Yong Heng Herb

Yong Heng Herb Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yong Heng Herb, Medical and health, #156, Street 2011, Sangkatkrangthnung, Khan Porsenchey, Phnom Penh.

ប្រមុខការពារជាតិអាមេរិក៖ «គ្រាប់មីស៊ីល​កូរ៉េខាងជើង គ្មានលទ្ធភាពឯណា អាចបាញ់ដល់​អាមេរិកនោះទេ...»(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក...
16/12/2017

ប្រមុខការពារជាតិអាមេរិក៖ «គ្រាប់មីស៊ីល​កូរ៉េខាងជើង គ្មានលទ្ធភាពឯណា អាចបាញ់ដល់​អាមេរិកនោះទេ...»

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បាន​និយាយថា លោកគ្មានថ្ងៃជឿជាក់ឡើយថា គ្រាប់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលទើប​ត្រូវបានអភិវឌ្ឍន៍ថ្មី​ដោយប្រទេសកូរ៉េខាងជើងនោះ អាចមានលទ្ធភាពបាញ់មកដល់ ទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧។

លោក ម៉ាត់ទីស បានថ្លែងនៅក្នុងបទសង្ខេប​ព័ត៌មានមួយ នៅឯ​មន្ទីរបញ្ចកោណ នៃក្រសួង​ការពារ​ជាតិអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន យ៉ាងដូច្នេះថា «វាគ្មានការ​បង្ហាញណាមួយ​នៅឡើយទេថា គ្រាប់មីស៊ីលនោះមានលទ្ធភាពអាចគម្រាមកំហែងដល់យើង​នាពេល​ឥឡូវ​នេះ។ សហរដ្ឋអាមេរិក នៅត្រូវការពេលវេលាបន្ថែមទៀត ដើម្បីតាមដានលើរឿងនេះ»។

ការថ្លែងដូចខាងលើនេះ បានកើតមានឡើង ស្របពេលដែលរដ្ឋមន្ត្រី​ការបរទេស លោក រ៉ិច ធីល្លឺសុន នៅក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការ​សហប្រជាជាតិ (UNSC) ស្តីពីការវិវឌ្ឍស្ថានការណ៍ នៅឧបទ្វីបកូរ៉េ​បានលើកឡើងថា «សហរដ្ឋអាមេរិក នឹងបន្ត​យុទ្ធនាការដាក់សម្ពាធរបស់ខ្លួន ដែលផ្តោតសំខាន់​ទៅលើ​ទណ្ឌកម្ម​​សេដ្ឋកិច្ច ដើម្បីជម្រុញ​ឲ្យអាវុធ​នុយក្លេអ៊ែរ ត្រូវបានលុបបំបាត់​ទាំងស្រុង​ពី​ឧបទ្វីបកូរ៉េ»៕

ក្តៅគគុក! កងនាវាចម្បាំងចិន «ធ្វើសមយុទ្ធបាញ់គ្រាប់ពិតៗ ក្បែរឧបទ្វីបកូរ៉េ» ដែលកំពុងឡើងកម្តៅខ្លាំង ដោយសារ​កូរ៉េខាងជើង និងអា...
15/12/2017

ក្តៅគគុក! កងនាវាចម្បាំងចិន «ធ្វើសមយុទ្ធបាញ់គ្រាប់ពិតៗ ក្បែរឧបទ្វីបកូរ៉េ» ដែលកំពុងឡើងកម្តៅខ្លាំង ដោយសារ​កូរ៉េខាងជើង និងអាមេរិក!

​(ប៉េកាំង)៖ កងនាវាចម្បាំង​ចិន បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា​បាញ់គ្រាប់ពិត នៅក្បែរឈូងសមុទ្ររបស់កូរ៉េខាងជើង ខណៈទីក្រុងព្យុងយ៉ាង​ក៏បានព្រមានថា សកម្មភាពរបស់​ទីក្រុង​វ៉ាស៊ីនតោន ដែលកំពុងធ្វើស្របគ្នាដែរនោះ កំពុងជំរុញ​ឱ្យឧបទ្វីបកូរ៉េធ្លាក់ចូលក្នុងរណ្ដៅ នៃសង្រ្គាម​នុយក្លេអ៊ែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។

សមយុទ្ធយោធានេះ​ត្រូវបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ នៅឯ​ឈូងសមុទ្រ លូស៊ុន (Lushun) ស្ថិតនៅ​ក្នុងខេត្ត ឡាវណីង (Liaoning) នៃភាគឦសាន​ប្រទេសចិន ហើយនៅ​មុនសមយុទ្ធ​យោធានេះ​ចាប់ផ្ដើម ប្រព័ន្ធផ្សព្វផ្សាយចិន​ក៏បានបញ្ជាក់ថា តំបន់មានផ្ទៃ ២៧៦គីឡូម៉ែត្រក្រឡា ត្រូវបានបិទ។ ឈូងសមុទ្រ Lushun គឺជាមូលដ្ឋានទ័ពជើង​ទឹក​ដ៏សំខាន់ នៃកងទ័ពរំដោះ​ប្រជាជនចិន (​PLA)​ ដែលទទួលខុស​ត្រូវលើការ​ថែរក្សាសុវត្ថិភាព​ដែនទឹកចិន នៅតាមបណ្ដោយ​តំបន់ឧបទ្វីបកូរ៉េ។ ប៉ុន្តែទន្ទឹម ចំនួននាវា​ចម្បាំងពិតប្រាកដ មិនត្រូវបានគេ​បញ្ជាក់នៅ​ឡើយទេ។

គួរបញ្ជាក់ថា សមយុទ្ធយោធា​ជើងទឹករយៈពេលបួនថ្ងៃនេះ ធ្វើឡើងនៅចំពេល​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ធ្វើសកម្មភាពយោធា​កាន់តែច្រើន ក្រោយ​កូរ៉េខាងជើង​ធ្វើតេស្ដ​មីស៊ីលឆ្លងទ្វីប កាលពីចុង​ខែវិច្ឆិកា​កន្លងទៅ។ ជាក់ស្ដែង សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានដឹកនាំការ​ធ្វើសមយុទ្ធយោធា នៅក្នុងសប្ដាហ៍នេះ ដើម្បី​ជាសារមួយ​ផ្ញើជូនទីក្រុងព្យុងយ៉ាង កុំឱ្យធ្វើអ្វីតាម​អំពើចិត្ត ក៏ដូចជាការ​ដាក់សម្ពាធ​ឱ្យរបបដឹកនាំ លោក គីម ជុងអ៊ុន បោះបង់ចោល​ការធ្វើតេស្ដ អាវុធ​នុយក្លេអ៊ែរ៕

លោក ដូណាល់ ត្រាំ «ងាកទៅសុំជំនួយពី លោក ពូទីន ម្តងទៀត» ក៏ព្រោះកូរ៉េខាងជើង​កាន់តែតម្លើង​​សាច់ដុំ​ខ្លាំងឡើងៗ...(វ៉ាស៊ីនតោន)៖...
15/12/2017

លោក ដូណាល់ ត្រាំ «ងាកទៅសុំជំនួយពី លោក ពូទីន ម្តងទៀត» ក៏ព្រោះកូរ៉េខាងជើង​កាន់តែតម្លើង​​សាច់ដុំ​ខ្លាំងឡើងៗ...

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងក្រពល់មុខ​ដោយសារតែ ​សកម្មភាពបង្ករឿង​ឥតឈប់ឈរ ពី​សំណាក់កូរ៉េខាងជើង​នោះ បានរត់រកប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលជាខ្នង​បង្អែក​​ដ៏ធំទី ២ ​របស់ទីក្រុង​ព្យុង​យ៉ាងឲ្យជួយ​​ម្តងទៀត ​បន្ទាប់​ពី​ចិនហាក់មិនមានឥទ្ធិពលអ្វីសោះកន្លងមក។ ការស្នើនេះត្រូវធ្វើឡើង តាមរយៈការ​សន្ទនា​គ្នា​តាមទូរស័ព្ទ ដោយមេដឹកនាំ​ទាំងពីរ បានជជែកពីមធ្យោបាយ​រួមកម្លាំងគ្នា ដើម្បី​ដោះ​ស្រាយ​ស្ថាន​​ការណ៍ដ៏តានតឹង ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ រដ្ឋកុម្មុយនិស្ត​ដ៏រឹងទទឹង​មួយនេះ។ នេះបើតាម​ការដក​ស្រង់​​ការ​ផ្សាយ​​ចេញ​ពី សារព័ត៌មាន Politico នៅព្រឹក​ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។

បើតាមការឲ្យដឹង​ពីសេតវិមានអាមេរិក មេដឹកនាំ​នៃប្រទេស​ទាំងពីរ​បានពិភាក្សា​គ្នា​រយៈពេលប្រមាណ ១០នាទី។ ការជួបសន្ទនា​​តាមទូរស័ព្ទនេះ បានផ្តល់ភស្តុតាងថ្មី​សន្លាងមួយ​ផ្សេងទៀត​ដែលថា លោក ដូណាល់ ត្រាំ នឹងនៅតែបន្តព្យាយាម​សហការ​ជាមួយ លោក វ៉្លាឌីមៀ ពូទីន ទោះបីជាសព្វថ្ងៃ​រូបលោកកំពុង​ទទួលរងបញ្ហា​ផ្នែកនយោបាយ​ជាខ្លាំង​យ៉ាងណាក្តី ជុំវិញរឿងអាស្រូវ​នៃរុស្ស៊ី​ ចូល​លូកដៃ​ក្នុងកិច្ចការបោះឆ្នោត​អាមេរិកឆ្នាំ២០១៦។

ការស៊ើបអង្កេតរបស់រដ្ឋអាជ្ញា​ពិសេសអាមេរិក លោក Robert Mueller ទៅលើការចោទ​ប្រកាន់ដែល​ថា ​រដ្ឋាភិបាល​ទីក្រុងម៉ូស្គូ បានចូលជ្រៀតជ្រែក​ក្នុងដំណើរការបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​អាមេរិក កាលពីឆ្នាំ២០១៦ និងមាន​ទំនាក់ទំនង​សម្ងាត់​ជាមួយក្រុម​យុទ្ធនាការបោះ​ឆ្នោត​របស់ លោក ត្រាំ នោះ​បានជះឥទ្ធិពល​អវិជ្ជមានជាខ្លាំង ទៅលើទំនាក់​ទំនង​អាមេរិក-រុស្ស៊ី។ យ៉ាងណាមិញ លោក ត្រាំ នៅតែបន្តមើល​ឃើញ លោក ពូទីន ថាជាដៃគូ​ដ៏សំខាន់​បំផុតម្នាក់ ជាពិសេសនៅពេលដោះស្រាយ​​​បញ្ហារបស់​កូរ៉េខាងជើង​តែម្តង៕

ISIS ព្រមានមួយឃ្លា៖ ការទទួលស្គាល់ហ្សេរុយសាឡឹម មានន័យថា ត្រាំ​ទទួលស្គាល់ «គ្រាប់បែក» ជារដ្ឋធានីអាមេរិក!(វ៉ាស៊ីនតោន)៖ បន្ទ...
15/12/2017

ISIS ព្រមានមួយឃ្លា៖ ការទទួលស្គាល់ហ្សេរុយសាឡឹម មានន័យថា ត្រាំ​ទទួលស្គាល់ «គ្រាប់បែក» ជារដ្ឋធានីអាមេរិក!

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីស្ងប់ស្ងាត់​អស់មួយរយៈ នៅទីបំផុត​ពួក ISIS បានចេញមុខព្រមានថា ពួកគេនឹងធ្វើ​ការឆ្លើយតបទៅនឹង​ការសម្រេចចិត្ត ទទួលស្គាល់ទីក្រុង ហ្សេរុយសាឡឹម​ ជារដ្ឋធានីរបស់​អ៊ីស្រាអែល របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ជាមួយការបង្កើន​ការវាយប្រហារ​ នៅលើទឹកដី​អាមេរិក។ នេះបើ​តាមការ ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។

ពួក ISIS ធ្វើការព្រមានបែបនេះនៅលើបណ្ដាញ Telegram តាមរយៈការបង្ហោះសារ​គំរាមអមដោយរូបភាព នៃសកម្មភាពវាយប្រហារភេរវកម្ម​បំផ្ទុះគ្រាប់បែក។ ពួក ISIS បាន​ព្រមាន​ដូច្នេះថា «យើងនឹងធ្វើបង្កើនសកម្មភាព​វាយប្រហារកាន់តែច្រើន រហូតដល់ទីបញ្ចប់ ហើយយើងដុតកម្ទេចអ្នកជាមួយភ្លើងសង្រ្គាមដូចដែលអ្នកបានធ្វើនៅ អ៊ីរ៉ាក់ យ៉េមែន លីប៊ី ស៊ីរី និងអាហ្វហ្គានីស្ថាន... អ្នករង់ចាំមើលចុះ។ ការទទួលស្គាល់​ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ (អាឆ្កែ) ដូណាល់ ត្រាំ ជារដ្ឋធានី​អ៊ីស្រាអែល មានន័យថា សហរដ្ឋអាមេរិក​នឹងទទួលស្គាល់​ការវាយប្រហារបំផ្ទុះ​គ្រាប់បែក ជារដ្ឋធានី​នៃប្រទេស​របស់ខ្លួន»។

គួរបញ្ជាក់ថា ការទទួលស្គាល់​ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល បាននិងបង្កជាកំហឹងយ៉ាង​ខ្លាំង នៅក្នុងចំណោមប្រទេស​អ្នកកាន់សាសនា​អ៊ីស្លាម ខណៈក្រុម អ្នកជំនាញថា ក្រុម ISIS យល់ថា នឹងប្រើឱកាសនេះ​ដើម្បីពង្រីកមនោគមវិជ្ជា​របស់ខ្លួនឡើងវិញ តាមរយៈការអំពាវនាវ​ឱ្យអ្នកកាន់សាសនាអ៊ីស្លាម​ទំាងអស់ ចូលរួមជាមួយ ខ្លួនប្រយុទ្ធប្រឆាំង​នឹង​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល៕

សំរាប់ ពុក ម៉ែ បង ប្អូន ដែលមានបញ្ហាសុខភាព សូមកុំព្រួយបារម្មណ៍ឡើយ ឱសថបុរាណ យ៉ុង ហេង អាចជួយបាន សូមទំនាក់ទំនងសួរពត័មាន 096 ...
14/12/2017

សំរាប់ ពុក ម៉ែ បង ប្អូន ដែលមានបញ្ហាសុខភាព សូមកុំព្រួយបារម្មណ៍ឡើយ ឱសថបុរាណ យ៉ុង ហេង អាចជួយបាន សូមទំនាក់ទំនងសួរពត័មាន 096 3333 507,088 3333 451.

10/12/2017

លីបង់ជំរុញសម្ព័ន្ធអារ៉ាប់ដាក់ទណ្ឌកម្មលើសហរដ្ឋអាមេរិកទាក់ទិននឹងរឿងហ្សេរុយសាឡឹម

(អេហ្ស៊ីប)៖ រដ្ឋមន្រ្តីការបរទេសលីបង់ លោក Gebran Bassil បាននិយាយថាសម្ព័ន្ធអារ៉ាប់គួរតែដាក់ទណ្ឌកម្មឬសម្ពាធលើសហរដ្ឋអាមេរិកឱ្យលុបចោលការសម្រេចចិត្ត ទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។ លោក Bassil ថ្លែងបែបនេះនៅក្នុងពិធីកិច្ចប្រជុំមួយក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងនៅក្នុងកិច្ចប្រជុំនៃក្រុមរដ្ឋមន្ត្រីការបរទេសសម្ព័ន្ធអារ៉ាប់ កាលពីថ្ងៃសៅរ៍ លោក Gebran Bassil ក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរចំពោះការសម្រេចចិត្តរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ ​ដោយលោកចាត់ទុកថាវាគឺជាការសម្រេចចិត្តដ៏គ្រោះថ្នាក់ និងមិនអាចទទួលយកបាន។ លោក Bassil បានគូសបញ្ជាក់ ដូច្នេះថា៖«វិធានការបឋមគួរតែត្រូវធ្វើឡើងប្រឆាំងនឹងការសម្រេចចិត្តនេះដោយផ្ដើមដំបូងពីការដាក់សម្ពាធការទូត ហើយបន្ទាប់មកគឺសម្ពាធនយោបាយ មុននឹងយើងត្រូវ ចាត់វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។

គួរបញ្ជាក់ថា កិច្ចប្រជុំសម្ព័ន្ធអារ៉ាប់ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃសៅរ៍ ធ្វើឡើងដោយមានសំណើពីប៉ាឡេស្ទីន និងហ្ស៊កដានី បន្ទាប់ពីលោកដូណាល់ ត្រាំ បាន ប្រកាសកាលពីថ្ងៃពុធទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល ក៏ដូចជាបញ្ជាឱ្យក្រសួងការបរទេសរបស់ខ្លួន ត្រៀមរៀបចំផ្លាស់ប្ដូរស្ថានទូតអាមេរិក ប្រចាំទីក្រុងតែអាវីវ ទៅទីក្រុងហ្សេរុយសាឡឹម បើទោះជាមានការរិះគន់ និងថ្កោលទោសពីអន្តរជាតិក៏ដោយ៕

អ្នកជំនាញ៖ កម្ពុជាត្រូវការអ្នកបច្ចេកទេសវិទ្យុសាស្ត្រព្យាបាលជំងឺមហារីក ៥០០-៦០០នាក់ ខណៈជំងឺមហារីកកើនឡើងខ្ពស់(ភ្នំពេញ)៖ ជំង...
09/12/2017

អ្នកជំនាញ៖ កម្ពុជាត្រូវការអ្នកបច្ចេកទេសវិទ្យុសាស្ត្រព្យាបាលជំងឺមហារីក ៥០០-៦០០នាក់ ខណៈជំងឺមហារីកកើនឡើងខ្ពស់

(ភ្នំពេញ)៖ ជំងឺមហារីកដែលកើតឡើងលើខ្លួនប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន កំពុងមានការកើនឡើងខ្ពស់ ទន្ទឹមនឹងនេះ កម្ពុជាក៏ត្រូវការអ្នកជំនាញបច្ចេកទេសវិទ្យុសាស្ត្រ ឬកាំរស្មីអ៊ិច ដើម្បីព្យាបាលជំងឺមហារីកនេះប្រមាណពី ៥០០-៦០០នាក់យ៉ាងតិច ខណៈបច្ចុប្បន្ន អ្នកជំនាញផ្នែកនេះមានតែ២៨៦នាក់ប៉ុណ្ណោះ។ នេះបើតាមលោក ប៉ុល សុភ័ក្រ្តប្រធានសមាគមបច្ចេកទេសវិទ្យុសាស្ត្រកម្ពុជា។

អ្នកជំនាញថ្លែងបែបនេះ ក្នុងកិច្ចសន្និបាតអ្នកបច្ចេកទេសវិទ្យុសាស្ត្រកម្ពុជាប្រចាំឆ្នាំ លើកទី១០ ស្ដីពីបច្ចេកទេសថ្មីៗផ្នែកវិទ្យុសាស្ត្រជំងឺមហារីកនៅកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ គ.ស ២០១៧ ដែលធ្វើឡើងដើម្បីប្រមូលផ្តុំអ្នកបច្ចេកទេសវិទ្យុសាស្ត្រទូទាំងប្រទេសកម្ពុជា អមជាមួយការចែករំលែក និងបទពិសោធន៍ថ្មីៗទៅក្រុមគ្រូពេទ្យមួយចំនួនផងដែរ។

លោក ប៉ុល សុភ័ក្ត្រ បានលើកឡើងថា ជំងឺមហារីកដែលកើតឡើងលើខ្លួនប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន ពិសេសស្ត្រី កំពុងមានការកើនឡើងខ្ពស់ជាងសម័យមុន នេះក៏ដោយសារបច្ចុប្បន្ន ឧបករណ៍បច្ចេកទេសសម្រាប់ត្រួតពិនិត្យជំងឺមានការជឿនលឿនជាងសម័យ។ ទោះបីជាឧបករណ៍សុខាភិបាលមានការជឿនលឿនក៏ពិតមែន ប៉ុន្តែការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជានៅមានកម្រិតទាបនៅឡើយ ដោយសារពួកគាត់បានឮពាក្យចចាមរាមថា ខ្លាចប៉ះសុខភាព ប៉ះពាល់អាយុជីវិតរបស់ពួកគាត់ជាដើម។

លោកបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងខ្វះខាតធនធានមនុស្សផ្នែកវិទ្យុសាស្ត្រនេះណាស់ ព្រោះតម្រូវការអ្នកជំនាញមានចាប់ពី ៥០០-៦០០ ប៉ុន្តែអ្នកជំនាញជាក់ស្ដែងមានតែ២៨៦នាក់ប៉ុណ្ណោះ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់យុវជនកម្ពុជា ដែលមានបំណងបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ សូមងាកមកចាប់អារម្មណ៍លើមុនជំនាញនេះវិញ ពីព្រោះទីផ្សារការងារកំពុងត្រូវការយ៉ាងខ្លាំង ពិសេសក្របខណ្ឌរដ្ឋតែម្ដង។

មិនតែប៉ុណ្ណោះ លោក សុភ័ក្ត្រ ថែមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសស្ត្រី ត្រូវបង្កើនការយកចិត្តទុកដាក់លើបញ្ហាសុខភាព ពោលត្រូវកំណត់រយៈពេល១ឆ្នាំម្ដង ដើម្បីទៅត្រួតពិនិត្យសុខភាពរបស់ខ្លួននៅមន្ទីរពេទ្យ ពិសេសដើម្បីពិនិត្យមើលជំងឺមហារីក នេះវិធីចម្បង និងល្អបំផុតក្នុងការបង្ការជំងឺមហារីក៕

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី០៩ ខែធ្នូនេះលទ្ធផល៖ បង្ក្រាប៣២ករណី ឃាត់ខ្លួន៨៤នាក់(ភ...
09/12/2017

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី០៩ ខែធ្នូនេះលទ្ធផល៖ បង្ក្រាប៣២ករណី ឃាត់ខ្លួន៨៤នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

* លទ្ធផលបង្ក្រាបរួមមាន៖ ៣២ករណី ឃាត់ខ្លួន៨៤នាក់ (ស្រី២នាក់)

១៖ ករណីជួញដូរគ្រឿងញៀន២១ករណី ឃាត់ខ្លួន៦១នាក់។
២៖ ករណីប្រើប្រាស់គ្រឿងញៀន១១ករណី ឃាត់ខ្លួន២៣នាក់៕

កាកបាទក្រហមកម្ពុជា ប្រារព្ធពិធីអបអរសាទរ យុទ្ធនាការ ១៦ថ្ងៃ(បូពណ៌ស) ដើម្បីលុបបំបាត់អំពើហិង្សាលើស្ដ្រី និងកុមារ(ភ្នំពេញ)៖ ក...
09/12/2017

កាកបាទក្រហមកម្ពុជា ប្រារព្ធពិធីអបអរសាទរ យុទ្ធនាការ ១៦ថ្ងៃ(បូពណ៌ស) ដើម្បីលុបបំបាត់អំពើហិង្សាលើស្ដ្រី និងកុមារ

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូនេះ បានប្រារព្ធពិធីអបអរសាទរ យុទ្ធនាការ១៦ថ្ងៃ (បូពណ៌ស) ដើម្បីលុបបំបាត់អំពើហិង្សាលើស្ដ្រី និងកុមារ ក្នុងឆ្នាំ២០១៧នេះ ក្រោមប្រធានបទ «មិនទុកនរណាម្នាក់ចោល៖ បញ្ឈប់អំពើហិង្សាលើស្ដ្រី និងក្មេងស្រី» ក្រោមអធិបតីភាព លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ក្នុងឱកាសនោះ លោកស្រី ឃួន សុដារី បានថ្លែងថា «ពិធីដែលយើងរៀបចំឡើង នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដើម្បីឆ្លើយតប ទៅនឹងយុទ្ធនាការលើកកម្ពស់ស្ដ្រី វប្បធម៌ អហិង្សា របស់កាកបាទក្រហមកម្ពុជា និងការចូលរួមចំណែក ឲ្យផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើលស្ដ្រី ២០១៤-២០១៨ ដែលកាកបាទក្រហមកម្ពុជា មានសម្ដេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្ដទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ លើកកម្ពស់យេនឌ័រ លើកកម្ពស់វប្បធម៌អហិង្សា ពិសេស អំពើហិង្សាក្នុងគ្រួសារ លើស្ដ្រី និងក្មេងស្រី តាមការអនុវត្ដជាក់ស្ដែង នៅក្នុងស្នូលទាំងបួន នៃប្រតិបត្ដិការរបស់ខ្លួន គ្រប់ទីកន្លែង ដែលមានស្ដ្រី និងកុមារ ចាស់ជរាឥតទីពឹង និងជនពិការ ឲ្យមានភាពរុងរឿង ក្នុងគ្រួសារ និងសង្គមជាតិ។

លោកស្រីបន្ដថា «អំពើហិង្សាមានច្រើនបែប តាមរូបភាពគំរាមគំហែងផ្លូវចិត្ដ ធ្វើឲ្យស្ដ្រេស ចង់ចងករសម្លាប់ខ្លួន លើរាងកាយ និងផ្នែកសេដ្ឋកិច្ច រួមទាំងការចាប់រំលោភផ្លូវភេទ-ល-។ ដូច្នេះគោលបំណងសំខាន់នៃកម្មវិធីនេះ គឺទី១- ការបញ្ជ្រៀប ការយល់ដឹង តាមរយៈការផ្វព្សផ្សាយ គ្រប់រូបភាព ទាំងក្នុងសិក្ខាសាលា ដំណើរបំពាក់បូពណ៌សរ សំនួរចម្លើយ រហូតដល់ការសម្ដែងសិល្បៈ ដូចព្រឹកនេះ ចឹង ដែលជារូបភាពមួយឃើញហើយឆាប់ចងចាំ និងយល់ច្បាស់កាន់តែលឿនពីផលប៉ះពាល់នៃ អំពើហិង្សា, ទី២-បំផុសការចូលរួម ទាំងប្រុសទាំងស្រី ចាប់ផ្ដើមពីបុគ្គលមួយរូប គឺចាប់ផ្ដើមពីយើងតែម្ដង ព្រោះបើយើងធ្វើអំពើហិង្សា យើងត្រូវតែបញ្ឈប់ធ្វើវាតទៅទៀត ត្រូវដោះស្រាយតាមសន្ដិវិធី ហើយសម្រាប់ជនរងគ្រោះ ពិសេសគឺ បើគេបំពានហើយ ឈប់នៅស្ងៀម ឲ្យគេធ្វើអំពើហិង្សាតទៅទៀត អំពើនេះនៅតែមិនឈប់ទេ ដូចជាឪពុករំលោភកូនខ្លួនឯង ខ្លួនជាកូន ត្រូវតែពិភាក្សាជាមួយម្ដាយ និងបន្ដដោះស្រាយធ្វើយ៉ាងណាបញ្ឈប់សកម្មភាពទាំងនេះ មិនឲ្យកើតមានទៀតនោះទេ ដូច្នេះយើងទាំងអស់គ្នា ត្រូវយល់ដឹងពី និងលើកកម្ពស់យេនឌ័រ»។

លោកស្រីបន្ដថា ទី៣-គឺ​យុវជន គឺចង់ឲ្យយុវជន មានការយល់ដឹង ការសិក្សារៀនសូត្រ ហើយត្រូវដឹងថាអ្វីទៅជាអំពើហិង្សា មានអ្វីខ្លះ ប្រភេទ មូលហេតុ ផលប៉ះពាល់ ដោះស្រាយ -ល- និង-ល-។ ដូច្នេះ យុវជន ត្រូវតែលើកទឹកចិត្ដយុវជន ប្រើប្រាស់បញ្ញា ក្នុងការជួយផ្លាស់ប្ដូរឥរិយាបថសង្គម ផ្លាស់ប្ដូរការប្រព្រឹត្ដរបស់បុរស និងស្រី្ដ លើកកម្ពស់អហិង្សា ក្នុងគ្រួសារ ចាប់ពីក្រុមគ្រួសារយើង ។ ជាក់ស្ដែងក្នុងសង្គមគ្រួសារបច្ចុប្បន្ននេះ គឺមើលឃើញថា មានសហការគ្នាល្អ មិនប្រកាន់ការងារស្រី ប្រុស ទេ គេរួមគ្នាសាងគ្រួសារដោយមានទំនួលខុសត្រូវ ស្របពេលកម្ពុជាយើង កាន់តែមានការវិវឌ្ឍន៍ដោយភាពប្រសើរ។

លោកស្រីបន្ដថា ដូច្នេះ សូមភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលុបបាត់បំបាត់ អំពើហិង្សាក្នុងគ្រួសារ ស្ដ្រី កុមារឬក្មេងស្រី ពិសេសគឺចាប់ផ្ដើមពីខ្លួនយើងនេះទៅ កុំយកស្រ្ដី ធ្វើជាឧបករណ៍បញ្ចេញកំហឹងឲ្យសោះ៕

Address

#156, Street 2011, Sangkatkrangthnung, Khan Porsenchey
Phnom Penh
12300

Telephone

0963333507

Website

Alerts

Be the first to know and let us send you an email when Yong Heng Herb posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram