ATOMY K009

ATOMY K009 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ATOMY K009, Doctor, Street 174, Phnom Penh.

11/08/2018

Cataract or ភ្នែកឡើងបាយ
is a old people disease that always happen to the old age person in without any expose to any situation .
Please watch this video for more knowledge!

នាទីសុខភាពនិងអនាម័យ
Published on Mar 18, 2015

 #អាហារទំាងប្រាំប្រភេទសំរាប់ជួយសុខភាពភ្នែកTel : 017 6429971-Blackcurrant Extractសារធាតុ​    Anthocyanins *ជួយធ្វើឲ្យឈាមរ...
11/08/2018

#អាហារទំាងប្រាំប្រភេទសំរាប់ជួយសុខភាពភ្នែក
Tel : 017 642997

1-Blackcurrant Extract
សារធាតុ​ Anthocyanins
*ជួយធ្វើឲ្យឈាមរត់ទៅចិញ្ចឹមសរសៃឈាមឆ្មារក្នុងភែ្នកឲ្យរឹងមាំ បន្ថយសំពាធក្នុងគ្រាប់ភែ្នក ។
*ជំនួយការមើលឃើញក្នុងទីងងឹត និងការចុករោយនៃគ្រាប់ភ្នែក ។
*ជំនួយ និងទប់ស្កាត់ការចុះខ្សោយនៃកោសិកាភែ្នកនិងសសៃបាតភ្នែក ។

2-Salmon ត្រីសាម៉ុន ជួយដល់សុខភាពភ្នែក​ ការបរិភោគត្រីសាម៉ុន អាចជួយកែខៃបញ្ហាភ្នែកស្ងួត ឬអន់ថយបាន៕

3-Blueberry ជួយការពារការអស់កម្លាំងដោយការប្រើភ្នែកធ្ងន់។ ធ្វើឱ្យភ្នែកដំណើរការល្អប្រសើរជាងមុននៅក្នុងទីងងឹត។ ជួយទប់ស្កាត់ជំងឺភ្នែកឡើងបាយ, ជំងឺដក់ទឹកក្នុងភ្នែក, ការកាត់បន្ថយសម្ពាធនៅក្នុងភ្នែក។ និងកាត់បន្ថយការឈឺចាប់នៃការហើមនៅក្នុងភ្នែក។ ការញ៉ាំផ្លែប៊ឺរី 3 ពែងក្នុងមួយថ្ងៃកាត់បន្ថយហានិភ័យនៃជំងឺភ្នែកចំពោះមនុស្សពេញវ័យ។

4-ផ្លែឈើ និងបន្លែបៃតង អាចជះឥទ្ធិពលដល់សមត្ថភាពមើល និងអាចជួយការពារជំងឺភ្នែក នេះបើតាមប្រសាសន៏របស់ លោកវេជ្ជបណ្ឌិត តាន់ គីមមេង នាយករងមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម។

5-Eeg ស៊ុត សំបូរទៅដោយវិតាមីននិងសារធាតុជំនួយដល់រាងការនិងភ្នែកយ៉ាងសន្ធឹកសន្ធាប់ ។

ភ្នែកលើសសំពាធទឹកក្នុងភ្នែកបណ្តាលមកពីអ្វី?ជំងឺលើសសំពាធទឹកក្នុងភ្នែកគឺជាលទ្ធផលនៃការបង្ហូរទឹកមិនគ្រប់គ្រាន់នៃការលេងសើច aque...
11/08/2018

ភ្នែកលើសសំពាធទឹកក្នុងភ្នែកបណ្តាលមកពីអ្វី?
ជំងឺលើសសំពាធទឹកក្នុងភ្នែកគឺជាលទ្ធផលនៃការបង្ហូរទឹកមិនគ្រប់គ្រាន់នៃការលេងសើច aqueous (មួយទឹកនៅក្នុងភ្នែក) នេះ។ សំខាន់, នេះមានន័យថាសារធាតុរាវច្រើនពេកចូលភ្នែកដោយមិនត្រូវបានបញ្ចេញបណ្តាលឱ្យបរិមាណខ្ពស់នៃការដាក់សម្ពាធក្នុងការកសាងឡើង។

វាកើតឡើងជាទូទៅបំផុតចំពោះមនុស្សដែលមានប្រវត្តិគ្រួសារនៃជំងឺលើសសំពាធទឹកក្នុងភ្នែកមនុស្សដែលមាន nearsighted និងអ្នកដែលមានជំងឺទឹកនោមផ្អែម។

រោគសញ្ញានៃលើសសំពាធទឹកក្នុងភ្នែក
ដោយសារតែមានរោគសញ្ញាមានជំងឺលើសសំពាធទឹកក្នុងភ្នែកនោះទេវាជាការមិនអាចទៅរួចទេសម្រាប់អ្នកជំងឺមួយដើម្បីកត់សម្គាល់ឃើញវានៅលើខ្លួនគេផ្ទាល់។ ទោះយ៉ាងណាបើកាលវិភាគប្រឡងភ្នែកជាទៀងទាត់ត្រូវបានរក្សាជាជំនាញវិជ្ជាជីវៈការថែរក្សាភ្នែកអាចរកឃើញវានៅក្នុងការធ្វើតេស្តទម្លាប់។

ក្នុងអំឡុងពេលប្រឡងភ្នែកជាទៀងទាត់សម្ពាធ intraocular ត្រូវបានវាស់ដោយការប្រើឧបករណ៍ដែលហៅថា tonometer មួយ។ ប្រសិនបើមានការកើនឡើងត្រូវបានវាស់សម្ពាធខាងលើ 21 មីលីម៉ែត្របារតពីរដងមួយដែលមានជំនាញវិជ្ជាជីវៈការថែរក្សាភ្នែកដែលអាចធ្វើរោគវិនិច្ឆ័យជំងឺលើសឈាមភ្នែក។

ការព្យាបាលសម្រាប់លើសសំពាធទឹកក្នុងភ្នែក
ពិចារណាថាស្ថានភាពនេះអាចដាក់មួយមានហានិភ័យខ្ពស់នៃដក់ទឹកក្នុងភ្នែក, ការត្រួតពិនិត្យដោយប្រុងប្រយ័ត្ននិងដោយមានជំនាញវិជ្ជាជីវៈជាញឹកញាប់ភ្នែកត្រូវបានផ្ដល់អនុសាសន៍ការថែទាំសម្រាប់អ្នកលើសសំពាធទឹកក្នុងភ្នែក។

ជំងឺភ្នែកក្រហម ជាអ្វី?អាការៈនៃជំងឺ និងមូលហេតុ!វិធីការពារ និងព្យាបាល!
11/08/2018

ជំងឺភ្នែកក្រហម ជាអ្វី?
អាការៈនៃជំងឺ និងមូលហេតុ!
វិធីការពារ និងព្យាបាល!

ដុះកន្ទុយ​ថ្លែន ៖ មូលហេតុ និង​វិធី​ព្យាបាលជម្ងឺនិងអាការៈរោគ » ដុះកន្ទុយ​ថ្លែន ៖ មូលហេតុ និង​វិធី​ព្យាបាលពិភពលោក​ច្បាស់ជា...
11/08/2018

ដុះកន្ទុយ​ថ្លែន ៖ មូលហេតុ និង​វិធី​ព្យាបាល
ជម្ងឺនិងអាការៈរោគ » ដុះកន្ទុយ​ថ្លែន ៖ មូលហេតុ និង​វិធី​ព្យាបាល

ពិភពលោក​ច្បាស់ជាង​ងឹត ប្រសិនបើ​លោកអ្នក​គ្មានភ្នែក។ ភ្នែកដើរ​តួនាទី​សំខាន់​ណាស់​ចំពោះ​ជីវិតមនុស្ស។ បើក្នុង​ករណី​លោកអ្នក​កើត​ជម្ងឺផ្សេងៗ​ដែលទាក់​ទងនឹងភ្នែក ហើយ​មិនបាន​ទទួលការ​ថែរក្សា​ព្យាបាលទេ នោះភ្នែក​លោកអ្នក​ច្បាស់ជា​ស្ថិតក្នុង ដំណាក់​កាលធ្ងន់ធ្ងរ​ឬអាច​ឈានចូល​ដល់លទ្ធផល​ចុងក្រោយ​គឺខ្វាក់​តែម្ដង ជាក់ស្ដែង​ដូចជា​ជម្ងឺកន្ទុយ​ថ្លែនជា​ដើម។ ជម្ងឺនេះ​អាចជា​មូលហេតុ​បង្កផល​វិបាកជាច្រើន​ដល់ភ្នែក​លោកអ្នក។ លោកអ្នក​គួរស្វែង​យល់ដឹង​ពីវិធីបង្ការ និង​ព្យាបាល​ជម្ងឺ​កន្ទុយថ្លែន​ឱ្យបានទាន់ ពេលវេលា។

*ដុះ​កន្ទុយ​ថ្លែន ជាជម្ងឺអ្វី?
កន្ទុយថ្លែន​សំដៅដល់​កោសិកា​មួយដុំនៅ​លើភ្នែកស ជិតកញ្ចក់ខ្មៅ​ដែលមាន​លក្ខណៈ​ជាផ្ទាំង​ក្រាស់ ឬជាដុំ​មួយពណ៌ស​ឬ​លឿងដែល​រមែង​ជួបនៅ​ផ្នែកខាង​ដើមភ្នែក​ច្រើនជាង​នៅផ្នែក​កន្ទុយ​ភ្នែក ជួនកាល​អាចកើតមានទាំងពីរ​ផ្នែកតែម្ដង។ នៅពេល​រលាក ភ្នែក ឈឺភ្នែក និង​រកាំភ្នែក​ឬភ្នែក​ក្រហម មានន័យថា​កោសិកា​មួយដុំនោះ​បានពង្រីក​ខ្លួនធំក្រាស់ ហើយរាល​ដាលចូល​ទៅក្នុង​កញ្ចក់ ខ្មៅ ដែល​មានលក្ខណៈ​ជារូប​បីជ្រុង​មានចុង​ស្រួចនៅ​ត្រង់គល់​ភ្នែកស ហើយ​លយចូល​ទៅក្នុង​ភ្នែកខ្មៅ។

មុនដាំបន្លែ ត្រូវត្រៀមដីមុនញាំ ត្រូវត្រៀមម្អូបអាហារចង់អភិវឌ្ឍការងារ ត្រូវអភិវឌ្ឍមនុស្សសិនចង់អភិវឌ្ឍអ្នកដ៏ទៃ ត្រូវអភិវឌ្ឍ...
11/08/2018

មុនដាំបន្លែ ត្រូវត្រៀមដី
មុនញាំ ត្រូវត្រៀមម្អូបអាហារ

ចង់អភិវឌ្ឍការងារ ត្រូវអភិវឌ្ឍមនុស្សសិន
ចង់អភិវឌ្ឍអ្នកដ៏ទៃ ត្រូវអភិវឌ្ឍខ្លួនឯងសិន

ការអភិវឌ្ឍនោះនឹងរាំងស្ទះ បើចិត្តមិនមានការអភិវឌ្ឍ ។

ពីលោកប្រធាន ណាត់ថាភុង

អាហារ​ និង​ផ្លែឈើ​បែបណា ដែលអាចជួយ​បំប៉ន​ដល់​សុខភាព​ភ្នែក​កែវភ្នែកជាវត្ថុមានតម្លៃ និងសំខាន់បំផុត ប្រៀបដូចនឹងជីវិតអីចឹងមែន...
11/08/2018

អាហារ​ និង​ផ្លែឈើ​បែបណា ដែលអាចជួយ​បំប៉ន​ដល់​សុខភាព​ភ្នែក​

កែវភ្នែកជាវត្ថុមានតម្លៃ និងសំខាន់បំផុត ប្រៀបដូចនឹងជីវិតអីចឹងមែនដែរអត់? ភ្នែកខ្សោយ បណ្ដាលមកពីកត្តាផ្សេងៗជាច្រើន ដូចជាដំណេកមិនគ្រប់គ្រាន់ របបអាហារខ្វះជីវជាតិបំប៉ន ការអង្គុយមុខកុំព្យូទ័រយូរពេក-ល-។ ប្រិយមិត្តប្រាដកជាគិតថា ញ៉ាំការ៉ុតឱ្យបានច្រើន (ឆៅ ឬទឹកការ៉ុត) ជាការប្រសើរ ព្រោះវាដែលជួយប៉ូវដល់សុខភាពភ្នែក។តាមការពិតការញុំតែការ៉ុត មួយមុខនោះវាក៏មិនអាចជួយជួយថែរក្សាភ្នែកបានដែរ ពោលគឺត្រូវមានមានអាហារផ្សេងៗទៀតមកចូលរួមផ្សំគ្នា។ ដើម្បីឱ្យសុខភាពភ្នែករបស់ប្រិយមិត្តទាំងអស់មានសុខភាពល្អនោះ ពេលនេះផបហ្សូនអាស៊ីសូមបង្ហាញពីម្ហូបអាហារដ៏ដូចជាផ្លែឈើសម្រាប់ ជួយការពារដល់សុខភាពភ្នែករបស់ប្រិយមិត្តទាំងអស់ឱ្យបានយល់ដឹង។

ភ្នែកត្រូវការសារធាតុបំប៉នជាប្រចាំដូចជា វីតាមីន A, C និង E, និងសារធាតុ Zeaxanthin & Lutein ដែលមាននៅក្នុងបន្លែស្លឹកបៃតងដែលទាំងនេះជួយទប់ស្កាត់សារធាតុពុល ក្នុងឈាមប៉ះពាល់ដល់ភ្នែក និងជាអង់ទីករថែរក្សាការពារភ្នែកទៀតផង។
វីតាមីន A៖ មានច្រើននៅក្នុងការ៉ុត ប៉េងប៉ោះ ល្ហុងទុំ និងថ្លើមជ្រូក។
វីតាមីន C៖ មានច្រើននៅក្នុងផ្លែក្រូច ស្ត្រូប៊ើរី ម្ទេសផ្លោក ឬម្ទេសហាវ៉ៃ និងផ្កាខាត់ណាបៃតង។
វីតាមីន E៖ មានច្រើននៅក្នុងប្រេងបន្លែ និងគ្រាប់ធញ្ញជាតិ។

សារធាតុ Zeaxanthin & Lutein៖ មាន ច្រើននៅក្នុងពពួកបន្លែស្លឹកបៃតង ផ្លែស្វាយ ផ្លែគីវី ត្រសក់ស្រូវ សណ្ដែកបារាំង ផ្កាខាត់ណាបៃតង ពោត ទំពាំងបាយជូរក្រហម និងក្រូច។
ចំពោះថ្លើមជ្រូក គឺមានសម្បូរវីតាមីន A ប្រហាក់ប្រហែលនឹងការ៉ុតដែរ។ អ្នកអាចទទួលទានលាយបាយ ដោយស្ងោររំងាស់បន្តិច ឬ អាំងថ្លើមជ្រូកក៏បាន។
សរុបមក របបអាហារត្រឹមត្រូវ គ្រាន់តែជាកត្តាមួយផ្នែកប៉ុណ្ណោះ ដើម្បីបំប៉នភ្នែកអ្នក។ អ្វីដែលសំខាន់ទៀត គឺអ្នកត្រូវចៀសវាងទម្លាប់ណាដែលមិនល្អចំពោះសុខភាពភ្នែកអ្នក។ អ្នកត្រូវចាំ ថាភ្នែកជាវត្ថុសំខាន់បំផុត ហើយវាទាមទាឱ្យយើងថែរក្សាវាឱ្យបានល្អ។

 #ចែករំលែកពីការប្រើថ្នាំបន្តក់ភ្នែក៖➡️ បច្ចុប្បន្នថ្នាំបន្តក់ភ្នែកដាក់លក់នៅលើទីផ្សារជាច្រើនមុខច្រើនប្រភេទ ហើយអាចបញ្ជាទិញ...
11/08/2018

#ចែករំលែកពីការប្រើថ្នាំបន្តក់ភ្នែក៖

➡️ បច្ចុប្បន្នថ្នាំបន្តក់ភ្នែកដាក់លក់នៅលើទីផ្សារជាច្រើនមុខច្រើនប្រភេទ ហើយអាចបញ្ជាទិញបានដោយមិនចាំបាច់មានវេជ្ជបញ្ជារបស់ពេទ្យ។ អ្នកជំងឺដែលមានបញ្ហាភ្នែកនិងមិនមានពេលវេលាទៅជួបគ្រូពេទ្យភ្នែក ចូលចិត្តទៅទិញថ្នាំបន្តក់ភ្នែកពីឱសថស្ថាន ដោយមានអ្នកលក់ដែលមិនមែនជាគ្រូពេទ្យភ្នែកចាំស្តាប់អាការៈនិងជាអ្នកជ្រើសរើសប្រភេទថ្នាំអោយអ្នកជំងឺ ឬពេលខ្លះអ្នកជំងឺនាំយកសំបកថ្នាំចាស់ ដែលធ្លាប់ប្រើបានផលល្អទៅទិញនៅឱសថស្ថាន ព្រមទាំងបញ្ជាទិញថ្នាំដូចមុនមកប្រើបន្តរហូត។ អ្នកជំងឺភាគច្រើនដែលប្រើថ្នាំបន្តក់ភ្នែក ហើយមានអារម្មណ៍ថាស្រួលក្នុងភ្នែក ដូច្នេះក៏ប្រើថ្នាំបន្តក់ភ្នែកជាប់រហូត ដោយមិនបានទៅត្រួតពិនិត្យពីគ្រូពេទ្យភ្នែក ដែលបណ្តាលអោយកើតបញ្ហាពីការប្រើប្រាស់ថ្នាំបន្តក់ភ្នែកមិនត្រឹមត្រូវទៅតាមប្រភេទជំងឺរបស់ខ្លួនជាញឹកញាប់ពេក អាចឈានដល់ការបាត់បង់ការមើលឃើញជាដរាប។

🔘គ្រោះថ្នាក់ពីការប្រើប្រាស់ថ្នាំបន្តក់ភ្នែកដែលមិនត្រឹមត្រូវ៖
1. ការទទួលបានថ្នាំបន្តក់មិនត្រឹមត្រូវចំពោះជំងឺដែលកើតហើយប្រភេទថ្នាំទាំងនេះនឹងបង្កអោយជំងឺធ្ងន់ធ្ងរៗទៅ ដូចជាអ្នកជំងឺមានអាការៈរមាស់ភ្នែក ភ្នែកក្រហម ក្រោយដោះ Contact Lenses ដោយប្រើថ្នាំបន្តក់ដើម្បីជួយកាត់បន្ថយអាការៈរលាក ប្រភេទថ្នាំមានសារធាតុSteroid។ ប្រសិនបើអ្នកជំងឺមានការរលាកជាប់មេរោគនៅលើកញ្ជក់ភ្នែក អាចធ្វើអោយការរលាករាលដាលយ៉ាងលឿន ហើយគ្រប់គ្រងពិបាកបណ្តាលអោយកញ្ជក់ភ្នែកបែកធ្លាយ ឬបាត់បង់ការមើលឃើញបាន។ ករណីដែលអ្នកជំងឺចាប់ផ្តើមឈឺលើកញ្ជក់ភ្នែកក្នុងរយៈពេលដំបូងគឺមានអាការៈ ភ្នែកក្រហម និងរមាស់ភ្នែក ដូចអ្នកជំងឺដែលមានបញ្ហារលាកភ្នាស់ភ្នែក។ ប្រសិនបើអ្នកជំងឺប្រើថ្នាំបន្តក់ Steroid ដាក់ភ្នែកនឹងធ្វើអោយមេរោគរាលដាលបង្កកើតជារបួសលើកញ្ជក់ភ្នែកបានយ៉ាងរហ័ស។

2. ការទទួលបានថ្នាំបន្តក់ដែលត្រូវជាមួយជំងឺ តែប្រើថ្នាំដោយមិនបានគិតពីផលប៉ះពាល់ការប្រើប្រាស់ជាប់ៗគ្នាយូរ រហូតធ្វើអោយកើតការរលាកក្នុងភ្នែកដោយសារមូលហេតុផ្សេងៗ ឬអាឡាក់ហ្ស៊ីលើភ្នែក ហើយធ្លាប់ទទួលបានថ្នាំជួយកាត់បន្ថយការរលាកដែលមានសារធាតុ Steroid ប្រើហើយអាការៈប្រសើរឡើង។ អ្នកជំងឺភាគច្រើនចូលចិត្តទិញថ្នាំខាងលើមកប្រើដោយខ្លួនឯងម្តងម្កាល ឬប្រើជាប់រហូតរយៈពេលយូរ ធ្វើអោយកើតជំងឺទឹកដក់ក្នុងភ្នែក។ បើសិនជាឈឺយូរមិនបានទទួលការពិនិត្យនិងព្យាបាល នឹងបណ្តាលអោយសរសៃបាតភ្នែកទទួលរងការបំផ្លាញ ឬករណីដែលការរលាកលើកញ្ជក់ភ្នែក និងប្រើថ្នាំបង្ការមេរោគប្រភេទបន្តក់ ឬលាបភ្នែកតជាប់គ្នា ដោយការប្រើថ្នាំមិនសមស្របទៅតាមអាការៈរបស់អ្នកជំងឺ អាចធ្វើអោយអាការៈកាន់តែធ្ងន់ធ្ងរឡើង ព្រោះរបួសនៅលើភ្នែកមិនព្រមជា។

3. ទទួលបានថ្នាំប្រភេទខ្លះដែលមិនគួរយកមកប្រើក្រៅមន្ទីរពេទ្យ៖ ព្រោះមិនមានការប្រាប់ពីវិធីការពារព្យាបាល ដូចជា អ្នកជំងឺទទួលបានថ្នាំបន្តក់ភ្នែកធ្វើអោយស្ពឹកដើម្បីធ្វើការត្រួតពិនិត្យភ្នែក រួចហើយធ្វើអោយអាការៈរកាំភ្នែកប្រសើរឡើង បន្ទាប់មកក៏ទៅរកទិញថ្នាំបន្តក់ភ្នែកធ្វើអោយស្ពឹកមកប្រើដើម្បីជួយកាត់បន្ថយអាការៈរកាំភ្នែក ធ្វើអោយមានការរលាកភ្នែករ៉ាំរ៉ៃ និងកញ្ជក់ភ្នែកស្តើងជាងមុន។

4. ប្រភេទថ្នាំបន្តក់ខ្លះអាចស្រដៀងគ្នា ប៉ុន្តែការប្រើប្រាស់គឺអាចខុសគ្នាក្នុងការព្យាបាល៖ ធ្វើអោយអ្នកជំងឺ ឬឱសថការីអ្នកលក់ ជ្រើសរើសប្រើថ្នាំមិនត្រឹមត្រូវតាមអាការៈរបស់អ្នកជំងឺ ដូចជាអ្នកជំងឺភ្នែកស្ងួតកម្រិតធ្ងន់ អ្នកជំងឺមួយចំនួនចាំបាច់ត្រូវប្រើថ្នាំបន្តក់ទឹកភ្នែកសប្បនិម្មិត និងមានថ្នាំបន្តក់ភ្នែកមានសាធាតុ Steroid ប្រភេទមិនអោយខូច អាចធ្វើអោយអាការៈភ្នែកកាន់តែធ្ងន់ធ្ងរទៅ។

#ទំនាក់ទំនងពត៌មានបន្ថែម 070437485/0888848105/017642997

 #ដំឡូងជ្វាជួយអោយគេងលក់ស្រួល➡️ ​តើ​អ្នក​កំពុងតែ​ជួប​បញ្ហា​នៃ​ការ​គេង​មែន​ទេ​? កុំ​បារម្ភ​អី​ លើ​លោក​នេះ មាន​អ្នក​ដែល​ពិប...
11/08/2018

#ដំឡូងជ្វាជួយអោយគេងលក់ស្រួល

➡️ ​តើ​អ្នក​កំពុងតែ​ជួប​បញ្ហា​នៃ​ការ​គេង​មែន​ទេ​? កុំ​បារម្ភ​អី​ លើ​លោក​នេះ មាន​អ្នក​ដែល​ពិបាក​គេង​លក់​ច្រើនណាស់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ កាលណា​មនុស្ស​យើង​គេង​មិន​បាន​គ្រប់គ្រាន់ តែងតែ​បង្ក​ជា​បញ្ហា​ដល់​សុខភាព​ដូចជា ធា​ត់ លើស​សម្ពាធ​ឈាម និង​អារម្មណ៍មិនល្អ​។

✔✔✔ ​ដំឡូងជ្វា គឺជា​ប្រភព​ជាតិ​ប៉ូ​តា​ស្យូម​ដ៏​ល្អ​មួយ ដែល​ជួយ​បន្ធូរ​សាច់ដុំ និង​សរសៃប្រសាទ ព្រម​ទាំង​ជំនួយ​ដល់រ​បត់​ឈាម និង​ការរំលាយ​អាហារ​ថែមទៀត​។ បើសិន​ជា​អ្នក​ញ៉ាំ​ដំឡូងជ្វា ដោយ​ការដុត​វិញ​កាន់តែ​ល្អ ប៉ុន្តែយើង​ក៏​អាច​ចៀន ឬ​ស្ងោរ​ញ៉ាំ​ធម្មតា ហើយ​វា​ក៏​មាន​ប្រយោជន៍​ដូចគ្នា​ដែរ​។ ក្រៅ​ពី​ជាតិ​ប៉ូ​តា​ស្យូម ដំឡូងឈ្វា គឺជា​ប្រភព​នៃ​កាបូ​អ៊ី​ដ្រាត​ដ៏​ល្អ​មួយ ដែល​ជំរុញ​ដល់​ការ​ងងុយគេងយ៉ាង​មាន​ប្រសិទ្ធភាព​។ ត្រឹមតែ​ដំឡូងឈ្វា​ពាក់កណ្តាល នឹង​ផ្តល់​ប្រយោជន៍​នៃ​ជីវជាតិ​ទាំងនេះ គ្រប់គ្រាន់​៕

I. អ្វី​ជា​ជំងឺភ្នែកឡើងបាយ​?ជំងឺភ្នែកឡើងបាយ គឺជា​ការវិវត្តន៍​នូវ ស្នាម​ស​បាំង​កញ្ចក់ភ្នែក​ដោយ​មិន​មាន​ការឈឺចាប់​។ ជំងឺ​ន...
11/08/2018

I. អ្វី​ជា​ជំងឺភ្នែកឡើងបាយ​?
ជំងឺភ្នែកឡើងបាយ គឺជា​ការវិវត្តន៍​នូវ ស្នាម​ស​បាំង​កញ្ចក់ភ្នែក​ដោយ​មិន​មាន​ការឈឺចាប់​។ ជំងឺ​នេះ បាន​បាំង​ជិត នូវ​ពន្លឺ ដែល​នឹង​ធ្វើអោយ​អ្នកជំងឺ​ពិបាក ក្នុង​ការមើលឃើញ​អោយបាន​ច្បាស់​។ ការ​ទុក​វា ចោល​ដោយ​មិន​មាន​ការព្យាបាល ក្នុង​រយៈពេល​ដ៏​យូរ ជំងឺ​នេះ​អាច​ធ្វើអោយ​អ្នកជំងឺ​ខ្វាក់​បាន​។ ជារឿយៗ វា​តែង​មាន​ទំនាក់ទំនង ទៅនឹង​ការកើនឡើង​របស់​អាយុ ប៉ុន្តែ​ពេលខ្លះ​ពួក​វា​ក៏​អាច​កើតមាន​ចំពោះ មនុស្ស​វ័យក្មេង​បាន​ផងដែរ​។​

II. ​តើ​អ្នក​ណា​ខ្លះដែល​អាច​កើតមាន​ជំងឺ​នេះ ?
ភាគច្រើន​នៃ​ជំងឺ​នេះ គឺ​កើតមាន​ដោយសារ​ការកើនឡើង​នៃ​អាយុ​។ នា​ពេល​ខ្លះ ទារក​អាច​កើត​មក​ជាមួយនឹង​ជំងឺភ្នែកឡើងបាយ​នេះ​តែម្តង ដែល​វា​ត្រូវ​បាន​ហៅថា ជំងឺភ្នែកឡើងបាយ​តាំងពី​កំណើត ឬ ក៏​កុមារ​អាច​វិវត្ត​កើត​មាន​វា ដោយសារតែ​ការ​មាន​ជំងឺ ឬ ការរង​របួស​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ជំងឺភ្នែក​ឡើងបាយ ក្នុង​វ័យ​កុមារភាព គឺ​មាន​ជា​កម្រ​បំផុត​។​

III. ​តើ​កត្តា​អ្វីខ្លះដែល​ធ្វើអោយ​អ្នក​មាន​ជំងឺភ្នែកឡើងបាយ​?
មូលហេតុ​ជាក់លាក់ ដែលនាំអោយ​មាន​ជំងឺ​នេះ គឺ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។ ខណៈពេល ដែល​ការ​ប្រឈម​នឹង​កើន​មានទៅតាម​អាយុកាល​របស់​អ្នក កត្តា​ខាងក្រោម​នេះ​ក៏​អាច​នឹងរួមចំណែកនាំ​អោយ​អ្នក​មាន​នូវ​ជំងឺ​ភ្នែក​ប្រភេទ​នេះ​ផងដែរ ៖
· ជំងឺ​ទឹកនោម​ផ្អែម​។​
· ការជក់បារី​។​
· ការ​ផឹកសុរា​ច្រើន​ជ្រុល​។​
· ការរង​របួស​ភ្នែក​។​
· ការប្រើប្រាស់ Corticosteroids ក្នុង​រយៈពេល​ដ៏​យូរ​។​
· ការ​ប្រឈម​នឹង ពន្លឺព្រះអាទិត្យ ឬ កាំរស្មី​ក្នុង​រយៈពេល​ដ៏​យូរ​។​

VI. ​គន្លឺះ​ក្នុងការបង្ការ​នូវ​ជំងឺភ្នែកឡើងបាយ​
ទាំងនេះ​គឺជា​វិធី​មួយ​ចំនួន ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​កាត់បន្ថយ​នូវ​ការ​ប្រឈម​ទៅ​នឹង​ការ វិវត្តន៍​មាន នូវ​ជំងឺភ្នែកឡើងបាយ​គឺ​៖
· កុំ​ជក់បារី​។​
· តែងតែ​ពាក់មួក ឬ វ៉ែនតា​ការពារ​ភ្នែក​នៅ​ពេល​ចេញ​ទៅ​ក្រោម​កំដៅ​ថ្ងៃ​។​
· ធ្វើការ​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​។​
· កាត់បន្ថយ​ការប្រើប្រាស់​ជាតិ​សុរា ៕

#ពត៌មានលំអិតទំនាក់ទំនងតាមលេខ ៖ 070437485/0888848105/017642997

ជំងឺភ្នែកឡើងបាយ អាចបញ្ចប់ការមើលឃើញរបស់អ្នក!១) អ្វីទៅជាភ្នែកឡើងបាយ?ភ្នែកឡើងបាយ គឺជាជំងឺដែលកើតនៅលើកែវភ្នែក ដែលស្ថិតនៅក្រោយ...
11/08/2018

ជំងឺភ្នែកឡើងបាយ អាចបញ្ចប់ការមើលឃើញរបស់អ្នក!

១) អ្វីទៅជាភ្នែកឡើងបាយ?
ភ្នែកឡើងបាយ គឺជាជំងឺដែលកើតនៅលើកែវភ្នែក ដែលស្ថិតនៅក្រោយកូនក្រមុំ ដោយកែវភ្នែកដែលមានភាពថ្លាច្បាស់ បែរជាមានភាពស្រអាប់ រឺឡើងពណ៌ស ជាហេតុបណ្តាលអោយពន្លឺ និងរូបភាពមិនអាចឆ្លងកាត់ទៅចំកន្លែងចាប់រូបភាពនៅបាតភ្នែកបាន ធ្វើអោយគំហើញមានការថយចុះ។

២) អាការៈ និងរោគសញ្ញាភ្នែកឡើងបាយ៖
រោគសញ្ញាចម្បងនៃជំងឺភ្នែកឡើងបាយ គឺការថយចុះនៃគំហើញបន្តិចម្តងៗ ហើយអ្នកជំងឺក៏អាចមានអាការៈផ្សេងៗទៀតដូចខាងក្រោមៈ
- មើលឃើញរាងច្បាស់បន្តិច នៅពេលដែលស្ថិតនៅក្នុងម្លប់ ឬពេលរសៀល។
- មើលឃើញបែកផ្សែង និងស្រវាំងភ្នែកជាងធម្មតា នៅពេលដែលស្ថិតនៅក្រោមពន្លឺថ្ងៃភ្លឺខ្លាំង ឬនៅពេលមានពន្លឺភ្លើងចាំងមកចំភ្នែកនៅពេលយប់។
- កូនក្រមុំមានពណ៌ស និងអាចមើលឃើញដោយភ្នែកទទេ នៅពេលដែលបាយឡើងក្រាស់ខ្លាំង។
- ក្នុងករណីកម្រិតបាយនៅតិច អ្នកជំងឺមើលឆ្ងាយមិនច្បាស់ ដោយមានការផ្លាស់ប្តូរវ៉ែនតាសម្រាប់មើលឆ្ងាយញឹកញាប់ ប៉ុន្តែអ្នកជំងឺអាចមើល ឬអានអក្សរជិតៗបានដោយមិនចាំបាច់ពាក់វ៉ែនតាមើលជិត។
- ក្នុងករណីកម្រិតបាយឡើងស្រអាប់់ខ្លាំង អ្នកជំងឺមិនអាចមើលឃើញច្បាស់ទាំងឆ្ងាយ និងទាំងជិត។

៣) មូលហេតុបង្កជំងឺ៖
មូលហេតុដែលអាចបណ្តាលអោយមានជំងឺភ្នែកឡើងបាយរួមមានៈ
- អាយុច្រើន និងភាពចាស់ជរា
- ជំងឺទឹកនោមផ្អែម
- ជំងឺទឹកដក់ក្នុងភ្នែក
- ជំងឺរលាកប្រស្រីភ្នែក
- ការប៉ះទង្គិច ឬរបួសទៅលើគ្រាប់ភ្នែក
- ការធ្វើការងារដែលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យខ្លាំងជាញឹកញាប់
- ការកើតមានពីកំណើតទៅលើកុមារ ឬទារក (ដូចជាក្នុងកំឡុងពេលម្តាយមានជំងឺស្អូចជាដើម)
- ការប្រើប្រាស់រយៈពេលយូរហួសកម្រិត នូវថ្នាំបន្តក់ភ្នែកសម្រាប់ជំងឺរលាកភ្នែក រឺក្រហមភ្នែកដែលមានផ្ទុកនូវសារជាតិស្តេរ៉ូអ៊ីត

៤) ផលវិបាក៖
ក្នុងករណីមិនបានទទួលការព្យាបាលភ្នែកឡើងបាយអោយបានត្រឹមត្រូវ និងទុកអោយបាយភ្នែកទុំខ្លាំងពេក អ្នកជំងឺអាចមានផលវិបាកដូចខាងក្រោមៈ
- ងងឹតភ្នែកទាំងស្រុង
- រលាកឈឺចុកចាប់ក្នុងភ្នែក និងឈឺក្បាលខ្លាំង ក្នុងករណីមានការឡើងនូវសម្ពាធទឹកក្នុងភ្នែក ឬកើតជាជំងឺទឹកដក់ក្នុងភ្នែកដែលបង្កដោយបាយភ្នែក
- រលាកបាតភ្នែក ឬរបើកបាតភ្នែក ក្នុងករណីមានការដាច់ធ្លាក់កែវភ្នែកដែលមានឡើងបាយទៅក្នុងផ្នែកខាងក្រោយនៃភ្នែក

៥) ការព្យាបាល និងថែទាំក្រោយពេលវះកាត់៖
- ភ្នែកឡើងបាយអាចព្យាបាលបាន និងអាចផ្តល់នូវការមើលឃើញច្បាស់មកវិញ ក្រោយពីធ្វើការវះកាត់យកកែវដែលមានឡើងបាយចេញ ដោយវេជ្ជបណ្ឌិតឯកទេស នៅតាមមន្ទីរពេទ្យភែ្នកនានាទូទាំងប្រទេស។
- ដើម្បីជៀសវាងនូវផលវិបាកផ្សេងៗ ដែលអាចកើតមានជាយថាហេតុបន្ទាប់ពីធ្វើការវះកាត់ភែ្នករួច អ្នកជំងឺត្រូវអនុវត្តតាមការណែនាំជាចាំបាច់របស់គ្រូពេទ្យ ដោយត្រូវមកពិនិត្យភ្នែកឡើងវិញឲ្យបាន ៣ ទៅ ៤ ដង តាមការណាត់ជួបរបស់គ្រូពេទ្យភែ្នក ត្រូវដាក់ថ្នាំភែ្នកឲ្យបានទៀងទាត់ និងត្រឹមត្រូវ ពាក់វ៉ែនតាការពារភ្នែក មិនត្រូវឈ្លីភ្នែក មិនត្រូវលើករបស់ធ្ងន់ហួសកម្លាំង និងមិនត្រូវអោយទឹកចូលភ្នែករយៈពេល ៤ ទៅ ៥សប្តាហ៍។

៦) វិធានការការពារ៖
ដើម្បីការពារកុំអោយកើតមានជំងឺភ្នែកឡើងបាយ ដែលបង្កដោយមូលហេតុផ្សេងៗក្រៅអំពីជរាភាពៈ
- សូមការពារកុំអោយការប៉ះទង្គិច ឬមានរបួសផ្ទាល់ទៅលើគ្រាប់ភ្នែក
- សូមពាក់របាំងការពារ ឬវ៉ែនតាការពារភ្នែករាល់ពេលធ្វើការងារណាដែលអាចបង្ករគ្រោះថ្នាក់ទៅលើភ្នែក និងមុខរបស់អ្នក
- សូមពាក់មួក និងវ៉ែនតាការពារកាំរស្មីព្រះអាទិត្យ
- សូមកុំប្រើប្រាស់ថ្នាំភ្នែកដោយគ្មានការពិនិត្យ និងវេជ្ជបញ្ជាត្រឹមត្រូវ
- ប្រសិនបើមានបញ្ហាភ្នែក គឺសូមអញ្ជើញទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលការប្រឹក្សា និងពិនិត្យព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាពខ្ពស់។

#ពត៌មានបន្ថែមអាចទំនាក់ទំនង
0888848105/070437485/017642997

Address

Street 174
Phnom Penh
12000

Telephone

+855 17 642 997

Website

Alerts

Be the first to know and let us send you an email when ATOMY K009 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category