Hemodialysis Dr. O Cambodia Insurance

Hemodialysis Dr. O Cambodia Insurance is to post anything I'd love to share... :) updating...

18/05/2025
05/05/2025
03/04/2025

ថ្ងៃនេះ អ្នកវិទ្យាសាស្រ្តរកឃើញ "មហារីកសួត" កើតដោយសារខ្យល់ពុលក្នុងទីក្រុង (ភាគល្អិត PM 2.5)

នៅភ្នំពេញ និង សៀមរាប កម្មវិធីត្រួតពិនិត្យគុណភាពខ្យល់ Airvisual តែងតែឲ្យចំណាត់ថ្នាក់ថាមានខ្យល់ពុលបំផុតកម្រិតគ្រោះថ្នាក់ជាងគេក្នុងពិភពលោក ។

ការពាក់ម៉ាស់ធម្មតាមិនអាចកាត់បន្ថយឬការពារបរិមាណភាគល្អិត PM2.5 ចូលក្នុងសួតនោះទេ។

បូកបញ្ចូលរឿងទាំង បី នេះ តើយើងគួរតែព្រួយបារម្ភដែរឬទេ?

05/08/2023

សេចជូនដំណឹង
មន្ទីរពេទ្យកុមារជាតិមានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យកុមារជាតិ ដែលមានការចូលរួមពីវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែកពីមន្ទីរពេទ្យហួណាននៃសារធារណរដ្ឋប្រជាមានិតចិន នឹងផ្ដល់ជូន ការវះកាត់ភ្នែកស្រលៀង និងត្របកភ្នែកធ្លាក់របស់កុមារ ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី៣១ ខែ កញ្ញា ឆ្នាំ២០២៣ ដើម្បីសម្រួលការងារអោយកាន់តែល្អប្រសើនៃដំណើរការវះកាត់ ខាងលើសូមអស់លោក លោកស្រី ចុះឈ្មោះអ្នកជំងឺអោយបានទាន់ពេលវេលា មុននឹងមកធ្វើការវះកាត់។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ។

សម្រាប់ព័ត៌មានបន្ថែម
សូមធ្វើការចុះឈ្មោះតាមរយៈ Link: https://forms.gle/VgLXPsWGu1Dhh3au5

Website | Fb Page | Telegram Channel

17/04/2022

សួស្តីឆ្នាំថ្មី ទាំងអស់គ្នា
ជូនពរ សុខភាពល្អ ទាំងក្មេងចាស់ប្រុសស្រី

17/04/2022

ដៃអ្នកខូចតម្រងនោម (ឆ្វេង) vs ដៃគ្រូពេទ្យ (ស្តាំ)
ដៃអ្នកជម្ងឺនេះគឺជាមនុស្សស្រី វ័យ ២៧ ឆ្នាំ 😭😭😭
ក្មេងណាស់បងប្អូនអឺយ

"ទិញថ្នាំលើសឈាមញុំជាប់ជាង ១០ ឆ្នាំហើយ"អ៊ុំស្រីនេះចំណាស់វ័យកណ្តាល កសិករមានកូនប្រុសស្រី ៤ នាក់គាត់ថាលើសយូរដែរហើយ ទិញតែថ្នា...
26/02/2022

"ទិញថ្នាំលើសឈាមញុំជាប់ជាង ១០ ឆ្នាំហើយ"

អ៊ុំស្រីនេះចំណាស់វ័យកណ្តាល កសិករ
មានកូនប្រុសស្រី ៤ នាក់
គាត់ថាលើសយូរដែរហើយ ទិញតែថ្នាំនៅហ្វាម៉ាស៊ីញុំរហូតមិនដែលដាច់ទេ ២០ ឆ្នាំហើយ
ថ្នាំដែលគាត់ញុំគឺលេខ ៥ (ប្រហែលជា Amlodipine 5mg ដោយសារគាត់មិនបានភ្ជាប់មក)
ថ្ងៃនេះគាត់មានអារម្មណ៍មិនស្រួលខ្លាំងក៏បានអញ្ជើញមកជួបពេទ្យ
គិលានុបដ្ឋាយិកាយកសញ្ញាជីវិតគាត់គ៏ឃើញថាសំពាធឈាម 200/115 (ភាសាសាមញថា លើសឈាមលេខ 20)

យើងរុករកមូលហេតុនៃការលើសឈាម ក៏រកឃើញថា គាត់មានជម្ងឺពហុគីសតម្រងនោមទាំងសងខាង (PKD) ដូចក្នុងរូបអេកូខាងក្រោមអញ្ចឹង។

បងប្អូនមើលរូបភាពអេកូចុះ រាងមូលប៉ោងប៉ោងខ្មៅហ្នឹងគឺជាគីសហើយ។ មិនដឹងជាទីប៉ុន្មានពាន់នោះទេ។

ជំងឺនេះមិនមានរោគសញ្ញាអ្វីច្រើននោះទេ។ រោគសញ្ញាគឺលើសឈាម (លើសសម្ពាធឈាម)

សាច់រឿងវែងឆ្ងាយខ្ញុំសូមបរិយាយតែប៉ុណ្ណឹង គ្រាន់តែចង់ដាស់អារម្មណ៍បងប្អូនមួយចំនួន ដើម្បីដឹងយល់ភាពខុសគ្នារវាងគ្រូពេទ្យ ហើយនិងអ្នកលក់ថ្នាំ ឬអ្នកលក់ online។

តាមពិតទៅខ្ញុំមិនគួរប្រៀបធៀបគ្រូពេទ្យនិងអ្នកលក់ទាំងហ្នឹងទេ ព្រោះវាមិនសាកសមត្រូវប្រៀបធៀបជាមួយគ្នា។ ប៉ុន្តែគឺដើម្បីសុវត្ថិភាពរបស់បងប្អូន ក៏ដូចជាប្ដីស្រលាញ់អាណិតរបស់គ្រូពេទ្យចំពោះបងប្អូន។

ពិតណាស់ គ្រូពេទ្យពិតជាមានកំហុសខុសឆ្គងមួយចំនួន ដោយសារតែគ្រូពេទ្យក៏ជាមនុស្សដូចបងបអូនដែរ។ តែបងប្អូនត្រូវសម្លឹងមើលគ្រូពេទ្យមួយរូបបានជួយជីវិតមនុស្សរាប់ម៉ឺននាក់ក្នុងមួយឆាកវិជ្ជាជីវៈរបស់ខ្លួនដែលមិនគួរមើលរំលងនោះទេ។

អញ្ចឹងពុកម៉ែបងប្អូនណាដែលមានជំងឺលើសសម្ពាធឈាម សូមកុំមើលស្រាលអាយុជីវិតខ្លួនឯងអី។ តើបងប្អូនដឹងទេថាជំងឺលើសឈាមនេះត្រូវបានគេប្រសិទ្ធនាមថា "ឃាតករកំបាំងមុខ" ... ដោយសារតែរោគសញ្ញាវាមិនមានអ្វីគួរឲ្យកត់សម្គាល់ ហើយពេលដែលមានរោគសញ្ញាគឺជាពេលដែលខ្លួនប្រាណត្រូវបានខូចខាតបាត់ទៅហើយ។ ជាហេតុដែលនាំឲ្យមនុស្សម្នាច្រើនមិនយកចិត្តទុកដាក់ មើលងាយជំងឺមួយនេះ។

មនុស្សមួយចំនួនបានណែនាំតតគ្នាឲ្យលេបថ្នាំនេះ ថ្នាំនោះ ប៉ុន្តែបងប្អូនត្រូវចងចាំថា អ្នកដែលលេបគឺជាបងប្អូន ជំងឺក៏ជាជម្ងឺរបស់បងប្អូន ហើយការណែនាំគ្រាន់តែជា ការនិយាយនិយាយដោយមិនមានទំនួលខុសត្រូវនោះទេ។ ការទទួលរងនូវផលវិបាករបស់ជំងឺ និងផលវិបាករបស់ថ្នាំគឺជាបន្ទុករបស់យើងខ្លួនឯង។

ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិខាងមុខនេះ យើងខ្ញុំនឹងផ្ដល់ជូន 40 ដុល្លារ សម្រាប់រាល់ការពិនិត្យសុខភាពរបស់ ដូចយាយ អ៊ុំស្រី អ្នកមីង អ្នកម៉ាក់ បងប្អូនស្រីទាំងអស់ ដែលនឹងអញ្ជើញមកពិនិត្យសុខភាព។ សូមទាក់ទងសម្រាប់ព័ត៌មានបន្ថែម 096 77 33 300

ជូនពរសុខភាពល្អទាំងអស់គ្នា...

(លើសឈាម = លើសសំពាធឈាម)

21/02/2022

មិនទាន់ដឹងច្បាស់ទេ ថាអ្នកកើតកូវីដB1 (អូមីក្រុងម៉ែ) អាចកើតកូវីដB2 (អូមីក្រុងកូន) ថែមម្តងទផតអត់ទេ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន អូមីក្រុងម៉ែមាននៅកម្ពុជា នៅទ្បើយប្រហែលអូមីក្រុងកូនមិនទាន់មកដល់។ តែតាមអង្គការសុខភាពពិភពលោក អូមីក្រុងកូន នឹងក្លាយជាមេរោគដណ្តើមយកទីផ្សារ COVID-19 ក្នុងពេលឆាប់ៗខាងមុខ។

អញ្ជឹងបានន័យថា បើអូមីក្រុងកូនB2 អាចឆ្លងដល់អ្នកធ្លាប់កើតអូមីក្រុងម៉ែB1 នោះអ្នកនឹងកើតកូវីដ១៩ ដល់ទៅ ២ ដងហើយនៅឆ្នាំ ២០២២ នេះ។

ដូចនេះ "កុំជិះសេះប្រលែងដៃ"

សហភាពអឺរ៉ុបកំពុងតែទទួលរងនូវការផ្ទុះនៃជំងឺកូវីដ១៩វិញផង និងការផ្ទុះនូវជំងឺផ្ដាសសាយធំផង។សូមបញ្ជាក់ផងដែរថាជំងឺទាំងពីរនេះសុទ្...
18/01/2022

សហភាពអឺរ៉ុបកំពុងតែទទួលរងនូវការផ្ទុះនៃជំងឺកូវីដ១៩វិញផង និងការផ្ទុះនូវជំងឺផ្ដាសសាយធំផង។

សូមបញ្ជាក់ផងដែរថាជំងឺទាំងពីរនេះសុទ្ធតែមានវ៉ាក់សាំងដែលអាចការពារបាន។

11/01/2022

ការរកឃើញមេរោគបំលែងខ្លួនមួយទៀត ដែលជាកូនកាត់រវាង អូមីក្រុង និងឌែលតា ហៅថា ឌែលតាក្រុង នៅប្រទេសសាយហ្វ្រើស (Cyprus)!

ពុំទាន់ទិន្នន័យលម្អិតពីមេរោគនេះនៅទ្បើយទេ។

ប្រភព University of Cyprus; https://www.bloomberg.com/news/articles/2022-01-08/cyprus-finds-covid-19-infections-that-combine-delta-and-omicron

Address

#33 Street 134
Phnom Penh
12251

Opening Hours

Monday 19:00 - 20:00
Tuesday 19:00 - 20:00
Wednesday 19:00 - 20:00
Thursday 19:00 - 20:00
Friday 19:00 - 20:00
Saturday 19:00 - 20:00
Sunday 19:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Hemodialysis Dr. O Cambodia Insurance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Hemodialysis Dr. O Cambodia Insurance:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram