ក្រុមបាល់ទាត់ស្រលាញ់សន្តិភាព

ក្រុមបាល់ទាត់ស្រលាញ់សន្តិភាព កីឡារស់ក្នុងសន្តិភាព លេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ប្រកបដោយក្រមសីលធម៌

សម្តេចតេជោហ៊ុន សែន ៖ « មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ...
16/07/2025

សម្តេចតេជោហ៊ុន សែន ៖ « មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះខ្ញុំ។

ខ្ញុំក៏ចង់បញ្ជាក់បែបទះកំភ្លៀងចំពោះបុគ្គលរូបនេះថា បើ ហ៊ុន សែន អត់មានតម្លៃសម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រីដែលកំពុងព្យួរតំណែងមកចាំទូរស័ព្ទជួបខ្ញុំនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមិនមានការណាត់ជាមុន?

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពួកលោកចាត់ទុក ហ៊ុន សែន ជាមនុស្សមានតម្លៃដែលអស់លោកយល់ថា ត្រូវសុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបែរជានិយាយថា លោក ហ៊ុន សែន មិនមានតម្លៃក្នុងការចរចា។ តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឲ្យលោកបាត់ការចងចាំបែបនេះ?

សម្រាប់តួនាទីក្នុងតំណែងគ្រប់គ្រងរដ្ឋខ្ញុំស្គាល់ច្បាស់ណាស់ ព្រោះខ្ញុំដឹកនាំនីតិប្រតិបត្តិតាំងពីលោកនៅជាកងទ័ពថៃក្រហម (កុម្មុយនីស្តថៃ) មិនទាន់ចេញពីព្រៃមកម្ល៉េះ និងឆ្លងកាត់នាយករដ្ឋមន្ត្រីថៃជាង១០នាក់។ ការចរចាពិតត្រូវធ្វើដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមែនជាមួយប្រធានព្រឹទ្ធសភា ហ៊ុន សែន នោះឡើយ។

កាលពីមុនក៏ដូចជាថ្ងៃនេះលោកតែងប្រាប់ជនជាតិថៃថា កុំឲ្យស្តាប់លោក ហ៊ុន សែន ពេក តើលោកខ្លាចបណ្តាញសង្គមដែលខ្ញុំបង្ហោះសារចេញមែនទេ?

ខ្ញុំមិនចង់ឆ្លើយតបជាមួយមនុស្សព្រហើនដូចលោកទេ តែខ្ញុំមានការចាំបាច់បញ្ជូនសារទៅប្រាប់ប្រជាជនថៃថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃសព្វថ្ងៃនេះមាន ចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ ឬចរចាតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ជាមួយលោកស្រី អ៊ុង អុីន កន្លងមក។

ជូនពរលោកប្រឹងតោងកៅអីនាយករដ្ឋមន្ត្រីស្តីទីឲ្យបានយូរបន្តិច៕ »

Earlier, Khliang Huot responded to the Acting Prime Minister and former Minister of Defence of Thailand, who had attacked me.

I would also like to firmly address this individual: if Hun Sen truly held no value for negotiations, then why did you accompany the former Prime Minister, whose position is currently suspended, just to wait for a phone call to meet me in the afternoon of June 15, 2025, without any prior appointment?

On June 15, 2025, you regarded Hun Sen as a person of value, believing it necessary to seek his advice, opinion, or negotiation. But by July 16, 2025, you claimed that Hun Sen held no value in negotiations. Did you take the wrong medication, causing you to lose your memory like this?

As for roles in state governance, I know them well, as I’ve led the executive body since the time you were still a member of the Thai Red Army (Thai Communists) and hadn’t even emerged from the jungle long before going through more than 10 Thai Prime Ministers.

Real negotiations must be conducted by Prime Minister Hun Manet, not with Senate President Hun Sen.

In the past, and even now, you constantly tell the Thai people not to listen too much to Hun Sen. Are you afraid of the social media posts I wrote?

I do not wish to respond to an insolent person like you, but I find it necessary to send a message to the Thai public that the current Acting Prime Minister of Thailand bears responsibility for seeking advice, opinion, or negotiation via phone with Ung Ing on the evening of June 15, 2025.

Wishing you good luck in clinging to your position as Acting Prime Minister for just a little longer.

12/07/2025

ឯកឧត្ដមកើត ឫទ្ធិ លើកឡើងពីមូលហេតុដែលត្រូវធ្វើវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញ នៅក្នុងអំឡុងពេលនេះ

11/07/2025

ចោរ​ ចោរ​ ចោរ

ប្រជុំសាមញ្ញលើកទី១ឆ្នាំទី២ព្រឹកទី១០ កក្កដា ២០២៥    ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក ពៅ ពិសិដ្ឋអ...
10/07/2025

ប្រជុំសាមញ្ញលើកទី១ឆ្នាំទី២
ព្រឹកទី១០ កក្កដា ២០២៥
ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក ពៅ ពិសិដ្ឋអភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំសាមញ្ញ លេីកទី១ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្ត។

ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥   ពិធីសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងខេត្ដពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្ត...
09/07/2025

ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥
ពិធីសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ទូទាំងខេត្ដពោធិ៍សាត់ ក្រោមអធិបតីភាព

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់

ឯកឧត្តម ខូយ រីដា អភិបាលខេត្ដ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ដពោធិ៍សាត់។ ស្ថិតនៅពហុកីឡដ្ឋានខេត្ដពោធិ៍សាត់

#សូមជូនពរប្អូនៗប្រឡងជាប់និទ្ទេសល្អទាំងអស់គ្នា និងសមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

09/07/2025
08/07/2025

ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង ! ខ្ញុំពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែកដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះ នៅពាសពេញទឹកដីរបស់ខ្លួន។

ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរណាស់ធ្វើយូរហើយមិនមែនទុករហូតដល់ពេលនេះទើបធ្វើនោះទេ កន្លងមកវាបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា នូវលំហូបទល្មើសដែលកើតចេញពីទឹកដីថៃ ជាពិសេសនៅព្រំដែនរបស់ថៃតែម្តង។

ចំពោះមតិលើកឡើងមានទាំងអាជ្ញាធរ សារព័ត៌មាន និងមហាជនថៃ និយាយថា ការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន គឺដោយសារជាមនុស្ស ជិតស្និទ្ធជាមួយ ហ៊ុន សែន ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើលោក ថាក់​ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថា​ថាក់ ស៊ីន គឺជាមនុស្សស្និទ្ធបំផុតជាមួយខ្ញុំ ជិតស្និទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។

ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ?

Thailand drops a rock on its own foot! I sincerely congratulate the Thai authorities and police for launching operations to crack down on online crimes within their territory. This effort contributes to reducing the flow of cybercrime into Cambodia, crimes that have long flourished unchecked across Thai soil.

This dismantling of online crime networks should have been done long ago, rather than delayed until now. In the past, such activities have caused numerous issues for Cambodia, particularly with crimes originating from Thai territory, especially along the Thai border.

Regarding recent commentary, several Thai authorities, media outlets, and members of the public have stated that the investigation and crackdown on Kok An is due to his close ties with Hun Sen. Therefore, the Thai court should also launch an investigation into Thaksin, since it is widely known that Thaksin is extremely close to me—so close, in fact, that he even has a reserved room at my home.

Let’s see if the Thai court dares to open an investigation into Thaksin or not?.

✅ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.)ក្រោមអធិបតីភាព...
07/07/2025

✅ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.)ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចធិបតី នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង
ព្រឹកអាទិត្យ ទី៦ ខែកក្កដា ឆ្នាំ២០២៥ សាលាខេត្តស្ទឹងត្រែង៚

Address

Phnum Pénh

Website

Alerts

Be the first to know and let us send you an email when ក្រុមបាល់ទាត់ស្រលាញ់សន្តិភាព posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram