PAMA Pharmacy

PAMA Pharmacy Fast service Oder online, qualified, and acceptable price.

Community project JCI Neak Poan   One pack save one life Your contribution mean  a lots to all patients at underserved a...
06/08/2025

Community project JCI Neak Poan


One pack save one life
Your contribution mean a lots to all patients at underserved area in Takeo province

 #ថៃជាអ្នកផ្តើមសង្គ្រាម  #ไทยเป็นผู้เริ่มสงคราม   #ទាហ៊ានថៃបានបើកការវាយប្រហារលើកម្ពុជាមុន។  #កម្ពុជាមានសិទ្ធិក្នុងការការ...
25/07/2025

#ថៃជាអ្នកផ្តើមសង្គ្រាម

#ไทยเป็นผู้เริ่มสงคราม



#ទាហ៊ានថៃបានបើកការវាយប្រហារលើកម្ពុជាមុន។
#កម្ពុជាមានសិទ្ធិក្នុងការការពារខ្លួននិងអធិបតេយ្យភាពជាតិរបស់ខ្លួន។
#ថៃបានឈ្លានពានកម្ពុជាដោយកម្លាំងយោធា។
#泰国军队首先对柬埔寨发动了攻击。
#柬埔寨有权捍卫自己的国家主权和自卫权。
#泰国使用武力侵犯了柬埔寨的领土。
. .

MEDICAL INSTRUMENTSFOR SURGICAL & NURSING AND MIDWIFERY
10/08/2020

MEDICAL INSTRUMENTS

FOR SURGICAL & NURSING AND MIDWIFERY

មេរោគក្រពះ H.Pylori (​PYLOBACT ថ្នាំព្យាបាល​  មេរោគក្រពះ)ការយល់ដឹង​អំពីជម្ងឺ មេរោគក្នុងក្រពះ (H.pylori)1. តើអ្វីទៅជាមេរោ...
12/07/2020

មេរោគក្រពះ H.Pylori (​PYLOBACT ថ្នាំព្យាបាល​ មេរោគក្រពះ)
ការយល់ដឹង​អំពីជម្ងឺ មេរោគក្នុងក្រពះ (H.pylori)

1. តើអ្វីទៅជាមេរោគក្រពះ H.pylori ?
=> ពីពេលមុនគឺគ្មាននណាម្នាក់ជឿរថាមានមេរោគដែលអាចរស់នៅក្នុងក្រពះមនុស្សយើងបានឡើយ ដោយសារតែក្នុងក្រពះយើងម្នាក់ៗ គឺពោពេញទៅដោយជាតិអាស៊ីតរបស់ក្រពះដ៏ខ្លាំងខ្លារ ដែលមិនអាចអំណោយផលដល់ការរស់រានមានជិវិតរបស់សរីរាង្គមានជីវិតណាមួយឡើយ ក៏ប៉ុន្តែសំរាប់មេរោគក្រពះ H.pylori គឺមានសម្ថភាពពិសេសដែលអាចអោយមេរោគប្រភេទរស់នៅក្នុងទឹកក្រពះរបស់មនុស្សយើងបានដោយគ្មានបញ្ហារ ។

2. តើមេរោគ H.pylori អាចបង្ករផលប៉ះពាល់អ្វីខ្លះដល់សុខភាពមនុស្សយើង ?
=> ចំពោះអ្នកជំងឺដែលមានផ្ទុកមេរោគ H.pylori នៅក្នុងក្រពះរបស់ពួកគាត់ គឺអាចបង្ករអោយអ្នកជំងឺមានបញ្ហារសំរាប់សុខភាពរបស់ពួកជាក់ជាមិនខាន ហើយជាពិសេសគឺបញ្ហារ ក្រពះ ពោះវៀនតែម្ដង ក្នុងនោះមានដូចជា ÷

- ពិបាករំលាយអាហារ (Dyspepsia)
- រលាកក្រពះ រាំរៃ និង មិន ជាដាច់ក្រោយការ ព្យាបាល
- ដំបៅក្រពះ និង ការហូរធ្លាក់ឈាម
- ស្លេកស្លាំង និង ខ្វះគ្រាប់ឈាមក្រហម
- និង ចុងក្រោយវាក៏អាចបង្ករអោយមានការប្រឈមនិងជំងឺមហារីកក្រពះ ប្រមាណជាង 40% លើសមនុស្សធម្មតាដែលមិនមានផ្ទុកមេរោគក្រពះនេះ ។

3. តើយើងអាចធ្វើការពិនិត្យរក មេរោគក្រពះ នេះដោយវិធីណាខ្លះ ?
=> ការធ្វើ test ដើម្បីរកមេរោគក្រពះ H.pylori អាចធ្វើឡើងដោយវិធីជាច្រើន មានដូចជា ÷

- ការសុងឆ្លុះក្រពះ និង យកទឹករំអិលទៅវិភាគ (Biopsie and Ana-path) ។
- ការផ្លុំខ្យល់ដង្ហើមធ្វើតេស រកមេរោគក្រពះ (Hp Breath Test) ។
- ការពិនិត្យមើល Ag Hp នៅក្នុង លាមក (Hp antigen stool test) ។
- សំរាប់ការវិភាគដោយការធ្វើតេស្តឈាម (Hp anti-body) គឺយើងមិនអាចយកជាការធ្វើ រោគវិនិច្ឆ័យជាក់ច្បាស់បាននោះទេ ។

4. វិធីព្យាបាល ៖
=> ការព្យាបាលបញ្ហារមេរោគក្រពះ H. Pylori នេះគឺទាមទារនូវ រោគវិនិច្ឆ័យច្បាស់លាស់បំផុតមួយមុននឹងឈានទៅដល់ការព្យាបាលដោយការប្រើប្រាស់ថ្នាំផ្សះ (Antibiotics drugs) រួមទាំងក្រុមថ្នាំបន្ថយជាតិអាស៊ីតក្រពះ (PPI) ។ មូលហេតុណាដែលយើងទាមទារ អោយមាននូវ រោគវិនិច្ឆ័យច្បាស់លាស់នេះពីព្រោះដើម្បីសុវត្ថិភាពរបស់អ្នកជម្ងឺ, ជៀសវាងនូវភាពស៊ាំនៃថ្នាំផ្សះ (Antibiotic resistance), ការខាតបង់ប្រាក់កាសដោយឥតប្រយោជន៍ និងក៏ដូចជាការធ្វើទុក្ខដោយការប្រើប្រាស់ថ្នាំផ្សះនេះផងដែរ (drugs sides effects) ទៅលើអ្នកជម្ងឺ ។
Thank you for and 🙏🏻👩🏻‍⚕️👨🏻‍⚕️

02/07/2020

“ស្រុកខ្មែរស្រែងោង...ដឹងកាលបានអភិវឌ្ឍដូចស្រុកគេទេ‼️“​ (តែភ្លេចមេីលខ្លួនឯង​)៖

-ផ្លូវមានឲ្យជិះ​ ចូលចិត្តតែជិះបញ្រ្ចាស់!
-បេីកឡានបុកគេ​ស្លាប់​ អាងអីបេីករត់​ សុខចិត្តរស់ជាឃាតករលាក់មុខមួយជីវិត​!
-ឈប់ស្តុប១នាទីសោះសឹងតែដាច់ខ្យល់​ ហេតុតែប្រញាប់ពេក!
-បេីប៉ូលិសមិនចេញចាប់​ មិនខ្ចីត្រដរខ្យល់ទៅរៀនយកប័ណ្ណបេីកបរ!
-ដេីរលេងសុីផឹក: ផឹកហ្នឹង​ សុីហ្នឹង​ ចោលហ្នឹង​ ជុះហ្នឹង!
-តិះឌៀលថាគេលួចវប្បធម៌ឯង​, ឈឺចាប់ណាស់​, ខឹងណាស់, តែបេីសួរពីរឿងវប្បធម៌​ឯង បេីឲ្យតែដឹងខ្យល់អី!
-ឲ្យឈ្លោះដណ្តេីមទឹកដីពីគេហេ៎?​ ហាសហា​ អត់ទេ, សុខចិត្តLiveវីដេអូ​ ហែកខ្មែរគ្នាឯងវិញ​ បានViewsទុកលក់ឡេទៀត!!
-សិល្បករជំនាញថ្មីៗពេញទឹកពេញដី​ បែរជាទៅលេីកទូលមនុស្សដែលគ្មាន​វិជ្ជាជីវ:​ ខ្ចាត់ព្រាត់ពីណាពីណី ហេីយមេីលឃេីញសិល្ប:ស្រុកគេ​ ដូចឃេីញព្រះឥន្ទចុះពីឋានទេវតា!
-ប្រកាន់ខ្លួន​ វណ្ណ:​ បក្សពួក​ គ្រួសារ​ មេីលគ្នាលេីក្រោម​ ហេីយវាយតម្លៃតាមរយ:សម្ភារ:ក្រៅខ្លួន!
-ចំណុចល្អធ្វេីមិនឃេីញ​ បេីកំហុសតែបន្តិច​ ដាក់កៅអីអង្គុយទេីសគេមួយជីវិត!
-អ្នកមានស្ទេីរ​ ខំអួត​នោះអួត, ឯអ្នកមានកក់ពពកអង្គុយឆ្ងល់ចំហរមាត់មេីល!

សង្គមបែបហ្នឹង​??? ចង់រីកចម្រេីន???😡

*ខ្ញុំសូមទោស​ និងអធ្យាស្រ័យដល់ប្រជាពរដ្ឋទាំងអស់ដែលបំពេញតួនាទីដ៏ល្អកន្លងមក​។
*ពាក្យខាងលេីរៀងលេីសលួស ព្រោះសសេរចេញពីកំហឹង​ និងចម្ងល់សួរទៅដល់មនុស្សធន់ហ្នឹង​ ដែលមានឈាមជាខ្មែរ​ តែមិនចូលរួមស្រឡាញ់កិត្តិយសប្រទេសជាតិ និងសូម្បីតែកិត្តិយសរបស់ខ្លួនឯង។
*កុំចង់ដូចគេ.​..បេីខ្លួនឯង​ មិនជួយខ្លួនឯង!

Tee by - ESQ

23/06/2020
សញ្ញាប្រក្រតីដែលអាចកើតមានចំពោះទារកទេីបកេីត៖1. កន្ទួលរោល ជាចំណុចក្រហមៗដែលរាលដាលពេញទាំងខ្លួន ហៅថា​ Toxic Erythrema ហើយនឹងប...
10/06/2020

សញ្ញាប្រក្រតីដែលអាចកើតមានចំពោះទារកទេីបកេីត៖

1. កន្ទួលរោល ជាចំណុចក្រហមៗដែលរាលដាលពេញទាំងខ្លួន ហៅថា​ Toxic Erythrema ហើយនឹងបាត់ទៅវិញដោយខ្លួនឯង។
2. ផ្នូតពណ៌ខៀវនៅបរិវេណខ្នង និងគូទ Mongolian Spot នឹងឆ្លកពណ៌​ ជាសះស្បើយទៅវិញនៅអាយុប្រហែល២ឆ្នាំ។
3. ខ្លួនប្រាណឡើងលឿងបន្តិចបន្តួច នៅថ្ងៃទី៣ គឺច្រើនតែជួបញឹកញាប់ តែមិនមានបញ្ហាអ្វីទេ។ ក្នុងករណីខ្លួនឡើងលឿងតាំងពីពេលសម្រាលភ្លាម​ ឬឡើងលឿងខ្លាំងពេក​ ឬលើសពីមួយសប្តាហ៍​ ចាត់ទុកថាខុសប្រក្រតី ដែលគ្រូពេទ្យត្រូវពិនិត្យរកមូលហេតុ។ ពណ៌លឿងនេះកើតចេញពីសារធាតុ​ Bilirubin ដែលមានបរិមាណច្រើនពេក បណ្តាលមកពីមូលហេតុច្រើនយ៉ាង។
4. ត្អើក ជាអាការ:ប្រក្រតីដែលតែងតែប្រទះឃើញញឹកញាប់ មិនចាំបាច់ធ្វើអ្វីទេ វានឹងបាត់ទៅដោយខ្លួនឯង។
5. ភ្នែកស្រលៀង ក្នុងរយ:ពេល១–២ខែដំបូង អាចសង្កេតឃើញមាន។
6. បង្ហួរទឹកភ្នែកស្ទះ នឹងមានទឹកភ្នែកស្ទះ ជួនកាល អាចមានអាចម៍ភ្នែក ដែលភាគច្រើនកើតលើភ្នែកតែម្ខាង ហើយអាចនឹងបាត់ទៅវិញនៅអាយុ៤ខែ។ គ្រូពេទ្យអាចបង្រៀនឲ្យម៉ាស្សាគល់ភ្នែក នៅបរិវេណបង្ហួរទឹកភ្នែក។ ប្រសិនបើមានអាចម៍ភ្នែក សូមជូតដោយប្រើទឹកឆ្អិនដែលចុះត្រជាក់។ ប្រសិនបើនៅតែមិនជា សូមពិគ្រោះជាមួយគ្រូពេទ្យ។
7. ក្អែទឹកដោះ អាចកើតឡើងបាន។ ប្រសិនបើមិនកើតឡើងនៅរាល់ពេលបំបៅដោះ និងមិនមែនជាការក្អួតចង្អោរទេ នោះមិនចាត់ទុកថាខុសប្រក្រតីទេ។ សាកល្បងឧស្សាហ៍ឲ្យក្មេងភើ អាការ:នេះនឹងអាចបាត់ទោវិញដោយខ្លួនឯង។
8. ផ្ចិត ផ្ចិតទារកទើបកើតនឹងជ្រុះទៅវិញដោយខ្លួនឯងក្នុងពេល១-២សប្តាហ៍ ត្រូូវថែទាំឲ្យបានស្អាតដោយជូតនឹងអាកុល៧០% នៅរាល់ពេលផ្លាស់ក្រណាត់កន្ទប។ នៅពេលផ្សិតជិតជ្រុះ អាចនឹងមានឈាមរឹមៗដែរ ដូច្នេះសូមជូតនឹងអាកុល។ ប្រសិនបើផ្ចិតឡើងខ្ទុះ ឬស្បែកនៅជុំវិញផ្ចិតហើមក្រហម គប្បីពិគ្រោះជាមួយគ្រូពេទ្យ។
9. លាមក លាមកថ្ងៃដំបូងៗ ហៅថាអាចម៍ខ្មាំង មានសណ្ឋានស្អិតៗ ពណ៌ខ្មៅ។ ក្រោយពីនោះមក លាមកនឹងប្រែពណ៌ទៅតាមលក្ខណៈទឹកដោះដែលបៅ។ ក្មេងដែលបានចិញ្ចឹមដោយទឹកដោះម្តាយ អាចមានលាមកពណ៌លឿង និងមានជាតិរាវច្រើន។ សូមសង្កេតមើលណ្ឋានលាមកកូន និងភាពខុសប្លែកនានា ប្រសិនបើមានការប្រែប្រួលខុសពីទម្លាប់ សូមពិគ្រោះជាមួយគ្រូពេទ្យ៕

ដកស្រង់ពីសៀវភៅតាមដានសុខភាពទារក
(ចេញដោយមន្ទីរពេទ្យកាល់ម៉ែត)

មើលរូបភាពនេះ!!វាលាក់កំបាំងនិងបង្កប់អត្ថន័យឲ្យយើងពិចារណាកុំជឿរូបភាពដែលមើលឃើញត្រឹមតែមួយភ្លែតឃើញហើយត្រូវញីភ្នែកមើលឲ្យច្បាស់...
03/06/2020

មើលរូបភាពនេះ!!
វាលាក់កំបាំងនិងបង្កប់អត្ថន័យឲ្យយើងពិចារណា

កុំជឿរូបភាពដែលមើលឃើញត្រឹមតែមួយភ្លែត
ឃើញហើយត្រូវញីភ្នែកមើលឲ្យច្បាស់ម្តងទៀត
ត្រូវមានស្មារតីជាប់ជានិច្ចក្នុងការត្រេះរិះពិចារណាអារកាត់សម្រេច

សង្គមបច្ចុប្បន្ននេះសម្បូរទៅដោយ
ខ្លានិងក្រពើ មានទាំងពិតមានទាំងជ័រ
មួយៗញ័រសម្លឹងចាំតែឱកាសត្របាក់ទេ

ហ៊ានតែភ្លាត់ស្នៀតដឹងតែក្ស័យ
ដូចនេះធ្វើអ្វីក៏ដោយ មិនថាបោះជំហ៊ានឬពោលពាក្យហាស្តី ត្រូវតែមានស្មារតីគិតពីលទ្ធផលនិងអ្វីដែលនឹងកើតឡើង ។

ជំងឺទាស់ រោគទាស់ សសៃខ្ជី ជាអ្វី?? ------------------------------------------------បកស្រាយគំនិតបុរាណ និងវេជ្ជសាស្រ្តខ្មែរ...
25/05/2020

ជំងឺទាស់ រោគទាស់ សសៃខ្ជី ជាអ្វី??
------------------------------------------------
បកស្រាយគំនិតបុរាណ និងវេជ្ជសាស្រ្ត

ខ្មែរយើងបានកំណត់ថាជា ជម្ងឺកើតភ្លាមៗ និងជាពិសេសជម្ងឺរុាំរ៉ៃ កើតមានលើស្ត្រីដែលបានឆ្លងទន្លេ ឬរលូតកូន។ នៅពេលក្រោយមក កើតជាជម្ងឺឆាប់រហ័ស និងរុាំរ៉ៃ ត្រូវបានយាយម៉ប ចាស់ទុំ គ្រូខ្មែរ កំណត់ថាជា រោគទាស់។

បើតាមក្បួនបូរាណគេបានកំណត់រោគទាស់ជាច្រើនប្រភេទដូចតទៅ៖
1. ទាស់សសៃ៖ បង្កដោយការឆាប់ធ្វើការកិច្ចការធ្ងន់ស្រាលក្រោយឆ្លងទន្លេ។
2. ទាស់បែកស្រកា៖ ដែលសំគាល់ដោយភាពស្គមរីុងរៃ មានបែកស្រការលើស្បែក។
3. ទាស់ទំុ៖ ដែលសំគាល់ដោយភាពរុាំរ៉ៃយូរពេក រហូតដល់ធ្ងន់ធ្ងរមែនទែន។
4. ទាស់ដំណេក៖ មកពីឆាប់រួមរក្សពេកបន្ទាប់ពីឆ្លងទន្លេ។
5. ទាស់រីងរៃ៖ ដែលមានការវិវឌ្ឍន៏កាន់តែធ្ងន់ធ្ងរទៅៗ បន្តិចម្តង និងយូរហើយ ដែលធ្វើអោយស្គមរីងរៃ។
6. ទាស់មិនដឹងមុខ៖ ជារោគទាស់ដែលមានអាការៈដែលមិនអាចកំណត់បានថាជារោគទាស់ខាងលើបាន
7. ទាស់ចំណី៖ ដែលកើតមានភ្លាមៗ បន្ទាប់ពីបានទទួល ទានអាហារមួយចំនួនដែលត្រូវហាមឃាត់ចំពោះស្រ្តីដែលបានរលូតកូន ឬ ឆ្លងទន្លេ។

តាមការស្រាវជ្រាវ បានកំណាត់បានថា រោគទាស់ទាំងប៉ុន្មានខាងលើនេះ ត្រូវបាន រកឃើញថាមានពីរប្រភេទធំៗ ក្នុងនោះមាន ជម្ងឺផ្លូវកាយ និងជម្ងឺផ្លូវចិត្ត។

ចំពោះរោគទាស់ដែលស្ថិតក្នុងជម្ងឺផ្លូវកាយ មានដូចជា៖
1. កង្វះគ្រាប់ឈាម៖ ដែលមានមូលហេតុផ្សេងៗគ្នា
2. ជម្ងឺអង់ដូគ្រីន៖ ដែលបានប្រែប្រួលបន្ទាប់ពីរលូតឬឆ្លងទន្លេ
3. ជម្ងឺឆ្លងក្រោយឆ្លងទន្លេ ឬរលូត៖ ដែលមានមូលហេតុផ្សេងៗគ្នា
4. កង្វះចំណីអាហារ

ចំពោះរោគទាស់ដែលត្រូវចាត់ទុកជាជម្ងឺផ្លូវចិត្ត មានដូចជាៈ
1. ជម្ងឺធ្លាក់ទឹកចិត្ត depressions
2. ជម្ងឺថ់ប់បាម្មណ anxiety disorders
3. ជម្ងឺបាក់ស្បាត post traumatic disorders
4. ជម្ងឺចិត្តធ្វើទុក្ខកាយ somatoform disorders និង ជម្ងឺ psychosomatic disorders

ជួនកាលរោគទាស់ ជារោគផ្លូវកាយកើតព្រមគ្នា និងរោគផ្លូវចិត្តចូលគ្នា។ តាមវិទ្យាសាស្ត្រ គេត្រូវព្យាបាល ដោយយោង ទៅតាមមូលហេតុ និងស្ថានភាពជាក់ស្តែងនៃជម្ងឺនោះ។

អត្ថបទ៖ Prof. Ka Sunbunat

Visit Google Maps to check out my real-time location. With the Google Maps App you can share your location with friends and family too.

ម៉ាស់ 4ស្រទាប់ចូលស្តុកថ្មីៗបងប្អូនត្រូវការអាចទាក់ទង ឬទាក់ទងតាមឆាតក៏បាន 📲086838286
23/03/2020

ម៉ាស់ 4ស្រទាប់ចូលស្តុកថ្មីៗបងប្អូនត្រូវការអាចទាក់ទង ឬទាក់ទងតាមឆាតក៏បាន
📲086838286

Address

St Borey Phnompenhthmey, Phum Tropang Chhouk, Sangkat Teukthla, Khan Sensok
Phnom Penh

Telephone

+85586838286

Website

Alerts

Be the first to know and let us send you an email when PAMA Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to PAMA Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram