Nr.Soy Davit

Nr.Soy Davit Online Shop

 #កុំបើកបរលឿនពេកអ្នកមានឡានជិះភាគច្រើនសុទ្ធតែមិនដឹងពីអត្ថន័យតួអក្សរនៅជាប់នឹងសំបកកង់👍👏👏👏អ្នកដែលមានឡានជិះមួយចំនួនធំមិនបានដឹ...
17/04/2018

#កុំបើកបរលឿនពេកអ្នកមានឡានជិះភាគច្រើនសុទ្ធតែមិនដឹងពីអត្ថន័យតួអក្សរនៅជាប់នឹងសំបកកង់👍👏👏👏

អ្នកដែលមានឡានជិះមួយចំនួនធំមិនបានដឹងហើយក៏មិនបានចាប់អារម្មណ៍ដែរនៅពេលដែលកង់រថយន្តចេះតែខូចធ្លុះធ្លាយ ប្រើមិនជាប់បានយូរ រហូតដល់មានពេលខ្លះបន្ទោសទៅក្រុមហ៊ុនអ្នកផលិតក៏មាន។

វាមានកត្តាជាច្រើនណាស់ដែលអាចបង្ករអោយកង់រថយន្តឆាប់អស់គុណភាពដូចជាកត្តាផ្លូវថ្នល់ ហើយបើសិនជាមិនបានដឹងពីអាត្រាល្បឿនកំណត់ដែលគេចែងអោយទេគឺកាន់តែធ្ងន់ធ្ងរហើយ។

#ខាងក្រោមនេះគឺជាតារាង៖
១. L ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 120 គីឡូម៉ែត្រក្នុងមួយម៉ោង
២. M ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 130 គីឡូម៉ែត្រក្នុងមួយម៉ោង
៣. N ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 140 គីឡូម៉ែត្រក្នុងមួយម៉ោង
៤. Q ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 160 គីឡូម៉ែត្រក្នុងមួយម៉ោង
៥. R ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 170 គីឡូម៉ែត្រក្នុងមួយម៉ោង
៦. S ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 180 គីឡូម៉ែត្រក្នុងមួយម៉ោង
៧. T ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 190 គីឡូម៉ែត្រក្នុងមួយម៉ោង
៨. U ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 200 គីឡូម៉ែត្រក្នុងមួយម៉ោង
៩. H ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 210 គីឡូម៉ែត្រក្នុងមួយម៉ោង
១០. V ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 240 គីឡូម៉ែត្រក្នុងមួយម៉ោង
១១. Z ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 240 គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅតែក្រោម 270
១២. W ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 270 គីឡូម៉ែត្រក្នុងមួយម៉ោង
១៣. Y ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត 300 គីឡូម៉ែត្រក្នុងមួយម៉ោង
១៤. (Y) ​ធ្វើដំណើរបានល្បឿនខ្ពស់បំផុត​​ 300 គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ

តើហេតុអ្វីចាំបាច់ព្យាបាលដោយទាញចង្កេះ (Lumbar Traction)? #ការព្យាបាលដោយទាញចង្កេះ ជាវិធីព្យាបាលបំបាត់ការគាបសង្កត់លើឆ្អឹងខ្...
08/11/2017

តើហេតុអ្វីចាំបាច់ព្យាបាលដោយទាញចង្កេះ (Lumbar Traction)?

#ការព្យាបាលដោយទាញចង្កេះ ជាវិធីព្យាបាលបំបាត់ការគាបសង្កត់លើឆ្អឹងខ្នង។ វាជាបច្ចេកទេសទាញពន្លាតសសរឆ្អឹងខ្នង ដែលប្រើប្រាស់ដោយតុម៉ាស៊ីនទាញបែបវិទ្យាសាស្ត្រទំនើប បន្ទាប់ពីការព្យាបាលដោយចលនាបន្ធូរសាច់ដុំសសរឆ្អឹងខ្នងចង្កេះ។

ក) ការប្រើបច្ចេកទេសនេះ សំរាប់ព្យាបាលលើជំងឺមួយចំនួនដូចជា៖
- ការលៀនទ្រនាប់ឌីសឆ្អឹងខ្នង (Herniation Disc)
- គាបសង្កត់ឈឺសរសៃស្យ៉ាទីគ (Sciatica)
- ទ្រនាប់ឌីសស្ងួតឡើងខ្មៅ (Degeneration Disc)
- គាបសង្កត់លើសរសៃប្រសាទជាយខាង (Nerves Root Compression)
- ជំងឺឈឺចង្កេះផ្សេងទៀត

ខ) ប្រសិទ្ធភាព៖
- នៅពេលទាញបង្ហើបការគាបសង្កត់ទ្រនាប់ឌីស វាធ្វើឲ្យឌីសមានឪកាសបឺតស្រូបជាតិទឹក និងចំណីអារហារមកចិញ្ចឹម ក្នុងការពង្រីកខ្លួនមកសភាពដើមវិញ និងបង្កើនចលនាឈាមរត់នៅម្ដុំឈឺចាប់ ។
- ក្នុងគោលបំណងបំបាត់ការគាបសង្កត់ទ្រនាប់ឌីសឆ្អឹងខ្នង និងបំបាត់ការឈឺចាប់ចង្កេះ និងជើង។

#ការព្យាបាលនេះ គេហៅថាជាបច្ចេកទេសបំបាត់ការគាបសង្កត់ដោយមិនវះកាត់ (Nonsurgical decompression therapy) ។

#បើបងប្អូនមានបញ្ហាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកព្យាបាលដោយចលនាជាមួយអ្នកជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

 #តេីអ្នកមានគូរទីប៉ុន្មាន??គូរទី១: ចាប់ស្មើគ្នា កាន់ស្មើគ្នា គៀបស្មើគ្នា ដកស្មើគ្នា ដាក់ស្មើគ្នា ។គូទី២:  មួយចាក់ មួយដួស...
10/09/2017

#តេីអ្នកមានគូរទីប៉ុន្មាន??

គូរទី១: ចាប់ស្មើគ្នា កាន់ស្មើគ្នា គៀបស្មើគ្នា ដកស្មើគ្នា ដាក់ស្មើគ្នា ។
គូទី២: មួយចាក់ មួយដួស មួយកៀរ មួយច្រក ។
គូរទី៣: មួយចាក់ មួយអារ មួយទាញ មួយកាត់ ។
គូរទី៤: អត់គូ នៅតែឯង ដេកតែឯង ឆ្ងាញ់តែឯង ឈឺតែឯង អង្គុយតែឯង ងាប់តែឯង ។ល។

គូទី២នឹងគូទី៣ ពិតមែនតែរូបរាងវាខុសគ្នា តែវានៅតែជាគូនឹងគ្នាដែរ

បើចេះប្រើគឺស្រួលដូចតែគ្នាហ្នឹង ។នេះហើយរសជាតិជីវិត។

Source: Unknown

 #រលាកសួត គឺជាជំងឺឆ្លងធ្ងន់ធ្ងរមួយដែលភាគច្រើនបង្ករដោយមេរោគប្រភេទវីរុសចំពោះក្មេងអាយុក្រោម៥ឆ្នាំ និងដោយបាក់តេរីចំពោះក្មេងអ...
27/08/2017

#រលាកសួត គឺជាជំងឺឆ្លងធ្ងន់ធ្ងរមួយដែលភាគច្រើនបង្ករដោយមេរោគប្រភេទវីរុសចំពោះក្មេងអាយុក្រោម៥ឆ្នាំ និងដោយបាក់តេរីចំពោះក្មេងអាយុលើសពី៥ឆ្នាំ។ រោគសញ្ញាសំខាន់ៗរួមមានក្អក ក្តៅខ្លួន ដង្ហើមឡើងញាប់ ពិបាកដកដង្ហើមឬពេលដកដង្ហើមចូលឈឺ ឡេះឡះ អត់ចង់បៅឬញ៉ាំជាដើម។ តែមិនមែនគ្រប់កូនក្មេងរលាកសួត សុទ្ធតែមានរោគសញ្ញាដូចរៀបរាប់ទាំងអស់នេះឡើយ។ បើឃើញកូនក្តៅខ្លួន ក្អក ហើយមានសភាពខ្សោយឬទ្រុឌទ្រោមខុសធម្មតា ឪពុកម្តាយក៏គួរគិតថា កូនអាចមានជំងឺរលាកសួត ហើយឆាប់យកកូនទៅពេទ្យ។ ក្នុងករណីកូនប្រឹងដកដង្ហើមខ្លាំង ស្ទះដង្ហើម ខ្លួនឡើងស្វាយឬស្លេកស្លាំង ត្រូវហៅឡានពេទ្យ ឬត្រូវប្រញាប់យកកូនទៅពេទ្យជាបន្ទាន់។
នៅពេទ្យ #គ្រូពេទ្យនឹងពិនិត្យមើលសភាពទូទៅរបស់ក្មេង ស្តាប់ខ្យល់ដង្ហើម ថតមើលសួត ពិនិត្យឈាម និងព្យាបាលទៅតាមស្ថានភាព និងមូលហេតុជំងឺ។

