31/03/2026
ក្រឡេកមកមើលទិដ្ឋភាពការងារសង្គមដ៏សកម្ម និងរីករាយរបស់ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិករបស់ក្រុមហ៊ុន ឌីណាម៉ិច អ៊ែតវ៉ានស៍ គ្រុប ទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីដាំដើមកោងកាង 1,000 ដើម នៅសហគមន៍នេសាទ ត្រពាំងសង្កែ ខេត្តកំពត កាលពីថ្ងៃទី 27 ខែ មីនា ឆ្នាំ 2026 កន្លងទៅនេះ ដើម្បីអបអរសាទរខួបលើកទី ៣០ របស់យើង ក្រោមប្រធានបទ "រួមគ្នាដាំដើមកោងកាង ដើម្បីអនាគតបៃតង"។ ជាការពិតណាស់កន្លងមក ឌីណាម៉ិច អ៊ែតវ៉ានស៍ គ្រុប តែងតែយកចិត្តទុកដាក់ក្នុងការចូលរួមការងារសង្គមនានា ដែលបានឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការលូតលាស់ទៅមុខប្រកបដោយចីរភាព ជាពិសេសក្នុងការការពារបរិស្ថានផងដែរ ។
ដើមកោងកាងទាំង 1,000 ដើម ដែលបានដាំនេះ គឺជាការប្តេជ្ញានៃការការពារធម្មជាតិ និងគាំទ្រដល់សហគមន៍ដែលនៅជុំវិញពួកយើង ហើយពួកយើងសង្ឃឹមថា គ្រប់ៗគ្នានឹងបន្តចូលរួមថែរក្សាការពារធម្មជាតិ មិនថានៅទីណា ក្នុងទម្រង់បែបណានោះទេ។
Take a look at the meaningful and joyful moments captured among the leadership and employees of Dynamic Advance Group, who came together for the 1,000 Mangrove Tree Planting Program at the Trapeang Sangkae Fishing Community in Kompot Province on March 27, 2026, a meaningful initiative celebrating our 30th Anniversary under the theme, "Small Roots, Big Impact". Dynamic Advanced Group has always been committed to giving back to society. This initiative reflects our strong vision and long-term dedication to sustainable growth, especially when it comes to protecting the environment.
The 1,000 mangrove trees we planted represent our collective promise to safeguard nature and support the communities around us. We hope this inspires everyone to continue caring for and protecting our environment, no matter where they are or in what way they can.