Speech Therapy Room-បន្ទប់ព្យាបាលការនិយាយ

  • Home
  • Cambodia
  • Phnom Penh
  • Speech Therapy Room-បន្ទប់ព្យាបាលការនិយាយ

Speech Therapy Room-បន្ទប់ព្យាបាលការនិយាយ We provide an effective therapy to your child who has difficulties in speech and language areas.

17/10/2025
តើការនិយាយ និង​ការប្រាស្រ័យទាក់ទង​ ដូចគ្នាឬទេ? * ការនិយាយ (Speech) និងការប្រាស្រ័យទាក់ទង (Communication) ទាក់ទងគ្នា ប៉ុន...
09/10/2025

តើការនិយាយ និង​ការប្រាស្រ័យទាក់ទង​ ដូចគ្នាឬទេ?

* ការនិយាយ (Speech) និងការប្រាស្រ័យទាក់ទង (Communication) ទាក់ទងគ្នា ប៉ុន្តែវាមិនដូចគ្នាទេ។
• ការនិយាយ (Speech) គឺជាវិធីដែលពាក្យចេញពីមាត់របស់យើង។
វាជាសំឡេងដែលយើងធ្វើពេលនិយាយ — ដូចជាការនិយាយ សំឡេង “ប” ឱ្យច្បាស់ពេលនិយាយពាក្យ “បាល់” ឬការបញ្ចូលសំឡេងជាមួយគ្នាតាមលំដាប់ត្រឹមត្រូវ។ បើកុមារមានបញ្ហាក្នុងការនិយាយ គេអាចនិយាយមិនច្បាស់ បាត់សំឡេងខ្លះៗ ឬប្តូរសំឡេងមួយជាមួយសំឡេងមួយផ្សេងទៀត។
• ការប្រាស្រ័យទាក់ទង (Communication) គឺធំជាងការនិយាយ។
វាគ្របដណ្តប់អំពីវិធីទាំងអស់ដែលយើងប្រើ ដើម្បីចែករំលែកគំនិត តម្រូវការ និងអារម្មណ៍របស់យើងជាមួយអ្នកដទៃ។ វិធីទាំងនោះមានជា ពាក្យ ជាសញ្ញា ការបង្ហាញមុខ ការបង្ហាញរូបភាព ឬឧបករណ៍ផ្សេងៗ។ កុមារមួយចំនួនអាចមិនទាន់មានការនិយាយ ឬនិយាយមិនទាន់ច្បាស់ ប៉ុន្តែមិនមានន័យថាគេមិនអាចប្រាស្រ័យទាក់ទងបានទេ។ ពួកគេអាចប្រាស្រ័យទាក់ទងបានតាមការបង្ហាញ ការធ្វើសញ្ញា ឬបង្ហាញអ្វីដែលពួកគេចង់បាន។

ឪពុកម្ដាយគ្រប់រូបតែងតែចង់ឮកូននិយាយ ដូចជាការហៅ ប៉ា ឬ​ ម៉ាក់។ វាជាក្តីសុបិនធម្មជាតិរបស់ឪពុកម្តាយទាំងអស់។ ប៉ុន្តែអ្វីសំខាន់បំផុតពេលនេះ គឺឱ្យកូនអាចប្រាស្រ័យទាក់ទងជាមួយអ្នកបាន មិនថាជាសញ្ញា ការបង្ហាញ រូបភាព ឬពាក្យក៏ដោយ។ សួរខ្លួនឯង 2-3 សំណួរថា "តើពេលកូនរបស់ខ្ញុំយំ និងហៅខ្ញុំថា ម៉ាក់ ឬប៉ា តើខ្ញុំដឹងថាកូនកំពុងចង់បានអ្វីទេ"? ឬ "កូនខ្ញុំ យំ ហើយ​ចង្អុលទៅកាន់​កំប៉ុងទឹកដោះគោ និងឈប់យំពេលខ្ញុំឱ្យវាទៅគាត់"។ ត្រង់ចំណុចនេះ សូមគិតបន្តិចថា តើរវាង ការហៅថា "ប៉ា ឬ ម៉ាក់" និង "ការចង្អុល" របស់កូន តើមួយណាអ្នកយល់ពីតម្រូវការរបស់កូនជាង? ពេលកូនរៀនថា ‘បើខ្ញុំចង្អុល ប៉ា/ម៉ាក់យល់អ្វីដែលខ្ញុំចង់បាន’ នោះគេនឹងមានទំនុកចិត្ត និងចង់ព្យាយាមនិយាយពាក្យបន្ថែម។

ការប្រាស្រ័យទាក់ទងដូចជាស្ពានមួយអញ្ជឹង។ ការនិយាយគឺជាវិធីមួយឆ្លងស្ពាន ប៉ុន្តែវាមិនមែនជាវិធីតែមួយគត់ដើម្បីឆ្លងស្ពាននោះទេ។ ដូច្នេះអ្វីដែលសំខាន់ គួរជ្រើសរើសវិធីដែលងាយ និងសមស្របបំផុតសម្រាប់កូនរបស់អ្នក ធ្វើយ៉ាងណាឱ្យកូនអាចឆ្លងស្ពានបានសិន។ ពេលគេអាចឆ្លងបានហើយ យើងបន្តគាំទ្រឱ្យមានពាក្យនិងការនិយាយកាន់តែល្អ។”

កាលពីឆ្នាំមុន​ និងឆ្នាំនេះ​ ខ្ញុំបានចែករំលែកប្រធានបទដូចគ្នាអំពី​ ទំនាក់ទំនងរវាងការមេីលឧបករណ៍អេឡិចត្រូនិច​ និងអូទីហ្សឹម។
27/09/2023

កាលពីឆ្នាំមុន​ និងឆ្នាំនេះ​ ខ្ញុំបានចែករំលែកប្រធានបទដូចគ្នាអំពី​ ទំនាក់ទំនងរវាងការមេីលឧបករណ៍អេឡិចត្រូនិច​ និងអូទីហ្សឹម។

តេីការមេីលទូរស័ព្ទធ្វេីអោយកុមារកេីតអូទីហ្សឹមមែនទេ?មកដល់បច្ចុប្បនេះ​ មិនទាន់មានការសិក្សាស្រាវ​ជ្រាវណាមួយមានអំណះ​អំណាង​បញ្...
27/08/2023

តេីការមេីលទូរស័ព្ទធ្វេីអោយកុមារកេីតអូទីហ្សឹមមែនទេ?

មកដល់បច្ចុប្បនេះ​ មិនទាន់មានការសិក្សាស្រាវ​ជ្រាវណាមួយមានអំណះ​អំណាង​បញ្ជាក់ថា​ ការមេីលទូរស័ព្ទបណ្ដាលអោយកុមារមានបញ្ហាអូទីហ្សឹម​នោះទេ។ តែទោះជាយ៉ាងណាក៏ដោយ​តាមរយៈការសិក្សាស្រាវជ្រាវថ្មីៗនេះ អំពី​ "ទំនាក់ទំនងរវាងការមេីលឧបករណ៍អេឡិចត្រូនិច និងបញ្ហាអូទីហ្សឹម"​ បានបង្ហាញថា​ ការមេីលកញ្ចក់អេក្រង់​ (ទូរស័ព្ទ​ ទូរទស្សន៍​ iPad...)​ លេីសលប់ពេកក្នុងមួយថ្ងៃដោយមិនមានពេលវេលាកំណត់ត្រឹមត្រូវ​ អាចប៉ះពាល់ដល់ការលូតលាស់ផ្នែកខួរក្បាលរបស់កុមារ ពិសេសលេីផ្នែកទំនាក់ទំនងសង្គម​ និងការប្រាស្រ័យទាក់ទង​។ ចំពោះកុមារដែលកំពុងតែមាន​បញ្ហាអូទីហ្សឹមនេះរួចហេីយ​ និងបន្ថែមលេីការមេីល​ឧបករណ៍​អេឡិចត្រូនិក​ ដូចជាទូរស័ព្ទក្នុងរយៈពេលច្រេីនលេីសកំណត់​ទៀតនោះ ធ្វេីអោយសញ្ញានៃអូទីហ្សឹមរបស់ពួកគេកាន់តែមានស្ថានភាពធ្ងន់ធ្ងរឡេីង។

ការមេីលទូរស័ព្ទសម្រាប់កុមារក្រោមអាយុ​ 2​ ឆ្នាំ​ មានអត្រាហានិភ័យខ្ពស់លេីបញ្ហាយឺតនិយាយ​ បញ្ហាទំនាក់ទំនងរវាងឪពុកម្ដាយនិងកូន​ និងបញ្ហាយកចិត្តទុកដាក់​ ឬផ្ចង់អារម្មណ៍។ ផលប៉ះពាល់ផ្សេងទៀតនោះដូចជា​ បញ្ហាអាកប្បកិរិយា​ និងបញ្ហាក្នុងការគ្រប់គ្រងអារម្មណ៍។ ចំណែកកុមារអាយុលេីសពី​ 2​ ឆ្នាំ​ ផលប៉ះពាល់ចម្បងនៃការមេីលឧបករណ៍អេឡិចត្រូវនិចគឺ​ ជំនាញទំនាក់ទំនងសង្គម​ បញ្ហាអាកប្បកិរិយា​ ការគ្រប់គ្រងអារម្មណ៍ និងការយកចិត្តទកដាក់​ ឬផ្ចង់អារម្មណ៍។

តេីកុមារគួរតែមេីលទូរស័ព្ទរយៈពេលប៉ុន្មានម៉ោងក្នុងមួយថ្ងៃ?

-​ ក្រោមអាយុ​ 2​ ឆ្នាំ​ ៖​ 0​ ម៉ោង​ (មិនត្រូវមេីល)​ តែគួរផ្តោតលេីការទំនាក់ទំនង​ជាមួយឪពុកម្ដាយ​ និងអ្នកជុំវិញខ្លួនឱ្យបានល្អ។
-​ អាយុ​ 2​ ដល់​ 5​ ឆ្នាំ​ ៖​ មិនលេីសពី​ 1​ ម៉ោង​ ក្នុងមួយថ្ងៃ​។
-​ អាយុ​ 5​ ដល់​ 17​ ឆ្នាំ​ ជាទូទៅ​ មិនលេីសពី​ 2​ ម៉ោងក្នុងមួយថ្ងៃនោះទេ​ លេីកលែងតែការធ្វេីកិច្ចការសាលាតាមរយៈឧបករណ៍អេឡិចត្រូណិច។

អត្ថបទដោយ​៖​ នាង​ សុផារ៉ា​
ឯកសារយោង៖​
- Screen time and Autism, Cross River Therapy, 2023.
- Early Electronic Screen Exposure and Autistic-like Symptoms, International Research and Cooperation Association for Bio & Socio-Sciences Advancement, 2018.

24/08/2023

ភាពខុសគ្នារវាង​ កុមារយឺតនិយាយ​ និង​ កុមារអូទីហ្សឹម

បញ្ហាយឺតនិយាយ​ និងអូទីហ្សឹម គឺសុទ្ធសឹងតែប៉ះពាល់លេីការលូត​លាស់ភាសាដូចគ្នា។ តែទោះជាយ៉ាងណាក្ដី​ មានចំណុចខុសគ្នាគួរអោយកត់សម្គាល់មួយចំនួនរវាងបញ្ហាទាំងពីរនេះ។ បញ្ហាយឺតនិយាយ​ គឺជាបញ្ហាដែលកុមារមានផលវិបាកលេីការអភិវឌ្ឍផ្នែកនិយាយ​ និងជំនាញភាសា។ ចំណែកឯ អូទីហ្សឹម​ គឺជាបញ្ហាផ្នែកប្រព័ន្ធប្រសាទដែលប៉ះពាល់​ទៅ​លេីជំនាញសង្គម​ ជំនាញប្រាស្រ័យទាក់ទង​ និងបញ្ហាអាប្បកិរិយា​។

កុមារដែលមានបញ្ហាយឺតនិយាយ​ មាន​ ឬស្វែងរកទំនាក់ទំនង​ ជិតស្និទ្ធជាមួយឪពុកម្ដាយ​ ឬមិត្តភក្តិរបស់ពួកគេ​។ ពួកគេអាចមានជំនាញសង្គម​ ដូចជាការលេងជាមួយកុមារដទៃ​ និង​ ការយកចិត្តទុកដាក់​ (attention) ​ពីកម្រិតមធ្យម​ ទៅល្អប្រសេីរ​ និងអាចធ្វេីត្រាប់តាមអាកប្បកិរិយារបស់មនុស្សជុំវិញខ្លួន​របស់ពួកគេ។ កុមារដែលមានបញ្ហាយឺតនិយាយមានទំនោរប្រេីប្រាស់កាយវិការ​ និងក្រសែរភ្នែកទៅតាមធម្មជាតិសម្រាប់ប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន។ ចំណែកឯ​កុមារអូទីហ្សឹមវិញ​ មានផលវិបាកទៅលេីទំនាក់ទំនងសង្គម​ ជំនាញលេង​ ការប្រាស្រ័យទាក់ទង​ និងវិបត្តិអាកប្បកិរិយា។ កុមារអូទីហ្សឹម​ ជាទូទៅចូលចិត្តលេងម្នាក់ឯងជាង​ និងជាទូទៅខ្វះចំណាប់អារម្មណ៍​ ការសង្កេត​ មិនធ្វេីត្រាប់តាមអាកប្បកិរិយារបស់អ្នកដទៃទេ។

ចំណុចខុសគ្នាម្យ៉ាងទៀតរវាងកុមារយឺតនិយាយ​ និងកុមារអូទីហ្សឹម​ គឺតាមរយៈការមេីលទៅលេីគំរូនៃការនិយាយ។ កុមារយឺតនិយាយ​ ជារឿយៗមានផលវិបាកក្នុងការបញ្ចេញ​សូរសម្លេងជាក់ លាក់ណាមួយ​ (ឧទាហរណ៍​ សូរសម្លេង​ "ផ"​"ដ"​ ឬ​ "ល"​ ។ ល។ ចំណែកឯកុមារអូទីហ្សឹម​ មានផលវិបាកក្នុងការបង្កេីតសូរសម្លេង​ ប៉ុន្តែពួកគេអាចនិយាយ​ ឬត្រាប់តាម​ ពាក្យ​ ឃ្លា​ ឬសម្លេងណាមួយដដែលៗញឹកញាប់ក្នុងមួយថ្ងៃៗ​និងបន្តរយៈពេលយូរ​ និងមិនប្រេីប្រាស់ពាក្យ​ ឬឃ្លាដែលពួកគេអាចនិយាយបានដេីម្បីប្រាស្រ័យទាក់ទងនោះទេ​។

កុមារយឺតនិយាយអាចនឹងមានផលវិបាកលេីជំនាញចលនា។ ពួកគេអាចនឹងមានបញ្ហាសម្របសម្រួលក្នុងការធ្វេីកិច្ចការ​ ដូចជាការសរសេរ​ ការស្លៀកពាក់ ឬប្រេីកន្ត្រៃជាដេីម​ ប៉ុន្តែមិនបង្ហាញការធ្វេីអាកប្បកិរិយាដដែលៗណាមួយទេ។ សម្រាប់កុមារអូទីហ្សឹម​ អាចមានផលវិបាកលេីជំនាញចលនាដូចគ្នាដែរ​ ប៉ុន្តែពួកគេបង្ហាញនូវចលនារាងកាយដដែលៗ​ ដូចជាការបង្វិលខ្លួន​ រលាស់ម្រាមដៃ​ គ្រវីដៃ​ ឬលោតចុះលោតឡេីងញឹកញាប់​ក្នុងមួយថ្ងៃៗនៅពេលដែលអារម្មណ៍របស់ពួកគេប្រែប្រួល។

សញ្ញានៃការលូតលាស់យឺតផ្នែកភាសារបស់កុមារ1. 0-​ 3ខែ​៖​ មិនញញឹម​ ឬមិនលេងជាមួយអ្នកដទៃ2.​ អាយុ​ 4​ -​ 7ខែ​៖​ មិនកកែរកករ3.​ អាយ...
17/02/2023

សញ្ញានៃការលូតលាស់យឺតផ្នែកភាសារបស់កុមារ

1. 0-​ 3ខែ​៖​ មិនញញឹម​ ឬមិនលេងជាមួយអ្នកដទៃ
2.​ អាយុ​ 4​ -​ 7ខែ​៖​ មិនកកែរកករ
3.​ អាយុ​ 7​ -​ 12ខែ​៖​ បញ្ចេញបានតែ​2-3សម្លេង​ ឬមិនប្រេីប្រាស់កាយវិការដេីម្បីទំនាក់ទំនងដូចជាការចង្អុល​ ឬគ្រវីដៃ
4.​ អាយុ​ 12​ -​ 18ខែ​៖​ និយាយបានតែ​ 2-3​ ពាក្យ
5.​អាយុ​ 18​ -​ 24​ខែ៖​ មិននិយាយ​ 2​ ពាក្យបញ្ចូលគ្នា​ (ឧទាហរណ៍​៖​ ទាត់បាល់​ ញាំទឹក​ ជិះកង់​ ...​ )​
6.​ អាយុ​ 2​ ឆ្នាំ​ឡេីង៖​ និយាយបានតិចជាង​ 50​ ពាក្យ

សញ្ញា​ 5​ យ៉ាងនៃការនិយាយ​ ដែលទាក់ទងនឹងអូទីហ្សឹម1.​ យឺត​ (ឬមិនមាន)​ ការឆ្លេីយតបទៅកាន់ឈ្មោះរបស់គាត់2.​ យឺត​ (ឬមិនមាន)​ កាយ...
07/02/2023

សញ្ញា​ 5​ យ៉ាងនៃការនិយាយ​ ដែលទាក់ទងនឹងអូទីហ្សឹម
1.​ យឺត​ (ឬមិនមាន)​ ការឆ្លេីយតបទៅកាន់ឈ្មោះរបស់គាត់
2.​ យឺត​ (ឬមិនមាន)​ កាយវិការដូចជាការចង្អុុល
3.​ យឺតយ៉ាវលេីការវិវត្តន៍ភាសា
4.​ និយាយត្រាប់តាម​ ឬនិយាយពាក្យឬឃ្លា​ដដែលៗ
5.​ ភាគច្រេីននិយាយតែមួយពាក្យៗ

តេីមានអ្វីខ្លះដែលអាចអោយដឹងថាកូនរបស់អ្នកត្រូវការការព្យាបាលផ្នែកភាសា​ និងការនិយាយ​ (Speech and Language Therapy)? - អ្នក​ ...
19/10/2022

តេីមានអ្វីខ្លះដែលអាចអោយដឹងថាកូនរបស់អ្នកត្រូវការការព្យាបាលផ្នែកភាសា​ និងការនិយាយ​ (Speech and Language Therapy)?

- អ្នក​ និងអ្នកដទៃមិនយល់នូវអ្វីដែលគាត់និយាយ​ឬចង់បាន
- មិននិយាយ​ ឬ​ និយាយតិចជាងកុមារដែលមានអាយុស្របាលគាត់
- មិនសូវយល់​ ឬមិនយល់នូវអ្វីដែលអ្នកនិយាយទៅកាន់គាត់
- មិនធ្វេីតាមការបង្គាប់​ ឬ​ការណែនាំ
- អាចយល់បានតែការ​បង្គាប់​ ឬការណែ​នាំ​ខ្លីៗ​ និង​សាមញ្ញ​ៗ​ដែលប្រេីប្រចាំថ្ងៃ
- មិនបង្ហាញពីអារម្មណ៍​ ឬការចង់បានតាមរយៈការ​និយាយ​ គ្រាន់តែអូសដៃរបស់អ្នក​ ឬក៏យំពេលត្រូវការអ្វីមួយ
- និយាយតែពាក្យមួយម៉ាត់ៗនៅអាយុដែលគាត់គួរ​តែនិយាយបាន​ ច្រេីនដូចក្មេងដទៃ
- មិនអាចឆ្លេីយសំណួរដែលអ្នកសួរ​ ឬនិយាយត្រាប់តាមសំណួររបស់អ្នក​ ឧទាហរណ៍​៖​ "តេីកូនចង់ញាំអី?"​ ជំនួសអោយការឆ្លេីយ​ មកជា​ "កូនចង់ញាំអី?"
- និយាយបានតែឃ្លាខ្លីៗ​ 2-3​ ម៉ាត់​
- និយាយបំបាត់ព្យញ្ជ​នៈ​ ឬពាក្យ​ ឧទាហរណ៍​៖​ ឆ្កែ​ >កែ​
- និយាយត្រដិត
- មិនសូវមានទំនាក់ទំនងជាមួយអ្នកជុំវិញ​ ឬក្មេងៗដទៃ​ ចូលចិត្តលេងម្នាក់ឯង
- មានការទំនាក់ទំនង​ ឬ​ ការលេងមិនដូចក្មេងធម្មតា​ ឬមិនសមរម្យ
- មានបញ្ហាទៅលេីទំនាក់ទំនងសង្គម​ដូចជា​ ការលេងជា​ ក្រុ​ម​ ការប្រេីក្រសែភ្នែក​ ការចែករំលែក​ ការរង់ចាំវេន​ ការយល់ពីទឹកមុខរបស់អ្នកដៃទៃ​ ជំនាញ​នៃការលេង​ (សញ្ញារបស់កុមារអូទីសឹម)
- មិនឆ្លេីយតបនៅពេលអ្នកហៅឈ្មោះរបស់គាត់
- ការចងចាំបានតែរយៈពេលខ្លី​ (ឆា​ប់ភ្លេចនូវអ្វីដែលអ្នក​ ឬគ្រូអោយធ្វេី)
- ខ្សោយការផ្ចង់អារម្មណ៍​ ឬការយកចិត្តទុកដាក់ជាមួយអ្នក​ គ្រូ​ ឬអ្នកជុំវិញខ្លួន។

អតិថិជន​ អាយុ​ 20​ ឆ្នាំរបស់យេីង​ដែលមានបញ្ហាខ្សោយបញ្ញា​ បានមកទទួលសេវាព្យាបាលរៀងរាល់សប្ដាហ៍។ ការយល់ដឹងរបស់គាត់ប្រហែលទៅនឹង...
21/11/2020

អតិថិជន​ អាយុ​ 20​ ឆ្នាំរបស់យេីង​ដែលមានបញ្ហាខ្សោយបញ្ញា​ បានមកទទួលសេវាព្យាបាលរៀងរាល់សប្ដាហ៍។ ការយល់ដឹងរបស់គាត់ប្រហែលទៅនឹងកុមារអាយុ​ 3-5​ ឆ្នាំ។ អ្វីដែលជាបញ្ហាប្រឈមចម្បងរបស់គាត់គឺ​ ការគិត​ ការដោះស្រាយបញ្ហា​ ការចងចាំ​ និងការសម្រេចចិត្តក្នុងការចាប់ផ្ដេីមធ្វេីអ្វីមួយ​។
-​ ការធ្វេីរូបផ្គុំដែលមានបង្ហាញរូបរាងជាគន្លឹះស្រាប់​ សម្រាប់គាត់វានៅតែជាផលវិបាកក្នុងការប្រៀបធៀប​ ថាតេី​បំណែករូបផ្គុំមួយណាដែលដូចទៅនឹងរូបរាងដែលមាន​នៅក្នុងបន្ទះរូបផ្គុំ​ (រូបផ្គុំសម្រាប់កុមារអាយុ​ 3-5​ ឆ្នាំ)
-​ គាត់ត្រូវបានបង្ហាញអោយធ្វេីរូបការ៉េនៅពីលេីរូបការ៉េដែលមានស្រាប់ដោយប្រេីប្រាស់ដីឥដ្ឋ​។ នៅពេលដែលដីឥដ្ឋដែលគាត់បានធ្វេី​ ខ្លីជាងបន្ទាប់នៅលេីក្រដាស​ គាត់​បានជាប់គាំងថាគួរដោះស្រាយដោយរបៀបណាដេីម្បីអោយដីឥដ្ឋនោះស្មេីនឹងបន្ទាត់វិញ។

ក្រោយទទួលការព្យាបាលមួយរយៈ​ គាត់មានការរីកចម្រេីនយ៉ាងច្រេីនដោយ ការគិត​ ការចងចាំ​ និងការដោះ​ស្រាយបញ្ហារបស់គាត់បានលឿន​ និងប្រសេីរជាងមុន​។

27/05/2020

តេីធ្វេីយ៉ាងម៉េចទេីបដឹងថាកូនរបស់ខ្ញុំមានបញ្ហាយឺតនិយាយ?

21/10/2019

តេីអ្វីដែលអ្នកចាំបាច់​ត្រូវតែមាន​ ក្នុងនាមជា​អាណា​ ព្យាបាល​របស់កុមារលូតលាស់យឺត​ ឬកុមារត្រូវការជំនួយពិសេស​ ដូចជា​ Autism, ADHD, Down Syndrome, Cerebral Palsy, Developmental Delay, etc.,

1. ឆន្ទៈ ( បេីអ្នកគ្មានឆន្ទៈ​ ទោះអ្នកជំនាញមកពីឋានទេវតា​ ក៏មិនមានសមត្ថភាពជួយដែរ)

2.​ កំលាំងចិត្ត​ និងសុខភាពផ្លូវចិត្តរឹងមាំ​ (បេីអ្នកមិនមានកំលាំងចិត្ត​ បេីអ្នកបាក់ទឹកចិត្តចំពោះស្ថានភាពកូនរបស់អ្នក​ អ្នកនឹងបោះបង់ការជួយកូនរបស់អ្នកនៅពេលណាមួយ)

3.​ ការអត់ធ្មត់​ (បេីអ្នកមិនមា​នការអត់ធ្មត់រង់ចាំ​មេីលភាពរីក​ចម្រេីនរបស់កូន​ នោះអ្នកនឹងកាន់តែខ្ជះខ្ជាយពេលវេលា​ទៅលេីឱកាសដែលកូនអ្នកអាចសម្រេចបាននូវគោលដៅណាមួយក្នុងជីវិត​ ពីព្រោះតែភាពឆ្លេរឆ្លារ​ មិនជាក់លាក់​របស់អ្នក។

Address

Street 103, #C18, Borey Mongkul Phnom Penh 1, Toul SangKè, Reussey Keo
Phnom Penh

Website

Alerts

Be the first to know and let us send you an email when Speech Therapy Room-បន្ទប់ព្យាបាលការនិយាយ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Speech Therapy Room-បន្ទប់ព្យាបាលការនិយាយ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram