25/11/2025
“ការចុះសិក្សាស្វែងយល់ពីការផ្ដល់សេវាក្នុងមន្ទីរពេទ្យ និង ការថែទាំសុខភាពបឋម…”
—————————————————-
លោកវេជ្ជបណ្ឌិត ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានអញ្ជើញចូលរួមទទូលគណៈប្រតិភូដែលអញ្ជើញមកពី អង្គការសុខភាពពិភពលោក(WHO) ដើម្បី “សិក្សាស្វែងយល់ពីការផ្ដល់សេវាក្នុងមន្ទីរពេទ្យ និង ការថែទាំសុខភាពបឋម…”ក្នុងឱកាសនេះផងដែរក៏មានការអញ្ជើញចូលរួមពី៖
-លោក លោកស្រី តំណាងអង្គការសុខភាពពិភព(WHO) ប្រចាំតំបន់ និង ប្រចាំប្រទេសកម្ពុជា
-លោកវេជ្ជបណ្ឌិត គ្រូពេទ្យ ជាប្រធាន អនុប្រធាន ការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត
-លោកវេជ្ជបណ្ឌិតអនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត
-លោក លោកស្រីសាស្រ្ដាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ ជាប្រធាន អនុប្រធានផ្នែក ប្រធាន អនុប្រធានអគារ និង មន្រ្តីរាជការនៃមន្ទីរពេទ្យខេត្តស្វាយរៀងគ្រប់ផ្នែកទាំងអស់។
ក្នុងពិធីនេះដែរក្រុមការងារគណៈប្រតិភូបានអញ្ជើញចូលទស្សនកិច្ចនៅតាមផ្នែកមួយចំនួន នៃមន្ទីរពេទ្យខេត្តស្វាយរៀង...។
============================
ថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័កព.ស២៥៦៩ ត្រូវនិងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥
#អាសយដ្ឋាន_ភូមិស្រះវង់_សង្កាត់ស្វាយរៀង_ក្រុងស្វាយរៀង_ខេត្តស្វាយរៀង
Telegram: https://t.me/RHSVRSvayrieng