ក្រុមវេជ្ជសាស្រ្តសម្តេចតេជោ

ក្រុមវេជ្ជសាស្រ្តសម្តេចតេជោ សកម្មភាពគ្រប់ទីកន្លែងដើម្បីសុខភាពប្រជាជន

ក្រុមវេជសាស្រ្តសម្តេចតេជោត្រូវបានបង្កើតឡើងក្នុងគំនិតផ្តួចផ្តើមពីលោកជំទាវហ៊ុន ម៉ាណា ក្នុងគោលបំណងជួយដល់លលោកយាយលោកតា ពូ មីុង បងប្អូន ដែលមានបញ្ហាសុខភាព

រីករាយថ្ងៃខួបកំណើតដ៏វិសេសថ្លៃថ្លារបស់លោកជំទាវប្រធាន !ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ សូមគោរពជូន...
15/09/2025

រីករាយថ្ងៃខួបកំណើតដ៏វិសេសថ្លៃថ្លារបស់លោកជំទាវប្រធាន !

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ សូមគោរពជូនពរ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ក្នុងឱកាសខួបកំណើតដ៏វិសេសថ្លៃថ្លានេះ ។ សូមលោកជំទាវបានប្រកបដោយសុខភាពល្អ បរិបូណ៌ បញ្ញាបញ្ញាណភ្លឺថ្លា និងសម្រេចបានជោគជ័យ គ្រប់បេសកកម្មដ៏ធំធេង ក្នុងការដឹកនាំក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ដើម្បីសុខភាពប្រជាជនគ្រប់ទីកន្លែង៕

ក្រុមវេជ្ជសាស្ត្រសម្ដេចតេជោចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹកដោយមិនគិតថ្លៃនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍...
06/07/2025

ក្រុមវេជ្ជសាស្ត្រសម្ដេចតេជោចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹកដោយមិនគិតថ្លៃនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ
---------------
នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត លី សុខី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ
បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដោយឥតគិតថ្លៃចំនួន៦២១នាក់ ដែលធ្វើឡើងទីតាំងមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ដែលជាបេសកកម្មលើកទី៩៣។

ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីលោក សុខ សាន្តតារា អភិបាលរងខេត្តព្រះវិហារ និងអាជ្ញាធរស្រុកគូលែនខេត្តព្រះវិហារជាច្រើនទៀត។នាឱកាសនោះឯកឧត្តម លី សុខី បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកតាំងទីលំនៅសុវត្ថិភាពក្នុងក្នុងបរិវេណវត្តពោធិ៍៥០០០ដើម។

នៅថ្ងៃនេះ ក្រុមការងារក៏បាននាំយកនូវសម្ភារៈប្រើប្រាស់មួយចំនួនមកជូនដល់បងប្អូនប្រជាពលរដ្ឋនៅទីនេះ មានដូចជា ធុងដាក់សំរាមចំនួន២០, រទេះរុញជនពិការចំនួន១០គ្រឿង, អំបោសបោសសំរាមចំនួន៥០,ច្រាស់ដុសធ្មេញចំនួន១៦០០, ថ្នាំដុសធ្មេញចំនួន១៦០០, ប្រដាប់កើបសំរាមចំនួន៥០, ច្រាស់ដុសបន្ទប់ទឹកចំនួន៥០, និងសាប៊ូម្សៅចំនួន១២០គីឡូក្រាម។

ចំពោះលទ្ធផលចំនួនប្រជាពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់មានចំនួន៦២១នាក់ រួមមាន៖ ពិនិត្យព្យាបាលរោគស្រ្តីចំនួន១៧០នាក់,សម្ភព និងអេកូសាស្ដ្រចំនួន១១៤នាក់,ពិនិត្យព្យាបាលមាត់(ធ្មេញប៉ះ និងដក) ចំនួន១២៤នាក់,លាបការពារធ្មេញចំនួន២១៣នាក់៕

ក្រោយទទួលបានការវះកាត់ និងព្យាបាលជំងឺគ្រួសក្នុងប្លោកនោមរយៈពេល៦ថ្ងៃ បានជោគជ័យមក ពេលនេះលោក នឹម នាក់ មានអាយុ៣៩ឆ្នាំ រស់នៅភូម...
05/07/2025

ក្រោយទទួលបានការវះកាត់ និងព្យាបាលជំងឺគ្រួសក្នុងប្លោកនោមរយៈពេល៦ថ្ងៃ បានជោគជ័យមក
ពេលនេះលោក នឹម នាក់ មានអាយុ៣៩ឆ្នាំ រស់នៅភូមិប្រឹពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត បានត្រឡប់ទៅផ្ទះវិញហើយនៅថ្ងៃនេះ។

សូមរំលឹកថា លោកត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ឱ្យក្រុមការងារនាំយកមកព្យាបាលជំងឺនៅភ្នំពេញ តាមរយៈក្រុមវេជ្ជសាស្ត្រសម្ដេចតេជោដោយមិនគិតថ្លៃ អំឡុងពេលលោកជំទាវដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋនៅស្រុកដងទង់ខេត្តកំពត កន្លងទៅនេះ។

សូមអរគុណ ក្រុមពេទ្យជំនាញនៃមន្ទីរពេទ្យជាតិតេជោសន្តិភាពដែលបានយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺរហូតជាសះស្បើយ៕

លោក នឹម នាក់ មានអាយុ៣៩ឆ្នាំរស់នៅភូមិប្រឹពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។ លោកមានជំងឺគ្រួសក្នុងប្លោកនោមជាយូរមកហើយ...
20/06/2025

លោក នឹម នាក់ មានអាយុ៣៩ឆ្នាំ
រស់នៅភូមិប្រឹពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។ លោកមានជំងឺគ្រួសក្នុងប្លោកនោមជាយូរមកហើយ។
លោកបានជួបលោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ក្នុងឱកាសលោកជំទាវអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ ព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋដោយមិនគិតថ្លៃនៅស្រុកដងទង់ខេត្តកំពត កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។ ដោយមើលឃើញពីស្ថានភាពដ៏លំបាករបស់លោក នឹម នាក់ ដែលជាជនពិការផង និងមានជីវភាពខ្វះខាតផងនោះ លោកជំទាវបានឲ្យក្រុមការងារនាំលោកមកព្យាបាលជំងឺដោយមិនគិតថ្លៃនៅទីក្រុងភ្នំពេញ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមវេជ្ជសាស្ត្រសម្ដេចតេជោបាននាំរូបលោកមកកាន់មន្ទីរពេទ្យជាតិតេជោសន្តិភាពហើយ ដោយក្រុមគ្រូពេទ្យនៅទីនេះ នឹងតាមដានពិនិត្យជំងឺដោយយកចិត្តទុកដាក់។

ជូនពរឱ្យអ្នកជំងឺឆាប់ជាសះស្បើយ ឆាប់ៗនេះ៕

អរ​អរសាទរ​ព្រះរាជ​ពិធីបុណ្យ​ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរ​រាជមាតា​ជាតិខ្មែរ​ ក្នុង​សេ...
17/06/2025

អរ​អរសាទរ​ព្រះរាជ​ពិធីបុណ្យ​ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរ​រាជមាតា​ជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់​ ៨៩ យាងចូល​ ៩០ព្រះវស្សា​ ដ៏មហានក្ខត្ត​ឫក្សថ្លៃថ្លាជយាភិរម្យ នាថ្ងៃនេះ🙏🏻❤️🇰🇭

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត លី សុខី តំណាងដ៏ខ្ពង់ខ្ពស់លោកជំ...
17/06/2025

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត លី សុខី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ព្រមទាំងសហការី បានរៀបចំពិធីប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យ លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង និងឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា គង់ ពិសិដ្ឋ នាយករងមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានផ្នែកចក្ខុរោគ ដែលកន្លងមកតែងតែសហការយ៉ាងជិតស្និទ្ធជាមួយក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ក្នុងការទទួលអ្នកជំងឺមកពីបណ្ដាខេត្ត និងតំបន់ដាច់ស្រយាលនានា តាមរយៈក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ មកសម្រាក និងពិនិត្យព្យាបាលដោយយកចិត្តទុកដាក់នៅមន្ទីរពេទ្យព្រះអង្គឌួង៕

#ក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ
#មន្ទីរពេទ្យព្រះអង្គឌួង

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពតនៅព្រ...
15/06/2025

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ
នៅខេត្តកំពត

នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត
ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន២៥២៥នាក់ ដែលធ្វើឡើងទីតាំងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនដងទង់ ក្នុងស្រុកដងទង់ ខេត្តកំពត ដែលជាបេសកកម្មលើកទី៩២។

ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត
និងអាជ្ញាធរស្រុកស្រុកដងទង់ជាច្រើនទៀត។ នាឱកាសនោះលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមពិនិត្យ និងព្យាបាលជំងឺទាំងអស់។ លោកជំទាវមានប្រសាសន៍ទៀតថា សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តកំពត ជាពិសេសអាជ្ញាធរស្រុកដងទង់ដែលបានសម្របសម្រួលឲ្យប្រជាពលរដ្ឋបានមកទទួលការពិនិត្យ និងព្យាបាលជំងឺដោយមិនគិតថ្លៃនាថ្ងៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូននូវអាហារសម្រន់នៅពេលព្រឹក ដែលមានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ ជូនប្រជាពលរដ្ឋទទួលទានផងដែរ។ ជាលទ្ធផលចំនួនប្រជាពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់មានចំនួន២៥២៥ នាក់ រួមមាន៖ វះកាត់តូចចំនួន៥០នាក់ ពិនិត្យព្យាបាលរោគស្រ្តីចំនួន៩៥នាក់,សម្ភព និងអេកូសាស្ដ្រចំនួន១៦០នាក់,ពិនិត្យព្យាបាលមាត់ធ្មេញចំនួន២៥៦នាក់,និងផ្នែកជំងឺទូទៅ ចំនួន១៩៦០នាក់ និងបញ្ជូនអ្នកជំងឺមកព្យាបាល៤នាក់។

ជាមួយគ្នានោះ ក៏មានការចែកជូននូវវែនតាដល់លោកយាយ លោកតាចំនួន៦០០នាក់ ចែកកាតាប និងសម្ភារៈដល់សិស្សានុសិស្សចំនួន៦០០នាក់,ចែករទេះរុញជនពិការចំនួន២០គ្រឿង,ចែកថង់អំណោយ(ឃីត)សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកយាយ លោកតា២០០នាក់ ដោយក្នុងថង់នោះមានសំលៀកបំពាក់,ស្បែកជើង១គូរ, សាប៊ូដុសខ្លួន១ដុំ,ថ្នាំដុសធ្មេញ១,ច្រាសដុសធ្មេញ១,ថ្នាំពេទ្យ,ប្រេងកូឡា១ដុំ និងប្រេងខ្យល់១ដប និងជូនប្រជាពលរដ្ឋ ចំនួន៣០០នាក់ ដោយក្នុងថង់នោះរួមមាន ក្រមា១,សារុង១,ស្បែកជើង១គូរ, សាប៊ូដុសខ្លួន១ដុំ,ថ្នាំដុសធ្មេញ១,ច្រាសដុសធ្មេញ១,ប្រេងកូឡា១ដុំ និងប្រេងខ្យល់១ដប៕

គ្រប់បេសកកម្មមនុស្សធម៌ លោកជំទាវដែលមិនភ្លេចនាំយកនូវសម្ភារៈសិក្សា មកចែកជូនក្មួយៗសិស្សានុសិស្សទេ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ស...
12/06/2025

គ្រប់បេសកកម្មមនុស្សធម៌ លោកជំទាវដែលមិនភ្លេចនាំយកនូវសម្ភារៈសិក្សា មកចែកជូនក្មួយៗសិស្សានុសិស្សទេ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចតិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ជូនពរក្មួយៗ រៀនពូកែៗទាំងអស់គ្នា និងធ្វើជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ៕

នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត លី សុខី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទ...
12/06/2025

នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត លី សុខី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ព្រមទាំងសហការី បានរៀបចំពិធីប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះឯកឧត្តមវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលកន្លងមកតែងតែសហការយ៉ាងជិតស្និទ្ធជាមួយក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ក្នុងការទទួលអ្នកជំងឺមកពីបណ្ដាខេត្ត និងតំបន់ដាច់ស្រយាលនានា តាមរយៈក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ មកសម្រាក និងពិនិត្យព្យាបាលជំងឺដោយយកចិត្តទុកដាក់នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព៕

#ក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ
#លោកជំទាវហ៊ុនម៉ាណា
#អរគុណសន្តិភាព
#មន្ទីរពេទ្យជាតិតេជោសន្តិភាព

19/05/2025

ក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ
គ្រប់ទីកន្លែង ដើម្បីសុខភាពប្រជាជន

19/05/2025

បងប្អូនប្រជាពលរដ្ឋ កងទ័ព គ្រួសារកងទ័ព នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង សប្បាយរីករាយដែលទទួលបានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ចុះមកពិនិត្យ និងព្យាបាលជំងឺជូនពួកគាត់ដោយមិនគិតថ្លៃ។

Address

Samdach Teycho Medical Team
Phnom Penh
855

Telephone

+85517387792

Website

Alerts

Be the first to know and let us send you an email when ក្រុមវេជ្ជសាស្រ្តសម្តេចតេជោ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ក្រុមវេជ្ជសាស្រ្តសម្តេចតេជោ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram