01/12/2025
៥០០រៀលមិនដែលជួបទេ ម្តងៗគឺជាង១០ម៉ឺនរៀល
មិនមែនម្តងទេគឺច្រើនដង😁😁
របួសដំបៅជើង ក្តៅខ្លួនខ្លាំង ហើមជើងដើរមិនរួច ទ្រាំឈឺផ្សំថ្នាំលេបជិត១០ថ្ងៃបានមកពេទ្យ
👩⚕️តាមការពិនិត្យរបួស និងក្រោយការសួរនាំ ពួកគាត់ជាកម្មករសំណង់មិនសូវមានលទ្ធភាពទេ ខ្ញុំក៏ពន្យល់គាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ធវិញ ព្រោះអាការៈជើងគាត់ធ្ងន់ អាចត្រូវសម្រាកពេទ្យយូរថ្ងៃ ពិនិត្យឈាម ចាក់និងលេបថ្នាំផ្សះយូរ លាងរបួសបង្ហូរខ្ទុះចេញទើបជា។ បើព្យាបាលនៅពេទ្យឯកជន អាចចំណាយលុយច្រើន។
🤠ពួកគាត់ពិភាក្សាគ្នាមួយសន្ទុះ ក៏សួរខ្ញុំវិញថាចំណាយប្រហែលប៉ុន្មានបើព្យាបាលកន្លែងខ្ញុំ?
👩⚕️ខ្ញុំក៏បានព្យាយាម មើលនិងប្រើថ្នាំអីដែលឲ្យគាត់ចំណាយតិចបំផុត ក្រោយសរុបហើយ ឃើញថាអស់ជាង១០ម៉ឺន ទាំងពិនិត្យឈាម លាងសម្អាតរបួសបង្ហូរខ្ទុះ ដាក់សេរ៉ូមថ្នាំផ្សះបន្ថយការឈឺចាប់... ។ តែបើការព្យាបាលមិនប្រសើរ គឺត្រូវតែទៅសម្រាកព្យាបាលនៅពេទ្យធំដដែល។
🤠ពួកគាត់ក៏ប្រាប់វិញថា អ្នកគ្រូជួយព្យាបាលទៅ លុយប៉ុណ្ណឹងពួកខ្ញុំមានលទ្ធភាព។ ដោយសារពួកគាត់រវល់ការងារ មិនមានពេលនាំអ្នកជំងឺទៅព្យាបាលនិងមើលថែនៅពេទ្យរដ្ធទេ។
👩⚕️ក្រោយបើកលាងសម្អាតខ្ទុះ កាត់យកសាច់រលួយនៅជើងចេញ ដោយប្រើថ្នាំស្ពឹក ចាក់ថ្នាំបន្ថយឈឺចាប់ និងថ្នាំផ្សះ ប្រហែល១ម៉ោង កម្តៅគាត់ថយចុះ ជើងក៏លែងឈឺពឺត អាចងើបឈរបានខ្លួនឯងដោយគ្មានអ្នកជួយគ្រា។
តាមអាការៈគាត់ គឺអាចទៅផ្ទះសម្រាកបាន និងត្រឡប់មកលាងសម្អាតរបួសរហូតដល់ជា។
😬តែអ្វីដែលទទួលបានវិញ គឺពេលចេញវិក័យបត្រជូន
គាត់ប្រាប់ថាអ្នកគ្រូ ខ្ញុំគ្មានលុយទេ សុំជំពាក់សិន ៣ថ្ងៃទៀតខ្ញុំបើកលុយយកសងវិញ😔
👩⚕️ពេលនោះខួរក្បាលខ្ញុំស្រឡះធេង បេះដូងវិញលោតចង់ចេញក្រៅទ្រូង ភ្នែកខ្ញុំឃើញតែម្រាមដៃដប់ដែលពួកគាត់សំពះខ្ញុំសុំទុកពេលឲ្យគាត់។ ខ្ញុំក៏សម្រេចចិត្តជឿពួកគាត់ម្តង ដោយឲ្យសរសេរលិខិតជំពាក់មួយច្បាប់ ផ្តិតមេដៃហើយ ក៏ឲ្យពួកគាត់ទៅវិញ។
ស្អែកឡើង ប្រពន្ធគាត់ជិះម៉ូតូមកដល់មុខពេទ្យ ខ្ញុំឃើញភ្លាមក៏គិតក្នុងចិត្តថា អូ... ខ្ញុំបានធ្វើអំពើរល្អមួយហើយ ការសម្រេចចិត្តជឿគាត់មិនខុសទេ។
🤠ស្រាប់តែ... អ្នកគ្រូខ្ញុំសុំជំពាក់ថែមសេរ៉ូមប្រៃ១ដប ទុកលាងរបួស ចាំខានស្អែកយកលុយមកសងអ្នកគ្រូសរុបតែម្តង ជើងប្តីខ្ញុំបានធូរច្រើនហើយ ដើរបានលែងឈឺហើយ។
👩⚕️😔... តាំងពីពេលនោះមក 31/01/2023 ៣ថ្ងៃគាត់ជិត៣ឆ្នាំហើយ ខ្ញុំមិនដែលបានឃើញពួកគាត់ទៀតទេ ទូរសព្ទក៏តេមិនចូល ចូលបានតែថ្ងៃធ្វើកិច្ចសន្យាជំពាក់។
😂 សំខាន់ឆ្លៀតមកបោកឯងបានសេរ៉ូមប្រៃ១ដបទៀត😂
😂បទពិសោធន៍មិនមែនម្តងទេ គឺច្រើនដងដែរ ហើយសុទ្ធតែជាមេរៀនជីវិតខុសៗគ្នា ដែលខ្ញុំមិនធ្លាប់បានរៀនកាលនៅសាលា😂ចឹងហើយបានមន្ទីរពេទ្យទូទៅ ភាគច្រើនគេឲ្យបង់លុយមុនទើបអាចទទួលការព្យាបាលតាមក្រោយ ហើយមិនមែនត្រឹមតែពេទ្យទេ កន្លែងលក់ដូរ ហាងទំនិញធំខ្លះក៏តម្រូវបង់លុយមុនទើបអាចទទួលបានសេវាកម្មឬទំនិញតាមក្រោយ។