លំហចិត្ត-Mindspace Center

លំហចិត្ត-Mindspace Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from លំហចិត្ត-Mindspace Center, Takêv.
(2)

លំហចិត្ត-Mindspace Center (MSC) គឺជាមណ្ឌលសុខភាពផ្លូវចិត្តដែលផ្តល់សេវាកម្មប្រឹក្សានិងព្យាបាល តាមបែបចិត្តសាស្រ្ត ដោយផ្អែកលើវិទ្យាសាស្ត្រនិងភស្តុតាងច្បាស់លាស់ ប្រកបដោយជំនាញវិជ្ជាជីវៈ និងមានការគោរពវប្បធម៌។

និយាយមិនស្តាប់គ្នាមែនទេ?តែងតែឈ្លោះប្រកែកគ្នា? គ្មានអ្នកស្តាប់? គ្មានអ្នកយល់ចិត្ត? គ្មានអ្នកអាចចែករម្លែកអារម្មណ៍បាន? វាមា...
26/11/2025

និយាយមិនស្តាប់គ្នាមែនទេ?

តែងតែឈ្លោះប្រកែកគ្នា? គ្មានអ្នកស្តាប់? គ្មានអ្នកយល់ចិត្ត? គ្មានអ្នកអាចចែករម្លែកអារម្មណ៍បាន? វាមានអ្វីម្យ៉ាងដែលអ្នកមានបញ្ហា អាចជាភាសារនៃក្តីស្រលាញ់!

ទីនេះនឹងបង្រៀនអ្នក អោយចេះស្តាប់ និងនិយាយភាសារទាំងនោះ ដោយរក្សាការសំងាត់។ តោះចូលរួមជាមួយខ្ញុំ 👉ក្រុមតេលេក្រាមអ្នកចូលរួម https://t.me/+24FNLKWXRYU2ODg1

ឆាណែលតេលេក្រាម https://t.me/mindspacecente
📍ទីតាំងចូលរួមនៅជាន់ទី១ ផ្ទះលេខ១០៥K ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែវិច្ចិកា ២០២៥ ម៉ោង៨ដល់ម៉ោង១០ ព្រឹក
📍Google location link : https://maps.app.goo.gl/DKcPNKffKPbjQ63B9

📲 010 60 5757


Telegram (https://t.me/+24FNLKWXRYU2ODg1)
ក្លាហានក្នុងការប្រាប់ 29/11/25
Mindspace លំហចិត្ត invites you to join this group on Telegram.

22/11/2025

#តើអ្វីជាភាពនឿយណាយចិត្តកាយ (Burnout)?
ភាពនឿយណាយចិត្តកាយ (Burnout) ជារោគសញ្ញាដែលត្រូវបានកើតនៅពេលដែលបុគ្គលម្នាក់ស្ថិតនៅក្នុងភាពតានតឹងនៅកន្លែងធ្វើការរ៉ាំរ៉ៃរយៈពេលយូរ។
ប្រសិនជា មិនមានដំណោះស្រាយ Burnout គឺជាផ្នែកមួយដែលបានរំខានដល់មុខងារប្រចាំថ្ងៃ ទំនាក់ទំនងក្នុងគ្រួសារ ក្រុមការងារ ប្រសិទ្ធភាពការជាដើម។

ប្រសិនជាលោកអ្នកស្ថិតក្នុងស្ថានភាពទាំងនេះ សូមកុំស្ទាក់ស្ទើរក្នុងការជជែកសួរបន្ថែមជាមួយយើង។
#លំហចិត្ត

21/11/2025

🙏នេះជាការបកស្រាយរបស់លោកស្រី លី សុខឃុន​
👉ជុំវិញមតិយោបល់និងការយល់មិនត្រឹមត្រូវពីសំណាក់បុគ្គលមួយចំនួនដែលនិយាយថា
"អ្នកដែលស្វែងរកការប្រឹក្សាយោបល់ផ្លូវចិត្ត គឹជាមនុស្សសរសៃប្រសាទឬឆ្កួត"😔 ❌វាមិនពិតនោះទេចំពោះការលើកឡើងនេះ
បើចង់ជ្រាបច្បាស់សូមតាមដានវីដេអូខាងក្រោយទាំងអស់គ្នា 🙏👉

#លំហចិត្ត ក៏មានរៀបចំកម្មវិធីចែករំលែកមួយមានឈ្មោះថា​ "ប្រសិនបើអ្នកក្លាហានក្នុងការប្រាប់ ខ្ញុំស្ដាប់អ្នក"
ដែលមានអ្នកសម្របសម្រួលពីលោកស្រី លីសុខឃុន និងកញ្ញា អុល មេត្ដា

✍️នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ចិកា ឆ្នាំ២០២៥
❤️ក្នុងគោលបំណងអោយបងប្អូនដែលមិនមានកន្លែង ឬមនុស្សដែលទុកចិត្តក្នុងការបញ្ចេញអារម្មណ៍ និងនិយាយរឿងក្នុងចិត្តប្រាប់
ដូច្នេះបងប្អូនអាចសាកល្បងចូលរួមដើម្បីទទួលបានបទពិសោធន៍ក្នុងការចែករំលែក
ហើយក៏មានឪកាសក្នុងការក្លាយជាអ្នកស្ដាប់ល្អម្នាក់ដែរ ដែលវាមានប្រយោជន៍សំរាប់
ជីវភាពប្រចាំថ្ងៃ។​

ការចូលរួមបងប្អូនជួយជាវិភាគទានត្រឹមតែ 2.5$ តែប៉ុណ្នោះ🙏

👉សូមចុចលើ​ link សំរាប់ចុះឈ្មោះ​​
https://forms.gle/B9Fcz26epRFB1MyW6

👉ក្រុមតេលេក្រាមអ្នកចូលរួម https://t.me/+24FNLKWXRYU2ODg1

ឆាណែលតេលេក្រាម https://t.me/mindspacecente
📍ទីតាំងចូលរួមនៅជាន់ទី១ ផ្ទះលេខ១០៥K ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់​ ខណ្ឌ័សែនសុខ​​ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ចិកា​ ២០២៥ ម៉ោង៨ដល់ម៉ោង១០ ព្រឹក
📍Google location link : https://maps.app.goo.gl/DKcPNKffKPbjQ63B9

📲 010 60 5757

 #លំហចិត្ត    #សុខភាពផ្លូវចិត្ត
19/11/2025

#លំហចិត្ត #សុខភាពផ្លូវចិត្ត

របៀបនៃការសំអាតគំនិត👉
នេះជាគន្លឹះសំរាប់យកទៅអនុវត្តន៍

១. មានអារម្មណ៍ថាវាច្រើនពេក?
"កត់ទុកនៅក្នុងក្រដាសដើម្បីអោយចិត្តមានចន្លោះទំនេរ"
កុំអនុញ្ញាតិអោយចិត្តរបស់អ្នកនៅពេញខួរក្បាល
ការសរសេរ ឬ កត់ទុកអាចធ្វើអោយគំនិតកាត់តែប្រាកដឡើង។
ការគិតដែលគ្មានរបៀបត្រូវការការរៀបចំមិនមែនគិតបន្ថែមនោះទេ។

២. មិនអាចបញ្ឃប់ការគិតបាន?
"ត្រូវធ្វើសកម្មភាពជំនួសការគិត"
គិតច្រើនពេកធ្វើអោយគ្មានសកម្មភាព។ ប្ដូរពីការគិតអំពីអ្វីដែលត្រូវធ្វើហើយចាប់ផ្ដើមធ្វើវាវិញ។
ការមានសកម្មភាពនិងធ្វើអោយគំនិតកាន់តែច្បាស់។

៣. មានការងារចាំបាច់ច្រើនត្រូវធ្វើ?
"បើអ្វីគ្រប់យ៉ាងសុទ្ធតែសំខាន់ គ្មានទេ"
ផ្ដោតលើសកម្មភាពសំខាន់មួយឬពីរ ដែលចាំបាច់សំរាប់ថ្ងៃនេះ។ អោយការងារផ្សេងទៀតនៅសិន។ ភាពសាមញ្ញនាំអោយមានការផ្ដោត។

៤. មានអារម្មណ៍ថាដើរមិនទាន់គេ?
"ដំណើរជីវិតរបស់អ្នកមិនមែនសំរាប់ប្រកួតប្រជែងជាមួយនណាម្នាក់នោះទេ"
បញ្ឃប់ការប្រៀបធៀបខ្លួនឯងជាមួយនិងអ្នកដទៃ។ គំនិតអវិជ្ជមានជារឿយៗចាប់ផ្ដើមពីការប្រៀបធៀបគ្នា។ ដើរនៅលើផ្លូវរបស់អ្នកមិនមែនផ្លូវរបស់ពួកគេទេ

៥. ពិបាកសំរាក?
"ការសំរាកនាំអោយមានផលិតភាព"
គំនិតច្បាស់បានមកពីការសំរាកនិងភាពសះស្បើយ មិនមែនគិតមិនឈប់នោះទេ។
កំណត់ការគិតអោយមានកាលវិភាគដូចការប្រជុំ។ អ្នកនិងគិតបានល្អជាងមុននៅពេលដែលអ្នកមានអារម្មណ៍ល្អ

៦. មិនអាចបញ្ឃប់ភាពល្អឥតខ្ចោះ?
"បានធ្វើប្រសើជាងភាពល្អឥតខ្ចោះ"
ភាពល្អឥតខ្ចោះគឺជាការរំកិលគោលដៅ។
ដំណើរការជាគោលដៅ។ រៀបចំគំនិតរបស់អ្នកដៅយការបញ្ចប់ មិនមែនការកែតម្រូវឥតឈប់ឈរនោះទេ។

៧. ចិត្តតែងតែចង់បានថែមទៀតមែនទេ?
"ការដឹងគុណធ្វើអោយចិត្ដចេះគ្រប់គ្រាន់"
មិនលោភលន់បង្កើតសន្ដិភាពផ្លូវចិត្តជាងភាពលោភលន់។
សរសេររឿងបីដែលអ្នកដឺងគុណរៀងរាល់ថ្ងៃ។ វាជាភាពសំខាន់នៃវិញ្ញាណ។

៨. តែងតែសង្ស័យខ្លួនឯង?
"អ្នកមិនមែនជាអ្វីដែលអ្នកគិតនោះទេ តែអ្នកជាអ្នកដែលសង្កេត"
កុំជឿអ្វីដែលគំនិតអ្នកប្រាប់អ្នក។ ការគិតមិនមែនការពិតទេ។ រៀនត្រួតពិនិត្យចិត្តតែកុំ ជឿរវាទាំងស្រុង។

9. តែងតែព្យាយាមគ្រប់គ្រងអ្វីគ្រប់យ៉ាង?
"គ្រប់គ្រងអ្វីដែលអាចគ្រប់គ្រងបាន អ្វីដែលមិនអាចទុកវាទៅ"
ការតានតឹងចិត្តនិងកើនឡើងនៅពេលអ្នកព្យាយាមគ្រប់គ្រងអ្វីដែលអ្នកមិនអាចគ្រប់គ្រងបាន។ ផ្ដោតលើការធ្វើ ការព្យាយាម​ និងទំលាប់របស់អ្នក។ នោះគឺជាអំណាចពិតប្រាកដ!

១០. មានអារម្មណ៍ថាពិបាកនៅពេលមានជម្រើសច្រើន?
"សម្រេចចិត្តម្ដង ធ្វើតាមនោះ"
បង្កើតប្រពន្ធ័មួយដើម្បីជៀសវាងការនឿយហត់ក្នុងការសម្រេចចិត្ត។ ទំកលាប់នៅពេលព្រឹក កំណត់ម៉ោងធ្វើការ ញ៉ុអាហារដដែលៗ។ ជម្រើសកាន់តែតិច=គិតកាន់តែតិច។

#ចែករំលែក #សុខភាព #លំហចិត្ត

លំហចិត្ត Mindspace Center យើងជឿថា “ការយកចិត្តទុកដាក់លើខ្លួនឯង គឺជាជំហានដំបូងនៃការស្ដារសុខភាពផ្លូវចិត្ត។”🌱 យើងផ្តល់សេវាប្...
12/11/2025

លំហចិត្ត Mindspace Center យើងជឿថា “ការយកចិត្តទុកដាក់លើខ្លួនឯង គឺជាជំហានដំបូងនៃការស្ដារសុខភាពផ្លូវចិត្ត។”
🌱 យើងផ្តល់សេវាប្រឹក្សាផ្លូវចិត្ត ដោយមានអ្នកជំនាញប្រឹក្សាផ្លូវចិត្តដែលត្រៀមជួយអ្នកក្នុងការស្វែងរកសន្តិភាពក្នុងចិត្ត។

💬 សេវាកម្មរបស់យើង៖
• ការប្រឹក្សាផ្ទាល់ខ្លួន (Individual Counseling)
• ការប្រឹក្សាគ្រួសារ និងគូស្វាមីភរិយា (Family & Couple Counseling)
• ការប្រឹក្សាក្រុម (Group Counseling)
• កម្មវិធីអភិវឌ្ឍផ្លូវចិត្ត និងអារម្មណ៍ (Wellness & Self-growth Program)

📍 ទីតាំង: លំហចិត្ត Mindspace Center
📱 ទំនាក់ទំនង: សូមស្កេន QR Code នៅលើរូប Poster ដើម្បីចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងជាមួយយើងផ្ទាល់។

#លំហចិត្ត #សុខភាពផ្លូវចិត្ត

10/11/2025
 #អ្នកធ្លាប់មានអារម្មណ៍បែបនេះដែរឬទេ?😣 មានអារម្មណ៍ភ័យ បារម្ភ ងាយខឹង ឬស្ទាក់ស្ទើរ?😔 ឈឺក្បាល ឈឺពោះ ឬស្លាប់បេះដូងលឿនពេលតានតឹ...
09/11/2025

#អ្នកធ្លាប់មានអារម្មណ៍បែបនេះដែរឬទេ?
😣 មានអារម្មណ៍ភ័យ បារម្ភ ងាយខឹង ឬស្ទាក់ស្ទើរ?
😔 ឈឺក្បាល ឈឺពោះ ឬស្លាប់បេះដូងលឿនពេលតានតឹង?
😩 ចេះតែគិត ភ័យព្រួយបារម្ភថា ខ្លួនអាចឆ្កួត ឬស្លាប់?

នេះអាចជាសញ្ញានៃ ជំងឺភ័យស្លន់ស្លោ ដែលត្រូវការការយកចិត្តទុកដាក់។
ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត គឺជាជំហានដំបូងនៃការថែរក្សាខ្លួនឯង។
កុំរង់ចាំរហូតដល់ស្ថានភាពធ្ងន់ធ្ងរ ទាក់ទងយើងឥឡូវនេះដើម្បីទទួលបានការប្រឹក្សាផ្លូវចិត្តជាមួយអ្នកជំនាញប្រឹក្សានិងព្យាបាលផ្លួវចិត្ត។

📍 លំហចិត្ត - Mindspace Center
🌐 ផ្តល់សេវាប្រឹក្សា ផ្លូវចិត្តផ្ទាល់ និងតាមអនឡាញ
📲 សម្រាប់ព័ត៌មានបន្ថែម សូមស្កេន QR ខាងក្រោម

#សុខភាពផ្លូវចិត្ត #ការថែទាំខ្លួនឯង #អាការៈតានតឹង

 #តើលោកអ្នកដែលកត់សម្គាល់អំពីស្ថានភាពផ្លូវចិត្តដែរទេ? #តើរោគសញ្ញាណាខ្លះដែលបង្ហាញអំពីស្ថានភាពផ្លូវចិត្តរបស់អ្នកកំពុងតែមានប...
08/11/2025

#តើលោកអ្នកដែលកត់សម្គាល់អំពីស្ថានភាពផ្លូវចិត្តដែរទេ?
#តើរោគសញ្ញាណាខ្លះដែលបង្ហាញអំពីស្ថានភាពផ្លូវចិត្តរបស់អ្នកកំពុងតែមានបញ្ហា ដែលត្រូវការស្វែងរកជំនួយ?
ចូរស្វែងយល់ និងតាមដានអំពីស្ថានភាពផ្លូវចិត្តរបស់អ្នក
ចូរចងចាំថា បុគ្គលដែលមានសុខភាពល្អ គឺសំដៅដល់ បុគ្គលមានសុខុមាលភាពផ្លូវចិត្ត និងផ្លូវកាយល្អ។

ប្រសិនជាមានរោគសញ្ញានៃការរំខាន សូមកុំស្ទាក់ស្ទើរក្នុងការជជែកសួរនាំ ព័ត៌មានបន្ថែមជាមួយយើងខ្ញុំ។ សូមអរគុណ

🧠✨ សុខភាពផ្លូវចិត្ត សំខាន់ដូចសុខភាពរាងកាយ ✨🧠 #មានពេលណាដែរអារម្មណ៍អ្នកហាក់ដូចជាមិនអាចគ្រប់គ្រងបានទេ? #មានរឿងច្រើនជាប់គាំង...
05/11/2025

🧠✨ សុខភាពផ្លូវចិត្ត សំខាន់ដូចសុខភាពរាងកាយ ✨🧠

#មានពេលណាដែរអារម្មណ៍អ្នកហាក់ដូចជាមិនអាចគ្រប់គ្រងបានទេ?
#មានរឿងច្រើនជាប់គាំងក្នុងចិត្តប៉ុន្តែមិនដឹងនរណាអាចស្តាប់យើងបានទេ?

ឥឡូវនេះ អ្នកអាចទទួលបាន សេវាប្រឹក្សាយោបល់ផ្លូវចិត្តតាមអនឡាញ 🖥️

✅ សមរម្យសម្រាប់អ្នកដែលមានពេលតិច
✅ ការពារភាពឯកជន ១០០%
✅ មានអ្នកជំនាញផ្នែកផ្លូវចិត្តរួចរាល់ក្នុងការស្តាប់

សូមកុំស្ទាក់ស្ទើក្នុងការជជែកសួរនាំជាមួយយើង

📩 ទាក់ទងមកយើងតាម Inbox ឬ Telegram
🕒 អាចកំណត់ពេលប្រឹក្សា តាមម៉ោងដែលសមរម្យសម្រាប់អ្នក

#សុខភាពផ្លូវចិត្ត #ប្រឹក្សាផ្លូវចិត្ត

 #លំហចិត្ត-Mindspace Center (MSC)
29/10/2025

#លំហចិត្ត-Mindspace Center (MSC)

07/10/2025

Address

Takêv
120603

Alerts

Be the first to know and let us send you an email when លំហចិត្ត-Mindspace Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram