VYDA - Cambodia

VYDA - Cambodia Welcome to Volunteer Youth Doctor Association (Cambodia)! We always give you a warm welcome. If you

10/07/2024

សេចក្ដីជូនដំណឹង

សមាគមក្រុមយុវជនគ្រូពេទ្យស្មគ្រចិត្ត បានសហការគ្នាជាមួយក្រុមជនជាតិជប៉ុន ដើម្បីចុះពិនិត្យ និង បង្រៀនក្មេងអំពី “ការថែទាំសុខភាពមាត់ធ្មេញ”

*** ពួកយើង ត្រូវការនិសិត្សស្ម័គ្រចិត្ត(ឆ្នាំទី៤ដល់ទី៧) ផ្នែកពេទ្យធ្មេញ (ស្រី) ចូលរួមសកម្មភាព

កម្មវិធី៖
ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង២រសៀល ដល់ម៉ោង ៤ល្ងាច

ទីតាំង៖
សាលាមត្តេយ្យសិក្សា ធនធានក្រុងតាខ្មៅ

ផុតកំណត់ទទួលពាក្យ៖
ថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ នេះ

នៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤ សមាជិកសមាគម ក្រុមយុវជនគ្រូពេទ្យស្មគ្រចិត្ត(VYDA) ដឹកនាំដោយបងប្រធាន អញ្ជើញចូលរួមកម្មវិធីផ...
02/05/2024

នៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤ សមាជិកសមាគម ក្រុមយុវជនគ្រូពេទ្យស្មគ្រចិត្ត(VYDA) ដឹកនាំដោយបងប្រធាន អញ្ជើញចូលរួមកម្មវិធីផ្ដល់ឈាមក្រោមប្រធានបទ “ឈាមម្នាក់ ជួយជីវិតម្នាក់”

ក្តីសុខនៅឯណា!មនុស្សម្នាក់ៗនរណាក៏ចង់បានសេចក្តីសុខដែរតែសេចក្តីសុខដែលមនុស្សប្រាថ្នាចង់បានមិនដូចគ្នាទេ ខ្លះថាមានលុយច្រើនជាសេ...
20/02/2024

ក្តីសុខនៅឯណា!
មនុស្សម្នាក់ៗនរណាក៏ចង់បានសេចក្តីសុខដែរ
តែសេចក្តីសុខដែលមនុស្សប្រាថ្នាចង់បានមិនដូចគ្នាទេ
ខ្លះថាមានលុយច្រើនជាសេចក្តីសុខ
ខ្លះថាសេចក្តីស្នេហាជាសេចក្តីសុខ
ខ្លះថាបុណ្យសក្តិអំណាចជាសេចក្តីសុខ
ខ្លះខំធ្វើសង្គ្រាមសម្លាប់មនុស្សថាជាសេចក្តីសុខ
ខ្លះថាអីចេះខ្លះថាអីចុះ ប៉ុន្តែការពិតទៅ សេចក្តីសុខ ជាវត្ថុមួយដែលអណ្តែតពីមុខយើងបញ្ឆោតយើងឲ្យដេញចាប់ ចាប់ខុស ចាប់ខុស ប៉ុន្តែពេលចាប់បានសេចក្តីសុខនោះមកម្តងៗវាមិននៅជាមួយយើងរហូតទេ វារសាត់ទៅទៀត ទុក្ខក៏មកជំនួស គឺទុក្ខដែលបាត់សេចក្តីសុខនោះ។
ដូច្នេះតើសេចក្តីសុខណាទៅដែលយើងគួរស្វែងរកក្នុងជីវិតនេះ?

សូមគោរពជូនពរ បវរមហាប្រសើរជូនដល់ លោកជំទាវ តោ ពិឡា   រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ពីយើងខ្ញុំ សមាជិក សមាជិការ សមាគម ក្រុ...
11/04/2023

សូមគោរពជូនពរ បវរមហាប្រសើរជូនដល់ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ពីយើងខ្ញុំ សមាជិក សមាជិការ សមាគម ក្រុមយុវជនគ្រូពេទ្យស្មគ្រចិត្ត ទាំងអស់គ្នា!

សូមគោរពជូនពរ បវរមហាប្រសើរជូនដល់ លោកទន្តបណ្ឌិត តោ ប៊ូរផា ប្រធានសមាគមក្រុមយុវជនគ្រូពេទ្យស្មគ្រ័ចិត្ត (V.Y.D.A) ពីសមាជិក សម...
06/04/2023

សូមគោរពជូនពរ បវរមហាប្រសើរជូនដល់ លោកទន្តបណ្ឌិត តោ ប៊ូរផា ប្រធានសមាគមក្រុមយុវជនគ្រូពេទ្យស្មគ្រ័ចិត្ត (V.Y.D.A) ពីសមាជិក សមាជិការ សមាគមទាំងអស់គ្នា!

សេចក្ដីជូនដំណឹងថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៣ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ( VYDA) មានសេចក្ដីសោមនស្សរីករាយក្រៃលែងដែល ...
29/03/2023

សេចក្ដីជូនដំណឹង

ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៣ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ( VYDA) មានសេចក្ដីសោមនស្សរីករាយក្រៃលែងដែល លោកវេជ្ជបណ្ឌិតឯកទេសចក្ខុរោគ តោ គ្រីថា បានជួយឧបត្ថម្ភឱសថជាច្រើនប្រភេទ (ផលិតផលពីបារាំង)។ យើងខ្ញុំទាំងអស់គ្នានិងនាំយកឱសថទាំងនោះចែកជូនប្រពលរដ្ឋដោយឥតគិតថ្លៃក្នុងខេត្តកំពង់ចាម។
ឱសថទាំងអស់រួមមាន៖
- Flotavid (200mg)
- Tranexamic Acid
- Diamicron (30mg)
- Multi-vitamin
- Esomé (40mg)
- Angioten (50mg)
- Tramadol (325mg)
- Cefuroxime axetil (500mg)

តាំងនាមជំនួសប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម សូមអរគុណនូវទឹកចិត្តដ៏ល្អប្រពៃ មួយនេះសម្រាប់ការចែករំលែក ក៏ដូចជាបានចូលរួមជួយសម្រួលទុកធុរៈប្រជាពលរដ្ឋផងដែរ។

សូមជូនពរលោកគ្រូមានសុខភាពល្អ កម្លាំងប្រាជ្ញាឆ្លាតវៃ និង ជោគជ័យគ្រប់ភារកិច្ច៕

ពូសុំពិនត្យធ្មេញតែតិចទេ ចាំពូអោយនំ១កញ្ចប់
22/03/2023

ពូសុំពិនត្យធ្មេញតែតិចទេ ចាំពូអោយនំ១កញ្ចប់

ថ្ងៃអាទិត្យទី១៩ ខែមិនា ឆ្នាំ២០២៣ យើងខ្ញុំទាំងអស់គ្នាបានបន្តចុះទៅពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ និងជួបសំណេះសំណាលជាម...
21/03/2023

ថ្ងៃអាទិត្យទី១៩ ខែមិនា ឆ្នាំ២០២៣ យើងខ្ញុំទាំងអស់គ្នាបានបន្តចុះទៅពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅភូមិឈូកស ក្នុងចំណោមភូមិទាំង១៧ នៃឃុំបឹងណាយ ដែលបានមកទទួលសេវាពិនិត្យជម្ងឺភ្នែក មាត់ធ្មេញ និងជម្ងឺទូទៅ ដោយឥតគិតថ្លៃចំនួន ១០៥នាក់ ស្រី៦៩នាក់ កុមារ១៧នាក់ ស្មើនឹង២៨៧ករណី។

ក្នុងពេលពិនិត្យ ក្រុមគ្រូពេទ្យបានពិនិត្យឃើញថាមានអ្នកជម្ងឺមួយនាក់ មានសភាពជម្ងឹធ្ងន់ធ្ងរនឹងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមបន្តជួយគាំទ្រ ផ្សព្វផ្សាយ និងការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ក៏ដូចជាសមាគមយើងខ្ញុំតាមរយះការ LIKE & SHARE ដើម្បីអោយប្រជាពលរដ្ឋដទៃយកជាគំរូល្អ និងចេះជួយយកអាសារ ទុកធុរះអ្នកដទៃ ក៏ដូចជាជួយបង្ហាញដល់ប្រទេសដទៃអោយបានឃើញថា យើងមានបេះដូងជាខ្មែរ ស្រលាញ់ប្រជាជនកម្ពុជា ៕

លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ មានទឹកចិត្តសប្បុរសធម៌យ៉ាងមោះមុត ដោយក្ដីត្រេកអរដោយបានរួមចំនែកជួយសម្រួលបន្ទុកជម្ងឺរបស់ប្រជាជន ម...
15/03/2023

លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ មានទឹកចិត្តសប្បុរសធម៌យ៉ាងមោះមុត ដោយក្ដីត្រេកអរដោយបានរួមចំនែកជួយសម្រួលបន្ទុកជម្ងឺរបស់ប្រជាជន មិនថា ក្ដៅហត់ ឬឃ្លានប៉ុនណាក៏ដោយ។
សប្បាយចិត្តនៅពេលដែលឃើញប្រជាជនរីករាយនិងស្វាគមន៍ពួកយើង!!!

ថ្ងៃអាទិត្យ ទី១២ ខែមិនា ឆ្នាំ២០២៣ សមាជិកសមាជិការ សមាគមក្រុមយុវជនគ្រូពេទ្យស្មគ្រ័ចិត្ត (VYDA) បានចុះពិនិត្យ និងព្យាបាលប្រ...
12/03/2023

ថ្ងៃអាទិត្យ ទី១២ ខែមិនា ឆ្នាំ២០២៣ សមាជិកសមាជិការ សមាគមក្រុមយុវជនគ្រូពេទ្យស្មគ្រ័ចិត្ត (VYDA) បានចុះពិនិត្យ និងព្យាបាលប្រជាជន ក្នុងភូមិក្បាលដំរី ឃុំបឹងណាយ ខេត្តកំពង់ចាម ដោយក្នុងនោះដែរយើងខ្ញុំ ក្រុមគ្រូពេទ្យទាំងអស់គ្នាចំនួន២០នាក់ បានចុះពិនិត្យ និងព្យាបាល ជម្ងឺភ្នែក ជម្ងឺមាត់ធ្មេញ ជម្ងឺទូទៅមនុស្សចាស់និងកុមារ និងផ្នែកឱសថ ដោយឥតគិតថ្លៃ ប្រមាណ៨៩នាក់ (ស្រី៥៨នាក់) ស្មើនិង ២៤១ករណី។ មិនត្រឹមតែប៉ុណ្ណោះយើងក៏បានបញ្ជូនអ្នកជម្ងឺធ្ងន់ធ្ងរ ២នាក់ (ជម្ងឺតាអក និង រលាកកែវភ្នែក) តាមរយះរថយន្តសង្គ្រោះបន្ទាន់របស់ក្រសួងពាណិជកម្ម ទៅមន្ទីរពេទ្យអង្គឌួង រាជធានីភ្នំពេញផងដែរ។

បន្ទាប់ពីអាហារសាមគ្គីថ្ងៃត្រង់រួចមក យើងទាំងអស់គ្នាបានចូលរួមបុណ្យផ្កាប្រាក់សាមគ្គីក្នុង វត្តស្រោងស្រឡៅ ដើម្បីសុំសេចក្ដីសុខសប្បាយ
ជាចុងក្រោយ យើងខ្ញុំសូមអរគុណដល់ក្រុមការងារស្រុក និងក្រុមប្រជាការពារភូមិ បានអញ្ជើញក្រុមគ្រូពេទ្យដើរកម្សាន្តនៅរមនីយដ្ឋាន ក្បាលឆាយ ផង៕

ថ្ងៃអាទិត្យ ទី០៥ ខែមិនា ឆ្នាំ២០២៣ សមាជិកសមាជិការ សមាគមក្រុមយុវជនគ្រូពេទ្យស្មគ្រ័ចិត្ត (VYDA) បានចុះពិនិត្យ និងព្យាបាលប្រ...
05/03/2023

ថ្ងៃអាទិត្យ ទី០៥ ខែមិនា ឆ្នាំ២០២៣ សមាជិកសមាជិការ សមាគមក្រុមយុវជនគ្រូពេទ្យស្មគ្រ័ចិត្ត (VYDA) បានចុះពិនិត្យ និងព្យាបាលប្រជាជន ក្នុងខេត្តកំពង់ចាម តាមការសន្យាពិតមែន ដោយក្នុងនោះដែរយើងខ្ញុំ ក្រុមគ្រូពេទ្យទាំងអស់គ្នាបានចុះពិនិត្យ និងព្យាបាល ជម្ងឺភ្នែក ជម្ងឺមាត់ធ្មេញ ជម្ងឺទូទៅមនុស្សចាស់និងកុមារ និងផ្នែកឱសថ ប្រមាណ៣១៩នាក់ ស្មើនិង ៦៦៦ករណី៕

សូមធ្វើការការពារ និងរក្សាអនាម័យអោយបានខ្ជប់ខ្ជួនទាំងអស់គ្នា!

រីករាយចុងសប្ដាហ៍ !សមាគមក្រុមយុវជនគ្រូពេទ្យស្មគ្រចិត្តយើងខ្ញុំមានការចុះពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋកម្ពុជាចំនួន ...
04/03/2023

រីករាយចុងសប្ដាហ៍ !

សមាគមក្រុមយុវជនគ្រូពេទ្យស្មគ្រចិត្តយើងខ្ញុំមានការចុះពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋកម្ពុជាចំនួន ៦ភូមិ បន្ថែមទៀតក្នុងខេត្តកំពង់ចាម ដោយមិនគិតថ្លៃ។
*** ក្នុងនោះដែរយើងមានផ្នែក៖
ជម្ងឺភ្នែក
ជម្ងឺមាត់ធ្មេញ
ជម្ងឺទូទៅមនុស្សចាស់និងកុមារ

Address

Street 2
Phnom Penh

Telephone

+85512280190

Website

Alerts

Be the first to know and let us send you an email when VYDA - Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram