25/04/2026
#ជំងឺអាត់ រមាស់ឆ្លង ( Scabie )
#ពេទ្យសើស្បែកឌីយ៉ាម៉ង់ព្យាបាលជាដាច់អស់លុយតិចបំផុត
1️⃣ មូលហេតុ ៖ គឺដោយសារមានការឆ្លងចូលសើរស្បែកនូវពពួកសត្វល្អិតម្យ៉ាងដែលយើងពិបាកនឹងមើលឃើញដោយភ្នែកទទេមានឈ្មោះថា Sarcoptes scabie។
2️⃣ រោគសញ្ញា និង អាការៈ
➡️ រមាស់ខ្លាំងជាពិសេសពេលយប់
➡️ឡើងកន្ទួលក្រហម ឬ ឡើងពងទឹក ជាពិសេសនៅតំបន់ ចន្លោះម្រាមដៃ-ម្រាមជើង ក្លៀក កន្លាក់ដៃ ក្រលៀន ប្រដាប់បន្តពូជ ឬសុដន់...
➡️ ឡើងកន្ទួលៗជាបន្ទាត់ខាងក្រោមស្បែក
3️⃣ ការអនុវត្តន៍អនាម័យតាមវេជ្ជបញ្ជាគ្រូពេទ្យ
➡️ យកសំលៀកបំពាក់ មុង ភួយ អង្រឹង ស្រោមពួក ស្រោមខ្នើយទាំងអស់របស់អ្នកជំងឺបោកគក់ជាមួយទឹកក្តៅ និង ហាលអោយចំកំដៅថ្ងៃក្តៅខ្លាំង
➡️ សម្ភារៈដែលមិនអាចបោកគក់បាន ត្រូវវេចខ្ចប់ក្នុងថង់ប្លាស្ទិកទុកចោលអោយបាន 03ថ្ងៃ
➡️ ពូក ខ្នើយ ត្រូវយកទៅហាលថ្ងៃ
➡️ បោសសំអាតបន្ទប់គេង បាញ់ថ្នាំសំលាប់សត្វល្អិត និងបើកបង្អួច ទ្វារអោយអស់ដើម្បីយកពន្លឺថ្ងៃចូលអោយបានគ្រប់គ្រាន់
‼ បើមានសមាជិកក្នុងក្រុមគ្រួសារណាម្នាក់ឆ្លងជំងឺនេះ យើងត្រូវព្យាបាលទាំងអស់គ្នា ឬ បើយើងបានប៉ះពាល់មិត្តភក្តិដែលមានជំងឺនេះក៏ត្រូវព្យាបាលផងដែរទោះបីមិនទាន់មានរោគសញ្ញាក៏ដោយ។
🏥ពេទ្យសើស្បែកឌីយ៉ាម៉ង់មានអាស័យដ្ឋាន នៅលើផ្លូវជាតិ លេខ៥ ចំងាយពីស្ពានជ្រោយចង្វាប្រហែល ២គីឡូម៉ែត្រ នៅខាងឆ្វេងដៃ ជិតដល់ស្ពានអាកាសឫស្សីកែវ 💎💎💎
📲 010 91 43 44
📲 012 86 03 31
📲 088 30 30 119
📲 096 5 690 690លេខទំនាក់ទំនងតាមតេឡេក្រាម
DIAMOND SKIN CLINIC
010 91 43 44/ 012 860 331/ 088 30 30 119/ 096 5 690 690
https://goo.gl/maps/JbYTxAayfbTCEbmu6 https://goo.gl/maps/JbYTxAayfbTCEbmu6