មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ - CCFKH Preah Kossamak Hospital

  • Home
  • Cambodia
  • Phnom Penh
  • មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ - CCFKH Preah Kossamak Hospital

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ - CCFKH Preah Kossamak Hospital HouseNo:188, Street 271, Teuk Laak II Commune, Tuol Kok District, Phnom Penh, Cambodia.
(421)

Public Hospital, Teaching Hospital, Multiclinic.
023 883 047, 023 882 947
Ambalance No:089 761 767

នៅថ្ងៃ​អង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ២រសៀល មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានកិត្តិយសបានធ្វើបទបង្ហាញP...
16/12/2025

នៅថ្ងៃ​អង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ២រសៀល មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានកិត្តិយសបានធ្វើបទបង្ហាញPDIA ក្រោមការដឹកនាំរបស់ ឯកឧត្តមសាស្ត្រាចារ្យ តាន់ សុគុន នាយកមន្ទីរពេទ្យ ក្នុងវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំនិងនវានុវត្តន៍របស់ក្រសួងសុខាភិបាល។

ថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន ...
16/12/2025

ថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសួរសុខទុក្ខវីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដោយបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិកា កាកបាទក្រហមកម្ពុជាមកចែកជូនបងប្អូនទាំងនោះផងដែរ។

ការអញ្ជើញមកសួរសុខទុក្ខវីរកងទ័ពរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនេះ ត្រូវបានទទួលបដិសណ្ឋារកិច្ចដោយឯកឧត្តម តាន់ សុគុន នាយកមន្ទីរពេទ្យព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

នៅក្នុងឱកាសនៃការអញ្ជើញសួរសុខទុក្ខវីរកងទ័ពជួរមុខកម្ពុជានាពេលនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ការលះបង់របស់វីរកងទ័ព ទាំងអាយុជីវិត សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កម្ពុជា និងជូនពរឱ្យវីរកងទ័ពឆាប់ជាសះស្បើយពីជំងឺ។

នៅថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង១៤:០០  មន្ទីរពេទ្យមិត្តភាពក...
16/12/2025

នៅថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង១៤:០០ មន្ទីរពេទ្យមិត្តភាពកម្ពុជា‑ចិន ព្រះកុសុមៈ និងគណៈគ្រូពេទ្យកម្ពុជា បានរៀបចំ ការផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងនិយាម ដែនកំណត់អ្នកប្រកបវិជ្ជាជីវៈ វេជ្ជសាស្ត្រក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

ការផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងនិយាមនិងដែន កំណត់អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ មានគោលបំណង ដូចខាងក្រោម៖
- ដើម្បីលើកកម្ពស់ការយល់ដឹង និងការយកចិត្តទុកដាក់របស់អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ចំពោះច្បាប់ និង បទប្បញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងវិជ្ជាជីវៈវេជ្ជសាស្ត្រ។
- ដើម្បីធានាឱ្យមានការយល់ដឹងច្បាស់លាស់អំពីក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តតាម ស្តង់ដារវិជ្ជាជីវៈ ក្នុងការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងសេចក្តី ទំនួលខុសត្រូវ។
- ដើម្បីបញ្ជាក់ និងផ្សព្វផ្សាយអំពីនិយាម និងដែនកំណត់នៃអំណាច ភារកិច្ច និងសិទ្ធិរបស់ អ្នកប្រកបវិជ្ជាជីវៈ វេជ្ជសាស្ត្រ ដើម្បីបង្ការ និងកាត់បន្ថយការអនុវត្តក្រៅវិសាលភាពច្បាប់។
- ដើម្បីពង្រឹងវិន័យវិជ្ជាជីវៈ និងការគោរពច្បាប់ ក្នុងចំណោមអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ សំដៅលើការការពារ សិទ្ធិ និងសុវត្ថិភាពរបស់អ្នកជំងឺ។
- ដើម្បីលើកស្ទួយភាពជឿជាក់របស់សាធារណជនចំពោះប្រព័ន្ធសុខាភិបាល និងការអនុវត្ត វិជ្ជាជីវៈវេជ្ជសាស្ត្រ តាមរយៈការអនុវត្តច្បាប់ និងក្រមសីលធម៌យ៉ាងតឹងរឹង។

អបអរសារទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ( ១៤ ខែធ្នូ ឆ្នាំ១៩៥៥ – ១៤ ខែធ្នូ ២០២៥ )Happy 70th Anniversary...
13/12/2025

អបអរសារទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ( ១៤ ខែធ្នូ ឆ្នាំ១៩៥៥ – ១៤ ខែធ្នូ ២០២៥ )
Happy 70th Anniversary of Cambodia's Membership in the United Nations ( 14 December 1955 – 14 December 2025)

#កម្ពុជា
#អង្គការសហប្រជាជាតិ

អបអរសាទរ ! ខួបលើកទី៣៣ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូប្រាសាទអង្គរត្រូវបានច...
13/12/2025

អបអរសាទរ ! ខួបលើកទី៣៣ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

ប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក ។

#អង្គរវត្ត


ថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម តាន់ សុគុន នាយកមន្ទីរពេទ្...
12/12/2025

ថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ
បានដឹកនាំក្រុមការងារចុះពិនិត្យនិងរៀបចំកន្លែងវះកាត់ ដើម្បីត្រៀមជួយសង្គ្រោះវីរកងទ័ពជួរមុខនិងប្រជាជន ដោយមានការចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន :

១.ពិនិត្យ រៀបចំ និងដំឡើងសម្ភារវេជ្ជសាស្ត្រ ដើម្បីត្រៀមជួយសង្រ្គោះវីរកងទ័ពជួរមុខ និងប្រជាជន បានទាន់ពេលវេលា នៅមណ្ឌលសុខភាពប្រម៉ោយ ខេត្តពោធិសាត់ ជាខេត្តសម្ព័ន្ធមេត្រីភាព រួមមាន :
- តុវៈកាត់ 1គ្រឿង
- អំពូលភ្លើងវៈកាត់ 1គ្រឿង
- ម៉ាស៊ីនភ្លើង 1គ្រឿង
- សម្ភារវះកាត់ផ្សេងទៀត។

២. ពិនិត្យស្ថានភាព និងប្រគល់ជូនសម្ភារវេជ្ជសាស្ត្រសម្រាប់វះកាត់ដល់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាខេត្តសម្ព័ន្ធមេត្រីភាព ដើម្បីជួយសង្គ្រោះវីរកងទ័ពជួរមុខ និងប្រជាជន រួមមាន :
- តុវៈកាត់ 1 គ្រឿង
- អំពីលភ្លើង 1គ្រឿង
- ម៉ាស៊ីនថតឆ្លុះ (C-arm) 1គ្រឿង
- រទេះរុញ សំភារៈវះកាត់ 2គ្រឿ
- សម្ភារវះកាត់ផ្សេងទៀត។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ផ្ញើសារលិខិតជូនពរ គោរពជូនច...
12/12/2025

ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ផ្ញើសារលិខិតជូនពរ គោរពជូនចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ

ញត្តិថ្កោលទោស ចំពោះការបាញ់ប្រហារពីយោធាថៃមកកាន់កម្លាំងកងទ័ពកម្ពុជា​ នាថ្ងៃ​ទី៨​ ខែធ្នូ​ ឆ្នាំ​២០២៥ #កម្ពុជា    #សន្តិភាពន...
08/12/2025

ញត្តិថ្កោលទោស ចំពោះការបាញ់ប្រហារពីយោធាថៃមកកាន់កម្លាំងកងទ័ពកម្ពុជា​ នាថ្ងៃ​ទី៨​ ខែធ្នូ​ ឆ្នាំ​២០២៥

#កម្ពុជា #សន្តិភាពនៅកម្ពុជា​

05/12/2025
អបអរសាទរ ខួបលើកទី១០ នៃការដាក់បញ្ចូល "ល្បែងទាញព្រ័ត្រ" ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (០...
01/12/2025

អបអរសាទរ ខួបលើកទី១០ នៃការដាក់បញ្ចូល "ល្បែងទាញព្រ័ត្រ" ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (០២ ធ្នូ ២០១៥ - ០២ ធ្នូ ២០២៥)
សូមចូលរួមគាំទ្រ លើកតម្កើង និងអភិរក្ស សម្បត្តិបេតិកភណ្ឌវប្បធម៌កម្ពុជា!

#ល្បែងទាញព្រ័ត្រ
#សម្បត្តិបេតិកភណ្ឌពិភពលោក

នាថ្ងៃចន្ទ ១១កើត​ ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥  មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន...
01/12/2025

នាថ្ងៃចន្ទ ១១កើត​ ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យជំនួយ តាន់ សុគុន និងគណៈប្រតិភូ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្រ្តាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០០:១០នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។
ក្នុងខណៈពេលវេលាដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខា សូមឆាប់បានចាប់កំណើត ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ផ្ញើសារលិខិតរំលែកទុក្ខជូន លោកជំទា...
30/11/2025

ថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រមទាំងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ផ្ញើសារលិខិតរំលែកទុក្ខជូន លោកជំទាវ ខៀវ វណ្ណា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តមសាស្រ្តាចារ្យ ហេង តៃគ្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលមរណភាព នៅថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១២:១០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។

Address

Phnom Penh
855

Telephone

+85517335774

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ - CCFKH Preah Kossamak Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ - CCFKH Preah Kossamak Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category