់ដុំដែលតានតឹង និងតម្រង់ជួរឆ្អឹងខ្នង។
* កាត់បន្ថយការឈឺក្បាល៖ ការពន្លាតសាច់ដុំក និងស្មាជួយឱ្យឈាមរត់ទៅខួរក្បាលបានល្អ បន្ថយការឈឺក្បាលដោយសារភាពតានតឹង។

២. បង្កើនការផ្ដោតអារម្មណ៍ និងផលិតភាព (Focus & Productivity)
នៅពេលខួរក្បាលហត់នឿយ ផលិតភាពការងារនឹងធ្លាក់ចុះ។ យោគៈជួយ៖
* ជម្រះភាពស្មុគស្មាញ (Mental Clarity): ការដកដង្ហើមតាមបច្ចេកទេសយោគៈជួយឱ្យខួរក្បាលស្រឡះ និងបង្កើនភាពច្នៃប្រឌិត។
* បង្កើនថាមពល៖ ជំនួសឱ្យការផឹកកាហ្វេច្រើនពេក ការហាត់យោគៈ ១៥-២០ នាទី ជួយឱ្យរាងកាយមានថាមពលឡើងវិញភ្លាមៗ។
៣. គ្រប់គ្រងភាពតានតឹង និងអារម្មណ៍ (Stress Management)
ការងារតែងតែមានសម្ពាធ និង Deadline។ យោគៈជួយ៖
* សម្រួលប្រព័ន្ធប្រសាទ៖ ជួយឱ្យបុគ្គលិកចេះគ្រប់គ្រងអារម្មណ៍ឆេវឆាវ ឬការថប់បារម្ភនៅចំពោះមុខបញ្ហា។
* បង្កើនភាពរីករាយក្នុងកន្លែងធ្វើការ៖ នៅពេលបុគ្គលិកមានសុខភាពផ្លូវចិត្តល្អ បរិយាកាសការងារទាំងមូលក៏មានភាពវិជ្ជមាន។

៤. ពង្រឹងសាមគ្គីភាពក្នុងក្រុម (Team Building)
ការហាត់យោគៈជាមួយមិត្តរួមការងារជួយ៖
* បំបាត់គម្លាតឋានានុក្រម៖ មេកើយ និងកូនចៅហាត់ជាមួយគ្នា បង្កើតភាពស្និទ្ធស្នាល។
* បង្កើនទំនាក់ទំនង៖ ជាពេលវេលាសម្រាក និងជជែកគ្នាក្រៅពីប្រធានបទការងារ ដែលជួយឱ្យក្រុមការងារកាន់តែយល់ចិត្តគ្នា។

06/02/2026

លោកតាបណ្ឌិត ជាទីគោរពនៃខ្ញុំ ។
សូមលោកតា មានសុខភាពល្អ ដេីម្បីជាស្មារតីដល់កូនចៅជំនាន់ក្រោយ ។

តេីនរណាខ្លះ ដែលគួរសមដល់ការចាប់យកជំនាញនេះ ? អ្នកដែលគួរសមដល់ការរចាប់យកជំនាញនេះមានដូចខាងក្រោម៖១. ជាស្រី្តមេផ្ទះ ដែលស្រឡាញ់ក...
26/09/2025

តេីនរណាខ្លះ ដែលគួរសមដល់ការចាប់យកជំនាញនេះ ?

អ្នកដែលគួរសមដល់ការរចាប់យកជំនាញនេះមានដូចខាងក្រោម៖

១. ជាស្រី្តមេផ្ទះ ដែលស្រឡាញ់ការហាត់ប្រាណ។
ពួកគាត់អាចយកជំនាញនេះទៅបង្ហាត់ពេលព្រឹក ឬ ពេលល្ងាចជួយរកប្រាក់ចំណូលបន្ថែមដល់គ្រួសារ ។

២ . ជាយុវជន និងយុវនារី ដែលមិនទាន់មានជំនាញច្បាស់លាស់សម្រាប់ជីវិត។
ពួកគាត់អាចយកនេះជាមុខរបរពេញម៉ោង ដេីម្បីបង្ហាត់តាមក្រុមហ៊ុន ក្លឹប និង ផ្ទះឯកជន។

