17/12/2018
ការស្វែងរកអាហារ ដែលមានសុខភាពល្អ សំរាប់បរិភោគ គឺមិនមែនជាការងាយ ដូចដែលអ្នកបានគិតនោះទេ។ មានអាហារដ៏អស្ចារ្យជាច្រើន នៅក្នុងពិភពលោកនេះ ដែលអាចធ្វើឲ្យអ្នក មានសុខភាពល្អ និងមានរូបសម្បិត្តស្រស់ស្អាត។
តើអ្វីទៅជាអាហារសម្រាប់សុខភាព?
អាហារសម្រាប់សុខភាព គឺជាអាហារដែលយើងបរិភោគ ចូលហើយធ្វើឲ្យយើង មានសុខភាពល្អ ។ ជាទូទៅអ្នកអាចប្រាប់បានថា អ្វីទៅជាអាហារសំរាប់សុខភាព និងអ្វីទៅ ជាអាហារមិនមែន ជាអាហារសំរាប់សុខភាព។ ផ្លែឈើ និង បន្លែ គឺជាអាហារដ៏សំខាន់ សំរាប់សុខភាព។
តើហេតុអ្វីជាបន្លែ និង ផ្លែឈើ?
អ្នកអាចបង្កើតបញ្ជី នៃអាហារណា ដែលផ្តល់ឲ្យយើង មានសុខភាពល្អ ដើម្បីបរិភោគចាប់ពីពេលនេះតទៅ ដោយការដើរទិញបន្លែ និងផ្លែឈើ នៅតាមផ្សារនានា។