បើជំងឺរលាកសួតបង្ករឡើងដោយវីរុស គ្រូពេទ្យនឹងមិនប្រើថ្នាំផ្សះ (ថ្នាំអង់ទីប៊ីយ៉ូទិក) ឡើយ។ តែបើវាបង្ករឡើងដោយបាក់តេរីវិញ គ្រូពេទ្យនឹងប្រើថ្នាំផ្សះ។ បន្ថែមលើនេះ គ្រូពេទ្យអាចផ្តល់ថ្នាំបញ្ចុះកំដៅ បន្ថយការឈឺចាប់ ផ្តល់អុកស៊ីសែនជំនួយដង្ហើម និងកែតំរូវជាតិទឹកឡើងវិញ។
ជាទូទៅ ក្រោយការព្យាបាល២-៣ថ្ងៃ អ្នកជំងឺគួរបានប្រសើរ។ តែគេត្រូវការពេលពី២-៣សប្តាហ៍ទៅ២-៣ខែដើម្បីឲ្យស្ថានភាពសុខភាពបានរឹងមាំឡើងវិញដោយមិនឆាប់ហត់ខុសធម្មតានៅពេលហាត់ប្រាណឬលេងកីឡាផ្សេងៗជាដើម។

សូមអរគុណ

 #រលាកបំពង់កដោយពពួកបាក់តេរីស្ត្រិបតូកុកអាចកើតឡើងចំពោះក្មេងអាយុពី៥-១៥ឆ្នាំ។ ជារួមជំងឺរលាកបំពង់កភាគច្រើនបង្ករឡើងដោយមេរោគប្...
25/08/2017

#រលាកបំពង់កដោយពពួកបាក់តេរីស្ត្រិបតូកុកអាចកើតឡើងចំពោះក្មេងអាយុពី៥-១៥ឆ្នាំ។ ជារួមជំងឺរលាកបំពង់កភាគច្រើនបង្ករឡើងដោយមេរោគប្រភេទវីរុសទេ តែមានប្រមាណ៣០% នៃរលាកបំពង់កលើកូនក្មេងកើតឡើងដោយមេរោគប្រភេទបាក់តេរីពពួកស្ត្រិបតូកុក។ លក្ខណៈសំគាល់ខ្លះៗនៃជំងឺរលាកបំពង់កដោយស្ត្រិបតូកុកគឺឈឺកខ្លាំង ក្តៅខ្លួនលើសពី៣៨អង្សា ឡើងកូនកណ្តុរនៅក ឡើងក្រហមនៅក្រអូមមាត់ខាងលើ ហើយសាច់បំពង់កឡើងធំនិងមានដុំឬបន្ទះសៗជាប់ជាមួយផង។ កូនក្មេងរលាកបំពង់កដោយបាក់តេរីស្ត្រិបតូកុកភាគច្រើន មិនក្អក មិនហៀរសំបោរ និងមិនមានក្រហមភ្នែកដូចកូនក្មេងរលាកបំពង់កដោយវីរុសឡើយ។ តែបើវាកើតឡើងលើក្មេងតូចៗវិញ គេអាចឃើញមានសញ្ញាទាំងនេះដែរ។ គ្រូពេទ្យតែងធ្វើតេស្តឈាម និងបៀកយកសំណាកពីបំពង់កទៅពិនិត្យរកមើលមេរោគដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់។
#ការព្យាបាលគឺត្រូវប្រើថ្នាំសះ (ថ្នាំអង់ទីប៊ីយ៉ូទិក) និងថ្នាំបញ្ចុះកំដៅបូកជាមួយនឹងវិធីរួមផ្សំមួយចំនួនទៀតដើម្បីបន្ថយកំដៅនិងការឈឺក។

រលាកទងសួតតូចៗគឺជាជំងឺឆ្លងប៉ះពាល់ដល់ទងសួតតូចៗដោយធ្វើឲ្យទងសួតទាំងនោះហើមប៉ោង និងចេញទឹករងៃធ្វើឲ្យស្ទះផ្លូវខ្យល់ចេញចូលថង់សួត។...
20/08/2017

រលាកទងសួតតូចៗគឺជាជំងឺឆ្លងប៉ះពាល់ដល់ទងសួតតូចៗដោយធ្វើឲ្យទងសួតទាំងនោះហើមប៉ោង និងចេញទឹករងៃធ្វើឲ្យស្ទះផ្លូវខ្យល់ចេញចូលថង់សួត។ ជំងឺរលាកទងសួតច្រើនកើតមានចំពោះកូនក្មេងអាយុតិចជាង២ឆ្នាំ។ មេរោគបង្ករឲ្យកើតជំងឺរលាកទងសួតគឺជាប្រភេទវីរុស RSV។​ រោគសញ្ញាដំបូងៗនៃជំងឺរលាកទងសួតកូនក្មេងគឺដូចគ្រុនផ្តាសាយធម្មតា ឧ. តឹងច្រមុះ ហៀរសំបោរ ក្អក ក្តៅខ្លួនប្រហែល៣៨អង្សា មិនសូវឃ្លាន ហើយពេលជំងឺវិវត្តទៅជាធ្ងន់ គេអាចឃើញសញ្ញាហត់ ដង្ហើមឮសូរងឺតៗ (អាចបន្តដល់៧ថ្ងៃ) ក្អកខ្លាំង(អាចបន្តដល់១៤ថ្ងៃ) ពិបាកញ៉ាំពិបាកផឹកជាដើម។ កូនក្មេងរលាកទងសួតមួយចំនួនដែលមិនធ្ងន់ធ្ងរមិនចាំបាច់យកទៅព្យាបាលនៅមន្ទីរពេទ្យទេ។ តែបើឃើញក្មេងហត់ខ្លាំង ស្ទះដង្ហើម ឡើងស្វាយឬស្លេក ទន់ខ្លួនអស់កំលាំងខ្លាំង យំឬស្រែកខ្សាវៗ គេត្រូវតែប្រញ៉ាប់ហៅឡានពេទ្យឬយកទៅមន្ទីរពេទ្យជាបន្ទាន់។ ការព្យាបាលសំខាន់សំរាប់ក្មេងរលាកទងសួតធ្ងន់ធ្ងរគឺត្រូវធ្វើឲ្យក្មេងអាចដកដង្ហើមបានស្រួល និងមានអុកស៊ីសែនគ្រប់គ្រាន់ឡើងវិញ។ គ្រូពេទ្យអាចជួយបូមស្លេសចេញពីច្រមុះ ដាក់ខ្យល់មានសំណើមឲ្យដកដង្ហើម ឬផ្តល់អុកស៊ីសែនជំនួយដង្ហើម។ គ្រូពេទ្យអាចដាក់សេរ៉ូម និងផ្តល់ថ្នាំបន្ថែមទៅតាមស្ថានភាពជំងឺ។ ជាទូទៅ គ្រូពេទ្យមិនប្រើថ្នាំសះឡើយ បើគ្មានភ័ស្តុតាងបន្ថែមថាមានឆ្លងមេរោគប្រភេទបាក់តេរីទេនោះ។

 #ភាពខុសគ្នារវាងស្នេហ៍ពិតនិងស្នេហ៍ងប់ងុល(ខ្ញុំទើបតែអានអត្ថបទមួយនេះ ដែលផ្សាយនៅ @ justeen-magazine.com ឃើញថាមានន័យមែនទែន ព...
20/08/2017

#ភាពខុសគ្នារវាងស្នេហ៍ពិតនិងស្នេហ៍ងប់ងុល

(ខ្ញុំទើបតែអានអត្ថបទមួយនេះ ដែលផ្សាយនៅ @ justeen-magazine.com ឃើញថាមានន័យមែនទែន ព្រោះបាននិយាយពីអ្វីដែលអ្នកខ្លះយល់ច្រឡំ រវាងស្នេហាពិត និងស្នេហាងប់ងុល។ អ៊ីចឹងសូមស្វែងយល់ ហើយជ្រើសរើសស្នេហាណាដែលអ្នកចង់បាន។ សម្រាប់ខ្ញុំ គឺចង់បានស្នេហាពិត

បញ្ហាខ្វះគ្រាប់ឈាមក្រហម អំឡុងពេលមានផ្ទៃពោះ!ភាពស្លេកស្លាំងជាស្ថានភាពដែលមនុស្សយើងមិនមានកោសិកាឈាមក្រហមគ្រប់គ្រាន់ ដើម្បីដឹក...
08/08/2017

បញ្ហាខ្វះគ្រាប់ឈាមក្រហម អំឡុងពេលមានផ្ទៃពោះ!

ភាពស្លេកស្លាំងជាស្ថានភាពដែលមនុស្សយើងមិនមានកោសិកាឈាមក្រហមគ្រប់គ្រាន់ ដើម្បីដឹកនាំអុកស៊ីសែនគ្រប់គ្រាន់ទៅចិញ្ចឹមគ្រប់កោសិការបស់យើង។ កំឡុងពេលមានផ្ទៃពោះ ស្ត្រីនឹងមានហានិភ័យខ្ពស់ជាងអ្នកដទៃក្នុងការខ្វះគ្រាប់ឈាមក្រហមដោយសាមូលហេតុកង្វះជាតិដែកជាចំបង។ ការខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះ អាចធ្វើឱ្យស្ត្រីនិងទារកក្នុងផ្ទៃខ្សោយនិងហត់អស់កំលាំងជាងធម្មតា។

ក) តើអ្វីដែលបណ្តាលឱ្យខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះ?
បញ្ហាខ្វះគ្រាប់ឈាមក្រហមបណ្តាលមកពីកង្វះជាតិដែក ដែលរាងកាយរបស់មនុស្សយើងប្រើជាតិដែកដើម្បីផលិតអេម៉ូក្លូប៊ីន ដែលជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម ដែលមានតួនាទីដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមគ្រប់កោសិការបស់យើង។ អំឡុងពេលមានផ្ទៃពោះ តម្រូវការជាតិដែករបស់ស្ត្រីនឹងកើនឡើងទ្វេរដង ដើម្បីជួយទារកក្នុងការផលិតគ្រាប់ឈាមរបស់គេ។ ប្រសិនបើស្ត្រីមានផ្ទៃពោះមិនមានបរិមាណជាតិដែកស្តុកទុកបានគ្រប់គ្រាន់ ឬទទួលទានជាតិដែកមិនគ្រប់គ្រាន់ក្នុងពេលមានផ្ទៃពោះ នោះនឹងងាយកើតមានភាពស្លេកស្លាំងដោយខ្វះជាតិដែក។ ក្រៅពីកង្វះជាតិដែក ជំងឺខ្វះគ្រាប់ឈាមក្រហម ក៏មានមួលហេតុផ្សេងៗដ៏ទៃទៀតដែរ ដូចជា ជំងឺអេម៉ូក្លូប៊ីន ឫជំងឺគ្រាប់ឈាមផ្សេងៗទៀត ករណីនេះ តម្រូវឲ្យអ្នកជំងឺទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងជំងឺឈាម ដើម្បីរករោគវិនិច្ឆ័យឲ្យបានច្បាស់លាស់។

ខ) ផលប៉ះពាល់ដល់ទារកក្នុងផ្ទៃអំឡុងពេលមានបញ្ហាខ្វះគ្រាប់ឈាមក្រហម៖
ស្លេកស្លាំងដោយខ្វះជាតិដែកអំឡុងពេលមានផ្ទៃពោះ អាចបង្កើនហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែ ឬទារកកើតមកមានទម្ងន់ទាប ឬទារកខ្សោយ។

គ) កត្តាប្រឈម៖
ស្ត្រីដែលមានហានិភ័យខ្ពស់ក្នុងការខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះរួមមាន:
- ស្ត្រីដែលមានកូនច្រើនហើយញឹក
- ស្ត្រីដែលមានផ្ទៃពោះដែលមានទារកច្រើនជាងមួយ(កួនភ្លោះ)
- ស្ត្រីដែលដែលក្អួតញឹកញាប់ដោយសារចាញ់កូន
- ស្ត្រីដែលពិសារជាតិដែកមិនបានគ្រប់គ្រាន់
- ស្ត្រីដែលមានប្រវត្តិហូរឈាមរដូវច្រើនមុនពេលមានផ្ទៃពោះ។

ឃ) រោគសញ្ញានៃការខ្វះគ្រាប់ឈាមក្រហម៖
ក្នុងករណីភាពស្លេកស្លាំងនៅកម្រិតស្រាល នោះមិនមានរោគសញ្ញាណាមួយលេចចេញឡើយ គឺមានតែការពិនិត្យគ្រាប់ឈាមដោយឧបករណ៍វេជ្ជសាស្ត្រស្វ័យប្រវត្តិទើបអាចកំណត់រោគវិនិច្ឆ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមបាន។ តែបើក្នុងករណីភាពស្លេកស្លាំងកំរិតមធ្យមឬធ្ងន់ធ្ងរ រោគសញ្ញាអាចនឹងស្ដែងចេញដួចជា:
- អស់កម្លាំងខ្លាំងនិងទន់ខ្សោយ
- ស្បែកស ស្លេកជាងធម្មតា
- មានការញ័រទ្រូង ញ័របេះដូង
- ហត់ ដង្ហើមខ្លីៗ
- វិលមុខ ឬឈឺក្បាលជាដើម

* ចំណាំ៖ ជាទូទៅរោគសញ្ញានៃជំងឺខ្វះគ្រាប់ឈាមក្រហមមួយចំនួនអាចស្រដៀងគ្នាទៅនឹងរោគសញ្ញានៃការមានផ្ទៃពោះទូទៅដែរ។ ទោះមាន ឫមិនមានរោគសញ្ញា គ្រប់ស្ត្រីមានផ្ទៃពោះនឹងត្រូវបានធ្វើតេស្តឈាមក្នុងពេលពិនិត្យសុខភាពមុនសម្រាល។

ង) វិធីការពារ និងព្យាបាល៖
វិធីការពារបញ្ហាខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះ ជាធម្មតាគឺការផ្តល់ថ្នាំវីតាមីនសំរាប់អ្នកមានផ្ទៃពោះដែលមានផ្ទុកជាតិដែកបរិមាណគ្រប់គ្រាន់។ ការទទួលទានពួកវីតាមីននិងជាតិដែក អាចជួយការពារនិងព្យាបាលភាពស្លេកស្លាំងអំឡុងពេលមានផ្ទៃពោះ។ អំឡុងពេលមានផ្ទៃពោះ អ្នកត្រូវការជាតិដែក២៧ មីលីក្រាមក្នុងមួយថ្ងៃ។ អាហារូបត្ថម្ភល្អអាចការពារភាពស្លេកស្លាំងអំឡុងពេលមានផ្ទៃពោះ។
អាហារសំបូរជាតិដែករួមមាន:
-សាច់ក្រហមគ្មានខ្លាញ់
-សាច់មាន់
-សាច់ត្រី
-គ្រាប់ធញ្ញជាតិ
-សណ្តែកនិងបន្លែ។
ដើម្បីបង្កើនការស្រូបយកជាតិដែកពីប្រភពសាច់ រុក្ខជាតិនិងថ្នាំគ្រាប់ គួរពិសារជាមួយអាហារដែលមានវីតាមីនសេខ្ពស់ ដែលមានដូចជាទឹកក្រូចច្របាច់ ទឹកប៉េងប៉ោះឬ strawberries។ ប្រសិនបើអ្នកបានប្រើថ្នាំគ្រាប់ជាតិដែកជាមួយនឹងទឹកក្រូច គួរជៀសវាងការប្រើពពួកជាតិកាល់ស្យូមក្នុងពេលព្រមគ្នាតែមួយ។ ទោះបីជាសារធាតុចិញ្ចឹមកាល់ស្យូមមានសារៈសំខាន់អំឡុងពេលមានផ្ទៃពោះ ប៉ុន្តែជាតិកាល់ស្យូមអាចបន្ថយការស្រូបយកជាតិដែក។

*បញ្ជាក់៖ ប្រសិនបើអ្នកមានផ្ទៃពោះកំពុងប្រើពួកថ្នាំវីតាមីន និងជាតិដែកគ្រប់គ្រាន់ នៅតែមានភាពស្លេកសាំ្លងនោះ ការធ្វើតេស្តវេជ្ជសាស្ត្រដើម្បីកំណត់ពីមូលហេតុនៃកង្វះគ្រាប់ឈាមក្រហមផ្សេងទៀត គឺជាការចាំបាច់។ ក្នុងករណីនេះ ការមកពិគ្រោះជាបន្ទាន់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញរោគស្ត្រី និងសម្ភព រួមនឹងវេជ្ជបណ្ឌិតជំនាញគ្រាប់ឈាមនៅមន្ទីរពេទ្យកាល់ម៉ែត ជាជំរើសល្អបំផុត។

«ការពារស្ត្រីមានផ្ទៃពោះពីបញ្ហាខ្វះគ្រាប់ឈាមក្រហម គឺដើម្បីសុខភាពមាតានិងទារក និងសំរាប់សុភមង្គលគ្រួសារទាំងមូល!»

មូលហេតុដែលបណ្តាលឲ្យស្លាប់ភ្លាមៗ ចំពោះមនុស្សពេញវ័យ!The causes of adult sudden deathការស្លាប់ភ្លាមៗ គឺជាការស្លាប់ ដែលមិនអា...
13/06/2017

មូលហេតុដែលបណ្តាលឲ្យស្លាប់ភ្លាមៗ ចំពោះមនុស្សពេញវ័យ!
The causes of adult sudden death

ការស្លាប់ភ្លាមៗ គឺជាការស្លាប់ ដែលមិនអាចរង់ចាំការសង្គ្រោះ ជួនកាលមិនមានអ្វីដែលអាចពន្យល់ពីការស្លាប់នេះបានទេ។ ជាទូទៅជនរងគ្រោះបាត់បង់ស្មារតី មិនមានដង្ហើម និងជីពចរនោះទេ។
ការស្លាប់ភ្លាមៗ ជាមូលហេតុនៃការស្លាប់ប្រហែល ៤សែននាក់ ក្នុងមួយឆ្នាំ នៅសហរដ្ឋអាមេរិក និងប្រហែលជា ៤ម៉ឺននាក់ នៅប្រទេសបារាំង ដែលមូលហេតុចម្បងគឺបណ្តាលមកពីជំងឺបេះដូង (ជំងឺនេះកើនឡើង សមាមាត្រនឹងអាយុ)។
នៅប្រទេសសឹង្ហបុរី ជំងឺបេះដូងគឺជាមូលហេតុទី២ នៃការស្លាប់ ស្មើនឹង ២៤% នៃការស្លាប់សរុប ដែលក្នុងនោះប្រមាណជា ២៤០០នាក់ មានជំងឺស្ទះសរសៃឈាមបេះដូង ហើយមនុស្សជិត ១០០០នាក់ក្នុងនេះបានរងគ្រោះដោយការគាំងបេះដូងភ្លាមៗ នៅកន្លែងផ្សេងៗក្រៅពីមន្ទីរពេទ្យ (ភាគរយសរុបនៃការរស់រានមានជីវិតក្នុងក្រុមនេះ មានប្រមាណតែ ២,៦%ប៉ុណ្ណោះ) ហើយមនុស្សរាប់រយនាក់ផ្សេងទៀត រងគ្រោះដោយគាំងបេះដូង នៅពេលទៅដល់មន្ទីរពេទ្យ។

មូលហេតុទូទៅដែលបណ្តាលឲ្យស្លាប់ភ្លាមៗរួមមានៈ
- ជំងឺស្ទះសរសៃឈាមបេះដូង
- ការស្ទះផ្លូវដង្ហើមដោយវត្ថុផ្សេងៗ
- ការលង់ទឹក
- ជំងឺស្ទះសរសៃឈាមខួរក្បាល
- ការលេបថ្នាំហួសកម្រិត
- ការចងក
- ការហឺតផ្សែង
- ការឆក់ខ្សែភ្លើង
- អាល់លែកហ្ស៊ីធ្ងន់ធ្ងរ
- ការគ្រោះថ្នាក់ប៉ះទង្គិចធ្ងន់ធ្ងរ

ជំងឺស្ទះសរសៃឈាមបេះដូង ភាគច្រើនបណ្តាលមកពីការកកជាតិខ្លាញ់ ដែលស្ទះតាមសរសៃឈាមទៅចិញ្ចឹមបេះដូង (Coronary artery) ដែលគេហៅថា Atherosclerosis។ រោគសញ្ញានៃជំងឺស្ទះសរសៃឈាមបេះដូងរួមមានៈ
- តឹងណែនទ្រូង ឈឺទ្រូងផ្នែកខាងមុខខ្លាំង អាចរាលដាលទៅ ក ថ្គាម ដើមដៃ ឬស្មាទាំងសងខាង
- ជាទូទៅមានរយៈពេលយូរលើសពី ២០នាទី
- ហើយអាចមានសញ្ញារួមផ្សំដូចជាៈ បែកញើស ចង្អោរ ហត់ ឬអស់កំលាំង។

កត្តាបង្កគ្រោះថ្នាក់ នៃជំងឺស្ទះសរសៃឈាមបេះដូង (Risk factors of heart attack):
- កត្តាបង្កដែលមិនអាចកែប្រែបានមានៈ ភេទ តំណពូជ ជាតិសាសន៍ និងអាយុ
- កត្តាបង្កដែលអាចកែប្រែបានមានៈ
• ការលើសជាតិខ្លាញ់
• ការលើសសម្ពាធឈាម
• ជំងឺទឹកនោមផ្អែម
• ការជក់បារី
• ការមិនមានលំហាត់ប្រាណ
• ការលើសទម្ងន់
• ស្ត្រេស និងឆេវឆាវ។

ការស្លាប់ភ្លាមៗ អាចនឹងត្រូវបានជួយសង្គ្រោះក្នុងពេលបច្ចុប្បនុ្នៈ
- ឆាប់ស្គាល់នូវការស្លាប់ភ្លាមៗ ហើយទូរស័ព្ទហៅឡានសង្គ្រោះបន្ទាន់ 119 និងឆាប់ធ្វើការសង្គ្រោះបឋម
- ធ្វើការសង្គ្រោះចលនាបេះដូង និងសួតភ្លាមៗ (CPR: Cardio-Pulmonary Resuscitation)
- ឆាប់ធ្វើការឆក់បេះដូងភ្លាមៗ ដោយ AED (Automatic External Defibrillator)
- ឆាប់បញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យជំនាញដើម្បីបន្តការព្យាបាល។

ការបង្រៀនចំណេះដឹងទូទៅនៃការសង្គ្រោះបឋមជាសាធារណៈ នៃការជួយសង្គ្រោះចលនាបេះដូង និងសួត មានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយអត្រាការស្លាប់ភ្លាមៗ ដែលភាគច្រើនកើតឡើងនៅក្រៅមន្ទីរពេទ្យ។

សកម្មភាពនៃការជួយសង្គ្រោះបន្ទាន់ នៅរយៈពេលប៉ុន្មាននាទីដំបូង គឺជាកត្តាចម្បងក្នុងការជួយដល់អាយុជីវិតជនរងគ្រោះ ហើយសកម្មភាពនេះ អាចធ្វើឡើងដោយពួកយើងទាំងអស់គ្នា និងនៅគ្រប់ទីកន្លែង ហើយអ្វីដែលចំាបាច់នោះគឺ ចំណេះដឹង និងរបៀបសង្គ្រោះបន្ទាន់ដែលត្រឹមត្រូវ។

ប្រសិនបើមានរោគសញ្ញា ឬការសង្ស័យដូចបានរៀបរាប់ខាងលើ សូមប្រញាប់បញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះជីវិតទាន់ពេលវេលា។

12/06/2017

4 February, 2017 ម៉ោង 12:36 pm

Address

Phnom Penh

Telephone

096 333 5014

Website

Alerts

Be the first to know and let us send you an email when Nr.Soy Davit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram