មន្ទីរពេទ្យបង្អែកពញាឮ

មន្ទីរពេទ្យបង្អែកពញាឮ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរពេទ្យបង្អែកពញាឮ, Hospital, National Road 5, Ponhea Lu.

នេះជាសកម្មភាពនៃការសាមគ្គីជាក្រុមរបស់ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យ មានការសាមគ្គូីជាក្រុមបានបញ្ចប់ការ...
18/11/2025

នេះជាសកម្មភាពនៃការសាមគ្គីជាក្រុមរបស់ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យ មានការសាមគ្គូីជាក្រុមបានបញ្ចប់ការបង្ហាញចែករំលែកឧត្តមានុវត្ត និងនវានុវត្តរបស់មន្ទីរពេទ្យ ហើយជាការលើកទឹកចិត្ត ក៏ដូចជាការជំរុញឲមានការសាមគ្គីធ្វើការជាក្រុម ថ្នាក់ដឹកនាំក៏មិនភ្លេចការលើកទឹកចិត្តជូនបុគ្គលិកបានធ្វើដំណើរកំសាន្តនិងដកស្រង់បទពិសោធន៍បន្ថែមនៅក្នុងខេត្តកោះកុង

នាថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នាសិក្ខាសាលាចែករំលែកប...
18/11/2025

នាថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នាសិក្ខាសាលាចែករំលែកបទពិសោធន៍ នវានុវត្តន៍ ឧត្ដមានុវត្តន៍ នៃការងារគ្រប់គ្រង និងផ្ដល់សេវាគំរូសាធារណៈ ក្នុងវិស័យសុខាភិបាលក្នុងរយ:ពេលចំនួន២ថ្ងៃ សម្រាប់មន្ទីរពេទ្យបង្អែកពញាឮខេត្តកណ្តាលដែលជាជ័យលាភី លេខ ៥ទូទាំងប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ព្រមទាំងមានការចូលរួមលើកទឹកចិត្តពីសំណាក់ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់មន្ទីរសុខភិបាលខេត្តកណ្តាលក៏ដូចជាស្រុកប្រតិបត្តិពញាឮផងដែរ។
កោះកុង,១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៥

31/10/2025
🫰❤️🫰នេះជាសមិទ្ធិផលនៃការខំប្រែងប្រែងចូលរួមក្នុងលើកកម្ពស់គុណភាពនៃការផ្តល់សេវាជូនបងប្អូនអ្មកជម្ងឺពីអាជ្ញាធរគ្រប់លំដាប់ថ្នាក...
31/10/2025

🫰❤️🫰នេះជាសមិទ្ធិផលនៃការខំប្រែងប្រែងចូលរួមក្នុងលើកកម្ពស់គុណភាពនៃការផ្តល់សេវាជូនបងប្អូនអ្មកជម្ងឺពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកមន្ទីរពេទ្យបង្អែកពញាឮយើងខ្ញុំ។

💯មន្ទីរពេទ្យសូមស្វាគមន៍ សំរាប់ប្អូនៗនិស្សិតពេទ្យ និងលោកគ្រូអ្នកគ្រូ មាបំណងស្ម័គ្រចិត្តរួមការងារ ក៏ដូចជាចង់ក្លាយខ្លួនជាបុគ្គលិក និងមានឱកាសបង្ហាញចំណេះដឹង ក៏ដូចជាមានឱកាសអភិវឌ្ឍចំណេះដឹង ក្នុងការរួមចំណែកផ្តល់សេវាជូនបងប្អូនអ្នកជម្ងឺ អ្នកអាចមកទីនេះ

🫶🫶🫶សូមស្វាគមន៍នូវវត្តមានរបស់បងប្អូន មិនថាវេជ្ជបណ្ឌិត គិលានុប្បដ្ឋាក និងគ្រូពេទ្យធ្មេញ យើងមានឧបករណ៍គ្រប់គ្រាន់ព្រមទាំងរៀមច្បងដ៏មានបទពិសោធន៍រង់ចាំការចែករំលែកបទពិសោធន័នៅទីនេះ

🫰🫰🫰ទីនេះសូមស្វាគមន៍ចំពោះបងប្អូនដែលមាននវានុវត្ត ឆន្ទៈ ក្រមសីលធម៍ និងចូលរួមការចែករំលែកបទពិសោធន៍ ។
Tel: +(855)98 652 351 (រដ្ឋបាល)
+(855)77 511 587 (Hotline)

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២🙏🙏🙏ក្រោមអធិបតេយ...
31/10/2025

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២
🙏🙏🙏ក្រោមអធិបតេយ្យភាពរបស់លោកវេជ្ជ. ទៀប គន្ធារ៉ូ​​​ ប្រធានស្រុកប្រតិបត្តិពញាឮ និងលោកវេជ្ជ. សុខ ធន ប្រធានមន្ទីរពេទ្យបង្អែកពញាឮ បានរៀបចំកម្មវីធីផ្តល់ប័ណ្ណសរសើរលើកទឹកចិត្តជូនបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យ ក្រោយពេលការរួមសាមគ្គីគ្នាអភិវឌ្ឍក្នុងការផ្តល់សេវាជូនបងប្អូនអ្នកជម្ងឺ និងការខិតខំប្រឹងប្រែងរហូតដល់មន្ទីរពេទ្យទទួលបានលទ្ធផលល្អប្រសើរក្នុងការចូលរួមប្រលងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៤ ។
🫰🫰🫰ថ្នាក់ដឹកនាំមន្ទីរពេទ្យសុំសំដែងការកោតសរសើរនូវរាល់ឆន្ទៈបុគ្គលិកទាំងអស់ចូលរួមបំពេញការងារដោយឆន្ទៈ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ព្រមទាំងមានគោលដៅរួមក្នុងការកែលម្អលើកកម្ពស់ផ្តល់សេវាជូនអ្នកជម្ងឺប្រកបដោយគុណភាព ប្រសិទ្ធភាព ។

💯វឌ្ឍនភាពនៃការផ្តល់សេវាអមវេជ្ជសាស្រ្ត ផ្នែករូបភាពវេជ្ជសាស្រ្ត របស់មន្ទីរពេទ្យយើងខ្ញុំ។🙏🙏🙏 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំ...
28/10/2025

💯វឌ្ឍនភាពនៃការផ្តល់សេវាអមវេជ្ជសាស្រ្ត ផ្នែករូបភាពវេជ្ជសាស្រ្ត របស់មន្ទីរពេទ្យយើងខ្ញុំ។
🙏🙏🙏 សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលមកទទួលសេវានៅមន្ទីរយើងខ្ញុំ។

នាថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៣:៣០រសៀល មន្ទី...
28/10/2025

នាថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៣:៣០រសៀល មន្ទីរពេទ្យបង្អែកពញាឮ បានរៀបចំការចែករំលែកផ្តល់ចំណេះដឹងបន្តជូនដល់បុគ្គលិករបស់មន្ទីរពេទ្យ ពីការជួយសង្រ្គោះជីវិតអ្នកជម្ងឺ(BLS & ALS) ដែលរៀបចំដឹកនាំការបណ្តុះបណ្តាលដោយលោកវេជ្ជ. ប៊ុនណា សុទ្ធារិទ្ធ និងសហការី ក្នុងគោលបំណង:
១. ចែករំលែកចំណេះដឹងបន្ត
២. ពង្រឹងសមត្ថភាពជួយសង្រ្គោះ
៣. បង្កើនគុណណភាពជួយសង្រ្គោះអ្នកជម្ងឺ
៤. ផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្តជូនអ្នកជម្ងឺ

29/07/2025

Address

National Road 5
Ponhea Lu
080811

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យបង្អែកពញាឮ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category