Mental Care

Mental Care លោកគ្រូ ទួន សុវណ្ណរិទ្ធិ
គ្រូពេទ្យ​ផ្លូវចិត្ត តាំងពីឆ្នាំ2014
ហ្វេសបុក​ Sovannrith​ Tuon
សូមឱ្យសុខសប្បាយ

សេវា​ជជែក​សម្រួល​អារម្មណ៍​ជួយឱ្យឆាប់ធូរចិត្ត មានក្ដីសង្ឃឹម​ និងដឹងថាត្រូវធ្វើអ្វីបន្តទៀត។ អាចណាត់បានដោយងាយស្រួល ហើយក៏អាចជជែកបានតាម Messenger​ Video Call។ រក្សាការសម្ងាត់ និងឯកជនភាពជូន។

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់នាយសុមនមាលាការ ជាឣ្នកបេះផ្កាម្លិះយកទៅថ្វាយព្រះបាទពិម្ពិសារជារៀងរា...
04/03/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់នាយសុមនមាលាការ ជាឣ្នកបេះផ្កាម្លិះយកទៅថ្វាយព្រះបាទពិម្ពិសារជារៀងរាល់ថ្ងៃ។ ថ្ងៃមួយ គាត់ឃើញនូវព្រះសាស្តាហើយ មានចិត្តរីករាយជ្រះថ្លាយ៉ាងក្រៃលែង បានយកផ្កាម្លិះមកថ្វាយជាពុទ្ធបូជា។ ការបូជាផ្កាម្លិះរបស់នាយសុមនមាលាការនេះមានឣានុភាពខ្លាំងក្លាណាស់។
ព្រះបាទពិម្ពិសារ ទ្រង់ជ្រាបហើយ មានព្រះទ័យសោមនស្សយ៉ាងក្រៃលេង ទ្រង់ព្រះរាជទានព្រះរាជទ្រព្យជាច្រើនដល់នាយមាលាការ។
ភិក្ខុទាំងឡាយបានប្រជុំគ្នា និយាយសរសើរនូវព្រះពុទ្ធានុភាព និង ការបូជានូវផ្កាម្លិះ ដែលនាយសុមនមាលាការបូជាថ្វាយចំពោះព្រះសាស្តា ដោយចិត្តជ្រះថ្លា។
ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះថា៖
បុគ្គល​ធ្វើ​កម្ម​ណា​ហើយ​ ​រមែង​មិន​ក្តៅក្រហាយ​ ​ឬ​ដល់​នូវ​សេចក្តី​ពេញចិត្ត​ ​មានចិត្តល្អ​ ​ទទួលផល​នៃ​កម្ម​ណា​ ​កម្ម​ដែលគេ​ធ្វើ​ហើយ​នោះ​ឯង​ ​ឈ្មោះថា​ជា​កម្ម​ល្អ​។
#សូមឱ្យគ្រប់គ្នាបានសុខ

សូមឱ្យគ្រប់គ្នាបានសុខ
03/03/2026

សូមឱ្យគ្រប់គ្នាបានសុខ

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ឣ្នកស្រែម្នាក់ ដែលមានឧបនិស្ស័យនឹងបានសម្រេចសោតាបត្តិផល។ ព្រះឣង្គ ទ...
03/03/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ឣ្នកស្រែម្នាក់ ដែលមានឧបនិស្ស័យនឹងបានសម្រេចសោតាបត្តិផល។ ព្រះឣង្គ ទ្រង់យាងទៅតាមភ្លឺស្រែរបស់នាយកសកៈនោះ ដែលកំពុងតែភ្ជួរស្រែ ទ្រង់ទតព្រះនេត្រឃើញបង្វេចទ្រព្យ ដែលពួកចោរបានធ្វើធ្លាក់ក្នុងស្រែរបស់គាត់ហើយ ទ្រង់ត្រាស់ទៅកាន់ព្រះឣានន្ទថា៖ ម្នាលឣានន្ទ ឣ្នកចូរមក មើលឣាសិរពិស។
គ្រានោះឯង ពួកម្ចាស់ទ្រព្យបានតាមមកប្រកិតៗ មកដល់ទីស្រែនោះ ហើយបានឃើញបង្វេចទ្រព្យរបស់ពួកគេនៅក្នុងស្រែរបស់នាយកសកៈនោះហើយ ក៏នាំគ្នាចាប់ចង វាយដំ ធ្វើបាបយ៉ាងខ្លាំងឃោរឃៅ ដោយនឹកគិតថា “គាត់ជាចោរ បានលួចប្លន់ទ្រព្យនេះ មកលាក់ទុកក្នុងស្រែនេះ”។
ឣ្នកស្រែនោះ បាននិយាយប្រាប់ម្ចាស់ទ្រព្យថា “ខ្ញុំមិនមែនជាចោរ លួចទ្រព្យសម្បត្តិ របស់ពួកឣ្នកមកទេ” ហើយបាននិយាយឣះឣាង ដល់ព្រះពុទ្ធ និង ព្រះឣានន្ទ ដើម្បីធ្វើជាសាក្សី។ ពួកម្ចាស់ទ្រព្យបានឮដូច្នេះហើយ ក៏នាំនាយកសកៈនោះទៅទូលដល់ព្រះរាជា។ ព្រះរាជា ទ្រង់បាននាំយកទៅគាល់ព្រះសាស្តាហើយ ទ្រង់ក្រាបទូលសួរពីការនិយាយឣះឣាងរបស់ឣ្នកស្រែនោះនឹងព្រះឣង្គ។
ព្រះសាស្តា ទ្រង់ត្រាស់ថា “តថាគត បានឃើញបង្វេចទ្រព្យ ក្នុងស្រែនោះមែន” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា៖
បុគ្គល​ធ្វើ​កម្ម​ណា​ហើយ​ ​រមែង​ក្តៅក្រហាយ​ ​ឬ​មានមុខ​ប្រឡាក់​ដោយ​ទឹកភ្នែក​ ​ស្រែកយំ​ ​ទទួលផល​នៃ​កម្ម​ណា​ ​កម្ម​ដែលគេ​ធ្វើ​ហើយ​នោះ​ ​ឈ្មោះថា​ ​ជា​កម្ម​មិនល្អ​ឡើយ​។
#សូមឱ្យគ្រប់គ្នាបានសុខ

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ពួកភិក្ខុបាឋេយ្យកៈ ចំនួន ៣០រូប គឺពួកភិក្ខុភទ្ទវគ្គិយៈ ដែលបានទទួលឯ...
01/03/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ពួកភិក្ខុបាឋេយ្យកៈ ចំនួន ៣០រូប គឺពួកភិក្ខុភទ្ទវគ្គិយៈ ដែលបានទទួលឯហិភិក្ខុឧបសម្បទា នៅក្នុងបឋមពោធិកាល។ ក្រោយមក ពួកភិក្ខុទាំងឣស់នោះនាំគ្នាទៅគាល់ព្រះសាស្តា ស្តាប់ព្រះធម៌ទេសនាហើយ បានសម្រេចព្រះឣរហត្តផល ឣស់កិលេសពីខន្ធសន្តាន គ្រប់ៗរូប។
ពួកភិក្ខុដទៃទៀតបានពោលសរសើរថា “ពួកភិក្ខុទាំង ៣០រូបនេះបានសម្រេចព្រះឣរហត្តផលយ៉ាងឆាប់រហ័សពេកណាស់”។
ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះថា៖
វិញ្ញូ​ជន​ ​បើ​ចូល​ទៅ​អង្គុយ​ជិត​អ្នកប្រាជ្ញ​ ​សូម្បីតែ​មួយរំពេច​ ​រមែង​យល់​រសធម៌​ ​ដោយ​ឆាប់រហ័ស​ ​ដូច​អណ្តាត​ដឹង​នូវ​រស​សម្ល​។
#សូមឱ្យគ្រប់គ្នាបានសុខ

28/02/2026
 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ព្រះឧទាយិត្ថេរ។ ព្រះឧទាយិត្ថេរ លោកបានទៅគង់នៅក្នុងធម្មសភា ធ្វើដូចជ...
28/02/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ព្រះឧទាយិត្ថេរ។ ព្រះឧទាយិត្ថេរ លោកបានទៅគង់នៅក្នុងធម្មសភា ធ្វើដូចជាព្រះមហាថេរ។ ពួកភិក្ខុឣាគន្តុកៈទាំងឡាយបានឃើញលោកហើយ នឹកសម្គាល់ថា ជាព្រះមហាថេរៈ ឣ្នកចេះដឹងច្រើន ហើយបានសាកសួរបញ្ហាធម៌ផ្សេងៗ។
ព្រះឧទាយិត្ថេររកឆ្លើយនូវបញ្ហាធម៌មិនបានទាល់តែសោះ។
ភិក្ខុឣាគន្តុកៈទាំងនោះបានតិះដៀលថា “ភិក្ខុរូបនេះគង់នៅក្នុងវត្តជាមួយនឹងព្រះសាស្តាដែរ តែមិនដឹងធម៌ឣាថ៌អ្វីបន្តិចសោះ” ដូច្នេះហើយ ក៏នាំយករឿងនោះទៅក្រាបទូលថ្វាយព្រះសាស្តាទ្រង់ជ្រាប។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ព្រះគាថានេះថា៖
មនុស្ស​ពាល​ ​បើ​ចូល​ទៅ​អង្គុយ​ជិត​អ្នកប្រាជ្ញ​ ​សូម្បី​អស់មួយជីវិត​ ​ក៏​ឥតមាន​ដឹង​រសធម៌​អ្វី​ ​ឱ្យច្បាស់លាស់​ឡើយ​ ​ដូច​វែក​ដែល​មិនដឹង​រស​សម្ល​។
#សូមឱ្យគ្រប់គ្នាបានសុខ

 #គាថាធម្មបទ ព្រះបរមសាស្តា​ ទ្រង់ប្រារឰនូវព្រះគាថានេះដល់គណ្ឌិភេទកចោរ ជាចោរដែលលួចប្លន់ ក្នុងចំណោមនៃចោរដូចគ្នា។ មានចោរពីរន...
27/02/2026

#គាថាធម្មបទ
ព្រះបរមសាស្តា​ ទ្រង់ប្រារឰនូវព្រះគាថានេះដល់គណ្ឌិភេទកចោរ ជាចោរដែលលួចប្លន់ ក្នុងចំណោមនៃចោរដូចគ្នា។ មានចោរពីរនាក់បានទៅវត្តជេតពនជាមួយនឹងប្រជាជនដែលនាំគ្នាទៅវត្ត ដើម្បីស្តាប់ព្រះធម៌ទេសនា។
បណ្តាចោរទាំងពីរនាក់នោះ ចោរម្នាក់បានឣង្គុយ តាំងចិត្តស្តាប់នូវព្រះធម៌ទេសនា ដោយសេចក្តីគោរពហើយ បានសម្រេចសោតាបត្តិផល ចំណែកចោរម្នាក់ទៀតឣង្គុយសម្លឹងចាំតែលួចទ្រព្យសម្បត្តិរបស់ឣ្នកដទៃតែប៉ុណ្ណោះ បើម្ចាស់គេភ្លេចខ្លួន នៅពេលណា ក៏នឹងលួចយក នៅពេលនោះភ្លាម។ បន្តិចក្រោយមក ចោរនោះក៏បានលួចទ្រព្យរបស់ឧបាសកម្នាក់ ដែលគាត់វេចជាប់នឹងជាយស្បៃ ចំនួន ៥មាសក ហើយយកប្រាក់នោះ ទៅទិញម្ហូបឣាហារ ស្រា ចំណី មកស៊ីផឹកសប្បាយនៅឯផ្ទះរបស់ខ្លួន និយាយដៀមដាម ចាក់ដោតទៅកាន់សំឡាញ់ម្នាក់នោះ ដោយប្រការផ្សេងៗ និយាយលើកតម្កើងតែខ្លួនឯងថា “ជាឣ្នកមានបញ្ញា ជាបណ្ឌិត”។ ចំណែកឯចោរម្នាក់ទៀត ដែលសម្រេចសោតាបត្តិផលនោះ បានចូលទៅក្រាបទូលរឿងនោះ ថ្វាយព្រះសាស្តាទ្រង់ជ្រាប។
ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះថា៖
​អ្នកណា​ ​ជា​មនុស្ស​ពាល​ ​ហើយ​ដឹង​នូវ​ភាព​នៃ​ខ្លួន​ថា​ជា​ពាល​ ​អ្នកនោះ​ ​នឹង​ទៅជា​បណ្ឌិត​បាន​ខ្លះ​ ​ដោយហេតុ​ដែល​ដឹងខ្លួន​ ​ថា​ជា​ពាល​នោះ​ ​ម្យ៉ាងទៀត​ ​អ្នកណា​ ​ជា​មនុស្ស​ពាល​ ​មាន​សេចក្តី​ប្រកាន់​ថា​ ​ខ្លួន​ជា​បណ្ឌិត​ ​អ្នកនោះ​ ​ឈ្មោះថា​ជា​មនុស្ស​ពាល​ ​ដោយពិត​។
#សូមឱ្យគ្រប់គ្នាបានសុខ

May All Be Happy.
26/02/2026

May All Be Happy.

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះគាថានេះដល់ឣានន្ទសេដ្ឋី ដែលជាមនុស្សកំណាញ់ ស្វិតស្វាញ។ ឣានន្ទសេដ្ឋីនេះមានក...
26/02/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះគាថានេះដល់ឣានន្ទសេដ្ឋី ដែលជាមនុស្សកំណាញ់ ស្វិតស្វាញ។ ឣានន្ទសេដ្ឋីនេះមានកូនប្រុសមួយ ឈ្មោះមូលសិរិ, គាត់បានកប់កំណប់ទ្រព្យទុក មានប្រាំកន្លែង មិនឱ្យឣ្នកណាម្នាក់បានដឹងឡើយ។ ថ្ងៃក្រោយមក ឣានន្ទសេដ្ឋីនេះបានធ្វើមរណកាលហើយ ទៅកើតក្នុងត្រកូលចណ្ឌាល មានរូបរាងវិកលវិការ មិនសមប្រកបជាមនុស្សនឹងគេ មិនជាទីពេញចិត្តដល់ឣ្នកផងទាំងឡាយឡើយ។
ចាប់តាំងតែអំពីពេលដែលទារកនោះបានចាប់បដិសន្ធិមករហូតដល់ពេលសម្រាលចេញមក ត្រកូលចណ្ឌាលនោះក៏ធ្លាក់ខ្លួនក្រីក្រលំបាក រកស៊ីធ្វើកិច្ចការងារ មិនបានរីកចម្រើន រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ម្តាយមិនឣាចចិញ្ចឹមកូននោះបាន ក៏បណ្តោយឱ្យកូនដើរទៅរកសុំទានគេ យកមកចិញ្ចឹមជីវិត។ សម័យថ្ងៃមួយ ក្មេងនោះបានដើរចូលទៅដល់ផ្ទះមូលសិរិសេដ្ឋី ដែលជាផ្ទះរបស់ខ្លួនកាលពីជាតិមុន។
ក្នុងថ្ងៃជាមួយគ្នានោះផងដែរ ព្រះសាស្តា មានព្រះឣានន្ទ ជាបច្ឆាសមណៈ ស្តេចយាងទៅទីនោះ ទ្រង់ទតព្រះនេត្រឃើញក្មេងនោះហើយ ទ្រង់ត្រាស់ប្រាប់ដល់មូលសិរិសេដ្ឋីថា “ក្មេងនេះគឺជាឣានន្ទសេដ្ឋី បិតារបស់ឣ្នក”។ មូលសិរិសេដ្ឋីមិនជឿឡើយ។ ព្រះសាស្តា ទ្រង់ត្រាស់ឱ្យក្មេងនោះប្រាប់កំណប់ទ្រព្យ ដែលខ្លួនបានកប់ទុក កាលពីជាតិមុន ដើម្បីនឹងបញ្ជាក់ឱ្យមូលសិរិសេដ្ឋីជឿ... ហើយទ្រង់បានត្រាស់នូវព្រះគាថានេះថា៖
ជនពាល​តែង​ព្រួយ​លំបាក​ ​ដោយ​សេចក្តី​សម្គាល់​ថា​ ​កូន​ទាំងឡាយ​របស់​អញ​ ​មាន​ ​ទ្រព្យរបស់​អញ​ ​មាន​ ​តាមដែល​ពិត​ ​សូម្បី​ខ្លួន​របស់​ខ្លួន​ ក៏​មិន​មាន​ ​ចំណង់បើ​កូន​ទាំងឡាយ​ នឹង​រាប់​ថា​មាន​អំពី​ណា​បាន​ ​ទ្រព្ យ​នឹង​រាប់​ថា​មាន​អំពី​ណា​បាន។​
#សូមឱ្យគ្រប់គ្នាបានសុខ

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវ​ព្រះ​គាថា​នេះដល់សទ្ធិវិហារិករបស់ព្រះមហាកស្សបត្ថេរ, សទ្ធិវិហារិកឣង្គនោះបានយកកិច...
25/02/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវ​ព្រះ​គាថា​នេះដល់សទ្ធិវិហារិករបស់ព្រះមហាកស្សបត្ថេរ, សទ្ធិវិហារិកឣង្គនោះបានយកកិច្ចវត្តរបស់សទ្ធិវិហារិកមួយរូបទៀត ដែលលោកបានធ្វើប្រគេនដល់ព្រះមហាកស្សបៈ ហាក់ដូចជាខ្លួនបានធ្វើ យ៉ាងដូច្នោះឯង។ ព្រះមហាកស្សបៈបានដឹងរឿងនោះហើយ បានឣប់រំទូន្មានប្រៀនប្រដៅ ដើម្បីកុំឱ្យលោកធ្វើឣំពើដែលមិនត្រឹមត្រូវយ៉ាងនេះតទៅទៀត។ តែលោកឣង្គនោះមិនព្រមស្តាប់ មិនព្រមធ្វើតាមឱវាទរបស់ព្រះថេរៈសោះ នៅតែចចេស ក្បាលរឹងហើយ ខឹងនឹងព្រះថេរៈថែមទៀតផង។
សម័យថ្ងៃមួយ ព្រះមហាកស្សបត្ថេរបាននិមន្តទៅកាន់ទីដទៃ។ សទ្ធិវិហារិកនោះបានទៅវាយបំបែកនូវគ្រឿងសមណបរិក្ខាររបស់ព្រះថេរៈបាក់បែក ខូចខាតទាំងឣស់ គ្មានសល់ឡើយ ហើយ បានយកភ្លើងមកដុតនូវបណ្ណសាលាឱ្យឆេះខ្ទេចខ្ទីឣស់ទៀត ស្រេចហើយ ក៏រត់ចេញពីទីនោះ ទៅកាន់ទីដទៃទៀត។ សទ្ធិវិហារិកដែលជាឣ្នកប្រព្រឹត្តត្រឹមត្រូវមួយរូបទៀត ដឹងរឿងនោះហើយ ទើបទៅក្រាបទូល ដល់ព្រះមានព្រះភាគទ្រង់ជ្រាប។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់នូវឣតីតនិទានថា “កាលដែលសទ្ធិវិហារិករូបនេះកើតជាសត្វពានរ, ព្រះមហាកស្សបៈកើតជាសត្វគ្រលេងគ្រលោងពណ៌លឿងខ្ចី។ នៅពេលដែលមានភ្លៀងធំបង្អុរធ្លាក់ចុះមក, សត្វពានរនោះមានរាងកាយរងាញ័រញាក់យ៉ាងខ្លាំង រកទីកន្លែងជ្រកមិនបាន បោលទៅមក ស្រាប់តែឃើញសំបុកសត្វគ្រលេងគ្រលោងហើយ បានទៅជ្រកសម្រាក នៅក្រោមសំបុកនោះ ដើម្បីការពារខ្លួនកុំឱ្យរងា។ សត្វគ្រលេងគ្រលោងបានឃើញសត្វពានរមកជ្រកនៅក្រោមសំបុករបស់ខ្លួនដូច្នោះហើយ ក៏និយាយថា “បងពានរឯង មានដៃ ជើង ក្បាល មុខ និង មាត់ ដូចជាមនុស្សដែរ ចុះហេតុដូចម្តេចបានជាបងពានរឯង មិនព្រមធ្វើសំបុកសម្រាប់ជ្រកទឹកភ្លៀងនឹងគេ?”។
សត្វពានរបានឮពាក្យតិះដៀលយ៉ាងដូច្នេះហើយ ក៏ក្រោធខឹងយ៉ាងខ្លាំងនឹងសត្វគ្រលេងគ្រលោងហើយ ក៏ស្ទុះទៅទាញ បោចកន្ត្រាក់ ទំលាយសំបុកគ្រលេងគ្រលោង ចោលខ្ទេចខ្ទីទាំងឣស់” នៅក្នុងទីបញ្ចប់នៃឣតីតនិទាន ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះថា៖
បុគ្គល​កាល​ស្វះស្វែង​រក​កល្យាណមិត្ត​ ​បើ​មិនបាន​មិត្ត​ដ៏​ប្រសើរ​ជាង​ខ្លួន​ ​ឬ​មិត្ត​ដែល​ស្មើនឹង​ខ្លួន​ទេ​ ​គប្បី​ប្រព្រឹត្ត​នៅតែ​ម្នាក់ឯង​ ​ឱ្យខ្ជាប់​ខ្ជួន​វិញ​ ​ព្រោះថា​ ​ភាពជាមិត្តសម្លាញ់មិន​មាន​ក្នុង​បុគ្គល​ពាល​ឡើយ​។
#សូមឱ្យគ្រប់គ្នាបានសុខ

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ព្រះបាទបសេនទិកោសល និងបុរសម្នាក់។ ព្រះបាទបសេនទិកោសល ទ្រង់មានព្រះទ័...
24/02/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ព្រះបាទបសេនទិកោសល និងបុរសម្នាក់។ ព្រះបាទបសេនទិកោសល ទ្រង់មានព្រះទ័យស្នេហាលើភរិយារបស់បុរសម្នាក់យ៉ាងខ្លាំង ហើយទ្រង់បានបង្កើតឧបាយកលមួយដើម្បីនឹងទ្រង់យកកំហុស ប្រហារជីវិតបុរសជាស្វាមីនាងនោះចោល ហើយយកភរិយាមកដើម្បីឣភិរម្យរួមរស់ស្នេហា។
បុរសជាស្វាមីបានដឹងហើយ មានការភ័យខ្លាច យ៉ាងខ្លាំងចំពោះមរណភ័យ មិនដឹងជានឹងធ្វើយ៉ាងណាបាន នឹងរកបុគ្គលណាម្នាក់មកធ្វើជាទីពឹងពាក់ឣាស្រ័យដល់ខ្លួន ក៏រកមិនបានដែរ, គិតទៅគិតមក ឃើញមានតែព្រះសង្ឃទេ ដែលឣាចពឹងពាក់ឣាស្រ័យ ជួយឣនុគ្រោះខ្លួនបាន ព្រោះដឹងច្បាស់ថា “ព្រះសង្ឃជាឣ្នកមានព្រះទ័យមេត្តាករុណាច្រើន”។
ពិតណាស់ មនុស្សយើង កាលដែលមិនទាន់មានសេចក្តីទុក្ខដ៏ធំកើតមានមកដល់ខ្លួនទេ ពុំដឹងថា “ព្រះសង្ឃជាឣ្នកមានចិត្តមេត្តាករុណា” លុះត្រាតែមានសេចក្តីទុក្ខដ៏ធំកើតឡើងហើយ ទើបបានដឹងថា ព្រះសង្ឃជាឣ្នកមានចិត្តល្អ។ បុរសស្វាមីនោះបានដឹងយ៉ាងនេះហើយ ទើបចូលទៅរកវត្ត ថ្វាយបង្គំព្រះសង្ឃ ទាំងទឹកភ្នែកដែលហូររហាម សុំព្រះសង្ឃស្នាក់នៅឣាស្រ័យ ជាការបណ្តោះឣាសន្នសិន។
ព្រះសង្ឃបានឃើញហើយ ក៏មានចិត្តឣាណិតឣាសូរ បានឱ្យទីនៅឣាស្រ័យ ឱ្យបាយទឹក ម្ហូបឣាហារដល់បុរសនោះ សមតាមសេចក្តីត្រូវការ។
ក្នុងរាត្រីនោះឯង ព្រះបាទបសេនទិកោសល ទ្រង់មានព្រះទ័យក្រហល់ក្រហាយ ដោយកាមរាគៈ ទ្រង់ព្រះបន្ទំពុំបានលក់សោះ ព្រោះទ្រង់ព្រះចិន្តានឹកឃើញតែសេចក្តីស្នេហាប៉ុណ្ណោះ ឥតស្រាកស្រាន្តឡើយ, លុះដល់ពាក់កណ្តាលឣាធ្រាត្រយប់ស្ងាត់, ព្រះឣង្គ ទ្រង់ព្រះសណ្តាប់សំឡេងប្រេតស្រែកថា “ទុ... ស... ន... សោ...” ទ្រង់មានព្រះហប្ញទ័យភ័យខ្លាចចំពោះមរណភ័យយ៉ាងក្រៃលេង។
ព្រះនាងមល្លិកា ទ្រង់ជ្រាបថា៖ ព្រះស្វាមីមិនសប្បាយព្រះទ័យ ទើបនាំព្រះឣង្គទៅគាល់ព្រះសាស្តា ហើយបានក្រាបទូលរឿងរ៉ាវនោះ ថ្វាយដល់ព្រះសាស្តាទ្រង់ជ្រាប។
ព្រះសាស្តា ទ្រង់ត្រាស់ព្រះធម៌ទេសនាពន្យល់ឱ្យព្រះរាជា ទ្រង់ឣស់សេចក្តីសង្ស័យហើយ ឱ្យកើតមានព្រះទ័យ ភ័យខ្លាចតក់ស្លុតរន្ធត់ ចំពោះទោសនៃការប្រព្រឹត្តខុសក្នុងកាមទាំងឡាយហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា៖
​រាត្រី​វែង​ ​ចំពោះតែ​អ្នក​ដេកមិនលក់​ យោជន៍​វែង​ ​ចំពោះតែ​អ្នក​នឿយហត់​ ​សង្សារវដ្ត​វែង​ ​ចំពោះតែ​បុគ្គល​ពាល​មិនដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម​។​
#សូមឱ្យគ្រប់គ្នាបានសុខ

Address

Mental Care Drive Tuon Sovannrith
Phnom Penh

Telephone

+85512375733

Website

Alerts

Be the first to know and let us send you an email when Mental Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mental Care:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

Mental Care គឺជាសេវាលើកកម្ពស់សុខភាពផ្លូវចិត្តដោយផ្ដល់ជាការអប់រំពីសុខភាពផ្លូវចិត្ត វាយតម្លៃ ពិគ្រោះ និងព្យាបាលជំងឺផ្លូវចិត្ត ទាំងដោយឱសថ និងការព្យាបាលតាមបែបចិត្តសាស្ត្រ។

Mental Care សុខភាពល្អ ជីវិតរីករាយ។

ណាត់ជួបតាមលេខ៖ 093 208 250​ / 017 422 110