Chikool cambodia

Chikool cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chikool cambodia, Medical and health, 186, Phnom Penh.

10/10/2023

អ្នកគងពិសីចង់បានចំណូល 8,000 ដុល្លារមួយខែទាក់ទងតាម telegram 087300122

🙏🙏 សូមចូលរួមអបអរសាទរទៅកាន់អតិថិជនដែលបានឈ្នះរង្វាន់ពីក្រុមហ៊ុនខោទឹកនោម Chikool Cambodia (ឈីខូល) គឺរង្វាន់ម៉ូតូកូនក្មេងចំន...
15/09/2017

🙏🙏 សូមចូលរួមអបអរសាទរទៅកាន់អតិថិជនដែលបានឈ្នះរង្វាន់ពីក្រុមហ៊ុនខោទឹកនោម Chikool Cambodia (ឈីខូល) គឺរង្វាន់ម៉ូតូកូនក្មេងចំនួន1 គ្រឿង ។
😜😘😘 អ្នកឈ្នះលេីកក្រោយ អាចជាលោកអ្នក!!!!!👪👩‍👩‍👧‍👦👩‍👦👨‍👦
👉 ខោទឹកនោម ឈីខូល គុណភាពបញ្ជាក់ ស្ថាប័ន FDA និងស្តង់ដារ ISO ពីសហរដ្ឋអាមេរិក នឹង ស្ថាប័នអន្តជាតិជាច្រេីន ដែលធានាការពារ សុខភាពស្បែកកូនលោកអ្នក ជៀសផុតពីបញ្ហាកន្ទួលរមាស់។
😍😘 ខោទឹកនោម Chikool (ឈីខូល) ខោធំទូលាយ ងាយស្រួលស្លៀក នឹងណែនល្អស្រូបទឹកបានច្រេីន លឿន និងស្ងួតជាងខោទឹកនោមធម្មតា ។
អ្វីដែលពិសេសនេាះគឺមានឱកាស ឈ្នះរង្វាន់ជាច្រេីន ...

ចង់ដឹងអត់ ? អាការៈមានផ្ទៃពោះដំបូងរបស់ស្ត្រីយ៉ាងដូចម្តេចខ្លះ ?មាន វិធីជាច្រើនអាចមើលដឹងថា ស្ត្រីកំពុងមានផ្ទៃពោះនៅដំណាក់កាល...
30/03/2017

ចង់ដឹងអត់ ? អាការៈមានផ្ទៃពោះដំបូងរបស់ស្ត្រីយ៉ាងដូចម្តេចខ្លះ ?
មាន វិធីជាច្រើនអាចមើលដឹងថា ស្ត្រីកំពុងមានផ្ទៃពោះនៅដំណាក់កាលដំបូង ។ រោគសញ្ញាចាប់ផ្តើមដំបូងគេគឺ កម្រិតអរម៉ូនប្រូហ្គេស្តេរ៉ូន និងអឺសស្ត្រូសែនក្នុងខ្លួនស្ត្រីឡើងខ្ពស់ ។ វាធ្វើឱ្យចង្វាក់បេះដូងស្ត្រីលោតញាប់ ហើយអរម៉ូនទាំងនេះមិនអាចលាក់បាំងឥទ្ធិពលរបស់វាប្រតិកម្មទៅលើ រាងកាយឡើយ ។
ដូចនេះ អ្នកជំនាញនឹងបង្ហាញពីអាការៈមានផ្ទៃពោះដំបូងរបស់ស្ត្រី ៖
១. សុដន់ប៉ោងឡើង ហើយឈឺ
សុដន់ស្ត្រីនឹង កាន់តែធំឡើងជាងមុន តែងាយនឹងឈឺចាប់ ។ ពេលបាន ២-៣ ខែក្បាលពោះនឹងកាន់តែធំឡើងដូចគ្នា ។ បម្រែបម្រួលអរម៉ូននេះជារឿងទូទៅរបស់ស្ត្រីពពោះ ។
២. អស់កម្លាំង
អ្នកនឹងមានអារម្មណ៍ហត់នឿយ មិនចង់ធ្វើអ្វី ចង់ចូលគេងតាំងពីម៉ោង ៨ យប់ ។ រាងកាយអ្នកមិនអាចធ្វើការបានយូរឡើយ ។
៣. អារម្មណ៍រវើរវាយ
៤. វិលមុខ
៥. ចង់ក្អួត និងក្អួតចង្អោរ
អាការៈនេះកើតឡើងដោយគ្មានមូលហេតុ ។
៦. ខ្ពើមអាហារ ឬស្រេកឃ្លានអាហារខុសធម្មតា
បើសិនអ្នកស្រេកឃ្លានអ្វីប្លែកៗខុសប្រក្រតី បញ្ជាក់ថា ៩៩% អ្នកប្រាកដជាមានផ្ទៃពោះ ។
៧. នោមញឹក
អ្នកឧស្សាហ៍នោមរៀងរាល់ ១០ នាទីម្តង ។
៨. មករដូវ និងឈឺចាប់
រដូវរបស់អ្នកឆាប់មកដល់ខុសពីធម្មតា មានពណ៌ស្រាល ហើយឆាប់បញ្ចប់ទៅវិញ វាអាចជាឈាមបង្កកំណើត ដែលជាសញ្ញានៃការមានផ្ទៃពោះ ៕

បម្រែបម្រួលសរីរាង្គសំខាន់ៗកើតឡើងចំពោះស្ត្រី ពេលមានផ្ទៃពោះក្នុង អំឡុងពេលមានផ្ទៃពោះ ខ្លួនប្រាណស្ត្រីត្រូវប្រឈមមុខនឹងបម្រែប...
30/03/2017

បម្រែបម្រួលសរីរាង្គសំខាន់ៗកើតឡើងចំពោះស្ត្រី ពេលមានផ្ទៃពោះ
ក្នុង អំឡុងពេលមានផ្ទៃពោះ ខ្លួនប្រាណស្ត្រីត្រូវប្រឈមមុខនឹងបម្រែបម្រួលច្រើន។ បម្រែបម្រួលទាំងអស់នោះកើតឡើង ដើម្បីត្រៀមខ្លួនសម្រាប់ការលូតលាស់របស់គភ៌។
បម្រែបម្រួលមួយចំនួនមិនមែនត្រឹមតែកើតនៅខាងក្រៅខ្លួនប៉ុណ្ណោះទេ តែក៏បានកើតឡើងនៅក្នុងសរីរាង្គខាងក្នុងរាងកាយផងដែរ។
រាងកាយមនុស្សមានភាពឆ្លាតវៃគ្រប់គ្រាន់ នឹងអាចធ្វើអ្វីៗបានគ្រប់យ៉ាង ដើម្បីជួយដល់ទារកក្នុងផ្ទៃរយៈពេល ៩ខែរហូតដល់កើត។ ខាងក្រោមនេះនឹងបង្ហាញពីបម្រែបម្រួលកើតឡើងចំពោះស្ត្រីពេលមាន ផ្ទៃពោះ៖
បម្រែបម្រួលប្រព័ន្ធផ្លូវដង្ហើម
អត្រានៃដំណកដង្ហើមមានកំណើនឡើង។ នេះដោយសារតែតម្រូវការលូតលាស់របស់គភ៌។ ជួនកាល ស្ត្រីអត់ដង្ហើមក៏មានដែរ។
បម្រែបម្រួលប្រព័ន្ធតម្រងនោម
ដោយសារស្បូនរីកធំ ប្លោកនោមអាចទទួលរងសម្ពាធខ្លាំង។ ហើយតម្រងនោមក៏តែងតែប្រឹងប្រែងកម្ចាត់កាកសំណល់ចេញពីរាងកាយ។ បញ្ហានេះបានបណ្តាលឱ្យស្ត្រីនោមញឹក។
បម្រែបម្រួលប្រព័ន្ធសរសៃឈាមបេះដូង
ចង្វាក់បេះដូងលោតញាប់ជាងមុន ដោយសារការលូតលាស់របស់គភ៌។ សម្ពាធឈាមនឹងថយចុះ បន្ទាប់ពីត្រីមាសទី ២។
បម្រែបម្រួលក្បាលពោះ
ក្បាលពោះត្រូវរីកធំឡើង ដើម្បីផ្ទុកទារក។ ស្ត្រីខ្លះអាចជួបអាការៈឈឺចាប់សងខាងពោះ។ ហើយស្ត្រីខ្លះទៀត អាចប្រឈមនឹងអាការៈឈឺខ្នង ព្រោះ
រាងកាយត្រូវសម្របសម្រួលសាច់ដុំ និងគ្រោងឆ្អឹង ដើម្បីផ្ទុកទារក។
បម្រែបម្រួលប្រព័ន្ធអង់ដូគ្រីន
ដំណើរនៃការរំលាយអាហារនឹងកើនឡើង ដោយសារកំណើនអរម៉ូនភ្លាមៗ។ ស្ត្រីមួយចំនួនអាចជួបនឹងអាការៈក្តៅឆ្អល់ចុងដង្ហើម។
បម្រែបម្រួលប្រព័ន្ធក្រពះពោះវៀន
ស្ត្រីអាចនឹងកើតអាការៈទល់លាមក ដោយសារភាពអសកម្មរបស់សាច់ដុំ និងអរម៉ូនប្រូហ្គេស្តេរ៉ូន។
បម្រែបម្រួលសុដន់
ដោយសារកំណើនឡើងនៃកម្រិតអរម៉ូន ប្រូហ្គេស្តេរ៉ូន និងអឺសស្ត្រូសែន សុដន់របស់ស្ត្រីជាច្រើនចាប់ផ្តើមទន់ជ្រាយ។ ហើយទំហំសុដន់ស្ត្រីនឹងចាប់ផ្តើមធំឡើង។ វាកើតឡើងសម្រាប់ត្រៀមខ្លួន ដើម្បីបំបៅទារក។
បម្រែបម្រួលផ្សេងទៀត
ស្ត្រីអាចចេញស្នាមសង្វារ អរម៉ូនអាចធ្វើឱ្យក្រចក និងសក់ដុះ ជើងអាចហើម និងកំណើនកម្តៅក្នុងខ្លួន៕

29/03/2017
ពេលវេលាដ៏ត្រឹមត្រូវដែលទារកអាចគេងខ្នើយបាន តើ អ្នកព្រួយបារម្ភថា ទារករបស់អ្នកនៅតែគេងគ្មានខ្នើយដល់ពេលណាទៀត? អ្នកមិនទាន់ដឹងទេ...
29/03/2017

ពេលវេលាដ៏ត្រឹមត្រូវដែលទារកអាចគេងខ្នើយបាន
តើ អ្នកព្រួយបារម្ភថា ទារករបស់អ្នកនៅតែគេងគ្មានខ្នើយដល់ពេលណាទៀត? អ្នកមិនទាន់ដឹងទេថា ប្រសិនបើទារករបស់អ្នកស្ថិតក្រោមអាយុ ២ឆ្នាំ ការគេងដាក់ខ្នើយពិតជាគ្មានសុវត្ថិភាពឡើយ។ ជួនកាល ទារកអាចស្លាប់បាន បើសិនគាត់គេងខ្នើយ។
ពិតប្រាកដណាស់ អ្នកមិនគួរព្រួយបារម្ភ ឬមិនសប្បាយចិត្តថា ទារកអ្នកនៅតែគេងមិនទាន់អាចដាក់ខ្នើយបាន តែការពិត ទារកគេងគ្មានខ្នើយ ជារឿងមួយល្អប្រសើរ។
តាមការសិក្សាជាច្រើនបានរកឃើញថា នៅពេលទារកគេងលើខ្នើយ ពួកគេអាចងាយនឹងស្លាប់ ឬជួបនឹងអាការៈស្លាប់ភ្លាមមួយរំពេច។
លើសពីនេះទៀត បើសិនអាយុទារករបស់អ្នកតិចជាង ៤ខែ គេងាយនឹងជួបគ្រោះថ្នាក់បំផុត ហើយក្នុងអំឡុងពេលនេះផងដែរ មិនត្រូវឱ្យទារកគេងខ្នើយឡើយ។
អាយុដ៏ត្រឹមត្រូវដែលទារកអាចគេងខ្នើយបាន
ពីមួយថ្ងៃទៅមួយថ្ងៃ ទារកកាន់តែធំធាត់ឡើងៗ ហើយឥឡូវ គេមើលឃើញអ្នកគេងកើយខ្នើយ។ ក្នុងករណីខ្លះ ទារករបស់អ្នកក៏ចង់ឱ្យអ្នកផ្តល់ខ្នើយឱ្យគេគេងដែរ។
តែទោះបីជាយ៉ាងណា យោងតាមអ្នកជំនាញផ្នែកកុមារមួយចំនួនបានឱ្យដឹងថា គ្មានអាយុពិតប្រាកដណាមួយអាចជាពេលទារកគេងខ្នើយបានទេ តែអ្នកជំនាញ ២-៣នាក់បានជឿថា ទារកអាយុបាន ១ខួប ជាពេលអាចឱ្យកូនអ្នកគេងខ្នើយបានហើយ។
នៅពេលក្មេងអាយុបាន ១ខួប អត្រាគ្រោះថ្នាក់នៃការស្លាប់មានតិចបំផុត។ ប្រសិនបើកូនអ្នកនៅគេងក្នុងគ្រែទ្រុង អ្នកត្រូវយករាល់របស់ទាំងអស់ចេញ ដែលអាចបង្កគ្រោះថ្នាក់ដល់ក្មេង។
អ្នកគួរជ្រើសរើសយកប្រភេទខ្នើយរឹង តូច និងរាបស្មើសម្រាប់កូនអ្នក។ ជម្រើសដ៏ល្អ គួររង់ចាំរហូតដល់កូនអ្នកលែងគេងក្នុងគ្រែទ្រុង ហើយចាប់ផ្តើមឱ្យគេងលើគ្រែធម្មតា។
ចៀសវាងប្រើខ្នើយទន់ពេក ព្រោះវាអាចបណ្តាលឱ្យក្មេងអាឡាក់ហ្ស៊ីស្បែក និងអាចឈ្លក់ បើសិនក្បាលរបស់គេនៅក្រោមខ្នើយ ពេលកំពុងគេងលក់៕

អាហារចាំបាច់ ៦មុខជំនួយដល់ស្ត្រីមានកូនភ្លោះខ្លាំងបំផុត ប្រសិនបើ អ្នកដឹងថា ក្នុងផ្ទៃជាកូនភ្លោះ អ្នកនឹងកើតក្តីសប្បាយរីករាយ។...
29/03/2017

អាហារចាំបាច់ ៦មុខជំនួយដល់ស្ត្រីមានកូនភ្លោះខ្លាំងបំផុត
ប្រសិនបើ អ្នកដឹងថា ក្នុងផ្ទៃជាកូនភ្លោះ អ្នកនឹងកើតក្តីសប្បាយរីករាយ។ តើអ្នកដឹងទេថា មានកំពូលអាហារសំខាន់ៗដែលអ្នកគួរទទួលទាន ក្នុងពេលអ្នកមានកូនភ្លោះ ដើម្បីរក្សាសុខភាពឱ្យបានល្អ?
វា ជារឿងមួយដ៏សំខាន់បំផុតចំពោះស្ត្រីមានផ្ទៃពោះត្រូវអនុវត្តទម្លាប់ ទទួលទានអាហារល្អៗ ព្រោះអាហារដែលនាងទទួលទានជួយផ្តល់សារធាតុចិញ្ចឹមដល់ទារកក្នុង ស្បូន។ អាហារសម្បូរសារធាតុចិញ្ចឹមអាចជួយកម្ចាត់បញ្ហាជាច្រើនក្នុងអំឡុងពេល ស្ត្រីពពោះ។
ដូច្នេះ បើសិនអ្នកមានកូនភ្លោះ អ្នកគួរទទួលទានអាហារពិសេសៗទាំងនេះបន្ថែម៖
១. ផ្លែឈើគ្រៀម
ផ្លែឈើគ្រៀម សម្បូរទៅដោយវីតាមីន និងអាស៊ីតខ្លាញ់អូមេហ្គា-៣ខ្លាំងបំផុត ហើយអាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់អ្នក និងកូនភ្លោះក្នុងផ្ទៃ។
២. ទឹកដោះគោ
ទឹកដោះគោ ជាភេសជ្ជៈមួយប្រភេទដែលម្តាយមិនគួរមើលរំលង ព្រោះវាផ្ទុកសារធាតុចិញ្ចឹមខ្ពស់។
៣. ទឹកដោះគោជូរ
ដោយសារទឹកដោះគោជូរសម្បូរជាតិ កាល់ស្យូម អ្នកម្តាយមានផ្ទៃកូនភ្លោះគួរទទួលទាន ព្រោះឆ្អឹង និងធ្មេញទារកត្រូវការជាតិកាល់ស្យូមដើម្បីលូតលាស់។
៤. ត្រី
ប្រសិនបើអ្នកមិនអាឡាក់ហ្ស៊ីនឹងត្រី ទេ អ្នកគួរទទួលទានត្រី (ផ្ទុកជាតិបារតទាប) ព្រោះវាសម្បូរទៅដោយវីតាមីន E អាចផ្តល់អត្ថប្រយោជន៍ដល់ស្ត្រីមានកូនភ្លោះ។
៥. ស៊ុត
ដោយសារស៊ុតសម្បូរទៅដោយសារធាតុចិញ្ចឹម ដូចជា វីតាមីន ប្រូតេអ៊ីន និងសារធាតុខនិជ វាអាចផ្តល់អត្ថប្រយោជន៍អស្ចារ្យចំពោះស្ត្រីមានផ្ទៃកូនភ្លោះ។
៦. ស្ពៃខ្មៅ
សម្បូរទៅដោយជាតិដែកច្រើនបំផុត។ ស្ពៃខ្មៅជួយបង្កើនគោលិកាឈាមក្រហមដល់ទារកភ្លោះក្នុងផ្ទៃ៕

អាហារមួយចំនួនដែលស្ត្រីទាំងឡាយគួរទទួលទានពេលមានផ្ទៃពោះនៅខ្លួនមួយ ទោះញ៉ាំអាហារខុសក៏មិនជាបញ្ហាចោទ ព្រោះទោះឈឺក៏មិនសូវជាបារម្ភ...
28/03/2017

អាហារមួយចំនួនដែលស្ត្រីទាំងឡាយគួរទទួលទានពេលមានផ្ទៃពោះ
នៅខ្លួនមួយ ទោះញ៉ាំអាហារខុសក៏មិនជាបញ្ហាចោទ ព្រោះទោះឈឺក៏មិនសូវជាបារម្ភ ដេកសន្សំកម្លាំងវិញតែមួយ ឬពីរថ្ងៃនឹងបានដូចដើមវិញហើយ។ តែសម្រាប់ស្ត្រីមានផ្ទៃពោះវិញមិនអាចបែបនេះបានទេ។ បើហ៊ានតែញ៉ាំអាហារមិនល្អ ពិតជាវីវរដល់ទាំងម្តាយ និងគភ៌ក្នុងផ្ទៃជាមិនខាន។ ខាងក្រោមនេះជាអាហារដែលស្ត្រីមានផ្ទៃពោះទាំងឡាយគួរជ្រើសទទួល ទាន៖
១. ស៊ុត
ស៊ុត ជាប្រភពប្រូតេអ៊ីនដែលជួយចិញ្ចឹមសាច់ដុំ និងឆ្អឹងរបស់គភ៌ក្នុងផ្ទៃបានយ៉ាងល្អ។
២. ត្រី
ត្រី ជាអាហារល្អមួយក្នុងជម្រើសរបស់ស្ត្រីមានគភ៌ ព្រោះវាជាប្រភពនៃវីតាមីន អ៊ី (E) ដែលអាចជួយបង្កើនសមត្ថភាពប្រព័ន្ធប្រសាទរបស់គភ៌ក្នុងផ្ទៃ។
៣. ផ្លែប៉ោម
ផ្លែប៉ោម សម្បូរដោយសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម និងសារធាតុសរសៃដែលមានប្រយោជន៍ចំពោះសុខភាពគភ៌ក្នុងផ្ទៃ និងអាចជួយសម្រួលបញ្ហាដែលទាក់ទងនឹងការទល់លាមកពេលមានផ្ទៃពោះ របស់ម្តាយ។
៤. សណ្តែក
សណ្តែកក៏ជាប្រភពនៃប្រូតេអ៊ីន និងជាអាហារល្អបំផុតសម្រាប់សុខភាពគភ៌ក្នុងផ្ទៃដូចអាហារផ្សេងៗទៀតផងដែរ។
៥. ដំឡូងជ្វា
ដំឡូងជ្វាជាអាហារដែលសម្បូរដោយវីតាមីន ស៊ី (C) និងហ្វូឡាត (Folate) ដែលមានប្រយោជន៍យ៉ាងខ្លាំងដល់សុខភាពគភ៌ក្នុងផ្ទៃ។
៦. ទឹកដោះគោ
ទឹកដោះគោសម្បូរទាំងវីតាមីន និងប្រូតេអ៊ីន ហើយវាក៏ជាអាហារជំនួយដ៏ល្អបំផុតសម្រាប់សុខភាពគភ៌ក្នុងផ្ទៃមាតាផងដែរ។
៧. ផ្លែអាវ៉ូខាដូ (Avocado) ឬផ្លែប៊ឺរ
ក្នុងផ្លែអាវ៉ូខាដូ ឬផ្លែប៊ឺរ សម្បូរដោយអាស៊ីតអូមេហ្កាស្រ៊ី ហ្វែតធី (Omega-3 fatty acid) ដែលអាចជួយចិញ្ចឹមទាំងមាតា និងគភ៌ក្នុងផ្ទៃ៕

ក្មេងកើតពីឪពុកម្តាយវ័យចំណាស់ប្រឈមនឹងបញ្ហាមិនគ្រប់លក្ខណៈទារក ដែលកើតពីម្តាយមានវ័យជាង៣០ឆ្នាំឡើងទៅ ប្រឈមខ្លាំងនឹងបញ្ហាមិនគ្រ...
27/03/2017

ក្មេងកើតពីឪពុកម្តាយវ័យចំណាស់ប្រឈមនឹងបញ្ហាមិនគ្រប់លក្ខណៈ
ទារក ដែលកើតពីម្តាយមានវ័យជាង៣០ឆ្នាំឡើងទៅ ប្រឈមខ្លាំងនឹងបញ្ហាមិនគ្រប់លក្ខណៈលើផ្នែកសតិស្មារតី និងបញ្ញា ។ ដោយឡែកចំពោះឪពុកវិញ ហានិភ័យបញ្ហាខាងដើមគឺនៅថេរ ។ហានិភ័យ ក្មេងកើតមកមិនគ្រប់លក្ខណៈ(ASD)មានចំណងទាក់ទងដ៏ស្មុគស្មាញមួយ ជាមួយស្ត្រីច្រើនជាងបុរស ។ ដោយឡែក ក្នុងចំណោមស្ត្រីដែលផ្តល់កំណើតឱ្យកូនមុនអាយុ៣០ឆ្នាំ ការកើតមានលក្ខខណ្ឌ ASD គឺមិនជាប់ទាក់ទងនឹងបញ្ហាអាយុឡើយ ។ ម្យ៉ាង វាជាបញ្ហាកម្របំផុត ប៉ុន្តែ សម្រាប់ទារកដែលកើតពីម្តាយមានវ័យចាប់ពី៣០ឆ្នាំឡើងទៅ ឱកាសកើតលក្ខខណ្ឌASD បានកើនឡើងយ៉ាងឆាប់រហ័ស »។

ទោះជាយ៉ាង នេះក្តី លោកសាស្ត្រាចារ្យបានអះអាងថា ហានិភ័យជាទូទៅសម្រាប់គូស្វាមីដែលចាប់ផ្តើមយកកូនក្នុងវ័យចំ ណាស់ស្ថិតក្នុងកម្រិតទាបនៅឡើយ ។ លោកបានបន្តថា ៖«ហានិភ័យក្មេងកើតមកមិនគ្រប់ទឹកគឺមានប្រហែលជាមួយប៉ុណ្ណោះ ក្នុងចំណោម១០០នាក់ »។

ដោយឡែក ការសិក្សាស្រាវជ្រាវមួយផ្សេងទៀតកាលពីពេលមុននេះក៏បានរកឃើញដែរ ថា ក្មេងដែលកើតពីឪពុកមានវ័យចាប់ពី៤៥ឆ្នាំឡើងទៅ ប្រឈមនឹងបញ្ហាមិនគ្រប់លក្ខណៈផ្នែកសតិបញ្ញានិងស្មារតីដល់ទៅ៣ដង ធៀបនឹងក្មេងដែលកើតពីឪពុកមានវ័យចន្លោះពី២០ទៅ៣០ឆ្នាំ ។ ឯហានិភ័យកើតមានជំងឺផ្លូវចិត្តរបស់ពួកគេគឺកើនគុណនឹង២៤ដងខណៈហា និភ័យកើតមានជំងឺ ADHD កើនគុណនឹង១៣ដង ៕

ការបំបៅដោយទឹកដោះម្ដាយជួយកាត់បន្ថយហានិភ័យ ជំងឺហឺតចំពោះកុមារដែលមានអាយុក្រោម3ឆ្នាំបាន 37%ការ សិក្សាស្រាវជ្រាវជាង៣ទសវត្សរ៍លើ...
27/03/2017

ការបំបៅដោយទឹកដោះម្ដាយជួយកាត់បន្ថយហានិភ័យ ជំងឺហឺតចំពោះកុមារដែលមានអាយុក្រោម3ឆ្នាំបាន 37%
ការ សិក្សាស្រាវជ្រាវជាង៣ទសវត្សរ៍លើទារក ២៥ម៉ឺននាក់បានរកឃើញថា ការបំបៅដោយទឹកដោះម្តាយពិតជាជួយការពារពួកគេពីជំងឺហឺត ។ ការសិក្សាបានបង្ហាញទៀតថា ការបំបៅដោយទៀងទាត់គឺអាចកាត់បន្ថយហានិភ័យចំពោះក្មេងអាយុ ក្រោម៣ឆ្នាំបានប្រមាណជា ៣៧ភាគរយ ។ ដោយឡែក ចំពោះក្មេងអាយុ៧ឆ្នាំវិញគឺអាចកាត់បន្ថយហានិភ័យបានប្រហែលជា ១៧ភាគរយ ។

តាមរយៈព្រឹត្តិបត្រ American Journal of Epidemology ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University Campus Suffolk បានបញ្ជាក់ថា ការរកឃើញរបស់ខ្លួនបានបង្ហាញយ៉ាងមុតមាំដែលថា ការបំបៅដោយទឹកដោះម្តាយជួយការពារកុមារ (ជាពិសេសកុមារមានអាយុក្រោម២ឆ្នាំ)ប្រឆាំងនឹងជំងឺហឺត ។ ក្មេងៗដែលមិនទទួលបានការបំបៅដោយទឹកដោះម្តាយត្រូវគេដឹងថា ជួបហានិភ័យរលាកប្រព័ន្ធផ្លូវដង្ហើមក្នុងកម្រិតមួយខ្ពស់ ។ បញ្ហានេះនាំឱ្យពួកគេប្រឈមខ្ពស់នឹងជំងឺហឺត ។

សមាជិក ក្រុមអ្នកស្រាវជ្រាវម្នាក់បានថ្លែងថា ៖«លទ្ធផលលើកនេះបានផ្តល់នូវភស្តុតាងដ៏ពិតប្រាកដមួយដែលថា បណ្តាក្មេងទទួលបានការដំបៅដោយទឹកដោះម្តាយ ជួបហានិភ័យកើតជំងឺហឺតតិចតួចបំផុត»៕

ក្មេងទើបចេះដើរមិនបានដេកថ្ងៃប្រឈមនឹងបញ្ហាផ្លូវចិត្តពេញមួយជីវិតការ ស្រាវជ្រាវថ្មីមួយរកឃើញថា ក្មេងទើបចេះដើរដែលមិនបានដេកថ្ងៃ...
26/03/2017

ក្មេងទើបចេះដើរមិនបានដេកថ្ងៃប្រឈមនឹងបញ្ហាផ្លូវចិត្តពេញមួយជីវិត
ការ ស្រាវជ្រាវថ្មីមួយរកឃើញថា ក្មេងទើបចេះដើរដែលមិនបានដេកថ្ងៃនឹងជួបភាពតានតឹងក្នុងអា រម្មណ៍ ការមិនសប្បាយចិត្តហើយប្រឈមយ៉ាងខ្លាំងទៅនឹងបញ្ហាសុខភាពផ្លូវ ចិត្តពេញមួយជីវិត ។ ការសិក្សាបង្ហាញទៀតថា ក្មេងតូចដែលខកខានដេកថ្ងៃតែមួយពេលនឹងមានអារម្មណ៍មួម៉ៅ ហើយមិនមានការចាប់អារម្មណ៍លើអ្វីៗនៅជុំវិញខ្លួនទេ។ លើសពីនេះទៀតកុមារនោះមិនសូវមានចិត្តរំភើបចំពោះហេតុការណ៍ដែល សប្បាយៗឡើយ។ គេនឹងមានអារម្មណ៍ឆាប់ធុញដែលមិនអាចដោះស្រាយបាន។
ក្រុមអ្នកស្រាវជ្រាវរបស់អាមេរិកអះអាងថា អាការរបស់ក្មេងបែបនេះ ព្រោះតែមិនបានដេកថ្ងៃ។ ពួកអ្នកស្រាវជ្រាវព្រមានថា ប្រសិនជាមិនបានដេកថ្ងៃជាច្រើនថ្ងៃនឹងនាំឱ្យមានបញ្ហាទាក់ទង ផ្លូវចិត្តពេញមួយជីវិត។ នៅក្នុងការពិសោធក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ University of Colorado Boulderសហរដ្ឋអាមេរិកបានតាមដានក្មេងៗដែលមានអាយុពី២ទៅ៣ឆ្នាំ ហើយលទ្ធផលនៃការពិសោធនេះបានបោះពុម្ភផ្សាយនៅក្នុងព្រឹត្តប័ត្រ Sleep Research។ ដូចនេះការដេកបានគ្រប់គ្រាន់សម្រាប់ក្មេងៗគឺជាសេចក្តីត្រូវការ ជាមូលដ្ឋានគ្រឹះដែលមិនអាចខ្វះបានវាដូចជាអាហារបំប៉នរាងកាយ ដ៏មានអត្ថប្រយោជន៍មួយ៕

Address

#158st 186
Phnom Penh
855

Telephone

087 300 166

Website

Alerts

Be the first to know and let us send you an email when Chikool cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram