31/07/2025
[English Below] - សេចក្តីជូនដំណឹង! ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងយូនីសេហ្វបានបន្តសហការគ្នា ដើម្បីចាប់ផ្តើម និងជម្រុញយុទ្ធនាការចាក់វ៉ាក់សាំងជាបន្ទាន់ ចាប់ពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ តទៅ។ យុទ្ធនាការនេះមានគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្សេងៗ ក្នុងអំឡុងពេលនៃការបម្លាស់ទីដ៏លំបាកនេះ និងការពារសុខភាពកុមារ និងប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសប្រជាពលរដ្ឋភៀសសឹក។ កុមារគ្រប់ពេលវេលាទាំងអស់គួរទទួលបានការថែទាំសុខភាពពេញលេញ។
កម្មវិធីចាក់វ៉ាក់សាំងនេះ នឹងផ្តោតលើក្រុមគោលដៅសំខាន់ៗដូចខាងក្រោម៖
• ផ្តល់ថ្នាំបង្ការជំងឺតេតាណូស និងខាន់ស្លាក់ សម្រាប់ស្ត្រី
• ផ្តល់ថ្នាំបង្ការជាប្រចាំ សម្រាប់កុមារអាយុក្រោម ២ឆ្នាំ
• ផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជឹល ស្អូច ចំពោះកុមារអាយុពី៣ ទៅ១៥ឆ្នាំ (បើមិនធ្លាប់ទទួលពីមុន)
• ផ្តល់វ៉ាក់សាំងកូវីដ-១៩ ពី១២ឆ្នាំឡើង ទៅតាមស្ថានភាពទទួលវ៉ាក់សាំងពីមុនមក
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទីតាំងសុខាភិបាល ឬមន្រ្តីសុខាភិបាលដែលនៅជិតបំផុត។ ការថែទាំសុខភាព និងការចាក់វ៉ាក់សាំងមានសារៈសំខាន់ណាស់សម្រាប់កុមារគ្រប់រូប ដើម្បីធានាថាពួកគេអាចទទួលបានការការពារពេញលេញដើម្បីរស់រានមានជីវិត និងលូតលាស់បានល្អប្រសើរ។
-
To support displaced families, The Ministry of Health, with support from UNICEF, is launching a targeted and urgent vaccination campaign starting 28 July 2025. This effort aims to prevent disease outbreaks, save lives, and protect the health of displaced children and communities. No child should be denied their right to health.
The campaign will provide essential immunizations including tetanus and diphtheria vaccines for women, routine vaccinations for children under 2, measles-rubella vaccines for children aged 3-15 who have not yet been vaccinated, and COVID-19 vaccines for those aged 12 and above based on their vaccination history.
Every child deserves access to life-saving healthcare and immunization to survive and thrive.
, Peace and Protection.
សន្តិភាព និងការការពារ #ដើម្បីកុមារគ្រប់រូប