Anti-Drug Department

Anti-Drug Department Anti-Drug Police Department

21/03/2026

បទសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៖ តើអំពើឬសកម្មភាពអ្វីខ្លះរបស់ក្មេងទំនើង ចូលជាបទល្មើសនេះ? តើត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារប៉ុន្មានឆ្នាំ?

សូមស្តាប់ការពន្យល់របស់ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ!

20/03/2026

បទរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន៖ តើអំពើឬសកម្មភាពអ្វីខ្លះ របស់ក្មេងទំនើងចូលជាបទល្មើសនេះ? តើត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារប៉ុន្មានឆ្នាំ? តើមេក្លោងប្រើល្បិចអ្វីខ្លះឱ្យប្អូនៗ កូនក្មួយចូលអន្ទាក់គេ?

សូមស្តាប់ការពន្យល់របស់ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ!

20/03/2026

បទប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន៖ តើអំពើ ឬសកម្មភាពអ្វីខ្លះរបស់ក្មេងទំនើង ចូលជាបទល្មើសនេះ? តើត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារប៉ុន្មានឆ្នាំ?

សូមស្តាប់ការពន្យល់របស់ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ!

លេខទូរស័ព្ទទាន់ហេតុការណ៍ (Hotline) មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីប្រជាពលរដ្ឋ រាយការណ៍ពីករណីគ្រឿងញៀន - 670 ប្រព័ន្ធ ...
18/03/2026

លេខទូរស័ព្ទទាន់ហេតុការណ៍ (Hotline) មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីប្រជាពលរដ្ឋ រាយការណ៍ពីករណីគ្រឿងញៀន
- 670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ
- 093 456 888 (Smart)
- 011 248 888 (Cellcard)
- 015 222 226 (Smart)
- 066 661 661 (Metfone)
អ្នករាយការណ៍ ត្រូវបានធានារក្សាការសម្ងាត់ជូន !!!

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ​ឆាយ សាលីន អញ្ជើញជួបសំណេះសំណាលជាមួយនគរបាលនារី ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រ...
09/03/2026

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ​ឆាយ សាលីន អញ្ជើញជួបសំណេះសំណាលជាមួយនគរបាលនារី ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»

រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយនគរបាលនារី ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ពិសេសបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានលើកយក​ប្រសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅក្នុងទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលបានប្រកាសគាំទ្រយ៉ាងមុតមាំ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងតម្លៃស្ត្រីក្នុងជួរនគរបាលជាតិ ដោយឈរលើគោលការណ៍សមធម៌ និងគុណាធិបតេយ្យ។

ឯកឧត្តម នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានមើលឃើញ ការខិតខំប្រឹងប្រែងរបស់ក្រុមការងារនារី ប្រចាំនៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការងារបានយ៉ាងខ្ជាប់ខ្ជួន និងមានទំនួលខុសត្រូវល្អ ដោយចំណាយទាំងកម្លាំងកាយ និងចិត្ត ក្នុងការខិតខំពង្រឹងការងាររបស់ខ្លួន រួមទាំងចូលរួមយ៉ាងសកម្មក្នុងការងារស្នូល និងជាជំនួយក្នុងការងារបង្រ្កាបបានយ៉ាងមានប្រសិទ្ធភាព។ មិនត្រឹមតែប៉ុណ្ណេះ ក៏បានចូលរួមប្រជុំជាមួយនាយកដ្ឋានពាក់ព័ន្ធ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ជាការលើកមុខមាត់របស់មន្ទីរផងដែរ។

ឯកឧត្តម ឃឹង សារ៉ាត់ បានបន្តថា នៅក្នុងដើមឆ្នាំថ្មី២០២៦នេះ យើងនឹងយកចិត្តទុកដាក់បន្ថែមទៀតដល់នគរបាលនារី ក្នុងការផ្តល់ រង្វាន់ លើកទឹកចិត្តដល់នគរបាលនារីដែលបានខិតខំប្រឹងប្រែងកន្លងមក ដោយផ្តល់ជាគ្រឿងឥស្សររិយស លិខិតសរសើរ និងការដំឡើតួនាទីទៅតាមស្នាដៃ និងពេលវេលា។ ដូច្នេះសូមនគរបាលជានារី ព្យាយាមបំពេញនូវការងាររបស់ខ្លួន ឲ្យមានការអភិវឌ្ឍន៍ និងបន្តពង្រឹងសមត្ថភាពបន្ថែមទៅមុខទៀត៕

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្តខែមីន...
04/03/2026

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្តខែមីនា របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

រាជធានីភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្តខែមីនា របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោកនាយការិយាល័យទាំង១១ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យវាយតម្លៃអំពីលទ្ធផលការងារក្នុងខែកុម្ភៈ កន្លងមក និងពិភាក្សាអំពីបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងការអនុវត្តភារកិច្ច។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបង្ការ បង្រ្កាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមឧត្តមសេនីយ៍ឯក នាយកមន្ទីរ ក៏បានលើកឡើងអំពីការពង្រឹងសមត្ថភាព ក្រមសិលធម៌ វិជ្ជាជីវៈ ជាពិសេសការបង្កើនកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ ក៏ដូចជាការអនុវត្តច្បាប់ឲ្យបានតឹងរឹង និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងស្ថានភាព និងល្បិចកលថ្មីៗរបស់មុខសញ្ញាបទល្មើសគ្រឿងញៀន។

ដើម្បីសម្រេចបានលទ្ធផលល្អបន្ថែមទៀតសម្រាប់ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ បន្តពង្រឹងការងារស៊ើបអង្កេត ស្រាវជ្រាវ បង្ការ និងបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យសកម្មថែមទៀត ដោយផ្តោតលើការប្រមូលព័ត៌មានសម្ងាត់ ការអនុវត្តប្រតិបត្តិការតាមគោលដៅ និងការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិប្រឆាំងគ្រឿងញៀន និងថែរក្សាសុខសន្តិភាពជូនសង្គមជាតិ៕

04/03/2026

កិច្ចសម្ភាសន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាមួយស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទទក) ស្តីពី លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀន ឆ្នាំ២០២៥ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយបានចាប់យកសារធាតុញៀន សរុបចំនួន ៧តោន ៨៥១គីឡូក្រាម និងសារធាតុគីមីផ្សំ ជាង៤៨តោន៕

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ដដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ ...
25/02/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ដដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ រយៈពេល១ឆ្នាំ ដែលអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦

មន្ត្រីនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញលើកទី៥ របស់ក្រុមការងារប្រតិបត្តិការ មជ្ឈមណ្ឌ...
25/02/2026

មន្ត្រីនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញលើកទី៥ របស់ក្រុមការងារប្រតិបត្តិការ មជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ (SMCC)

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ទោ ជូ គឹមសេង នាយរងការិយាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងជាជាសមាជិក SMCC ប្រចាំរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា បានចូលរួមប្រចាំការនៃក្រុមការងារប្រតិបត្តិការមជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ (SMCC) និង
បានចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍លើកទី៥ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ដោយមានការចូលរួមពីប្រទេសជាសមាជិកទាំង ៦ប្រទេស (កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម) និងបានចូលរួមធ្វើបទបង្ហាញ អំពីស្ថានភាពបទល្មើសគ្រឿងញៀន និងលទ្ធផល ដែលបានបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងកំឡុងពេលប្រតិបត្តិការរួម នៃគម្រោងមជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ ឆ្នាំ២០២៦៕

កិច្ចប្រជុំដកពិសោធន៍ការងារបញ្ចូលទិន្នន័យនិងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ(Database system)របស់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្ប...
25/02/2026

កិច្ចប្រជុំដកពិសោធន៍ការងារបញ្ចូលទិន្នន័យនិងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ(Database system)របស់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីផ្ទេរទិន្នន័យទៅប្រព័ន្ធ CMS របស់ក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤ និង០០នាទី នៅមន្ទីរប្រឆាំងគ្រឿងញៀន បានរៀបចំកិច្ចប្រជុំរវាងក្រុមការងារបច្ចេកទេស និងបញ្ចូលទិន្នន័យ របស់មន្ទីរប្រឆាំងគ្រឿងញៀន ជាមួយក្រុមការងារបច្ចេកទេសរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ។

កិច្ចប្រជុំនេះ ក្រុមការងារមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អុិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន, លោកវរសេនីយ៍ឯក គង់សីវឌ្ឍនា នាយការិយាល័យ និងមន្ត្រីបច្ចេកទេស ០១រូប ក្រុមការងារបច្ចេកទេស នៃមន្ទីរប្រឆាំងគ្រឿងញៀន។ ដោយឡែកក្រុមការងាររបស់អគ្គនាយកដ្ឋានបច្ចេកទេសឌីជីថល និងផ្សព្វផ្សាយអប់រំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ោញ សាយ័ន្តសូម៉ាលី និងមន្ត្រីបច្ចេកទេសចំនួន ០៣រូប ។

ក្នុងកិច្ចប្រជុំបានពិភាក្សាអំពីបញ្ហាប្រឈម និងបញ្ហាបច្ចេកទេសដូចខាងក្រោម៖

- ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ របស់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បី បញ្ចូលទៅក្នុងប្រព័ន្ធ CMS របស់ ក្រសួងមហាផ្ទៃ ( Integrate ADP system to CMS API )

- បង្កើនការបញ្ចូលទិន្នន័យពីស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទៅក្នុងប្រព័ន្ធ CMS

- បន្ថែមមុខងារស្កែនមុខ និងខ្ចៅដៃ ទៅក្នុងប្រព័ន្ធរបស់មន្ទីរប្រឆាំងគ្រឿងញៀន( APD System) ៕

កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្រ្កាបកន្លែងស្តុកទុក និងចែកចាយបារីអេឡិចត្រូនិច ដកហូតបាន ៣០ម៉ឺនដើមរាជធានីភ្...
24/02/2026

កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្រ្កាបកន្លែងស្តុកទុក និងចែកចាយបារីអេឡិចត្រូនិច ដកហូតបាន ៣០ម៉ឺនដើម

រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំ មន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន,

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៤និង០០នាទីទៀបភ្លឺ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយលោក សេង ម៉េងស្រ៊ុន បានចុះបង្រ្កាបករណីស្តុកទុក និងចែកចាយ ដោយខុសច្បាប់នូវបារីអេឡិចត្រូនិច ស្ថិតនៅគោលដៅ ផ្ទះC5 ផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនបានមនុស្ស ៥នាក់ វត្ថុតាង ចាប់បារីអេឡិចត្រូនិចប្រមាណ ៣០០,០០០ដើម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាននាំយកមករក្សាទុក នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធី៕

រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃចន្ទទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំតូចអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រ...
24/02/2026

រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃចន្ទទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំតូចអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានអនុញ្ញាតពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ អ៉ិន សុង និងលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ព្រមទាំងសហការី ២រូបទៀត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូល ដើម្បីត្រៀមរៀបចំកែសម្រួលប្រកាស ស្ដីពីនីតិវិធីនៃការប្រគល់ដោយមានការឃ្លាំមើល និងការញុះញង់ឱ្យលក់ដោយខុសច្បាប់ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ)៕

Address

Preah Norodom Bvld (41), Sangkat Tonle Bassac, Khan Chamkar Mon
Phnom Penh
120101

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 09:00 - 15:00

Telephone

+85511 24 8888

Alerts

Be the first to know and let us send you an email when Anti-Drug Department posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram