26/03/2026
✨សិប្បសាលាស្ដីពី ការពង្រឹងសមត្ថភាពវិជ្ជាជីវៈនិស្សិតគិលានុបដ្ឋាក តាមរយៈ Advancing Nursing Education Through quarterly Seminar.
____________________
📍វ.វ.ស សាលប្រជុំអាគារ B
នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ មហាវិទ្យាល័យថែទាំវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម បានរៀបចំកម្មវិធីសិប្បសាលាស្ដីពី ការពង្រឹងសមត្ថភាពវិជ្ជាជីវៈនិស្សិតគិលានុបដ្ឋាក តាមរយៈ Advancing Nursing Education Through quarterly Seminar ដេីម្បីអភិវឌ្ឍន៍សមត្ថភាព និងគុណភាពនៃការសិក្សារបស់និស្សិត។
📌ប្រធានបទនៃសិប្បសាលាមានដូចជា៖
1. What Makes a Good Nurse? Exploring the Qualities and Impact of Nurses
ដោយ RN. PEA Vuthy
2. Beyond the Bedside: Exploring Your Nursing Career and Professional Pathways
ដោយ Asst. Prof. LY Chanvatanak
3. Building Competent Nurses: The Role of Student-Centered Learning
ដោយ MD. KHIM Honnet
📌គោលបំណងធំនៃសិប្បសាលាគឺ
១~បង្កើនចំណេះដឹង និងជំនាញរបស់និស្សិតគិលានុបដ្ឋាកតាមរយៈវិធីសាស្ត្រការអប់រំផ្អែកលើសមត្ថភាព(CBE)
២~ផ្ដល់ឱកាសសម្រាប់ការផ្លាស់ប្ដូរគំនិត និងការអនុវល្អបំផុតក្នុងការអប់រំនិស្សិតគិលានុបដ្ឋាក
៣~អនុវត្តឆ្លុះបញ្ចាំង និងការពិភាក្សាអំពីតួនាទី យុទ្ធសាស្ត្រ និងអាជីពរបស់គិលានុបដ្ឋាក
៤~បង្កេីនទំនាក់ទំនង និងលេីកកម្ពស់ការសហការរវាងនិស្សិតគិលានុបដ្ឋាក និងគ្រូបង្រៀន គិលានុបដ្ឋាក ជាមួយនឹងអ្នកជំងឺ
📌ជាចុងក្រោយនៃកម្មវិធី វាយគ្មិនទាំង៣រូប បានផ្ដល់ជាសារដាស់តឿនក្រេីនរំលឹកដល់និស្សិតទាំងអស់ ឱ្យនិស្សិតប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍន៍សមត្ថភាព បង្កេីនគុណភាពជាគិលានុបដ្ឋាកល្អទាំងជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ ក្នុងការលេីកកម្ពស់ដល់វិស័យសុខាភិបាលកម្ពុជា។
#រូបភាពដោយ លោកវរសេនីយ៍ឯក ចាន់ កុម្ភៈរដ្ឋ (ការិយាល័យព័ត៌មាន)