Dr.Daneth San

Dr.Daneth San I was born to be a dentist and I am passionate about Dentistry!

30/01/2026
27/01/2026

ពិភាក្សាជាមួយអតិថិជនអ្នកគ្រូពេទ្យ 😍

ខ្ញុំបញ្ចប់ការសិក្សាថ្នាក់ទន្តបណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅភ្នំពេញ ប្រទេសកម្ពុជា ហើយនេះមិត្តភក្តិរួមជំន...
26/01/2026

ខ្ញុំបញ្ចប់ការសិក្សាថ្នាក់ទន្តបណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅភ្នំពេញ ប្រទេសកម្ពុជា ហើយនេះមិត្តភក្តិរួមជំនាន់របស់ខ្ញុំ គឺជំនាន់ទី 24 💕

I graduated DDS at University of Health Sciences, Phnom Penh, Cambodia. They are my generation 💕

ពត់ធ្មេញ
25/01/2026

ពត់ធ្មេញ


22/01/2026

ពត់ធ្មេញដោយប្រើ Metal conventional brace MBT system

#ដាក់ប្រេសធ្មេញ

ប្រភព: គណៈទន្តពេទ្យកម្ពុជា (ការដកធ្មេញមិនបង្កមហារីកទេ)https://www.facebook.com/share/p/1ChaFxf1Np/?mibextid=wwXIfrថ្មីៗន...
22/01/2026

ប្រភព: គណៈទន្តពេទ្យកម្ពុជា (ការដកធ្មេញមិនបង្កមហារីកទេ)

https://www.facebook.com/share/p/1ChaFxf1Np/?mibextid=wwXIfr

ថ្មីៗនេះ គណៈទន្តពេទ្យកម្ពុជា បានសង្កេតឃើញថាមានការផ្សព្វផ្សាយតៗគ្នាតាមបណ្តាញសង្គមលើករណីកើតជំងឺមហារីកក្នុងមាត់ (oral cancer) ដោយការផ្សព្វផ្សាយទាំងនោះបានភ្ជាប់មូលហេតុទៅនឹងការដកធ្មេញ។

គណៈទន្តពេទ្យកម្ពុជា សូមជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថាយោងតាមភស្តុតាវិទ្យាសាស្ត្រ ការដកធ្មេញមិនបណ្តាលឱ្យកើតជំងឺមហារីកក្នុងមាត់នោះទេ។ ក្រុមការងារជំនាញរបស់គណៈទន្តពេទ្យកម្ពុជាបានចុះសួរសុខទុក្ខអ្នកជំងឺផ្ទាល់។ តាមរយៈការសួរប្រវត្តិអ្នកជំងឺ និងពិនិត្យឯកសារព្យាបាល ក្រុមការងារសូមបញ្ជាក់ថាករណីជំងឺមហារីកក្នុងមាត់នេះមិនបណ្តាលមកពីការដកធ្មេញនោះទេ។ ជាទូទៅជំងឺមហារីកក្នុងមាត់អាចធ្វើឱ្យលេចចេញជារោគសញ្ញាស្រដៀងគ្នានឹងជំងឺមាត់ធ្មេញផ្សេងៗដូចជា ការឈឺធ្មេញ ការរង្គើធ្មេញ ការកើតមានដំបៅលើជាលិកាទន់ជាលក្ខណៈរាលដាល ការហើមកូនកណ្តុរក្រោមឆ្អឹងថ្គាម ។ល។

កត្តាដែលជំរុញឲ្យកើតជំងឺមហារីកក្នុងមាត់រួមមាន៖ កត្តាតំណរពូជ ការប្រើប្រាស់ផលិតផលថ្នាំជក់(រួមទាំងការជក់បារីអេឡិចត្រូនិច) ការពិសាគ្រឿងស្រវឹង ការបរិភោគស្លាម្លូជាប្រចាំ ការឆ្លងរោគ human papilloma virus (HPV) ការធ្វើអនាម័យមាត់ធ្មេញមិនបានល្អ កត្តាចំណីអាហារ និងកត្តាអាយុ។ ក្នុងនោះការប្រើប្រាស់ផលិតផលថ្នាំជក់ និងការពិសាគ្រឿងស្រវឹង គឺជាកត្តាចម្បងដែលជំរុញឱ្យកើតជំងឺមហារីកក្នុងមាត់ ដូច្នេះគណៈទន្តពេទ្យសូមឆ្លៀតឱកាសនេះណែនាំដល់សាធារណៈជនឱ្យធ្វើអនាម័យមាត់ធ្មេញឱ្យបានល្អ និងចៀសវាងការប្រើប្រាស់ផលិតផលថ្នាំជក់ និងពិសាគ្រឿងស្រវឹង ដើម្បីសុខភាពមាត់ធ្មេញល្អប្រសើរ។

ជាថ្មីម្តងទៀត គណៈទន្តពេទ្យកម្ពុជាសូមអំពាវនាវដល់សាធារណៈជនមេត្តាវាយតម្លៃប្រភពព័ត៌មានក្នុងបណ្តាញសង្គម និងធ្វើការផ្សព្វផ្សាយបន្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចៀសវាងការបង្កភាពភ័យខ្លាចដល់អ្នកជំងឺដទៃ និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណៈលើវិជ្ជាជីវៈទន្តសាស្ត្រ។ គណៈទន្តពេទ្យកម្ពុជាតម្កល់សុវត្ថិភាពអ្នកជំងឺ និងសុខុមាលភាពរបស់ប្រជាជនជាអាទិភាពចម្បងជានិច្ច៕

នឹកលោកគ្រូតាណាស់ គាត់សរសេរលើ Certificate ខ្ញុំថា “ She placed the implants in the best results “ 🙏🙏😢😢
12/01/2026

នឹកលោកគ្រូតាណាស់ គាត់សរសេរលើ Certificate ខ្ញុំថា “ She placed the implants in the best results “ 🙏🙏😢😢

09/01/2026

នៅពេលដែលយើងធ្វើការងារចេញពីបេះដូង គឺនឹងទទួលការពេញចិត្ត និងភាពកក់ក្តៅពីអតិថិជន ហើយគាត់នៅជាជនបរទេស ហើយគាត់ថាខ្ញុំធ្វើធ្មេញបានល្អ ហើយគាត់សប្បាយចិត្តណាស់។ គាត់ថាគាត់ស្រលាញ់ប្រជាជនខ្មែរណាស់ 🙏🙏

ថាខ្ជិលប្រតិកម្ម តែវាហួសហេតុពេក ចប់សង្គ្រាមមិនទាន់ទេមកគៀបកតែក្រុមអ្នកត្រឹមត្រូវនឹង ហើយក្រុមអ្នកលក់ Online ធ្វើContent សុ...
30/12/2025

ថាខ្ជិលប្រតិកម្ម តែវាហួសហេតុពេក ចប់សង្គ្រាមមិនទាន់ទេមកគៀបកតែក្រុមអ្នកត្រឹមត្រូវនឹង ហើយក្រុមអ្នកលក់ Online ធ្វើContent សុខភាពវិញមិនគិតចាប់ពួកគាត់នឹងដាក់គុកទេ 😡

19/12/2025

ខ្ញុំឈឺឆ្អាលដោយសារខ្ញុំជាខ្មែរ ចំពោះខ្ញុំជាតិគឺទី១ហើយ 🙏🙏

19/12/2025

សំនេរចេញពីបេះដូងកូនខ្មែរ 🙏🙏

ខ្ញុំគិតថាកន្លែងភៀសសឹកគួរតែយើងថតអោយច្រើន ដើម្បីបង្ហាញពិភពលោកថាថៃវាបំពានខ្មែរខ្លាំងណាស់ ហើយវាមិនហ៊ានផ្លោងគ្រាប់មកកន្លែងភៀសសឹកទេវាខុសច្បាប់អន្តរជាតិខ្លាំងណាស់។ យើងចាំបានទេកាលពីមុនឆាប់ល្បីដល់អន្តរជាតិដោយសារយើងថតពីជនភៀសសឹក ហើយបានបរទេសមកLiveផ្ទាល់ពីភាពលំបាកទៀតបានផ្អើលដល់ពិភពលោកតែឥលូវបែរជានាំគ្នាបាក់ចាញ់ល្បិចថៃហើយ។ បើយើងថតពីជំរុំជនភៀសសឹក ពីទិដ្ឋិភាព និងការលំបាករបស់ពលរដ្ឋខ្មែរជិតកន្លះលានអ្នកភៀសខ្លួនដើម្បីអោយពិភពលោកឃើញ ហើយក៏អោយអ្នកក្នុងស្រុកឃើញ ព្រោះវាអាចជួយយើងច្រើន បើនៅថៃគឺគេខំថតខ្លាំងណាស់ ។ដោយឡែកនៅខ្មែរបែរជាម្នាក់ៗ យល់ថាថៃនឹងទម្លាក់គ្រាប់បែកនៅជំរុំភៀសសឹកវិញ តែគឺមិនអាចទេ ចេតនាគ្រាប់បែកគឺដើម្បីអោយភៀសខ្លួនហើយ ហើយវាក៏មិនទម្លាក់លើជំរុំដែរ វាខុសច្បាប់ខ្លាំង ។ ម្យ៉ាងទៀតភ័យខ្លាចថៃចាប់GPS (Location) កន្លែងភៀសសឹក ចុះយើងគិតថាបើវាចង់បានទីតាំងវារកមិនឃើញមែន គឺមិនទេគឺដឹងតែរកឃើញហើយ។ កាលមុនខ្មែរយើងបានល្បីដល់អន្តរជាតិដោយសារទិដ្ឋភាពអស់នឹង។ ម្យ៉ាងទៀតចម្លែកត្រង់យើងបែរទៅជានាំគ្នាយល់ច្រលំ ក្រសួងហាមតែពាក់ព័ន្ធទ័ពមិនមែនភៀសសឹកទេ ហើយ ម្នាក់ៗ ទៅជាខ្លាចចឹងទៅ។ ក្នុងរឿងនេះខ្ញុំខ្លាចតែចាញ់បោកនយោបាយថៃទេ សូម្បីខ្ញុំsearch ក្នុង Youtube ក៏អត់សូវឃើញCambodian refuges ដែរឃើញតែខាងថៃ។ ម្យ៉ាងទៀតពេលខ្មែរយើងឃើញវីដេអូទាំងអស់នឹង វារឹតតែបណ្តុះស្មារតីស្នេហាជាតិ និងរួបរួមមួយកម្រិតទៀត និងការជួយជំនួយនឹងកាន់តែច្រើនឡើង។ ម្យ៉ាងទៀតរឿងដែលព្រួយបារម្ភមួយទៀតពេលដែល យើងមិនផុសទាក់ទងនឹងជនរងគ្រោះបែបនេះ នៅពេលសង្គ្រាមចប់ជនអគតិមួយចំនួននឹងវាយប្រហារអ្នកខំទទួលជំនួយដោយអត់ឃើញភសស្តុតាង។ 🙏🙏

ក្រសួងហាមឃាត់តែថតទ័ពប៉ុណ្ណោះមិនមែនភៀសសឹក យើងនាំគ្នាផុសទៅដើម្បីអោយអន្តរជាតិមើលឃើញពីទុក្ខលំបាលប្រជាជនយើង ដើម្បីពន្លឿនបញ្ឍប...
18/12/2025

ក្រសួងហាមឃាត់តែថតទ័ពប៉ុណ្ណោះមិនមែនភៀសសឹក យើងនាំគ្នាផុសទៅដើម្បីអោយអន្តរជាតិមើលឃើញពីទុក្ខលំបាលប្រជាជនយើង ដើម្បីពន្លឿនបញ្ឍប់សង្គ្រាម 🙏🙏

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when Dr.Daneth San posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category