វេជ្ជបណ្ឌិត ហ៊ឹម រតនា Him Rathana

វេជ្ជបណ្ឌិត ហ៊ឹម រតនា Him Rathana អប់រំសុខភាព

❤️‍🩹🤍
04/12/2025

❤️‍🩹🤍

 #ឱកាសការងារ #គ្លីនិកពន្លឺច័ន្ទ ដែលមាន 5សាខា កំពុងដំណើរការស្រាប់ ( #ព្រៃវែង-ស្វាយរៀង) និងផ្តល់ឱកាសការងារ===👨‍⚕️វេជ្ជបណ្ឌ...
04/12/2025

#ឱកាសការងារ
#គ្លីនិកពន្លឺច័ន្ទ ដែលមាន 5សាខា កំពុងដំណើរការស្រាប់ ( #ព្រៃវែង-ស្វាយរៀង) និងផ្តល់ឱកាសការងារ
===
👨‍⚕️វេជ្ជបណ្ឌិត (ចំនួន2រូប)
👩‍⚕️គិលានុបដ្ឋាក (ចំនួន5រូប)
( #បញ្ជាក់សម្រាប់អ្នកដែលមានបទពិសោធន៍ការងារលើសពីមួយឆ្នាំឡើងទៅត្រូវបានផ្តល់អទិភាព)
===
📌អត្ថប្រយោជន៍ដែលទទួលបាន
👉រៀនសូត្រអភិវឌ្ឍន៍ខ្លួន នូវចំណេះដឹងវិជ្ជាជីវៈ ជំនាញ
👉ឱកាសអនុវត្តន៍នូវចំណេះដឹង បទពិសោធន៍ដែលខ្លួនមាន
👉 បរិយាកាសវប្បធម៌ការងារ ការរស់នៅល្អ សមស្របតាមលក្ខខណ្ឌជីវិតម្នាក់ៗ
👉ការចែករំលែកនូវចំណេះដឹង ផ្នត់គំនិត បទពិសោធន៍របស់ស្ថាបនិក និងរៀមច្បងនៅគ្លីនិក និងមកពីខាងក្រៅ
👉ឱកាសរៀនសូត្រពីការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ
👉ឱកាសសន្សំសត្ថភាពស្នាដៃ ដើម្បីក្លាយជាម្ចាស់ភាគហ៊ុន សាខាថ្មីៗរបស់គ្លីនិក ពន្លឺច័ន្ទ
👉និងឱកាសផ្សេងៗជាច្រើនទៀត ដើម្បីសម្រេចបាននៅក្តីស្រម៉ៃ ក្តីសុបិន្ត របស់ប្អូនៗម្នាក់ៗ … !
✍️ដូច្នេះហើយប្អូនៗនឹងសម្រេចបាននូវគោលដៅ ក្តីស្រមៃក្នុងជីវិតការងារ អាជីវកម្ម និងជីវិតរស់នៅដែលបងប្អូនចង់សម្រេចបាន !
__________________________________________
» » សម្រាប់ពត៌មានបន្ថែម៖ (Telegram 077 95 47 22)
https://t.me/Van_phirum
#ឱកាសការងារ #ភាពជាអ្នកដឹកនាំ #ជីវិត #ឱកាស
__________________________________________
👨‍⚕️វេជ្ជបណ្ឌិត ហ៊ឹម រតនា Him Rathana
ស្ថាបនិក #គ្លីនិកពន្លឺច័ន្ទ

 #តម្លៃរបស់មនុស្ស🥰❤️👨‍⚕️ វេជ្ជបណ្ឌិត ហ៊ឹម រតនា Him Rathana
04/12/2025

#តម្លៃរបស់មនុស្ស🥰❤️

👨‍⚕️ វេជ្ជបណ្ឌិត ហ៊ឹម រតនា Him Rathana

»ជីវិតជាកម្មសិទ្ធិនៃការរស់នៅ ហើយអ្នកដែលរស់នៅត្រូវត្រៀមខ្លួនសម្រាប់  #ផ្លាស់ប្ដូរ  #និងអភិវឌ្ឍន៍ខ្លួន ទៅមុខជានិច្ច ។ គោលដ...
04/12/2025

»ជីវិតជាកម្មសិទ្ធិនៃការរស់នៅ ហើយអ្នកដែលរស់នៅត្រូវត្រៀមខ្លួនសម្រាប់ #ផ្លាស់ប្ដូរ #និងអភិវឌ្ឍន៍ខ្លួន ទៅមុខជានិច្ច ។ គោលដៅធំនៃភាពជាអ្នកដឹកនាំគឺ៖
»ជួយបុគ្គលណាម្នាក់ដែលធ្វើអ្វីមិនល្អ_ឲ្យធ្វើជាមនុស្សល្អ
»ជួយបុគ្គលណាម្នាក់ដែលធ្វើល្អស្រាប់_ឲ្យធ្វើកាន់តែល្អជាងមុន…🥰

#ការផ្លាស់ប្ដូរ #ការអភិវឌ្ឍន៍ #ក្ដីស្រឡាញ់
#ភាពជាអ្នកដឹកនាំ

👨‍⚕️វេជ្ជបណ្ឌិត ហ៊ឹម រតនា Him Rathana

👩🏻‍🏫 ជំងឺលើសជាតិខ្លាញ់ (HyperLipidemia)ការលើសជាតិខ្លាញ់គឺជាការកើនឡើងជាតិខ្លាញ់ ឬលីពីតក្នុងឈាម។ ប្រភេទខ្លាញ់មាន ២ធំៗ គឺ1️...
03/12/2025

👩🏻‍🏫 ជំងឺលើសជាតិខ្លាញ់ (HyperLipidemia)

ការលើសជាតិខ្លាញ់គឺជាការកើនឡើងជាតិខ្លាញ់ ឬ
លីពីតក្នុងឈាម។

ប្រភេទខ្លាញ់មាន ២ធំៗ គឺ

1️⃣ កូឡេស្តេរ៉ូល ( Cholesterol)

2️⃣ ទ្រីគ្លីសេរីត (Triglycerides)

ទ្រីគ្លីសេរីតកើនឡើងពេលដែលយើងបរិភោគអាហារ
ជាតិកាឡូរីច្រើនលើសពីតម្រូវការប្រើប្រាស់ ហើយខ្លាញ់
ប្រភេទនេះមានទំនាក់ទំនងជាមួយនឹងជំងឺបេះដូង ។

កូឡេស្តេរ៉ូលផលិតឡើងដោយខ្លួនឯងនៅក្នុងថ្លើម
ពីព្រោះកោសិកាសារពាង្គកាយរបស់យើងត្រូវការ
កូឡេស្តេរ៉ូលយកមកប្រើប្រាស់។

កូឡេស្តេរ៉ូលមាន ២ប្រភេទ ទៀតគឺ

🔸កូឡេស្តេរ៉ូលល្អ HDL ( High Density Lipoprotein)

🔸កូឡេស្តេរ៉ូលអាក្រក់ LDL
( Low Density Lipoprotein )ដែល
កូឡេស្តេរ៉ូល LDL អាចបំផ្លាញដល់សុខភាពយើងបាន។

ការកើនឡើងជាតិខ្លាញ់ ឬ ហៅថាកូឡេស្តេរ៉ូលកើន
ឡើងនេះអាចជាបញ្ហាតំណពូជ និងជារឿយៗ បណ្ដាល
មកពីរបៀបរបបហូបចុកមិនបានត្រឹមត្រូវ។

ការកើនឡើងជាតិខ្លាញ់ គឺអាចព្យាបាលបាន ប៉ុន្តែពេល
ខ្លះត្រូវការរយៈពេលយូរហើយត្រូវការប្រើប្រាស់ថ្នាំ ។

ការជ្រើសរើសចំណីអាហារដែលត្រឹមត្រូវ និងការហាត់
ប្រាណឲ្យបានទៀតទាត់ដើម្បីបន្ថយជាតិកូលេស្តេរ៉ូល
និងកាត់បន្ថយដូចគ្នានូវកត្តាប្រឈមនឹងជំងឺបេះដូង
ការគាំងបេះដូង និង គ្រោះថ្នាក់សរសៃឈាមខួរក្បាល។

👩🏻‍⚕️ រោគសញ្ញា

អ្នកដែលមានការកើនឡើងជាតិខ្លាញ់មិនអាច
ដឹងមុននោះទេ ដោយសារតែជាតិខ្លាញ់គឺនៅ
ជុំវិញសរីរាងខាងក្នុងខ្លួន។

ប៉ុន្តែអ្នកដែលមានបញ្ហានេះដោយសារតំណពូជ
ពួកគាត់អាចមានសញ្ញាដូចជាឡើងកំណកខ្លាញ់
លឿងៗ ក្រោមស្បែក ជុំវិញភ្នែកនិងសន្លាក់។

គ្រូពេទ្យអាចរកឃើញនៅពេលដែលអ្នកជំងឺមក
ពិនិត្យឈាម 🩸🔬 ឬពេលមានបញ្ហាបេះដូង ដូចជា
គាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាលជាដើម។

ការកើនឡើងជាតិខ្លាញ់រ៉ាំរ៉ៃអាចបណ្ដាលឲ្យស្ទះ
សរសៃឈាមដែលកកឡើងជាបន្ទះនៅតាមស្រទាប់
ភ្នាសសរសៃឈាមរួចធ្វើឲ្យលំហូរឈាមមានការគាំងស្ទះ
ឡើងសម្ពាធឈាមហើយប្រឈមទៅនឹងគាំងបេះដូង
និង ដាច់សរសៃឈាមខួរក្បាល។

👨🏻‍🏫 មូលហេតុ

ជាទូទៅការកើនឡើងជាតិខ្លាញ់បណ្ដាលមកពី៖

🔸 កត្តាសេនេទិចគ្រូពេទ្យចាត់ទុកថាកត្តានេះ
គឺជាការកើនឡើងជាតិខ្លាញ់តំណពូជ

🔸 របបអាហារមិនត្រឹមត្រូវ និងកត្តាផ្សេងៗ ទៀត
ដែលនេះគឺជាការកើនឡើងជាតិខ្លាញ់មានមូលហេតុ។

👨🏻‍🔬 មូលហេតុទាំងអស់នោះមានដូចជា👇🏻

🔹ការផឹកស្រាច្រើន
🔹ជំងឺធាត់
🔹ប្រើប្រាស់ថ្នាំអ័រម៉ូន ឬ ស្តេរ៉ូអ៊ីត
🔹ជំងឺទឹកនោមផ្អែម
🔹ជំងឺមេតាប៉ូលិស
🔹មានជំងឺតម្រងនោមរ៉ាំរ៉ៃ
🔹អស់រដូវមុនអាយុ
🔹មានវិបត្តិក្រពេញទីរ៉ូអ៊ីត
🔹មានគភ៌
🔹ការធ្វើការអង្គុយច្រើន

គ្រួសារដែលមានការកើនឡើងជាតិខ្លាញ់ភាគច្រើន
មកពីការបន្តហ្សែនពីឪពុកម្ដាយទៅជំនាន់ក្រោយ
ទៀតដែលធ្វើឲ្យមុខងាររបស់ LDL និង កោសិកា
ដែលទទួលយកមិនបានល្អ។

នេះបានន័យថាកោសិកាមិនអាចបញ្ចេញជាតិខ្លាញ់
មិនល្អនេះចេញពីក្នុងខ្លួនបាន និងបណ្ដាលឲ្យមាន
ការកើនឡើងច្រើន និង បង្កឲ្យមានគ្រោះថ្នាក់។

👨🏾‍⚕️ កត្តាប្រឈម

ដូចដែលបានរៀបរាប់ពីមូលហេតុនៅខាងលើ
ពេលមានជាតិខ្លាញ់មិនល្អច្រើននោះខ្លាញ់នឹង
កកស្ទះក្នុងសរសៃឈាម។

ខ្លាញ់ល្អ HDL ជួយសម្អាតខ្លាញ់មិនល្អ LDL ចេញ
ឬ នាំត្រឡប់ទៅថ្លើមដើម្បីបញ្ចេញចោល។

ការកើនឡើងជាតិខ្លាញ់ គឺនៅពេលដែលខ្លាញ់មិនល្អ កើនឡើងខ្លាំង ហើយខ្លាញ់ល្អចុះទាបមិនអាចជួយ
បញ្ចេញ និង សម្អាតខ្លាញ់អាក្រក់បាន។

របបអាហារដែលមិនត្រឹមត្រូវអាចធ្វើឲ្យការកើនឡើង
ជាតិខ្លាញ់មិនល្អច្រើន ហើយធ្វើឲ្យខ្លាញ់ល្អចុះទាប។

ប្រសិនបើយើងជាងមនុស្សលើសទម្ងន់វិញ និង
ចូលចិត្តញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើន ជក់បារី
មិនសូវហាត់ប្រាណ នោះយើងនឹងមានកត្តាប្រឈម
ទៅនឹងការកើនឡើងជាតិខ្លាញ់ជាងអ្នកដទៃ។

🧑🏼‍🔬 ទម្លាប់ផ្សេងទៀតដែលអាចបង្កឲ្យ
មានការកើនឡើងជាតិខ្លាញ់៖

🔸 ញ៉ាំអាហារដែលមានជាតិខ្លាញ់ឆ្អែតច្រើន
និង ខ្លាញ់សំយោគ
🔸ញ៉ាំជាតិប្រូតេអ៊ីនដែលមានប្រភពពីសត្វច្រើន
ដូចជា សាច់គោ និង ទឹកដោះគោ . . .
🔸មិនសូវហាត់ប្រាណ
🔸មិនសូវញ៉ាំជាតិខ្លាញ់ល្អ
🔸ជំងឺធាត់
🔸មានក្បាលពោះធំ
🔸ជក់បារី
🔸ផឹកស្រាច្រើន
🔸ការកើនឡើងជាតិខ្លាញ់ក៏អាចរកឃើញ
ក្នុងអ្នកជំងឺផ្សេងទៀតដូចជា៖

🔹ជំងឺតម្រងនោម
🔹ជំងឺទឹកនោមផ្អែម
🔹គីសអូវែ
🔹មានគភ៌
🔹វិបត្តិទីរ៉ូអ៊ីត
🔹កត្តាសេណេតិច
🔹ការកើនឡើងជាតិខ្លាញ់អាចបណ្ដាលមក
ពីការញ៉ាំថ្នាំដូចជា៖
🔸ថ្នាំពន្យារកំណើត
🔸ថ្នាំបញ្ចុះទឹកនោម
🔸ថ្នាំថប់បារម្ភ

👨🏻‍🔬 រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មានដែលផ្ដល់ជូនខាងក្រោមនេះមិនមែនជាការ
ណែនាំបែបវេជ្ជសាស្ត្រនោះទេ។ គួរតែទៅពិគ្រោះជា
មួយគ្រូពេទ្យដើម្បីទទួលបានការប្រឹក្សាត្រឹមត្រូវ 👏🏻។

👩🏻‍🏫 រោគវិនិច្ឆ័យ

ការកើនឡើងជាតិខ្លាញ់ជាទូទៅមិនមានរោគសញ្ញាទេ
ដែលតម្រូវឲ្យធ្វើតេស្តឈាម🔬🩸ដើម្បីកំណត់បាន៖

🔹មើលជាតិខ្លាញ់ទាំងអស់ Cholesterol Total
🔹ខ្លាញ់ល្អ HDL
🔹ខ្លាញ់អាក្រក់ LDL
🔹ទ្រីគ្លីសេរីត

មុនពេលបូមឈាមគ្រូពេទ្យស្នើឲ្យតមអាហារ ៨ទៅ
១២ម៉ោងដើម្បីបានលទ្ធផលត្រឹមត្រូវ។ ប៉ុន្តែការសិក្សា
ខ្លះបានបង្ហាញថាការតម គឺជាការមិនចាំបាច់ទេ ។

ជាទូទៅជាតិកូលេស្តេរ៉ូលគឺច្រើនជាង២០០មីល្លីក្រាម/ដេស៊ីលីត្រ ចាត់ទុកថាខ្ពស់ហើយ។ កម្រិតជាតិខ្លាញ់សុវត្ថិភាពគឺអាចប្រែប្រួលតាមអ្នកជំងឺអាស្រ័យទៅតាមប្រវត្តិជំងឺនិងបញ្ហាសុខភាពផ្ទាល់ខ្លួន។ គ្រូពេទ្យនឹងយកលទ្ធផលឈាមមកពិចារណាមើលតាមលក្ខខណ្ឌទាំងនេះ។

✔️ការព្យាបាល

ការកើនឡើងជាតិខ្លាញ់គឺអាចគ្រប់គ្រងបានតាមរបបអាហារល្អនិងការហាត់ប្រាណ។ ប៉ុន្តែរបបអាហារដែលល្អមិនអាចការពារបានទាំងស្រុងនោះទេសម្រាប់អ្នកដែលមានការកើនឡើងពីតំណពូជ ព្រោះថាអ្នកជំងឺពេលខ្លះអាចត្រូវការប្រើថ្នាំ។

គ្រូពេទ្យអាចប្រើថ្នាំ statin សម្រាប់បញ្ចុះជាតិខ្លាញ់ដែលផលិតក្នុងថ្លើមដូចជា simvastatin lovstatin atorvastatinនិងrosuvastatin។ ទោះជាយ៉ាងណាក៏ដោយការប្រើថ្នាំអាចជួបនឹងផលវិបាកខ្លះៗដូចជាឈឺសាច់ដុំ និងក្នងករណីកម្រអាចខូចសាច់ដុំ។

ប្រសិនបើយើងមានការឈឺចុកចាប់សាច់ដុំ ឬក៏មិនចង់បន្តប្រើថ្នាំបញ្ចុះជាតិខ្លាញ់នេះទៀតទេ គួរទៅពិភាក្សាជាមួយគ្រូពេទ្យព្រោះថាមានតែគ្រូពេទ្យទេដែលដឹងពីកត្តាប្រឈមទៅនឹងបញ្ហាបេះដូងសរសៃឈាមដែលជាផលបណ្ដាលមកពីថ្នាំទាំងនេះ។ប្រសិនបើជាតិខ្លាញ់នៅតែមិនចុះគ្រូពេទ្យអាចនឹងប្រើថ្នាំផ្សេងទៀតដូចជា ezetimibe fibrateឬ niacin។

✔️ការការពារ

តើត្រូវមានវិធានការការពារយ៉ាងណាទើបល្អ?

របបអាហារនិងការផ្លាស់ប្ដូររបៀបរស់នៅគឺជាកត្តាដែលជួយយើងមិនឲ្យមានការកើនឡើងជាតិខ្លាញ់។ យើងគួរជ្រើសរើសរបបអាហារដែលមានមិនសូវសម្បូរខ្លាញ់ ហាត់ប្រាណជាប្រចាំ មិនជក់បារីនិងត្រូវរក្សាទម្ងន់ឲ្យបានល្អ។

✔️របបអាហារ

របបអាហារល្អសម្រាប់សុខភាពបេះដូងគឺជាការរាប់បញ្ចូលនូវការបន្ថយការបរិភោគជាតិខ្លាញ់ឆ្អែត ខ្លាញ់សំយោគនិងកូលេសស្តេរ៉ូលហើយបង្កើនការញ៉ាំបន្លែផ្លែឈើជាតិសរសៃ និងជាតិអង្ករក៏ដូចជាទឹកឲ្យបានច្រើន។ អាហារឆ្អិនស្រាប់ដែលសម្បូរជាតិកាបូនអ៊ីដ្រាតឬអាហារកំប៉ុងដែលមិនសូវមានជីវជាតិគួរតែជៀសវាងដែរ។

ត្រី គ្រាប់សណ្ដែក និងបន្លែគឺមានជាតិខ្លាញ់ល្អច្រើនហើយក៏អាចជាជំនួយក្នុងការជួយកម្ចាត់ខ្លាញ់អាក្រក់ចោលពីក្នុងខ្លួនដែរ។ នៅពេលដែលធ្វើម្ហូបគួរតែប្រើប្រេងអូលីវ និងខ្លាញ់មិនឆ្អែត។

✔️ទម្ងន់

អ្នកដែលមានការលើសទម្ងន់និងមានជំងឺធាត់គឺមានឱកាសក្នុងការកើនឡើងជាតិខ្លាញ់ និងជំងឺបេះដូងជាងអ្នកដទៃ។ បញ្ចុះទម្ងន់គឺបញ្ចុះជាតិខ្លាញ់អាក្រក់ ជាតិខ្លាញ់គ្រប់ប្រភេទ និងទ្រីគ្លីសេរីតផងដែរ។ បញ្ចុះទម្ងន់ក៏អាចជួយបង្កើនខ្លាញ់ល្អដែលជួយកម្ចាត់ខ្លាញ់អាក្រក់ចោលពីក្នុងខ្លួនយើងបានថែមទៀតផង។

✔️ការហាត់ប្រាណ

ការមិនសូវហាត់ប្រាណគឺជាកត្តាចម្បងដែលបណ្ដាលឲ្យមានជំងឺសរសៃឈាមបេះដូង។ ការហាត់ប្រាណជាប្រចាំអាចជួយកាត់បន្ថយខ្លាញ់អាក្រក់បង្កើនខ្លាញ់ល្អនិងជួយរក្សារាងបានថែមទៀតផង។ សមាគមបេះដូងរបស់សហរដ្ឋអាមេរិកបានណែនាំឲ្យហាត់ប្រាណ១៥០នាទីក្នុងមួយសប្ដាហ៍ដើម្បីជៀសផុតពីជំងឺបេះដូង។

✔️បារី

ការជក់បារីគឺបង្កបញ្ហាសុខភាពច្រើនមុខដែលក្នុងនោះក៏មានជំងឺបេះដូងផងដែរ។ ជក់បារីអាចធ្វើឲ្យសរសៃឈាមស្ទះ បង្កើនខ្លាញ់មិនល្អ បង្កការរលាក និងបង្កើតកំណកឈាមក្នុងសរសៃឈាមទៀតផង។ ឈប់ជក់បារីអាចបង្កើនខ្លាញ់ល្អនិងបន្ថយហានិភ័យក្នុងការមានជំងឺសរសៃឈាមបេះដូង។

គ្នាយើងដែលមានការកើនឡើងជាតិខ្លាញ់អាចកាត់បន្ថយការប្រឈមនឹងជំងឺសរសៃឈាមបេះដូងបានដោយអនុវត្តតាមការបរិភោគអាហារដែលល្អត្រឹមត្រូវ និងផឹកថ្នាំតាមការណែនាំរបស់គ្រូពេទ្យ។

*រូបភាពតំណាង*

ត្រួតពិនិត្យដោយ Dr.ចាន់ ស៊ីណេត
ដោយ យ៉ានណែត ដាញែល
Medical news for Cambodia

03/12/2025
»»រៀនរស់នៅជាមួយការពិតទើបជីវិតមិនជាប់ជំពាក់❤️‍🩹🥰👨‍⚕️ វេជ្ជបណ្ឌិត ហ៊ឹម រតនា Him Rathana
03/12/2025

»»រៀនរស់នៅជាមួយការពិតទើបជីវិតមិនជាប់ជំពាក់❤️‍🩹🥰

👨‍⚕️ វេជ្ជបណ្ឌិត ហ៊ឹម រតនា Him Rathana

 #អាកប្បកិរិយារបស់អ្នកនឹងកំណត់ជោគវាសនារបស់អ្នក1. រាល់ព្រឹកអ្នកត្រូវតែរំលឹកខ្លួនឯង អ្នកគឺជាម្ចាស់ជីវិតរបស់អ្នក។អ្នកគឺជាម្...
03/12/2025

#អាកប្បកិរិយារបស់អ្នកនឹងកំណត់ជោគវាសនារបស់អ្នក

1. រាល់ព្រឹកអ្នកត្រូវតែរំលឹកខ្លួនឯង អ្នកគឺជាម្ចាស់ជីវិតរបស់អ្នក។
អ្នកគឺជាម្ចាស់នៃជីវិតរបស់អ្នកដូច្នេះហើយអ្នកត្រូវសួរខ្លួនឯងថាតើអ្វីៗដែល អ្នកធ្វើពិតជាលះបង់មែនឬអត់? តើអ្នកព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីចាប់យកឱកាសថ្មីៗ ហើយរឺនៅ ឬព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីឈានទៅមុខនៅកន្លែងធ្វើការ? តើអ្នកធ្វើសកម្មភាព ឬគ្រាន់តែបើកមាត់រង់ចាំ រង់ចាំសំណាងមករកអ្នក?
2.ប្ដេជ្ញាចិត្តយ៉ាងមុតមាំការរក្សាសុទិដ្ឋិនិយម
ជីវិតរបស់យើងមិនខ្លីទេ ពេលដែលអ្វីៗកើតឡើងក្នុងទិសដៅផ្ទុយពីអ្វីដែលយើងចង់បាន។ ទាំងនេះគឺជារបស់ដែលអ្នកមិនអាចគ្រប់គ្រងបាន វានឹងលេចឡើងជានិច្ចទោះបីជាអ្នករៀបចំបានល្អប៉ុណ្ណាក៏ដោយ។ ជំនួសឱ្យការភ្ញាក់ពី ដំណេកហើយងងុយគេង។ នៅពេលអ្នកភ្ញាក់ឡើង ខ្ញុំជឿថាអ្នកនឹងមានទស្សនៈថ្មី ជួយអ្នកឱ្យរួចផុតពីអារម្មណ៍អវិជ្ជមានដែលកំពុងធ្វើទុក្ខអ្នក។ នេះអាចស្តាប់ទៅហួសសម័យ ប៉ុន្តែអ្នកត្រូវតែមានសុទិដ្ឋិនិយមជានិច្ច មិនថាឱកាសជោគជ័យរបស់អ្នកមានតិចតួចយ៉ាងណាក៏ដោយ។
3. អាកប្បកិរិយាកំណត់ឋានៈរបស់បុគ្គលនៅក្នុងសង្គម មិនមែនទេពកោសល្យពីធម្មជាតិទេ។
ថៅកែម្នាក់បានសរសេរពាក្យមួយឃ្លានេះផ្ញើរមកអោយខ្ញុំនៅចុងបញ្ចប់នៃអ៊ីមែលមួយ។ ខ្ញុំមានអារម្មណ៍ថាពាក្យមួយឃ្លានេះមានតម្លៃណាស់ ដូច្នេះខ្ញុំចង់ចែករំលែកវាជាមួយអ្នក។ ប្រសិនបើអ្នកចិញ្ចឹមខ្លួនឯងដោយអាកប្បកិរិយាខុសនោះ មិនថាអ្នកឆ្លាត ប៉ិនប្រសប់ ចូលរៀននៅសាលាល្បីៗ ឬមានបទពិសោធន៍ច្រើនក្នុងការធ្វើការនៅក្នុងក្រុមហ៊ុនដែលមានកិត្យានុភាពទេ ខ្ញុំប្រាកដថាអ្នកនឹងមិនអាចទទួលបានតំណែងខ្ពស់នៅកន្លែងធ្វើការនោះទេ។ អាកប្បកិរិយាកំណត់អ្វីៗគ្រប់យ៉ាង សូមចងចាំរឿងនោះ។
4. គោលដៅដែលអ្នកកំណត់ត្រូវតែខ្ពស់ជាងការរំពឹងទុកនាពេលអនាគតរបស់អ្នក។
ជារឿយៗយើងមើលស្រាលសមត្ថភាពពិតរបស់យើងដោយកំណត់ចំណុចសំខាន់ៗយ៉ាងងាយស្រួលនោះទេ។ ប្រកួតប្រជែងខ្លួនឯងជាមួយនឹងគោលដៅដែលលើសពីការរំពឹងទុកខ្ពស់បំផុតរបស់អ្នកនាពេលអនាគត ខ្ញុំប្រាកដថាអ្នកនឹងភ្ញាក់ផ្អើលចំពោះសមត្ថភាពការងាររបស់អ្នក។
5.មានចិត្តឱនលំទោន ស្តាប់យោបល់អ្នកដទៃខណៈពេលដែលការគិតវិជ្ជមាន អាចជំរុញសីលធម៌របស់អ្នកឲ្យទទួលបានលទ្ធផលជួយឱ្យអ្នកសម្រេចបានសមិទ្ធផលតែវាក៏អាចធ្វើឱ្យអ្នកមានអត្មានិយមអំនួតក្រអើតក្រទម នៅសមិទ្ធផលដែលខ្លួនធ្វើបាន។ ដោយផ្អែកលើបទពិសោធន៍របស់សហគ្រិនជោគជ័យមួយចំនួន អ្នកដែលជោគជ័យភាគច្រើនតែងតែដឹងពីរបៀបស្តាប់យោបល់របស់អ្នកដទៃ។ ជំនួសឱ្យការជឿជាក់លើសមត្ថភាពខ្លួនឯងខ្លាំងពេកអ្នកគួរតែស្រូបយកយោបល់មនុស្សជុំវិញខ្លួន ដើម្បីឲ្យអ្នកអាចយល់អំពីខ្លួនអ្នក ដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នកទាំងអស់ហើយអភិវឌ្ឍខ្លួនអ្នកឱ្យកាន់តែទូលំទូលាយ។
6. អ្នកអាចធ្វើអ្វីគ្រប់យ៉ាងក៏បាន ដរាបណាវាសមហេតុផលសម្រាប់អ្នក។
យើងកើតមកក្នុងគ្រួសារអ្នកមាន ឬអ្នកក្រ មិនថាយើងទៅរៀន ឬមិនរៀន តើសាវតារបស់យើងអំណោយផល ឬលំបាកនោះទេ អ្វីៗទាំងអស់នេះមិនមានជាប់ទាក់ទងនឹងថានៈរបស់យើងនថ្ងៃក្រោយនោះទេ។
ដរាបណាអ្នកស្រលាញ់ការងាររបស់អ្នក អ្នកមានអាវុធក្នុងដៃរួចហើយ ដើម្បីឈានទៅដល់មុខតំណែងដែលអ្នកចង់បានក្នុងជីវិត។
7. ភាពលំបាកដែលព្រំលិខិតដាក់មកលើអ្នកក៏ជាឱកាសសម្រាប់អ្នករីកចំរើនដែរ។
យើងគ្រប់គ្នាតែតែយល់ឃើញថាចង់បានអ្វីកើតឡើងតាមចិត្តប៉ងប្រាថ្នារបស់យើង។
នៅពេលដែលអ្វីៗមិនដំណើរការល្អ យើងនឹងមានអារម្មណ៍ច្របូកច្របល់បាក់ទឹកចិចក្នុងជីវិត ហើយបាត់បង់ការជឿជាក់ភ្លាមៗ ហើយចាប់ផ្ដើមទន់ខ្សោយក្នុងការដោះស្រាយបញ្ហាដែលអាចកើតឡើងចំពោះមុខទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំក្រោយមកនៅពេលដែលយើងក្រឡេកមើលទៅអតីតកាលយើង ខ្ញុំជឿថាឧបសគ្គដែលអ្នកបានជួបប្រទះជារៀងរាល់ថ្ងៃ នឹងក្លាយជាទ្វារដ៏ធំសម្រាប់បើកឱកាសថ្មីក្នុងជីវិតរបស់អ្នក។
ហើយនៅទីបញ្ចប់ អ្នកនឹងដឹងថារឿងអាក្រក់ទាំងអស់ដែលកើតឡើងចំពោះអ្នកជារៀងរាល់ថ្ងៃ រួមចំណែកយ៉ាងធំក្នុងការធ្វើឱ្យជីវិតរបស់អ្នកកាន់តែប្រសើរឡើង។
8. បរាជ័យមិនគួរឱ្យខ្លាចទេប៉ុន្តែអ្នកត្រូវតែចេះគ្រប់គ្រងហានិភ័យយ៉ាងប៉ិនប្រសប់
ដើម្បីសម្រេចបានជោគជ័យយើងត្រូវបង្ខំចិត្តភ្លក់រស់ជាតិបរាជ័យពីរបីដង។ មានពេលខ្លះដែលយើងធ្លាក់ខ្លួនបរាជ័យនៅលើផ្លូវដែលយើងគិតថានាំយើងទៅកាន់ភាពជោគជ័យអ្នកមិនមែនជាមនុស្សតែម្នាក់ដែលបរាជ័យទេ។ មនុស្សជោគជ័យគ្រប់រូបតែងជួបប្រទះនឹងការបរាជ័យរាប់មិនអស់។ ប៉ុន្តែជំនួយការ បោះបង់ចោលពួកគេតស៊ូ ដើម្បីគោលដៅរបស់ខ្លួន។ ជាលទ្ធផលពួកគេទទួលបានជោគជ័យ និងក្លាយជាគំរូរបស់មនុស្សជាច្រើន។ ពួកគេភាគច្រើនមានភាព
រសើបចំពោះហានិភ័យដែលពួកគេត្រូវទទួល។ ពួកគេប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីកាត់បន្ថយហានិភ័យនៅតាមផ្លូវទៅកាន់គោលដៅ។ ការបរាជ័យនៅតាមផ្លូវជួយពួកគេរៀនមេរៀនដ៏មានតម្លៃបន្ថែមទៀត ដែលបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យនៅពេលក្រោយរបស់ពួកគេ។
9. ការតស៊ូមិនខ្ជិលច្រអូស។ ពេលជួបទុក្ខ កុំបាក់ទឹកចិត្ត
បើអ្នកអាចមើលឃើញពន្លឺនៃក្តីសង្ឃឹមក្នុងទុក្ខរបស់អ្នក ថ្ងៃណាមួយក្តីសង្ឃឹមនឹងមកដល់ ភាពជោគជ័យនៅថ្ងៃបន្ទាប់នឹងកាន់តែស្រស់ស្អាត។ មិនចាំបាច់ប្រញាប់ទេដរាបណាអ្នកមិនឈប់។ តស៊ូដើរលើផ្លូវរបស់អ្នកនោះអ្នកនឹងឈាន ដល់កិត្តិនាមដែលអ្នកប្រាថ្នា។
ប្រភព: Nguyet truong..
វេជ្ជបណ្ឌិត ហ៊ឹម រតនា Him Rathana

 (បណ្ឌិត) ឬ(Doctor of Philosophy/បណ្ឌិតទស្សនវិជ្ជា) #ហេតុអ្វីបានជាគេហៅសញ្ញាត្រខ្ពស់បំផុតនៃការសិក្សា ការស្រាវជ្រាវគ្រប់ជំ...
02/12/2025

(បណ្ឌិត) ឬ(Doctor of Philosophy/បណ្ឌិតទស្សនវិជ្ជា)

#ហេតុអ្វីបានជាគេហៅសញ្ញាត្រខ្ពស់បំផុតនៃការសិក្សា ការស្រាវជ្រាវគ្រប់ជំនាញថា PhD(បណ្ឌិត) ឬ(Doctor of Philosophy/បណ្ឌិតទស្សនវិជ្ជា)
បានជាសញ្ញាត្រខ្ពស់បំផុតនៃការសិក្សា ការស្រាវជ្រាវគ្រប់ជំនាញត្រូវបានគេហៅថាបណ្ឌិត/ PhD(បណ្ឌិតទស្សនវិជ្ជា/Doctor of Philosophy) ពីព្រោះហេតុផលខាងប្រវត្តិសាស្ត្រនិងភាសាវិទ្យា មិនមែនដោយសារតែវិស័យនីមួយៗសុទ្ធតែជា(មានន័យដូចគ្នានឹង)«ទស្សនវិជ្ជា»នោះទេ។

#ខាងក្រោមនេះជាមូលហេតុ៖
ហេតុអ្វីបានជាសញ្ញាបត្រសិក្សាខ្ពស់បំផុតត្រូវបានគេហៅថា «បណ្ឌិត/ PhD»?
១. «ទស្សនវិជ្ជា» ដើមឡើយមានន័យថា «ការស្រឡាញ់ចំណេះដឹង/ពុទ្ធិ/គតិបណ្ឌិត» មិនមែនមុខវិជ្ជាទំនើបទេ។
ក្នុងភាសាក្រិចបុរាណ៖
• philo = សេចក្តីស្រឡាញ់
• Sophia = ចំណេះដឹងឬគតិបណ្ឌិត
ដូច្នេះ ទស្សនវិជ្ជាមានន័យថាការស្វែងរកចំណេះដឹង/គតិបណ្ឌិតនិងសច្ចភាពក្នុងគ្រប់វិស័យទាំងអស់ មិនមែនគ្រាន់តែសីលវិជ្ជាឬអស្តិរូបវិជ្ជានោះទេ។

នៅក្នុងសាកលវិទ្យាល័យមជ្ឈិមសម័យ គ្រប់វិស័យនៃចំណេះដឹងទាំងអស់ រួមមាន វិទ្យាសាស្ត្រ គណិតវិទ្យា ភាសា សិល្បៈ ប្រវត្តិសាស្ត្រ ត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃទស្សនវិជ្ជា។

២.សញ្ញាបត្របណ្ឌិត(PhD)សម័យទំនើបត្រូវបានបង្កើតឡើងនៅទសវត្សរ៍ឆ្នាំ១៨០០ នៅប្រទេសអាល្លឺម៉ង់។ សញ្ញាបត្រស្រាវជ្រាវសម័យទំនើបដំបូងនៅប្រទេសអាល្លឺម៉ង់ គេហៅថា «Doktor der Philosophie» (បណ្ឌិតទស្សនវិជ្ជា/Doctor of Philosophy)។ សញ្ញាបត្រនេះត្រូវបានផ្តល់ជូនអ្នកណាដែល៖
1. ស្ទាត់ជំនាញមុខវិជ្ជាណាមួយយ៉ាងស៊ីជម្រៅ
2. បង្កើតចំណេះដឹងថ្មីតាមរយៈការស្រាវជ្រាវ
ដោយសារតែការស្រាវជ្រាវខ្លួនវាត្រូវបានចាត់ទុកថាជាសកម្មភាពខាងទស្សនវិជ្ជានៅពេលនោះទើបគេហៅវាថា«បណ្ឌិតទស្សនវិជ្ជា» ហើយឈ្មោះនេះនៅតែបន្ដប្រើរហូតមកដល់សព្វថ្ងៃ។

៣. «PhD/Doctor of Philosophy» មានន័យថា «doctor of knowledge/បណ្ឌិតចំណេះដឹង» ដោយមិនសំដៅយកតែវិស័យណាមួយនោះទេ។
ដូច្នេះ យើងហៅថា បណ្ឌិតទស្សនវិជ្ជាផ្នែក(PhD in)៖
1. បណ្ឌិតទស្សនវិជ្ជាផ្នែកគីមីវិទ្យា (PhD in Chemistry)
1. បណ្ឌិតទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រនយោបាយ
2. បណ្ឌិតទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ
3. បណ្ឌិតទស្សនវិជ្ជាផ្នែកសេដ្ឋកិច្ច
4. បណ្ឌិតទស្សនវិជ្ជាផ្នែកវិស្វកម្ម
5. បណ្ឌិតទស្សនវិជ្ជាផ្នែកប្រវត្តិសាស្ត្រ...
កម្រិតទាំងអស់សុទ្ធតែមានងារជាបណ្ឌិតទស្សនវិជ្ជា ពីព្រោះសញ្ញាបត្រនេះតំណាងឱ្យកម្រិតខ្ពស់បំផុតនៃការសិក្សានិងការស្រាវជ្រាវ មិនមែនជាមុខវិជ្ជាទស្សនវិជ្ជាទំនើបនោះទេ។

៤. វិស័យខ្លះមានឈ្មោះផ្សេងទៀត ប៉ុន្តែ PhD គឺជាស្តង់ដារ។
ឧទាហរណ៍៖
• MD = បណ្ឌិតវេជ្ជសាស្ត្រ (Doctor of Medicine)
• JD = បណ្ឌិតច្បាប់(Doctor of Law)
• EdD = បណ្ឌិតអប់រំ (Doctor of Education)
ប៉ុន្តែ PhD នៅតែជាសញ្ញាបត្រស្រាវជ្រាវខ្ពស់បំផុតជាស្តង់ដារនៅក្នុងវិស័យភាគច្រើន។

សរុបមក PhD/បណ្ឌិតត្រូវបានគេហៅថា «បណ្ឌិតទស្សនវិជ្ជា/Doctor of Philosophy» ពីព្រោះ «ទស្សនវិជ្ជា» ដើមឡើយមានន័យថាការស្វែងរកចំណេះដឹង ហើយ PhD តំណាងឱ្យកម្រិតខ្ពស់បំផុតនៃការរៀនសូត្រនិងការសិក្សាស្រាវជ្រាវនៅក្នុងមុខវិជ្ជាសិក្សាណាមួយ។

ប្រភព: បណ្ឌិត ឈត ប៊ុនថង

30/11/2025

Address

បារាយណ៏លិច (ខាងត្បូងស្ពានលេខ ២ ប្រហែល ៣០០ម៉ែត្រ)
Prey Vêng
1410

Telephone

+855887645895

Website

Alerts

Be the first to know and let us send you an email when វេជ្ជបណ្ឌិត ហ៊ឹម រតនា Him Rathana posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to វេជ្ជបណ្ឌិត ហ៊ឹម រតនា Him Rathana:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category