09/02/2026
[សារលិខិតអបអរសាទរ]
[English Below]
សមាគមគ្រូពេទ្យភ្នែកកម្ពុជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្របំផុតជូនចំពោះ សាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា ប្រធានកិត្តិយសនៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា ក្នុងឱកាសដែលលោកស្រីទទួលបានពានរង្វាន់ដ៏ខ្ពង់ខ្ពស់ "Distinguished Award" នៅក្នុងមហាសន្និបាតនៃសមាគមគ្រូពេទ្យភ្នែកអាស៊ីប៉ាស៊ីហ្វិក (APAO) លើកទី៤១ នៅទីក្រុងហុងកុង!
ពានរង្វាន់នេះគឺជាសក្ខីភាពបញ្ជាក់ពីការលះបង់ ការខិតខំប្រឹងប្រែងប្រកបដោយវិជ្ជាជីវៈខ្ពស់ និងការរួមចំណែកយ៉ាងសំខាន់របស់លោកស្រីក្នុងវិស័យចក្ខុរោគ។ សមិទ្ធផលនេះមិនត្រឹមតែនាំមកនូវកិត្តិយសដល់សមាគមគ្រូពេទ្យភ្នែកកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីការរីកចម្រើននៃវិស័យថែទាំសុខភាពភ្នែករបស់ប្រទេសជាតិយើងនៅលើឆាកអន្តរជាតិផងដែរ។
សូមចូលរួមអបអរសាទរចំពោះជោគជ័យដ៏អស្ចារ្យនេះទាំងអស់គ្នា! 🇰🇭
We are thrilled to extend our warmest congratulations to our Honorary President, Asst. Prof. Chukmol Kossama for receiving the prestigious Distinguished Award at the 41st Asia-Pacific Academy of Ophthalmology (APAO) Congress in Hong Kong!
This award is a testament to her dedication, clinical excellence, and significant contributions to the field of ophthalmology. Her achievement not only brings honor to the Cambodian Ophthalmological Society (COS) but also shines a spotlight on the growth of eye care in our nation.
Please join us in celebrating her incredible success! 🇰🇭