05/12/2025
ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន បានរួមគ្នាប្រមូលថវិកា ដើម្បីគាំទ្រដល់អ្នករងគ្រោះពីអគ្គិភ័យដែលបានកើតឡើងនៅក្រុងហុងកុងនាពេលថ្មីៗនេះ។ បុគ្គលិកមន្ទីរពេទ្យ ក្រុមប្រឹក្សាភិបាល និងក្រុមវេជ្ជបណ្ឌិតពីមន្ទីរពេទ្យ Chiayi Christian ទីក្រុងតៃវាន់ ក៏បានចូលរួមក្នុងយុទ្ធនាការនេះផងដែរ។ សកម្មភាពនេះមានអត្ថន័យជាពិសេសសម្រាប់យើង។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ The Free Methodist Church of Hong Kong បានជួយដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ដោយផ្តល់ជំនួយឧបករណ៍ចាំបាច់ និងថវិកាសម្រាប់ ផ្នែក Hemodialysis Unit របស់យើងជាប្រចាំ។ ភាពជាដៃគូរបស់ពួកគេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើអោយប្រសើរឡើងនូវគុណភាពនៃការថែទាំអ្នកជំងឺរបស់យើង។
នៅពេលទីក្រុងដែលយើងស្រលាញ់ស្ថិតក្នុងគ្រាលំបាក កិច្ចខិតខំប្រឹងប្រែងរៃអង្គាសប្រាក់នេះបានក្លាយជាឱកាសមួយសម្រាប់ពួកយើងដើម្បីផ្តល់ក្តីស្រឡាញ់ និងការគាំទ្រដែលយើងធ្លាប់បានទទួលពីពួកគេ។ ថវិកាសរុបចំនួន 1,032 ដុល្លារ ត្រូវបានប្រមូល នឹងត្រូវផ្ញើទៅកាន់ទីក្រុងហុងកុង។ ទោះបីជាវាតិចតួចក្តី យើងសង្ឃឹមថាការឧបត្ថម្ភនេះអាចផ្តល់ជាកម្លាំង ជាក្តីសង្ឃឹម និងការលួងលោមដល់អ្នកដែលកំពុងខ្វះខាតដោយសារតែគ្រោះមហន្តរាយនេះ។
មជ្ឈមណ្ឌលវេជ្ជសាស្រ្តហេប្រុន នៅតែកាន់ខ្ជាប់ចំពោះបេសកកម្មផ្ដល់ក្តីមេត្តាករុណា ដល់សហគមន៍ដែលកំពុងត្រូវការជំនួយ ហើយបន្តការរួបរួម និងសេចក្តីស្រឡាញ់ដោយឥតព្រំដែន។
Over the past week, the Hebron Medical Center community has come together to support those affected by the recent fire in Hong Kong.
Our hospital staff, visiting board members, and the medical team from Chiayi Christian Hospital in Taiwan generously joined this meaningful effort.
This initiative holds a particularly deep significance for us.
For many years, The Free Methodist Church of Hong Kong has stood alongside Hebron Medical Center, faithfully supporting our Hemodialysis Unit with essential equipment and financial contributions. Their partnership has played a vital role in improving the quality of care for our patients.
As a city we cherish faces a time of hardship, this fundraising effort became an opportunity for us to return the love and support we have received.
A total of USD 1,032 has been collected and will be sent in full to Hong Kong.
While modest in scale, we hope this offering brings comfort, strength, and hope to those recovering from this tragic event.
Hebron Medical Center remains committed to extending compassion to communities in need and continuing the spirit of solidarity and love that transcends borders.
#헤브론의료원 #홍콩화재피해지원