Angkor Hospital for Children

Angkor Hospital for Children Angkor Hospital for Children (AHC) is a leading children's healthcare organisation based in Siem Reap, Cambodia.
(2)

Since 1999, we've provided quality compassionate health care to millions of children, with around 300 to 400 children visiting AHC every day.

26/03/2026

✨ រាល់ទឹកចិត្តបរិច្ចាគរបស់ #សប្បុរសជន តែងមានបង្កប់នូវក្ដីស្រលាញ់ និងគុណតម្លៃយ៉ាងជ្រាលជ្រៅចំពោះកុមារនៅកម្ពុជាគ្រប់ៗរូប! គ្រប់កាយវិការ និងទឹកចិត្តដ៏ថ្លៃថ្លារបស់សប្បុរសជននៃមន្ទីរពេទ្យកុមារអង្គរ នឹងត្រូវលើកមកបើកបង្ហាញឡើងក្នុងកម្មវិធី Donor Spotlight!

💚 ក្នុងភាគទី ៣ នៃកម្មវិធី Donor Spotlight យើងទាំងអស់គ្នានឹងមកស្គាល់ជាមួយលោក ឡុង ពិសាល ដែលជាប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន SentBe Cambodia ដែលបានរៀបចំកម្មវិធីសប្បុរសធម៌ដោយខ្លួនឯង និងបរិច្ចាគគាំទ្រមកកាន់មន្ទីរពេទ្យកុមារអង្គរជាបន្តបន្ទាប់។

💚 ជូនចំពោះសប្បុរសជនទាំងអស់ រាល់ថវិកាបរិច្ចាគរបស់ម៉ែពុកបងប្អូន ពិតជាមានតម្លៃណាស់ចំពោះមន្ទីពេទ្យកុមារអង្គរក្នុងការជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។

👉 ទំនាក់ទំនងដើម្បីរៀបចំកម្មវិធីរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យកុមារអង្គរ៖
017 725 745 (telegram)
098 725 745

#ជួយមន្ទីរពេទ្យកុមារអង្គរ

១៤ថ្ងៃ ៣២១គីឡូម៉ែត្រ ពីភ្នំពេញ មកខេត្តសៀមរាប! ✨“ដើរ ដើម្បីកុមារអង្គរ ភ្នំពេញ សៀមរាប ១៤ថ្ងៃ ៣២១គីឡូម៉ែត្រ” 💚 nicerisenice...
25/03/2026

១៤ថ្ងៃ ៣២១គីឡូម៉ែត្រ ពីភ្នំពេញ មកខេត្តសៀមរាប! ✨

“ដើរ ដើម្បីកុមារអង្គរ ភ្នំពេញ សៀមរាប ១៤ថ្ងៃ ៣២១គីឡូម៉ែត្រ”

💚 nicerisenice នឹងចំណាយរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៤ ខែមេសា ដើរថ្មើរជើងពីទីក្រុងភ្នំពេញមកខេត្តសៀមរាប និងមានរយៈចម្ងាយ ៣២១ គីឡូម៉ែត្រតែម្នាក់ឯង ដើម្បីផ្សព្វផ្សាយអំពីមន្ទីរពេទ្យកុមារអង្គរ និងស្វែងរកការបរិច្ចាគជួយកុមារដែលកំពុងទទួលការព្យាបាល និងជួយគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរផងដែរ។

💪 តស់ ចូលរួមខំមិន និងចែករំែលកឲ្យបានច្រើន ដើម្បីលើកទឹកចិត្តគាត់ និងចូលរួមបរិច្ចាគតាមរយៈខាងក្រោមទាំងអស់គ្នា ដើម្បីជួយឧបត្ថម្ភមកកាន់មន្ទីរពេទ្យកុមារអង្គរ។

#មន្ទីរពេទ្យកុមារអង្គរ

✨ អបអរសាទរ ទិវាពិភពលោកកំចាត់ជម្ងឺរបេង ខួបលើកទី១៤៤ ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរ...
24/03/2026

✨ អបអរសាទរ ទិវាពិភពលោកកំចាត់ជម្ងឺរបេង ខួបលើកទី១៤៤ ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន» ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦!

ក្នុងឆ្នាំ ២០២៥ កន្លងទៅនេះ មន្ទីរពេទ្យកុមារអង្គរ បានទទួលព្យាបាល និងបន្តពិនិត្យព្យាបាលដល់កុមារដែលមានជម្ងឺ ៤៩ ករណី។ ថ្វីត្បិតតែជម្ងឺរបេងអាចព្យាបាល និងការពារបាន ប៉ុន្តែប្រជាជនជាច្រើន នៅតែអាចប្រឈមមុខនឹងជម្ងឺនេះ ដោយសារតែការសាយភាយពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀតតាមរយៈខ្យល់។ ដូច្នេះសូមរក្សាអនាម័យក្នុងទម្លាប់នៃការរស់នៅជាប្រចាំ ដើម្បីការពារពីការឆ្លងមេរោគរបេង។

💚 ចូលរួមទាំងអស់គ្នា ដើម្បីអនាគតដែលគ្មានជម្ងឺរបេង! 💚

#មន្ទីរពេទ្យកុមារអង្គរ

សូមអរគុណដល់ CEO Master Club ដែលបានរៀបចំកម្មវិធីដ៏អស្ចារ្យ និងប្រមូលថវិកាសម្រាប់កិច្ចការងារមនុស្សធម៌។សូមមេត្តាចូលរួមទាំងអ...
23/03/2026

សូមអរគុណដល់ CEO Master Club ដែលបានរៀបចំកម្មវិធីដ៏អស្ចារ្យ និងប្រមូលថវិកាសម្រាប់កិច្ចការងារមនុស្សធម៌។

សូមមេត្តាចូលរួមទាំងអស់គ្នា!

តោះបងប្អូនទៅ "លើករាសីឆ្នាំថ្មី" 💎 🎆 និងធ្វើបុណ្យរួមគ្នា 💗 នៅខេត្តសៀមរាប 🙏 យើងនឹងជួប និងទទួលទឹកមន្តផ្ទាល់ពី សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម។ យើងជិះកង់ ឬដើរ លេងល្បែងប្រជាម្រិយខ្មែរ និងញាំអាហាររួមគ្នា ក្នុងយុទ្ធនាការខ្មែរត្រូវតែខ្លាំង! យើងក៏ឆ្លៀតធ្វើបុណ្យរួមគ្នាក្នុងស្មារតី "បេះដូងខ្មែរ ដើម្បីស្នាមញញឹមកុមារ" 💗

✨ AHC is looking for two Paediatricians to join our team in Siem Reap. If you are passionate about improving healthcare ...
23/03/2026

✨ AHC is looking for two Paediatricians to join our team in Siem Reap. If you are passionate about improving healthcare for children in Cambodia, we want to hear from you!

Positions: 2 Paediatricians
Location: Siem Reap, Cambodia
Apply Here: angkorhospital.org/jobs/pediatrician/

Contact:
Tel: (855) 063 963 409, 017 72 72 62
Email: job@angkorhospital.org

#មន្ទីរពេទ្យកុមារអង្គរ

23/03/2026

✨ មន្ទីរពេទ្យកុមារអង្គរ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ មន្ទីរព្យាបាលធ្មេញ ជា លាងហេង ថ្នាក់ដឹងនាំ និងបុគ្គលិកទាំងអស់គ្នាដែលបានចុះឈ្មោះបរិច្ចាគជាថវិកា ក្រោមគម្រោង “មិត្តអ្នកគាំទ្រមន្ទីរពេទ្យកុមារអង្គរ” ដើម្បីជួយគាំទ្រដល់មន្ទីរពេទ្យក្នុងការលើកកម្ពស់នៃការថែទាំ ព្យាបាលដែលមានគុណភាពល្អដល់កុមារគ្រប់រូបឲ្យកាន់តែប្រសើរឡើង និងជួយធានាដល់និរន្តភាពរបស់មន្ទីរពេទ្យផងដែរ។

💚 សូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះថ្នាក់ដឹងនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃមន្ទីរព្យាបាលធ្មេញ ជា លាងហេង ដែលមានទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លា ចូលរួមចែករំលែកនូវក្តីស្រឡាញ់ ស្នាមញញឹម និងក្តីសង្ឃឹម សម្រាប់កុមារកម្ពុជារបស់យើង។

#មន្ទីរពេទ្យកុមារអង្គរ

20/03/2026

✨ “កម្មវិធី ៣នាទីពីសុខភាព” ភាគទី៨
💚 ប្រធានបទ៖ ផ្នែកសង្គមកិច្ចវេជ្ជសាស្រ្ត និងសេវាប្រឹក្សាបញ្ហាផ្លូវចិត្ត
បកស្រាយដោយ៖ អ្នកគ្រូ ស៊ុយ គឹមស្រ៊ី ជាប្រធានក្រុមផ្នែកសង្គមកិច្ចវេជ្ជសាស្រ្ត 👩

#មន្ទីរពេទ្យកុមារអង្គរ

💚 កាលពីព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៦ អ្នកស្រី ស៊ូ សោភា ជាអគ្គនាយិកា សោភាផ្សារធម្មជាតិ 24 Co., Ltd (ផ្សារធម្មជាតិ24)  ន...
20/03/2026

💚 កាលពីព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៦ អ្នកស្រី ស៊ូ សោភា ជាអគ្គនាយិកា សោភាផ្សារធម្មជាតិ 24 Co., Ltd (ផ្សារធម្មជាតិ24) និង លោក ខាឌែ យេតថេក ជាស្វាមី ព្រមទាំងក្រុមគ្រួសារ និងសហការី បានមកធ្វើទស្សនកិច្ចសួរសុខទុក្ខអ្នកជំងឺនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ដោយមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្តៅពីសំណាក់គណៈគ្រប់គ្រង និងបុគ្គលិក មន្ទីរពេទ្យកុមារអង្គរ ដឹកនាំដោយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ជាប្រធានមន្ទីរពេទ្យ។

នៅក្នុងដំណើរទស្សនកិច្ចនេះ អ្នកស្រី ស៊ូ សោភា និងស្វាមី ក៏បាននាំយកនូវថវិកាសប្បុរសធម៌ ដែលជាចំណងដៃក្នុងថ្ងៃមង្គលការរបស់អ្នកស្រី ចំនួន ១២ ០០០ (ដប់ពីរពាន់) ដុល្លារអាម៉េរិក មកបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរ សម្រាប់ទ្រទ្រង់ដល់ដំណើរការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំដល់កុមារកម្ពុជា ប្រកបដោយក្តីមេត្តាករុណា នៅក្នុងមន្ទីរពេទ្យកុមារអង្គរ។

យើងខ្ញុំទាំងអស់គ្នា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកស្រី និងស្វាមី ព្រមទាំងក្រុមគ្រួសារ សម្រាប់ដួងចិត្តដ៏ប្រពៃថ្លៃថ្លាចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមដល់កុមារកម្ពុជា និងសូមគោរពជូនពរឱ្យជួបប្រទះតែសេចក្តីសុខសុភមង្គលក្នុងគ្រួសារ និងរីកចំរើននៅក្នុងអាជីវកម្មជាលំដាប់។
#មន្ទីរពេទ្យកុមារអង្គរ #ជួយមន្ទីរពេទ្យកុមារអង្គរ #ជួយសង្គ្រោះជីវិតកុមារកម្ពុជា

✨ វិនិយោគ ឬឧបត្ថម្ភទៅលើក្រុមគ្រូពេទ្យ (ជាពិសេសស្ត្រី) នៅថ្ងៃនេះ គឺជាការសង្គ្រោះជីវិតកុមាររាប់ពាន់នាក់នៅថ្ងៃអនាគត។👩 ខណៈពេ...
19/03/2026

✨ វិនិយោគ ឬឧបត្ថម្ភទៅលើក្រុមគ្រូពេទ្យ (ជាពិសេសស្ត្រី) នៅថ្ងៃនេះ គឺជាការសង្គ្រោះជីវិតកុមាររាប់ពាន់នាក់នៅថ្ងៃអនាគត។

👩 ខណៈពេលដែលយើងកំពុងបញ្ចប់ការអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិនៅក្នុងខែមីនានេះ មន្ទីរពេទ្យកុមារអង្គរជឿជាក់ថាសោរគន្លឹះឆ្ពោះទៅរកកម្ពុជាដែលមានសុខភាពល្អ គឺស្ថិតលើការអប់រំឯកទេស។ ការក្លាយជាគ្រូពេទ្យជំនាញ ដូចជាផ្នែកជម្ងឺមហារីកកុមារ ឬផ្នែកទារកទើបនឹងកើត គឺទាមទារការបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ជាច្រើនឆ្នាំ និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។

💚 ការបរិច្ចាគមិនថាតិច ឬច្រើន របស់លោកអ្នក គឺជាចំណែកដ៏សំខាន់សម្រាប់ការពិនិត្យព្យាបាលកុមារនៅកម្ពុជា។ ក្រុមគ្រូពេទ្យ និស្សិត និងបុគ្គលិកគ្រប់ផ្នែករបស់យើង កំពុងជម្នះរាល់ឧបសគ្គ និងខិតខំក្រេបជញ្ជក់ចំណេះដឹងផ្នែកវេជ្ជសាស្ត្រដ៏ស្មុគស្មាញ ដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។ សូមចូលរួមជាមួយយើង ដើម្បីកសាងអនាគតប្រកបដោយចីរភាពសម្រាប់វិស័យសុខាភិបាលកម្ពុជា។

👉 សូមខមិន comment ថវិកាបរិច្ចាគរបស់លោកអ្នកនៅខាងក្រោម!

#មន្ទីរពេទ្យកុមារអង្គរ #ការផ្ដល់មូលនិធិសម្រាប់អនាគត #ស្រ្តីក្នុងវិស័យវេជ្ជសាស្ត្រ #វិនិយោគលើស្រ្តី #សុខាភិបាលកម្ពុជា

ពួកយើងនឹងត្រលប់មកវិញក្នុងពេលឆាប់ៗខាងមុខនេះ លើទឹកដីខេត្តសៀមរាប! 💚💛✨ ចង់ដឹងមានអ្វីប្លែក កុំភ្លេចតាមដានលើផេករបស់យើងទាំងអស់គ...
18/03/2026

ពួកយើងនឹងត្រលប់មកវិញក្នុងពេលឆាប់ៗខាងមុខនេះ លើទឹកដីខេត្តសៀមរាប! 💚💛
✨ ចង់ដឹងមានអ្វីប្លែក កុំភ្លេចតាមដានលើផេករបស់យើងទាំងអស់គ្នា!!!

Address

Vithey Preah Sangreach Tep Vong & Um Chhay Street
Siem Reap
1710

Alerts

Be the first to know and let us send you an email when Angkor Hospital for Children posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Angkor Hospital for Children:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

What is AHC?

Angkor Hospital for Children (AHC) is a non-profit paediatric healthcare organisation with a mission of improving healthcare for all Cambodian children. AHC has delivered compassionate, holistic care to children from across the country for 20 years. Today, AHC has established itself as a centre of excellence through provision of high-quality, specialist services not found elsewhere in Cambodia; a commitment to education and capacity-building that extends beyond its walls; and its embodiment of exemplary governance and accountability. Through data, research, and policy-setting, AHC is making a wider impact by strengthening healthcare systems and influencing child health locally, regionally and internationally.