19/09/2025
កិច្ចប្រជុំដាក់ដំណើរការគម្រោង “ការសិក្សាស្រាវជ្រាវបែបអនុវត្តលើការគ្រប់គ្រងនៃជំងឺមិនឆ្លងបែបរួមបញ្ចូល” រៀបចំដោយក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ
នៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន រុនតាឯក ខេត្តសៀមរាប
——————
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ដល់ថ្ងៃសុក្រ ១២ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ដល់ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានអញ្ជើញជាអធិបតីនៃការបើកកិច្ចប្រជុំដាក់ដំណើរការគម្រោង “ការសិក្សាស្រាវជ្រាវបែបអនុវត្តលើការគ្រប់គ្រងនៃជំងឺមិនឆ្លង
បែបរួមបញ្ចូល” ដោយមានការអញ្ជើញចូលរួមជាកិត្តិយសដោយឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប និងលោកវេជ្ជបណ្ឌិត ឃឹម សំអាត តំណាងនៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។
កិច្ចប្រជុំនៃដំណើរការគម្រោងនេះ មានការអញ្ជើញចូលរួមដោយប្រធាន និងតំណាងពីស្រុកប្រតិបត្តិសៀមរាប មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន រុនតាឯក មណ្ឌលសុខភាពរុនតាឯក មណ្ឌលសុខភាពបាល្ល័ង្គ គណកម្មការគ្រប់គ្រងមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងក្រុមការងារវិទ្យាស្ថានជាតិ ចំនួនសរុប ៣៦ នាក់។
#មន្ទីរពេទ្យបង្អែកប៊ុនរ៉ានីហ៊ុនសែនរុនតាឯក