13/02/2026
សិក្ខាសាលាបណ្តុះបណ្តាល សម្រាប់ក្រុមទ្រទ្រង់សុខភាពភូមិ ស្តីពីសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ
--------------------------------------
កាលពីថ្ងៃទី១០ ដល់ ១២ ខែកុម្ភៈ ឆ្នាំ២០២៦ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពបានបើកសិក្ខាសាលាសម្រាប់ក្រុមទ្រទ្រង់សុខភាពភូមិ ស្តីពីសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភនៅសណ្ឋាគារ លី ជឺ ខេត្តក្រចេះ ដែលមានការអញ្ជើញជាគណៈអធិបតីដោយ លោកគ្រូពេទ្យ លាង ឌីណា អនុប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ លោក ហ៊ាវ ប៊ុនស្រេង និងលោកស្រី មន និមល ប្រធានកម្មវិធីលើកកម្ពស់សុខភាពខេត្តក្រចេះ និងសិក្ខាកាមចូលរួមមានចំនួន ៧៩នាក់ ជាក្រុមទ្រទ្រង់សុខភាព។