Health Care

Health Care How to Take Care of Health

ឱសថធម្មជាតិ ៧ ប្រភេទ ជួយរំលាយអាហារ អាហារខ្មែរល្បីឈ្មោះ ខាងសម្បូរទៅដោយ ឱសថធម្មជាតិដ៏ល្អចំពោះសុខភាព មិនតែប៉ុណ្ណោះថែមទាំងជួ...
26/12/2013

ឱសថធម្មជាតិ ៧ ប្រភេទ ជួយរំលាយអាហារ

អាហារខ្មែរល្បីឈ្មោះ ខាងសម្បូរទៅដោយ ឱសថធម្មជាតិដ៏ល្អចំពោះសុខភាព មិនតែប៉ុណ្ណោះថែមទាំងជួយដោះស្រាយអាការៈមិនស្រួលខ្លួនផ្សេងៗ តួយ៉ាងឱសថធម្មជាតិ ៧ មុខ ខាងក្រោមដែលយើងបានស្គាល់ច្បាស់ ស្ទើរគ្រប់គ្នា។ វាសុទ្ធតែមានគុណសម្បត្តិ ក្នុងការដោះស្រាយអាការៈហើមពោះ ឆ្អល់ពោះ ចុកសៀតណែនបានទាំងអស់ ។
១. ខ្ទឹមស : ខ្ទឹមសជាឱសថធម្មជាតិ ដ៏ល្អចំពោះសុខភាព ។ នៅពេលណាយើងទទួលទានចូលទៅ សារធាតុក្នុងខ្ទឹមសនឹងជួយបង្កើនអង់ហ្ស៊ីម និងទឹកប្រមាត់ជាហេតុធ្វើឲ្យការរំលាយអាហារដំណើរការបានល្អ ហើយថែមទាំងកាត់បន្ថយអាការឈឺពោះ ដោយសារតែអាហារមិនរំលាយបានទៀតផង ។ ប្រសិនបើយើង មានអាការៈចុកសៀតណែន ដោយសារអាហារមិនរំលាយញឹកញាប់នោះ ត្រូវយកខ្ទឹមសមកបកសំបក រួចយកតែសាច់ក្នុង ៥ កំពិស មកហាន់ឲ្យម៉ដ្ឋទទួលទានជាមួយទឹក ក្រោយបាយរួចនោះអាការនឹងបាត់ម្ដងបន្ដិចៗ ជាក់ជាមិនខាន ។
២. ខ្ទឹមក្រហម : ខ្ទឹមក្រហមមានហ្វ្លាវ៉ូណយ (Flavonoid) ក្លៃកូសៃ (Glycosides) ភេកទីន (Pectin) និងគ្លូខូឃីនីន (Glucokinin) ជួយរំលាយអាហារ និងធ្វើឲ្យបាយឆ្ងាញ់ ។ យើងអាចយកខ្ទឹមក្រហមមកធ្វើអាហារបានច្រើនប្រភេទ ជាពិសេសញាំ និងអាហារផ្សេងៗ ។
៣. ម្ទេសស្រស់ : ម្ទេសស្រស់គ្រប់ប្រភេទមិនថា ហឹរខ្លាំងហឹរតិចអ្វីទេ គឺសុទ្ធតែជួយរំញោចការបញ្ចេញទឹកមាត់ឲ្យចេញមកច្រើន អង់ហ្ស៊ីមក្នុងទឹកមាត់នេះហើយ ដែលជួយរំលាយជាតិម្សៅក្នុងមាត់ ។ ក្រៅពីនេះគេក៏បានរកឃើញផងដែរថា ម្ទេសខ្មាំងហឹរខ្លាំងជួយរំលាយអារហារ ជួយឲ្យបាយឆ្ងាញ់ និងដើរខ្យល់ល្អ ។
៤. រំដេង : រំដេងមានឥទ្ធិពលបញ្ចេញទឹកប្រមាត់ ទើបជាមុខម្ហូបមួយដែលជួយរំលាយអាហារបានដែរ ។ វិធីដ៏ល្អដែលធ្វើយើងទទួលទានរំដេងបានឆ្ងាញ់ដូចបន្លែដទៃ គឺត្រូវហាន់រំដេងជាចំណិតតូចៗ រួចទើបយកមកធ្វើអាហារ ។
៥. ស្លឹកគ្រៃ : ស្លឹកគ្រៃមានសារធាតុក្នុងការបញ្ចេញទឹកប្រមាត់ ដើម្បីជួយរំលាយអាហារ ។ ប៉ុន្ដែបើយើងទទួលទានស្លឹកគ្រៃស្រស់ៗ អាចមិនសូវឆ្ងាញ់ទេ ។ ដូច្នេះហើយបានជាគេច្រើនតែយកស្លឹកគ្រៃមកធ្វើជាទឹកគ្រឿងស្លឹកគ្រៃ ឬតែស្លឹកគ្រៃទើបជួយឲ្យមានរសជាតិឆ្ងាញ់ ។
៦. ស្លឹកជីរនាងវង (Ocimum basilicum) ស្លឹកជីរនាងវង មានក្លិនក្រអូប ពិសេសគឺក្រអូបធូរច្រមុះ ហើយប្រេងក្រអូបឆួលនេះ មានឥទ្ធិពលក្នុងការជួយរំលាយអាហារ ។
៧. ស្លឹកម្រះព្រៅ : ម្រះពៅមានឥទ្ធិពលបញ្ចេញទឹកប្រមាត់ចេញមកជួយរំលាយអាហារ ។ មិនគួរឲ្យជឿឡើយ នៅពេលដែលយើងបានធុំក្លិនឆាក្ដៅ ឬឆាម្រះព្រៅពេលណាតែងធ្វើឲ្យយើងឃ្លានភ្លាមៗ ៕
See more at: http://health.cen.com.kh

បុរសគេងមិនគ្រប់គ្រាន់ ប៉ះពាល់ធ្ងន់ដល់សុខភាព តាមការសិក្សាពី Perm State College of Medicine and Hershey Medical Center នៅស...
26/12/2013

បុរសគេងមិនគ្រប់គ្រាន់ ប៉ះពាល់ធ្ងន់ដល់សុខភាព

តាមការសិក្សាពី Perm State College of Medicine and Hershey Medical Center នៅសហរដ្ឋអាមេរិកបានឲ្យដឹងថា មនុស្សប្រុសដែលមានបញ្ហាគេងមិនលក់ ឬគេងបានតិចជាង ៦ ម៉ោង មានការប្រឈមនឹងការបាត់បង់ជីវិតច្រើនជាងបុរស ដែលគេងបានគ្រប់គ្រាន់ ។

ក្រៅពីបញ្ហាគេងមិនលក់ មនុស្សអាចមានបញ្ហាផ្សេងៗទៀត ដូចជា ជំងឺលើសឈាម ឬទឹកនោមផ្អែម ដែលនឹងប្រឈមនឹងការបាត់បង់ជីវិត លើសមុនដល់ទៅ ៧ ដង ។ ប្រសិនបើមានបញ្ហាគេងមិនលក់ តែគេងបានច្រើនជាង ៦ ម៉ោង អាចប្រឈមនឹងការបាត់បង់ជីវិត ១៣% ។ តែប្រសិនបើបុរសគេងមិនលក់ និងគេងបានតិចជាង ៦ ម៉ោង ការប្រឈមនឹងឡើងដល់ ៥១% ។

តែទោះជាយ៉ាងណា ការសិក្សានេះ សិក្សាតែលើមនុស្សប្រុសប៉ុណ្ណោះ មិនទាន់មានស្ថិតិពិតប្រាកដពីស្ត្រីនៅឡើយ ។ ក្រៅពីនេះ American Academy of Sleep Medicine បានណែនាំថា អ្នកគួរសម្រាកឲ្យបានគ្រប់គ្រាន់ គឺឲ្យបាន ៧-៨ ម៉ោងក្នុងមួយថ្ងៃ ដើម្បីឲ្យរាងកាយមានសុខភាពល្អ ៕ See more at: http://health.cen.com.kh

ក្អករ៉ាំរ៉ៃ អាចមានអ្វីជួយបានក្រៅពីការប្រើថ្នាំ?ក្អករ៉ាំរ៉ៃ ដែលកើតចំពោះមនុស្សពេញវ័យ អាចមានមធ្យោបាយក្នុងការព្យាបាលមួយចំនួន...
11/12/2013

ក្អករ៉ាំរ៉ៃ អាចមានអ្វីជួយបានក្រៅពីការប្រើថ្នាំ?

ក្អករ៉ាំរ៉ៃ ដែលកើតចំពោះមនុស្សពេញវ័យ អាចមានមធ្យោបាយក្នុងការព្យាបាលមួយចំនួន ដោយមិនបាច់ប្រើថ្នាំពេទ្យ។

-ញុំាទឹកឱ្យបានច្រើន
-ខ្ពុរមាត់ជាមួយនឹង ទឹកអំបិលក្តៅៗ ដែលវាអាចជួយដល់ការសំអាតបំពង់ករបស់អ្នក និង អាចបំបាត់ស្លេសផងដែរ។
-ដាក់ក្បាលរបស់អ្នក ជាមួយនឹងខ្នើយឱ្យបានខ្ពស់បន្ថែមទៀត នៅពេលយប់ ដើម្បីកាត់បន្ថយ ការក្អកស្ងួតរ៉ាំរ៉ៃនេះ។
-ចូរកុំជក់បារី ឬប្រើផលិតផលដែលមានជាតិថ្នាំជក់។
-ចៀសវាងការស្រូបផ្សែងបារី ធូលី ឬ ធាតុពុលផ្សេងៗទៀត។
-ទឹកឃ្មុំ ជាមួយតែក្តៅៗ ឬក៏ទឹកទំពាំងបាយជូរ។
-ខ្ញីឆុងដូចជាតែ ដែលជាញឹកញាប់ត្រូវបានគេប្រើ ដើម្បីជួយកាត់បន្ថយ រោគសញ្ញា នៃការក្អករ៉ាំរ៉ៃ និង ជួយក្នុងការជម្រះអាការៈការតឹងច្រមុះ ឬក៏ ជួយក្នុងការឱ្យមានខ្យល់ដកដង្ហើមស្រស់ថ្លា។
-ឱសថផ្សេងៗទៀត ដូចជា ប្រេងខ្យល់ ឬ ស្ករគ្រាប់ហិរ៕

៦ ប្រការ អាចមាតាពុំទាន់ដឹងអំពីជំងឺគ្រុនក្តៅនៅកុមារ 	ចូរស្វែងយល់អំពីជំងឺគ្រុនក្តៅដូចខាងក្រោមៈ១-សញ្ញាគ្រុនក្តៅ គ្រុនក្តៅចា...
02/12/2013

៦ ប្រការ អាចមាតាពុំទាន់ដឹងអំពីជំងឺគ្រុនក្តៅនៅកុមារ

ចូរស្វែងយល់អំពីជំងឺគ្រុនក្តៅដូចខាងក្រោមៈ
១-សញ្ញាគ្រុនក្តៅ គ្រុនក្តៅចាប់ផ្តើមចាប់ពី ៣៨ អស្សាសេ(ពេលកូនភ្ញាក់ពីដំណេក ជាមួយនឹងថ្ពាល់ឡើងក្រហម ស្បែកក្តៅ វាស់កម្តៅឃើញ ៣៧ អស្សាសេ, ក្នុងករណីនេះ កុមារនៅពុំទាន់ចាត់ទុកថា គ្រុនក្តៅឡើយ )។ សូម្បីតែចំពោះទារក មានអាយុតិចបំផុត, សីតុណ្ហភាពធម្មតារបស់សរីរាង្គ អាចប្រែប្រួលក្នុងចន្លោះ ៣៧ អស្សាសេ ដល់ក្រោម ៣៨ អង្សាសេ ។ ដូច្នេះ លើកលែងតែតួលេខលើទែម៉ូម៉ែត្រ គឺ ៣៨ អស្សាសេ ឬ លើសនេះ ទើបត្រូវគិតដល់ការបញ្ចុះកម្តៅឲ្យកូនរបស់អ្នក ។

២- ប្រភេទគ្រុនក្តៅ គ្រុនក្តៅមានពីរប្រភេទ គឺគ្រុនក្តៅបាក់តេរី និងគ្រុណក្តៅវីរុស។

គ្រុនក្តៅវីរុស កើតឡើងពេលសរីរាង្គ កំពុងទប់ទល់ជាមួយជំងឺបង្កដោយវីរុសមួយប្រភេទ ឧទាហរណ៍ដូចជា ជំងឺផ្លូវពោះវៀន, ផ្តាសាយ ឬ គ្រុនរងារ ។ គ្រុនក្តៅប្រភេទនេះនឹងថយចុះសន្សឹមៗ ក្នុងកំឡុងពេល ៣ ថ្ងៃ ។ មាតាបិតាមិនគួរឲ្យកុមារទទួលទានអង់ទីប៊ីយ៉ូទិកទេពេលកូនគ្រុនក្តៅវីរុស ។

គ្រុនក្តៅបាក់តេរី កើតឡើងពេលសរីរាង្គប្រឆាំងទប់ទល់ការឆ្លងមេរោគ ដោយសារបាក់តេរី ដូចជាឆ្លងមេរោគត្រចៀក (អាចដោយសារបាក់តេរី និងវីរុស), ឆ្លងមេរោគផ្លូវមូត្រ ឬ រលាកសួត ដោយសារបាក់តេរី ។ គ្រុនក្តៅបាក់តេរី គួរឲ្យបារម្ភជាងគ្រុនក្តៅវីរុស ព្រោះវាអាចនាំដល់ជំងឺធ្ងន់ធ្ងរ ។ ក្នុងករណីនេះ ច្រើនតែត្រូវប្រើអង់ទីប៊ីយ៉ូទិក ។

៣- ចំពោះទារកអាយុក្រោម ៣ ខែ, គ្រុនក្តៅគ្រោះថ្នាក់បំផុត
ប្រសិនទារកអាយុក្រោម ៣ ខែ មានកម្តៅលើស ៣៨ អង្សាសេ នោះចាំបាច់ត្រូវនាំទៅជួបវេជ្ជបណ្ឌិតភ្លាម១រំពេច ។ មាតាមិនត្រូវប្រើថ្នាំបញ្ចុះកម្តៅឲ្យកូន លើកលែងទទួលបានវេជ្ជបញ្ជារពីវេជ្ជបណ្ឌិត ។

៤- វាស់សីតុណ្ហភាពនៅគូថ គឺប្រាកដប្រជាបំផុត អ្នកអាចស្ទាក់ស្ទើរក្នុងការវាស់កម្តៅសម្រាប់កូន តាមវិធីនេះ -តែវិធីល្អបំផុត ដើម្បីដឹងសីតុណ្ហភាពប្រាកដប្រជា គឺប្រើទែម៉ូម៉ែត្រ ដាក់រន្ធគូថ មានតែទែម៉ូម៉ែត្រ ទើបផ្តល់សីតុណ្ហភាពសរីរាង្គច្បាស់លាស់ តែម៉ូម៉ែត្រក្លៀក, ថ្ងាស និង ត្រចៀក នៅតែខុសលេខ និងច្រើនតែផ្តល់លទ្ធផលខ្ពស់ជាងការពិត, ការប្រើប្រាស់វា អាចនាំដល់ភាពតានតឹង មិនចាំបាច់សម្រាប់ឪពុកម្តាយ ។

៥- ព្យាបាលរោគសញ្ញា ពុំមែនតួលេខ ឪពុកម្តាយជាច្រើនជឿថា កម្តៅកាន់តែខ្ពស់ នោះកុមារកាន់តែឈឺធ្ងន់តែរឿងនោះមិនត្រឹមត្រូវឡើយ ព្រោះកុមារខ្លះគ្រុនក្តៅដល់ ៣៩ អស្សាសេ តែកុមារនៅតែអាចគេងលើគ្រែបាន ប៉ុន្តែកុមារខ្លះគ្រុនក្តៅតែ ៣៨ អស្សាសេ អាចយំរំអុកពិបាកទ្រាំ អស់កម្លាំង និងត្រូវការឪពុកម្តាយនៅក្បែរគ្រប់ពេល ដូចេ្នះអ្នកគួរយកចិត្តទុកដាក់ទៅដល់សញ្ញាផ្សេងៗរបស់កូន តើកូនរបស់អ្នក ឈឺយ៉ាងដូចម្តេច ដើម្បីនាំទៅមន្ទីរពេទ្យទាន់ពេល ឬ គ្រាន់តែតាមដាននៅផ្ទះ ។

៦- គ្រុនក្តោជាប្រតិកម្ម១ របស់ភាពមាំមួន។

ភ្លាសាច់គោគ្រឿងផ្សំសាច់គោល្អ ពោះគោ មើមថៃថាវ សណ្ដែកបណ្ដុះ ម្ទេសផ្លោកទុំ សណ្ដែកដី រំដេង ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង គល់វ...
23/11/2013

ភ្លាសាច់គោ

គ្រឿងផ្សំ

សាច់គោល្អ ពោះគោ មើមថៃថាវ សណ្ដែកបណ្ដុះ ម្ទេសផ្លោកទុំ សណ្ដែកដី រំដេង ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង គល់វ៉ាន់ស៊ុយ សាឡាត់ ជីគ្រប់មុខ គល់ស្លឹកគ្រៃ អំបិល ទឹកត្រី ស្ករស ទឹកខ្មេះ ម្សៅស៊ុប មើមរ៉ាឌី ។

វិធីធ្វើ

១- សាច់គោល្អចិញ្ច្រាំទាំងឆៅឲ្យល្អិត ដាក់អំបិល ទឹកខ្មេះ ផ្អាប់ទុកកន្លះម៉ោង ទើបពូតយកទឹកចេញត្រងនឹង ស្បៃឲ្យស្អាត ដាក់ចានទុក ។
២- ពោះគោស្ងោរឲ្យផុយហាន់ស្ដើងៗ ។
៣- មើមថៃថាវ ម្ទេសផ្លោកទុំ ហាន់ជាសរសៃឆ្មារៗ ។
៤- សណ្ដែកដីលីងឲ្យឆ្អិន ញីយកសំបកចេញបំបែកជាពីរ សណ្ដែកបណ្ដុះបេះកន្ទុយឲ្យស្អាត ។
៥- គល់ស្លឹកគ្រៃហាន់ស្ដើងៗខ្ទឹមបារាំងរើសយកមើមតូចៗល្មមបកសំបកចេញលាងទឹកឲ្យស្អាតហាន់ ទទឹងស្ដើងៗល្មម(ហាន់ទាំងមូល)។
៦- សាឡាត់បេះធាងលាងទឹកឲ្យស្អាតហាន់ទទឹងៗឲ្យតូចៗ ល្មមច្របល់នឹងស្លឹកជីគ្រប់មុខ(បេះលាងទឹក ឲ្យស្អាត) ។
៧- រំដេងដុតឲ្យឈ្ងុយ បុកលាយនឹងគុលវ៉ាន់ស៊ុយ ខ្ទឹមស ខ្ទឹមក្រហមឲ្យម៉ដ្ធ ។
៨- យកសាច់គោដែលពូតទឹកចេញនោះ ពោះគោ មើមថៃថាវ សណ្ដែកបណ្ដុះ គល់ស្លឹកគ្រៃ មកច្របល់ចូល គ្នាឲ្យសព្វ ដាក់កណ្ដាលចានសំប៉ែត ហើយយកសណ្ដែកដី លីងរោយគ្របពីលើ រួចយកម្ទេសផ្លោកទុំរោយកាត់ទទឹងពាក់ កណ្ដាល ទើបយកខ្ទឹមបារាំងដំរៀបសងខាងរួចយកសាឡាត់និងស្លឹកជីរៀបជុំវិញ ចិតមើមរ៉ាឌីជាផ្កាដោតតាមចំហៀងៗ ចានជាការស្រេច ។
៩- យកទឹកដែកពូតចេញពីសាច់គោនោះ មកស្ងោរដាក់រំដេងដែលបុកទុកនោះ ចាក់ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល កូរចូលគ្នាឲ្យសព្វ ភ្លក់មើលឲ្យជូរ ប្រៃ តាមចូលចិត្ត បើមិនសូវជូរច្របាច់ក្រូចឆ្មារបន្ថែមក៏បាន ឬ ក៏ចាប់សាច់ ដាក់ចានបាយ រួចដួសទឹកនោះស្រូបពីលើតាមការចូលចិត្ត ។

ការថែរក្សាប្រពន្ធ័ឆ្អឹងដើម្បីអោយលូតលាស់ និងរឹងមាំឆ្អឹងត្រូវការសារធាតុខនិជគ្រប់គ្រាន់ ជាពិ សេស Ca និង ផូស្វាត។ ប្រសិនបើចំ...
22/11/2013

ការថែរក្សាប្រពន្ធ័ឆ្អឹង

ដើម្បីអោយលូតលាស់ និងរឹងមាំឆ្អឹងត្រូវការសារធាតុខនិជគ្រប់គ្រាន់ ជាពិ សេស Ca និង ផូស្វាត។

ប្រសិនបើចំណីអាហារយើងខ្វះសារធាតុខនិជណាមួយសារពាង្គកាយយើងនឹងស្រូបយកសារធាតុខនិជពីក្នុងឆ្អឹង ដើម្បីយកទៅ ចិញ្ចឹមឈាម សាច់ដុំ និងសរសៃរប្រាសាទដែលបណ្តាលអោយឆ្អឹងចុះខ្សោយ និងងាយបាក់។

ដើម្បីថែរក្សាប្រពន្ធ័ឆ្អឹងនិងជួយអោយឆ្អឹងលូតលាស់រឹងមាំបានល្អយើងត្រូវបរិភោគ អាហារដែលមានសារធាតុខនិជ ដូចជា Ca និងផូស្វាត។

Caសំបូរនៅក្នុងទឹកដោះគោនិងស្លឹករុក្ខជាតិបៃតងចំណែកឯផូស្វាតសំបូរនៅក្នុងសណ្តៃក ទឹកដោះគោ ថ្លើម គ្រាប់ធម្មជាតិ។

វីតាមីន (Vitamines) ដូចជា Vit A និង Vit D ជួយអោយសារពាង្គកាយ ស្រូបយក Ca និងផូស្វាត។

Vit D មាននៅបឺរ ស៊ុតលឿង ទឹកដោះគោ និងថ្លើម។
Vit A មាននៅបន្លែបៃតង ការ៉ុត ទឹកដោះគោ និងថ្លើម។
ម៉្យាងវិញទៀតត្រូវធ្វើលំហាត់ប្រាណអោយបានទៀងទាត់ដើម្បីធ្វើអោយឆ្អឹងកើនទំងន់។

ប្រភេទជីពចរជីពចរក្នុងរូបកាយមនុស្សយើង មាននៅច្រើនកន្លែង តែកន្លែងដែលមានលក្ខណៈងាយស្រួលក្នុងការចាប់ ស្ទង់គឺនៅត្រង់កដៃ។ការពិនិ...
22/11/2013

ប្រភេទជីពចរ

ជីពចរក្នុងរូបកាយមនុស្សយើង មាននៅច្រើនកន្លែង តែកន្លែងដែលមានលក្ខណៈងាយស្រួលក្នុងការចាប់ ស្ទង់គឺនៅត្រង់កដៃ។

ការពិនិត្យជីពចរដែលលោតដោយសុខភាពធម្មតាមានដូចតទៅ៖
- អាយុ ១ ថ្ងៃ ដល់ ១ ឆ្នាំ ជីពចរលោតពី ១២០ ទៅ ១៤០ ដងក្នុង ១ វិនាទី
- អាយុ ១ ឆ្នាំ ដល់ ៣ ឆ្នាំ ជីពចរលោតពី ១០០ ទៅ ១២០ ដងក្នុង ១ វិនាទី
- អាយុ ៣ ឆ្នាំ ដល់ ៦ ឆ្នាំ ជីពចរលោតពី ៩០ ទៅ ១០០ ដងក្នុង ១ វិនាទី
- អាយុ ៦ ឆ្នាំ ដល់ ១៤ ឆ្នាំ ជីពចរលោតពី ៨៥ ទៅ ៩០ ដងក្នុង ១ វិនាទី
- អាយុ ១៥ ឆ្នាំ ដល់ ៦៥ ឆ្នាំ ជីពចរលោតពី ៧៥ ទៅ ៨៥ ដងក្នុង ១ វិនាទី
- អាយុ ៦៥ ឆ្នាំ ដល់ ១០០ ឆ្នាំ ជីពចរលោតពី ៧០ ទៅ ៨០ ដងក្នុង ១ វិនាទី

ការទប់ស្កាត់ជំងឺទឹកនោមផ្អែមការធ្វើតេស្ត ដោយប្រើម៉ាស៊ីនតូចមួយចុចម្រាមដៃដើម្បីយកដំណក់ឈាមមកធ្វើវិភាគ រកជំងឺ អាចធ្វើទៅបាន នៅ...
15/11/2013

ការទប់ស្កាត់ជំងឺទឹកនោមផ្អែម

ការធ្វើតេស្ត ដោយប្រើម៉ាស៊ីនតូចមួយចុចម្រាមដៃដើម្បីយកដំណក់ឈាមមកធ្វើវិភាគ រកជំងឺ អាចធ្វើទៅបាន នៅតាមមន្ទីរពិសោធន៍ ឬជាមួយគ្រូពេទ្យឯកទេសជំងឺនោមផ្អែម សំរាប់បណ្តាជនទូទៅ មិនថាអ្នកមានកើតជំងឺទឹកនោមផ្អែមហើយ អ្នកមិនទាន់មានជំងឺទេ។

សម្រាប់សមាគមជំងឺទឹកនោមផ្អែមកម្ពុជាក៏ដូចជាសមាគមផ្សេងៗទៀតក្នុងលោកដែរ កម្មវត្ថុចំបង គឺការស្វែងរកជួយសង្គ្រោះអ្នកដែលមិនទាន់កើត និងអ្នកដែលប្រុងកើតជំងឺទឹកនោមផ្អែម។ ដូច្នេះបើក្នុងករណីសង្ស័យ គួរតែរួសរាន់នាំគ្នាទៅពិគ្រោះ និងជួបគ្រូពេទ្យដើម្បីវិភាគ។

អាការៈសំខាន់បួនយ៉ាងសំរាប់សំគាល់ជំងឺទឹកនោមផ្អែម ៖

- នោមច្រើន
- ស្រេកទឹក
- ចុះស្គម
- អស់កម្លាំង

ដំបូន្មានសំខាន់ៗ សំរាប់ទប់ស្កាត់ជំងឺទឹកនោមផ្អែម ៖
- ធ្វើកីឡា។ គួរធ្វើលំហាត់ដើរ ពី ៤៥ ទៅ៥០ នាទី យ៉ាងហោចណាស់ បីដងក្នុងមួយសប្តាហ៍។
- ការបរិភោគត្រឹមត្រូវ។ បាយ សូមពិសាឲ្យល្មម ជាពិសេសចំពោះអ្នកដែលមិនសូវបញ្ចេញកម្លាំងកាយ។ ពិសាបន្លែផ្លែឈើ ឲ្យបានច្រើន។ សូមកុំខ្លាចផ្លែឈើដែលមានជាតិផ្អែមនោះឲ្យសោះ លើកលែងតែអ្នកជំងឺដែលធ្លាក់ដល់ដំណាក់កាលចាក់Insuline ។
- ទទួលដំណេកឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃ
- បង្រៀនចិត្តកុំឲ្យមានកំហឹង និងកើតទុក ធ្លាក់ទឹកចិត្ត (Depression)

អានលំអិត http://www.khmer.rfi.fr/Interview-prevention-diabet

14/11/2013
តួលេខសម្ពាធឈាមដែលអ្នកត្រូវយល់ដឹងៈ    - សម្ពាធឈាមធ្មតា គឺក្រោម១២០លើ៨០    - សម្ពាធឈាមត្រៀមកើត ជំងឺលើសឈាមគឺ កំរិតសម្ពាធឈាម ...
13/11/2013

តួលេខសម្ពាធឈាមដែលអ្នកត្រូវយល់ដឹងៈ

- សម្ពាធឈាមធ្មតា គឺក្រោម១២០លើ៨០
- សម្ពាធឈាមត្រៀមកើត ជំងឺលើសឈាមគឺ កំរិតសម្ពាធឈាម ស៊ីសស្តូលិកពី១២០ទៅ១៣៩ និងកំរិតសម្ពាធឈាម ដ្យ៉ាស្តូលិក ៨០ទៅ៨៩
- អ្នកមានជំងឺលើសឈាម បើសម្ពាធឈាមខ្ពស់ ជាង១៤០លើ៩០

ដើម្បីធ្វើអោយការ ព្យាបាល មានប្រសិទ្ឋភាពនោះគេចំណាត់ថ្នាក់ជំងឺ លើសឈាមជាពីរដំណាក់កាលទៀតគឺ:

- ជំងឺលើសឈាម ដំណាក់កាលទីមួយកាលបើ សម្ពាធឈាម ស៊ីសស្តូលិកនៅចន្លោះពី១៤០ទៅ១៥៩ចំណែក សម្ពាធឈាម ដ្យ៉ាស្តូលិក មានពី៩០ទៅ៩៩
- ជំងឺលើសឈាមដំណាក់កាលទីពីរ កាលបើសម្ពាធឈាម ស៊ីសស្តូលិក ខ្ពស់ជាង១៦០ ហើយដ្យ៉ាស្តូលិក ខ្ពស់ជាង១០0

(ចំណាំុះ នៅក្នុងការសន្ទនាធម្មតា បើសិនជាសម្ពាធឈាមមាន ចំនួន ១៤០លើ៩០ គេច្រើន អានត្រឹម តែ១៤លើ៩។)

Address

No. 445, Street 93/232, Veal Vong, 7 Makara
Phnom Penh
855

Alerts

Be the first to know and let us send you an email when Health Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram