HOPE Cambodia - អង្គការហូប កម្ពុជា

HOPE Cambodia - អង្គការហូប កម្ពុជា មនុស្សថ្លង់ទទួលបានសេវាថែទាំសុខភាពត្រចៀក និងការស្តាប់ឮ ព្រមទាំងឧបករណ៍ជំនួយសម្លេង ជាសិទ្ធិរបស់ខ្លួន។ No political activity shall be permitted at all.

HOPE Cambodia is a charity organization to help the poor children, the aged and the disabilities.

14/03/2025
15/02/2025
(Raksa Koma Organization/ IDDP/Koh Pich Culture Hall):អង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជា យើងខ្ញុំសូមគោរពថ្លែងអំណរគុណ ដល់ល...
12/12/2024

(Raksa Koma Organization/ IDDP/Koh Pich Culture Hall):
អង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជា យើងខ្ញុំសូមគោរពថ្លែងអំណរគុណ ដល់លោកស្រី សុខ វណ្ណសិកា នាយិការអង្គការរក្សាកុមារ ដែលបានឧបត្ថម្ភថវិកាប្រចាំឆ្នាំ ដល់ការចូលរួមរៀបចំពិពណ៌កម្មវិធីពិនិត្យ និងព្យាបាល ជំងឺត្រចៀក ច្រមុះ បំពង់ក (ឥតគិតថ្លៃ) ព្រមទាំងបំពាក់ឧបករណ៍ជំនួយសម្លេង (មិនគិតកម្រៃ) ដល់កុមារមានពិការភាព និងជនមានពិការភាព នៅមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតនៅក្រុងភ្នំពេញ នៅថ្ងៃ អង្គារ៍ ទី ០៣ ខែធ្នូ ឆ្នាំ២០២៤, យើងខ្ញុំគ្រូពេទ្យ, កុមារមានពិការភាព, និងជនមានពិការភាព សូមប្រសិទ្ធិពរជ័យ សិរីមង្គល ដល់លោកស្រី, ក្រុមគ្រួសារ, ញាតិសន្តាន និងបុគ្គលិក ទទួលបាននូវពុទ្ធពរទាំង បួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
#សាលពិពណ៌កោះពេជ្រ

(World Together/Free Screening and Treatment/Ousandan Thmey Primary School):អង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជា សូមគោរពថ្ល...
11/11/2024

(World Together/Free Screening and Treatment/Ousandan Thmey Primary School):
អង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកក់ក្តៅបំផុត ដល់អង្គការ World Together ដែលបានឧបត្ថម្ភថវិកាសម្រាប់រៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ នៅថ្ងៃ ពុធ ទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ជូនសិស្សានុសិស្ស និងមាតាបិតា ចំនួន ២៥០ នាក់ និងគ្រូ ចំនួន ៥ នាក់ នៅសាលារៀនអូរសណ្តាន់ថ្មី ស្ថិតនៅភូមិអូរសណ្តាន់ថ្មី ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ យើងខ្ញុំ, សិស្សានុសិស្ស, និងគ្រូ សូមប្រសិទ្ធិពរជ័យ សិរីមង្គល ដល់បុគ្គលិកអង្គការ, ក្រុមគ្រួសារ, និងញាតិសន្តាន ជួបតែពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
H.O.P.E Cambodia would like to express sincerest thanks to the World Together for supporting budget for free Ear Nose Throat Screening and Treatment event on 06 November 2024 for 250 students/parents and 5 teachers at Ousandan Thmey Primary School, it is located in Ousandan Thmey village, Teuk Hot commune, ReleaPha-ea district, Kampong Chhnang province. We, students, and teachers wish you all the best wishes.
#សាលាបឋមសិក្សាអូរសណ្តាន់ថ្មី

(DA UYFC/ Free Hearing Aids):យើងខ្ញុំជាសមាជិកសម្ព័ន្ធគ្រូពេទ្យផ្នែកបំពាក់ឧបករណ៍ជំនួយសម្លេង បានចូលរួមកម្មវិធីពិនិត្យ និងព...
31/10/2024

(DA UYFC/ Free Hearing Aids):
យើងខ្ញុំជាសមាជិកសម្ព័ន្ធគ្រូពេទ្យផ្នែកបំពាក់ឧបករណ៍ជំនួយសម្លេង បានចូលរួមកម្មវិធីពិនិត្យ និងព្យាបាលជំងឺ មិនគិតកម្រៃ ជូនប្រជាពលរដ្ឋ នៅថ្ងៃ អាទិត្យ ទី ២៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅទីតាំង សាលារៀនសហគមន៍ ២១ សាខាទី៦ សន្ទុក ផ្លូវជាតិលេខ ៦អា គីឡូម៉ែត្រទី ១៣៧ ភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយបានសម្អាតត្រចៀក និងបំពាក់ឧបករណ៍ជំនួយសម្លេងមិនគិតកម្រៃ ជូនប្រជាពលរដ្ឋមានពិការភាពថ្លង់។ យើងខ្ញុំ សូមថ្លែងអំណរគុណ ដល់សប្បុរសជនក្នុងគ្រុប Messenger សប្បុរសជនជួយសង្គម រួមមាន ១. លោក ទៀ ឆាយវេង បានឧបត្ថម្ភថវិកា ចំនួន ២៣០ ដុល្លារ និងលោកស្រី Choun Navin បានឧបត្ថម្ភថវិកា ចំនួន ១៥ ដុល្លារ ដើម្បីចំណាយលើការចូលរួមកម្មវិធីបំពាក់ឧបករណ៍ជំនួយសម្លេង មិនគិតកម្រៃ។
#សម្ព័នគ្រូពេទ្យស្ម័គ្រចិត្តសសយក #គ្រុបMessengerសប្បុរសជនជួយសង្គម

(Good Hands/Free Screening and Treatment/Changwon International Education and Cooperation Center):អង្គការផ្តល់នូវក្តីសង្...
16/10/2024

(Good Hands/Free Screening and Treatment/Changwon International Education and Cooperation Center):
អង្គការផ្តល់នូវក្តីសង្ឃឹម កម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកក់ក្តៅបំផុត ដល់អង្គការ Good Hands ដែលបានឧបត្ថម្ភថវិកាសម្រាប់រៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ នៅថ្ងៃ ច័ន្ទ ទី ១៤ ខែតុលា ឆ្នាំ២០២៤ ជូនសិស្សានុសិស្ស ចំនួន ៧៤ នាក់ និងគ្រូ ៤ នាក់ នៅសាលារៀនមត្តេយ្យសម្តេចពាន់ ស្ថិតនៅភូមិសម្តេចពាន់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ យើងខ្ញុំ និង សិស្សានុសិស្ស សូមប្រសិទ្ធិពរជ័យ សិរីមង្គល ដល់បុគ្គលិកអង្គការ, ក្រុមគ្រួសារ, និងញាតិសន្តាន ជួបតែពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ #សាលាមត្តេយ្យសម្តេចពាន់

សាលារៀនអាយស៊ីអាយឌូ
16/10/2024

សាលារៀនអាយស៊ីអាយឌូ

24/09/2024
03/08/2024

សេចក្តីជូនដំណឹង៖ បេសកកម្មមនុស្សធម៌ប្រចាំឆ្នាំនៃកម្មវិធីវះកាត់ភ្នែកឡើងបាយជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ ក្រោមការផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការចតុភាគីរវាងមូលនិធិចក្ខុខ្មែរ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ធនាគារជាតិនៃកម្ពុជា និងអង្គការ Australian Health Humanitarian Aid (AHHA) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃពុធ ទី១៤ ដល់ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីម៉ោង៧និង៣០នាទីព្រឹក នៅជាន់ទី១នៃអគារចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាពត៌មាន។ សូមអរគុណ៕



Address

#16D, Street 12, Phum Krang Doun Tey, Sangkat Choam Chao 2, Khan Por Senchey
Phnom Penh
855236365163

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+855972950595

Alerts

Be the first to know and let us send you an email when HOPE Cambodia - អង្គការហូប កម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to HOPE Cambodia - អង្គការហូប កម្ពុជា:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram