មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល

  • Home
  • Cambodia
  • Svay Rieng
  • មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល

មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល Health care providers and a public sector

 #មន្ទីរពេទ្យបង្អែកសាមគ្គីរំដួលលោកវេជ្ជ. ពុធ ពៅសុជាតិ អនុប្រធានមន្ទីរពេទ្យ និងសហការី តំណាងដ៏ខ្ពង់ខ្ពស់ លោកវេជ្ជ. សាន់ សុ...
29/07/2025

#មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល

លោកវេជ្ជ. ពុធ ពៅសុជាតិ អនុប្រធានមន្ទីរពេទ្យ និងសហការី តំណាងដ៏ខ្ពង់ខ្ពស់ លោកវេជ្ជ. សាន់ សុធាវុធ ប្រធានមន្ទីរពេទ្យ បានដឹកនាំក្រុមការងារមន្ទីរពេទ្យ ផ្តល់ជូន ជាការឧបត្ថម្ភ ដល់កងកម្លាំងជួរមុខ និងបងប្អូនជនភាសសឹកតាមរយៈរដ្ឋបាលសាលាស្រុករំដួល នូវសម្ភារៈ បរិក្ខា មានដូចជា៖ អង្ករចំនួន ១០០គីឡូក្រាម និងទឹកបរិសុទ្ធកម្ពុជាចំនួន ១០កេះ

កម្ពុជា ស៊ូស៊ូ កម្ពុជាឈ្នះ ឈ្នះ 💪💪🙏🙏

តាំងនាមគណកម្មាការ គ្រប់គ្រងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល សូមធ្វើការគោរពថ្លែងអំណរអរគុណ ជាអណេកកប្បការ ជូនចំពោះលោក  #អៀច_ពុ...
15/07/2025

តាំងនាមគណកម្មាការ គ្រប់គ្រងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល សូមធ្វើការគោរពថ្លែងអំណរអរគុណ ជាអណេកកប្បការ ជូនចំពោះលោក #អៀច_ពុទ្ធី និងភរិយា (អនិកជនរស់នៅសហរដ្ឋអាមេរិក) ដែលមានសណ្តានចិត្តសប្បុរស ចូលរួមឧបត្ថម្ភ ថវិកាចំនួន ៤៤០,០០០៛ (ស្មើនឹងស៊ីម៉ង់ ១តោន) ដែលថវិកានៃសទ្ធាដ៏ជ្រះថ្លានេះ ត្រូវបានផ្តល់មកជូនមកមន្ទីរពេទ្យតាមរយៈលោក ទិត្យ សុខុម និងភរិយា។

សូមបញ្ជាក់ជូនថា ថវិកាខាងលើ លោក/លោកស្រីជាសប្បុរសជន ខាងលើ បានផ្តល់ជូនមក ដើម្បីជាចំណែក ក្នុងកិច្ចការងារចាក់សាប (សាច់បេតុង) បន្ថែម នៅបរិវេណអគារ វះកាត់ (អគារ ខ) ដើម្បីបន្ថែមសោភ័ណ្ឌភាព និងបង្កើនគុណភាពនៃបរិបថ នៃអង្គភាពផ្តល់សេវាគំរូ ផងដែរ។

សូមគោរពជូនពរ លោក/លោកស្រី ជាសប្បុរសជន ទទួលបាននូវសុខភាពល្អ និងពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលំ កុំបីឃ្លៀងឃ្លាតឡើយ 🙏🙏🙏

ថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៥ ៚មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល...
12/04/2025

ថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៥

៚មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល មានរៀបចំពិធីសូត្រមន្តប្រោសព្រំ លើករាសី ចម្រើនព្រះបរិត្តន៍ និងជួបជុំបុគ្គលិក មន្ត្រីរាជការ ពិសារអាហារសាមគ្គី អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩។

ក្នុងកម្មវិធី ដ៏លក្ខតៈរិកនេះផងដែរ មន្ទីរពេទ្យ បានរៀបចំបង្កើត ជាកម្មវិធី ចាប់រង្វាន់ផ្សងសំណាង ជូនដល់បុគ្គលិកទាំងអស់ សរុបចំនួន ១៥រង្វាន់ ដែលចូលរួមជាអធីបតី ចែក និងផ្តល់ជូនដោយលោក ប្រធានការិ. ស្រុកប្រតិបត្តិស្វាយទាប លោកអនុប្រធានការិ. ស្រុកប្រតិបត្តិស្វាយរៀង និងលោកប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ព្រមអមជាមួយអស់លោក លោកស្រីជាគណៈគ្រប់គ្រងក្នុងមន្ទីរពេទ្យ ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំជាកូនចៅ ក្រោមឱវាទលោកប្រធានមន្ទីរពេទ្យ (វេជ្ជ.សាន់ សុធាវុធ) សូមគោរពជូនពរ លោកប្រធាន និងក្រុមគ្រួសារ ជួបប្រទះបាននូវសេចក្តីសុខ សព្វសាធុការ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលខិតជិតចូលមកដល់ នាថ្ងៃទី ១៤ ១៥ និង១៦ មេសា ខាងមុខនេះ 🙏

អបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី ១១៤ _________________________________នាព្រឹកថ្ងៃ សុក្រ ៩កើត ខែ ផល្គុន ឆ្នាំរោង ឆស័...
07/03/2025

អបអរសាទរទិវានារីអន្តរជាតិ ៨មីនា លើកទី ១១៤
_________________________________

នាព្រឹកថ្ងៃ សុក្រ ៩កើត ខែ ផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ៧ មីនា ឆ្នាំ ២០២៥ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ប្រារព្ធពិធីជួបជុំអបអរសាទរ ទិវានារីអន្តរជាតិ លើកទី១១៤ ក្រោមប្រធានបទ “សាមគ្គីនារីរំដួល” និងបានរៀបចំផ្តល់ ប្រគល់វត្ថុអនុស្សាវរីយ៍ ជូនដល់បុគ្គលិកសហភាតរៈសុខាភិបាល ជានារីទាំងអស់ ដែលកំពុងបម្រើការងារ ក្នុងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងមណ្ឌលសុខភាព ចក សរុបចំនួន ៣០រូប។

កម្មវិធីខាងលើ បានផ្តួចផ្តើមគំនិតដោយលោកវេជ្ជ. សាន់ សុធាវុធ (ប្រធានមន្ទីរពេទ្យ) និងដឹកនាំ កម្មវិធីសំណេះ សំណាលប្រគល់ជូនដោយ លោកវេជ្ជ.ពុធ ពៅសុជាតិ (អនុប្រធានមន្ទីរពេទ្យ) សហដឹកនាំជាអធិបតី ពីសំណាក់ លោកវេជ្ជ. សុត សំអូន (ប្រធានផ្នែកសម្ភព រោគស្ត្រី) និង លោក ពិន សារ៉ាត (ប្រធានរដ្ឋបាល) ព្រមទាំងមានការអញ្ជើញចូលរួម យ៉ាងផុសផុល ពីសំណាក់បុគ្គលិកជានារីភេទ ក្នុងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលទាំងអស់ គ្នាផងដែរ។

26/02/2025
យើងខ្ញុំទាំងអស់គ្នាបុគ្គលិកមន្ត្រីរាជការ បុគ្គលិកក្របខណ្ឌ និង បុគ្គលិកកិច្ចសន្យាហិរញ្ញប្បទានក្នុងមន្ទីរពេទ្យបង្អែកសាមគ្គ...
31/12/2024

យើងខ្ញុំទាំងអស់គ្នាបុគ្គលិកមន្ត្រីរាជការ បុគ្គលិកក្របខណ្ឌ និង បុគ្គលិកកិច្ចសន្យាហិរញ្ញប្បទានក្នុងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលទាំងអស់ សូមគោរពផ្ញើសារលិខិតជូនពរ ដល់លោកប្រធានលោកវេជ្ជបណ្ឌិត សាន់ សុធាវុធ និងលោកស្រី ព្រមទាំងលោកអនុប្រធាន លោកវេជ្ជបណ្ឌិត ពុធ ពៅសុជាតិ និងលោកស្រី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥។

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្វសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះលោកប្រធាន និងលោកអនុប្រធាន ព្រមទាំងបុគ្គលិកសហការីក្រោមឱវាទទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងទទួលបានជោគជ័យរាល់គ្រប់
ភារកិច្ចការងារ 🙏🙏🙏

សកម្មភាព លោកវេជ្ជ. សាន់ សុធាវុធ (ប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល) និង លោក. សន ភាសា ធ្វើបទបង្ហាញការពារ ប្រកួតប្រជែង អ...
29/11/2024

សកម្មភាព លោកវេជ្ជ. សាន់ សុធាវុធ (ប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល) និង លោក. សន ភាសា ធ្វើបទបង្ហាញការពារ ប្រកួតប្រជែង អំពីអង្គភាពផ្តល់សេវាសុខាភិបាលសាធារណៈគំរូ (មន្ទីរពេទ្យសំណុំសកម្មភាពបង្គ្រប់កម្រិតCPA-1) នៅសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ (កាលពីថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ២០២៤)

ថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុ...
04/10/2024

ថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤

លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងការចុះត្រួតពិនិត្យ និងប្រជុំវាយតម្លៃរបស់គណៈកម្មការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ (គ.វ.រ) ក្នុងវិស័សុខាភិបាល នៅក្នុងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ក្រោមការដឹកនាំរបស់ ឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការ គ.វ.រ តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការ គ.វ.រ រួមដំណើរអមដោយ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ និងមានការអញ្ជើញចូលរួមជាសមាសជិកភាពក្នុងកិច្ចដំណើរការប្រជុំពីសំណាក់ លោកស្រីអភិបាលរងស្រុករំដួលទទួលបន្ទុកសុខាភិបាល អប់រំ លោក ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយទាប លោកប្រធាន អនុប្រធានមន្ទីរពេទ្យ ព្រមទាំងសហការី មន្ត្រីពាក់ព័ន្ធមួយចំនួនទៀតក្រោមឱវាទអង្គភាពមន្ទីរពេទ្យបង្អែក សាមគ្គីរំដួល។

សូមគោរពជម្រាបជូនសាធារណៈជន ទាំងអស់ អំពីព័ត៌មាន និងលេខទំនាក់ទំនងបន្ទាន់ (HOT LINE) 097 883 2832 របស់មន្ទីរពេទ្យបង្អែកសាមគ្...
14/09/2024

សូមគោរពជម្រាបជូនសាធារណៈជន ទាំងអស់ អំពីព័ត៌មាន និងលេខទំនាក់ទំនងបន្ទាន់ (HOT LINE) 097 883 2832 របស់មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល (24/24ម៉ោង និង 7ថ្ងៃ/សប្តាហ៍)។

មន្ទីរពេទ្យមានកិត្តយសសូមគោរពជម្រាបជូនដំណឹងថា រាល់ករណី មានចម្ងល់ ឬ បញ្ហាដំណោះស្រាយ ផ្សេងៗ សូមធ្វើការរាយការណ៍មកដោយផ្ទាល់តាមរយៈលេខទូរស័ព្ទមួយខ្សែខាងលើ ឬផេកផ្លូវការណ៍ របស់មន្ទីរពេទ្យបាន។

មន្ទីរពេទ្យសូមរក្សាសិទ្ធ នឹងធ្វើការបកស្រាយលម្អិតជូនរាល់បញ្ហា ឬ ចម្ងល់ផ្សេងៗ ពាក់ព័ន្ធការងារផ្តល់សេវា និងរាល់បញ្ហាផ្សេងៗ នានាដ៏ទៃទៀតលើកិច្ចការងារដឹកនាំសកម្មភាពក្នុងមន្ទីរពេទ្យ ដោយមន្ទីរពេទ្យសូម មិនគាំទ្រដាច់ខាត រាល់បុគ្គលជនរូបណា ដែលមានបំណងតែងតែព្យាយាម ពាំនាំសារ ក្រៅផ្លូវការ (ព័ត៌មានបំភ្លៃ) ទាំងដែលពេលខ្លះព័ត៌មាន ឬសារទាំងអស់នោះមិនមែនសុទ្ធតែត្រឹមត្រូវទេ។

មន្ទីរពេទ្យសូមគាំទ្រ តែលើរាល់មតិជាសំណូមពរ ឬ សាររឹះគន់ មកមន្ទីរពេទ្យក្នុងន័យស្ថាបនា យើងខ្ញុំសូមទទួលយក ហើយកែលម្អជូន ក្នុងស្មារតីតែមួយ គឺដើម្បីបម្រើសេវាព្យាបាលថែទាំសុខភាព ជូនប្រជាពលរដ្ឋ ដោយប្រសិទ្ធភាព ប្រសិទ្ធពល និងមានតម្លាភាព ក្រោមដំបូលនៃសន្តិភាព នៃព្រះរាជាណាចក្រកម្ពុជា នៃយើង។

សូមអរគុណ 🙏🙏🙏

តាំងនាមយើងខ្ញុំទាំងអស់គ្នា ជាមន្ត្រីរាជការបម្រើការងារចំណុះឱវាទមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង សូមប្រកាសប្តេជ្ញា រក...
05/08/2024

តាំងនាមយើងខ្ញុំទាំងអស់គ្នា ជាមន្ត្រីរាជការបម្រើការងារចំណុះឱវាទមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង សូមប្រកាសប្តេជ្ញា រក្សាគោលជំហរ គាំទ្រពេញទំហឹងលើគម្រោងសាងសង់ #ព្រែកជីកហ្វូណនតេជោ និងសូមចូលរួមអបអរសាទរ ថ្ងៃនៃការប្រារព្ធពិធីបើកការដ្ឋានសាងសង់ #ព្រែកជីកហ្វូណនតេជោ ថ្ងៃនៃប្រវត្តិសាស្ត្រ ០៥ សីហា ២០២៤

#អរគុណសន្តិភាព #អរគណសម្ដេចតេជោ
#សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត
#មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល

ដំណើរទស្សនកិច្ចចុះពិនិត្យសេវាសុខាភិបាលសាធារណៈ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល នៅមន្ទីរពេទ្...
26/07/2024

ដំណើរទស្សនកិច្ចចុះពិនិត្យសេវាសុខាភិបាលសាធារណៈ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល នៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ខេត្តស្វាយរៀង
=============

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានធ្វើដំណើរចុះពិនិត្យសេវាសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ខេត្តស្វាយរៀង។ អមដំណើរឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី រួមមាន ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិកាទទួលបន្ទុកគុណភាពសេវាថែទាំព្យាបាល ទំនាក់ទំនងសាធារណៈ ទំនាក់ទំនងអន្តរជាតិ អគ្គនាយកបច្ចេកទេស និងមន្ត្រីជំនាញគ្រប់ពហុឯកទេសពាក់ពន្ធ័ សង្គ្រោះបន្ទាន់ វះកាត់ សម្ភពរោគស្ត្រី ទារក កុមារ ជំងឺទូទៅ និងសុខភាពផ្លូវចិត្ត។

មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ជាមន្ទីរពេទ្យបង្អែកកម្រិត១ (CPA1) ស្ថិតក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយទាប ខេត្តស្វាយរៀង ដែលផ្តល់ជូនសេវាសាធារណៈផ្នែកជំងឺទូទៅ វះកាត់ សម្ភពរោគស្ត្រី ជំងឺមិនឆ្លងទឹកនោមផ្អែម លើសឈាម អេកូសាស្រ្ត និងសង្គ្រោះបន្ទាន់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល រួមទាំងអាជ្ញាធរ ដែល បានខិតខំប្រឹងប្រែងបម្រើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ពិសេសគឺពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវបង្កើនសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលលើកផ្នែកសង្រ្គោះបន្ទាន់ ផ្នែកវះកាត់ និងការកកត់ត្រា រក្សាទុកដាក់ឯកសារឱ្យបានត្រឹមត្រូវ ជាពិសេសការរៀបចំសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងផ្នែករូបភាព វេជ្ជសាស្រ្ត ដោយធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌។

មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល៖——————————————គណៈគ្រប់គ្រងក្នុងមន្ទីរពេទ្យ សូមគោរព សូមថ្លែងអំណរ អរគុណ ដល់សប្បុរសជន ពិសេស ដ...
05/06/2024

មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល៖
——————————————
គណៈគ្រប់គ្រងក្នុងមន្ទីរពេទ្យ សូមគោរព សូមថ្លែងអំណរ អរគុណ ដល់សប្បុរសជន ពិសេស ដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អង្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការដ្ឋាន វិស្វកម្ម អគ្គបញ្ជាការ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុករំដួល ដែលបានបរិច្ចាគ ជាទឹកចិត្តដ៏សប្បុរស និងថ្លៃថ្លា ក្រោមរូបភាពនៃការ បង្កើតឡើងឲ្យមានមូលដ្ឋានសុខាភិបាល ក្នុងស្រុករំដួលខេត្តស្វាយរៀង និងជាបន្តបន្ទាប់ ឯកឧត្តមប្រធាន ផ្តល់ជូនបន្ថែម អគារថ្មី មួយទៀត ដែលបាននឹងកំពុង សាងសង់សម្រេចបាន ប្រមាណជា ៥០ភាគរយ ហើយ (គិតត្រឹមថ្ងៃទី ៦ មិថុនា ២០២៤)។

សូមជម្រាបបញ្ជាក់បន្ថែម ផងដែរថាអគារ ថ្មីខាងលើមានទំហំ ៥៧៩.៤០ម៉ែត្រការ៉េនិងមានជាផ្លូវតំណរភ្ជាប់គ្នាពីអគារកំពុងដំណើរការផ្តល់សេវា មកអគារថ្មីកំពុងសាងសង់ ហើយដែលជាអគារត្រៀមសម្រាប់ដាក់ឲ្យដំណើរការ ផ្នែកវះកាត់ទូទៅ-សម្ភព និងផ្នែកព្យាបាលជំងឺកុមារ ដែលខាងក្នុងនៃអគារ មានចែកចេញជា ១៥បន្ទប់ និងមានភ្ជាប់រៀបចំរួចជាស្រេចនូវប្រព័ន្ធគ្រប់គ្រងសំណល់រាវ។

Address

Rumdoul District, Svay Rieng Province
Svay Rieng

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category