នាពេលបច្ចុប្បន្ន មានតម្រូវការទីផ្សារខ្ពស់ និងសំបូរឱកាសការងារដោយសារមានកន្លែងហាត់ប្រាណបានកេីនឡេីងជាច្រេីនដូចជា តាមខុនដូ តាមការិយាល័យក្រុមហ៊ុន តាមក្លឹបហាត់ប្រាណ និងតាមរីស៊តផងដែរ ។

អត្ថប្រយោជន៍នៃការចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូយោគៈ  ទី១.ទទួលបានជំនាញបង្ហាត់យោគៈមួយពិតប្រាកដសម្រាប់មុខរបរបង្កេីនប្រាក់ចំណូលប...
25/09/2025

អត្ថប្រយោជន៍នៃការចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូយោគៈ

ទី១.ទទួលបានជំនាញបង្ហាត់យោគៈមួយពិតប្រាកដសម្រាប់មុខរបរបង្កេីនប្រាក់ចំណូលប្រចាំថ្ងៃ។

ទី២. ទទួលបានចំណេះដឹងអំពីមាគ៌ាយោគៈដ៏ត្រឹមត្រូវដូចជាទស្សនវិជ្ជាយោគៈ, កាយវិភាគសាស្រ្ត , គរុកោសល្យបង្ហាត់, បច្ចេកទេសដកដង្ហេីម , និង យោគៈសមាធិ ។

ទី៣. ទទួលបានចំណេះជំនាញវិជ្ជាជីវៈបង្រៀនយោគៈប្រកបដោយក្រឹត្យក្រមពេញលេញ ពីគ្រូមានបទពិសោធន៍បង្ហាត់បង្រៀនច្រេីនឆ្នាំ។

ទី៤. ទទួលបានឱកាសការងារជាច្រើនតាម ក្រុមហ៊ុន, ក្លឹបហាត់ប្រាណ , និង បង្រៀនតាមផ្ទះឯកជន។

ទី៥. ទទួលបានប្រាក់ចំណូលល្អសមរម្យ ដេីម្បីបង្កេីនចំណូលប្រចាំថ្ងៃបន្ថែម និងទទួលបានកិត្តិយស ព្រមទាំងក្តីស្រឡាញ់រាប់អានជាច្រេីនពីសង្គម។

ទី៦. ទទួលបានចំណេះដឹងថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្ត សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ។

ទី ៧. មានចំណេះដឹងថែទាំសុខភាពខ្លួនឯង ព្រមទាំងក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន ។

ទី ៨. ទទួលបានឱកាសកសាងទំនាក់ទំនងក្នុងសង្គមដ៏ច្រេីន។

តេីនរណាខ្លះ ដែលគួរសមដល់ការចាប់យកជំនាញនេះ ?

អ្នកដែលគួរសមដល់ការរចាប់យកជំនាញនេះមានដូចខាងក្រោម៖

១. ជាស្រី្តមេផ្ទះ ដែលស្រឡាញ់ការហាត់ប្រាណ។
ពួកគាត់អាចយកជំនាញនេះទៅបង្ហាត់ពេលព្រឹក ឬ ពេលល្ងាចជួយរកប្រាក់ចំណូលបន្ថែមដល់គ្រួសារ ។

២ . ជាយុវជន និងយុវនារី ដែលមិនទាន់មានជំនាញច្បាស់លាស់សម្រាប់ជីវិត។
ពួកគាត់អាចយកនេះជាមុខរបរពេញម៉ោង ដេីម្បីបង្ហាត់តាមក្រុមហ៊ុន ក្លឹប និង ផ្ទះឯកជន។

នាពេលបច្ចុប្បន្ន មានតម្រូវការទីផ្សារខ្ពស់ និងសំបូរឱកាសការងារដោយសារមានកន្លែងហាត់ប្រាណបានកេីនឡេីងជាច្រេីនដូចជា តាមខុនដូ តាមការិយាល័យក្រុមហ៊ុន តាមក្លឹបហាត់ប្រាណ និងតាមរីស៊តផងដែរ ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ
012 548 718
010 872 805
សូមអរគុណ !

Address

Boeng Kork 2
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Yoga With Kimly posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Yoga With Kimly:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category