Dr. Norn Bunpa Sivutha

Dr. Norn Bunpa Sivutha Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. Norn Bunpa Sivutha, Medical and health, Stung-Meanchey.

ផលប្រយោជន៏នៃការពិនិត្យអេកូក្បាលរបស់ទារក !!!
13/08/2020

ផលប្រយោជន៏នៃការពិនិត្យអេកូក្បាលរបស់ទារក !!!

ការឆ្លុះអេកូក្បាលទារក(Head Ultrasound)    ការឆ្លុះអេកូក្បាលរបស់ទារកគឺជាមធ្យោបាយដ៏ល្អដែលគ្នាន ការឈឺចាប់និងមានសុវត្ថិភាពបំ...
13/08/2020

ការឆ្លុះអេកូក្បាលទារក
(Head Ultrasound)

ការឆ្លុះអេកូក្បាលរបស់ទារកគឺជាមធ្យោបាយដ៏ល្អដែលគ្នាន ការឈឺចាប់និងមានសុវត្ថិភាពបំផុតក្នុងការប្រើរលកសំលេង
(Sound wave) ដើម្បីបង្កើតជារូបភាពរបស់ខួរក្បាលរួមមាន៖ សាច់ខួរក្បាល (Brain tissue), សរសៃឈាម (Blood vessels) និង ថង់ទឹកក្នុងខួរក្បាល (Ventricles) ។
ជាទូទៅការឆ្លុះអេកូក្បាលអាចធ្វើទៅបាននៅលើទារកអាយុក្រោម៦ខែ ឫ ទារកដែលបង្ហើយ (Fontanel) មិនទាន់បានបិទជិតនៅឡើយ ដោយគ្នានផលប៉ះពាល់អ្វីទាំងអស់ ។

+ ផលប្រយោជន៏៖

- លឿន រហ័ស និង សុវត្ថិភាពបើប្រៀបធៀបទៅនឹង (CT
Scan & MRI) ។
- អាចអោយយើងដឹងអំពី៖
• ការហូរឈាមក្នុងក្បាល (ICH, IVH, SDH, EDH...) ។
• រីកថង់ទឹកក្នុងខួរក្បាល (Hydrocephalus) ពីកំណើត ឫ
កើតក្រោយពីជំងឺរលាកស្រោមខួរ ។
• ដុំសាច់ (Tumor) ឫ គីស (Cyst) ។
• រលាកខួរក្បាល និង រលាកស្រោមខួរ ។
• ភាពមិនប្រក្រតីរបស់ខួរក្បាលពីកំណើត (Congenital
malformation) ដែលធ្វើអោយមានការប៉ះពាល់ធ្ងន់ធ្ងរ
ដល់ការរីកលូតលាស់របស់កុមារទាំង កាយសម្បទា បញ្ញា
និង ស្មារតី ។

+ តើមានរោគសញ្ញាអ្វីខ្លះដែលយើងគួរតែយកកូនតូចរបស់លោក
អ្នកទៅជួយគ្រូពេទ្យដើម្បីពិនិត្យអេកូក្បាល?

• ការប៉ះពាល់ក្បាលដោយគ្រោះថ្នាក់ផ្សេងៗ ។
• ក្បាលរបស់កូនរីកធំ ឫ តូចខុសប្រក្រតី ។
• បង្ហើយប៉ោង (Bulging Fontanel) ។
• បង្ហើយបិទមិនជិត ឫ យឺតយ៉ាវក្នុងការបិទ ។
• ទារកមានការរីកលូតលាស់យឺត (Psychomotor
Development Retardation) ដូចជា៖
. ក មិនរឹង មិនចេះក្រឡាប់ អង្គុយ ឫ និយាយ ជាដើម ។
• មានសញ្ញាប្រព័ន្ធប្រសាទ (Neurological signs) មួយ
ចំនួនដូចជា៖
. បញ្ឈរភ្នែក (Upward eyes)
. ប្រកាច់ (Convulsion)
. សន្លឹម (Drowsiness)
. កន្រ្តាក់ឫញាក់ដៃជើង (Generalized contracture)

ប្រសិនបើកូនតូចរបស់លោកអ្នកមាន រោគសញ្ញាទាំងអស់នេះ ឫ មានមួយក្នុងចំណោមសញ្ញាទាំងនេះ សូមប្រញាប់យកកូនទៅជួបប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់ ។

សូមអរគុណ !!!

អត្ថបទ៖ វេជ្ជ. នន់ប៊ុនប៉ារ ស៊ីវុត្ថា
ឯកទេសរោគកុមារ បទពិសោធន៏ ១៧ឆ្នាំ ផ្នែកជំងឺកុមារ
និង អេកូសាស្រ្ត នៅមន្ទីរពេទ្យកុមារ ជ័យវរ្ម័នទី៧ ខេត្តសៀមរាប

ការក្តៅខ្លួននៅលើកុមារ និង ដំណោះស្រាយ៖    អាណាព្យាបាលភាគច្រើនតែងតែមានការព្រួយបារម្ភចំពោះកំដៅនៅក្នុងខ្លួនកូនតូចៗរបស់ពួកគេ។...
11/08/2020

ការក្តៅខ្លួននៅលើកុមារ និង ដំណោះស្រាយ៖

អាណាព្យាបាលភាគច្រើនតែងតែមានការព្រួយបារម្ភចំពោះកំដៅនៅក្នុងខ្លួនកូនតូចៗរបស់ពួកគេ។ រហូតដល់អ្នកខ្លះនិយាយថា កូនតូចរបស់គាត់តែងតែក្តៅក្បាល រឺក្តៅខ្លួនស្ទិញៗជាប្រចាំដោយគាត់គ្រាន់តែយក ដៃទៅស្ទាបតែប៉ុណ្ណោះ ។

+ តើកំដៅប៉ុន្មានទើបគេហៅថាក្តៅខ្លួន?
ក្តៅខ្លួនគឺជាកាកើនឡើងនៃសីតុណ្ហភាពនៅក្នុងខ្លួនរបស់យើងចាប់ពី៣៨អង្សាសេឡើងទៅដែលវាស់ដោយប្រដាប់វាស់កំដៅ (Thermometer) មិនមែនដោយគ្រាន់តែយកដៅទៅស្ទាបនោះទេ។ ក៏ប៉ុន្តែ​ចំពោះ​ប្រជាជន​ក្រីក្រ​នៅ​ទីជនបទ​ដាច់ស្រយាលដែល​គ្មាន​លទ្ធភាព និងគ្មាន​ជម្រើស​ផ្សេង សូម​ប្រើ​ខ្នង​ដៃ​ស្ទាប​ថ្ងាស​កូន​ ដាក់​ឱ្យ​យូរ បើ​សិនជា​ក្តៅដូចភ្លើង ទើប​អាច​ចាត់​ទុក​ថា​ក្មេង​មាន​អាការៈ​ក្តៅ​ខ្លួន​បាន។

+ មូលហេតុដែលធ្វើអោយក្មេងក្តៅខ្លួន៖
កត្តាដែលធ្វើឲ្យក្មេងក្តៅខ្លួនភាគច្រើន បណ្តាលមកពីការបង្ករោគដូចជា បាក់តេរី ឫ វីរុស ដូចជាផ្តាសាយជាដើម ប៉ុន្តែវាក៏មានកត្តារួមផ្សំផ្សេងៗទៀតដូចជា៖
• អាកាសធាតុក្តៅ រឺ ត្រជាក់ពេក
• ស្លៀកពាក់ក្រាស់ រឺ ច្រើនជាន់
• ការចាក់វ៉ាក់សាំង
• ជំងឺមួយចំនួន

+ ដំណោះស្រាយ៖
នៅពេលកូនតូចៗរបស់លោកអ្នកក្តៅខ្លួន អ្នកគួរប្រកាន់ខ្ជាប់នូវវិធីសាស្រ្តមួយចំនួនដូចខាងក្រោម៖
• ដោះសម្លៀកបំពាក់ចេញ រឺ ស្លៀកពាក់ ខោអាវស្តើងៗ ។
• ហាមដណ្តប់ភួយ តែបើក្មេងក្តៅញាក់អាចគ្របភួយបាន ហើយត្រូវយកភួយចេញវិញពេលដែលកូនបាត់ញាក់ ។
• អោយកូនផឹកទឹកឲ្យបានច្រើន ដើម្បីជួយបំពេញជាតិទឹកដែលបានបាត់បង់ដោយសាកំដៅ ។
• ប្រើ​កន្សែង​សើម​ ជ្រលក់​ទឹក​ធម្មតាដែល មិន​ត្រជាក់​ពេក មិន​ក្តៅ​ពេក ពោលគឺអោយទាបជាងកំដៅក្នុងខ្លួនរបស់កូន ២អង្សាសេ មកជូត​ថ្មមៗ និង​បន្តិចម្តងៗ ឱ្យ​សព្វពេញ​ខ្លួន និង​គ្រប​នៅ ក ក្លៀក គ្រលៀន និង តាម​គន្លាក់​ដៃ​ជើង។ (***បញ្ជា់ក់៖ បើកាលណាសីតុណ្ហភាពរបស់ទឹកដែលយកមកជូតខ្លួនអោយកូនត្រជាក់ពេក វាបណ្តាលអោយកូនតូចរបស់លោកអ្នករងារញាក់បាន។)
• ត្រូវផ្តល់​ថ្នាំ​ត្រជាក់​ ប៉ារ៉ាសេតាម៉ុល​ តាម​កំរិត​ ទម្ងន់ និង​តាមអាយុ​​របស់​កុមារ ​។

+ តើគួរយកកូនតូចរបស់លោកអ្នកទៅជួប
គ្រូពេទ្យនៅពេលណា?
លោក​អ្នក​ត្រូវ​តែ​ផ្តល់​ការ​ព្យាបាល​ និង​ទៅ​ជួប​ប្រឹក្សាជាមួយគ្រូពេទ្យ​ក្នុងករណី៖
. កូន​មាន​អាការៈ​ក្តៅ​ខ្លួន​លើស​ពី​២ថ្ងៃ
. កម្តៅ​ឡើង​លើស​ពី ៣៨.៥ អង្សាសេ
. កូន​មាន​អាយុ​ក្រោម​បី​ខែ
. កូន​ឈប់លេង (សន្លឹម) ឈប់ញ៊ាំ

សូមអរគុណ !!!

អត្ថបទ៖ វេជ្ជ. នន់ប៊ុនប៉ារ ស៊ីវុត្ថា
ឯកទេសរោគកុមារ បទពិសោធន៏១៧ឆ្នាំនៅមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ខេត្តសៀមរាប

សូមស្វែងយល់ពីជំងឺ គ្រុនឈីក ( Chikungunya fever) ទាំងអស់គ្នា !ប្រភព: ប្រសើរ
10/08/2020

សូមស្វែងយល់ពីជំងឺ គ្រុនឈីក ( Chikungunya fever) ទាំងអស់គ្នា !

ប្រភព: ប្រសើរ

Address

Stung-Meanchey

Opening Hours

Monday 07:00 - 12:00
14:00 - 20:00
Tuesday 07:00 - 12:00
14:00 - 20:00
Wednesday 07:00 - 12:00
14:00 - 20:00
Thursday 07:00 - 12:00
14:00 - 20:00
Friday 07:00 - 12:00
14:00 - 20:00
Saturday 07:00 - 12:00
14:00 - 20:00
Sunday 07:00 - 12:00
14:00 - 20:00

Telephone

+85512922525

Website

Alerts

Be the first to know and let us send you an email when Dr. Norn Bunpa Sivutha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Norn Bunpa Sivutha:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram